រូបមន្ត និងអត្ថប្រយោជន៍នៃក្រែមបន្ទន់សក់ ប្រើហើយមិនបាច់លាងជម្រះ
ក្រែមបន្ទន់សក់មិនបាច់លាងជម្រះខុសពីក្រែមបន្ទន់សក់ធម្មតាដោយសារបន្ទាប់ពីកក់សក់រួច យើងគ្រាន់តែលាប ឬបាញ់លើសក់ ហើយទុកចោល មិនបាច់លាងចេញទេ។ តោះមកដឹងពីអត្ថប្រយោជន៍នៃក្រែមបន្ទន់សក់មិនបាច់លាងជម្រះ និងវិធីធ្វើទាំងអស់គ្នា! ក្រែមបន្ទន់សក់មិនបាច់លាងជម្រះជួយផ្តល់សំណើម និងថែរក្សាសក់យើងឱ្យមានសុខភាពល្អ រលាស់ និងរលោង ជាពិសេសសម្រាប់អ្នកដែលមានសក់ស្ងួត សំពោង និងខូច។ យើងគ្រាន់តែដាក់ធាតុផ្សំទាំងអស់សម្រាប់ធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះចូលក្នុងដប់ដែលមានគម្របសម្រាប់បាញ់ រួចក្រឡុកឱ្យសព្វ ហើយបាញ់លើសក់ឱ្យសព្វបន្ទាប់កក់សក់រួចជាការស្រេច។ ខាងក្រោមនេះជារូបមន្តធ្វើក្រែមបន្ទន់សក់មិនបាច់លាងជម្រះ ៤ ប្រភេទ៖ ១. រូបមន្តប្រទាលកន្ទុយក្រពើ ទឹកប្រទាលកន្ទុយក្រពើ ១ ពែង ប្រេងផ្លែបឺរ ឬប្រេងអូលីវ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-១០ ដំណក់ (មិនដាក់ក៏បាន) ប្រទាលកន្ទុយក្រពើល្អចំពោះសក់ស្ងួត និងខូចដោយធ្វើឱ្យសក់ទន់ មានសំណើម ហើយជួយឱ្យសក់ដុះលូតលាស់។ ២. រូបមន្តតែបៃតង តែបៃតង ១/៤ ពែង (ទុកឱ្យត្រជាក់) ទឹកក្រូចឆ្មារ ១/៤ ពែង ជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ ប្រេងក្រអូប ៥-៨ ដំណក់ (មិនដាក់ក៏បាន) តែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ល្អសម្រាប់សក់ស្ងួត និងខូចដោយសារពន្លឺថ្ងៃ។ ក្រែមបន្ទន់សក់នេះនឹងធ្វើឱ្យឫសសក់មានសុខភាពល្អ និងធ្វើឱ្យសក់ភ្លឺរលោងឡើងវិញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]