សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង?

គ្នា​យើង​ច្រើន​ណាស់ ​យក​ចិត្ត​ទុកដាក់​ថែទាំ​សក់ ឯ​ខ្លះ​ទៀត​អត់​សូវ​ខ្វល់ ឬ​មិន​ដឹង​របៀប​។ សក់​ស្អាត មិន​មែន​សំដៅ​លើ​សក់​ភ្លី​ខ្ញង់ មិន​បាក់​ទេ តែ​ចង់​បញ្ជាក់​ពី​សុខភាព​សក់ និង​ស្បែក​ក្បាល។ សក់​ធ្ងន់ រលាស់ មិន​ជ្រុះ មិន​ឡើង​អង្គែ មិន​ស្ងួត​បែក​ចុង ជា​អី​ដែល​គ្នា​យើងចង់​បាន។ មាន​កត្តា​ច្រើនបង្ក​បញ្ហា​ដល់​សក់ ដូចជា ​ប្រើ​ផលិតផល​អត់​ត្រូវ​សាច់​ក្បាល ឬ​សក់ បញ្ហា​តំណពូជ ​បញ្ហា​អ័រម៉ូន​អត់​ទៀង ​អាហារ​​ញ៉ាំ​រាល់​ថ្ងៃ កត្តា​ស្ត្រេស​ពិបាក​ចិត្ត​ច្រើន។ រៀបរាប់​គគោក​នេះ ​ដឹង​ហើយ តែ​ត្រូវ​ធ្វើ​ម៉េចចឹង? ១- ប្រើម្សៅកូនក្មេង បើ​​​គ្មាន​ពេល​​​​កក់​សក់​ទេ​ សូម​យក​ម្សៅ​កូន​ក្មេង​ត្រាំ​ទឹក​រហូត​ឡើង​ប្រេង ​រួច​យក​មក​លាប​លើ​សក់ ​ហើយ​ញី​ឲ្យ​សព្វ​ដល់​គល់​សក់​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​ ៥ នាទី ចាំ​សិត​សក់​យក​ភ្លី តាម​ម៉ូដ​ដែល​ស្រឡាញ់។​ ​នេះ​ជា​ជម្រើស​ល្អមួយ​សម្រាប់​សក់​​សម្បូរ​ជាតិ​ប្រេង។ ២- សាកប្រើសាប៊ូស្ងួត ដូច​គ្នា​នឹង​ម្សៅ​កូន​ក្មេង​ដែរ ​សាប៊ូ​ស្ងួត​គ្រាន់តែ​ជួយ​ដោះស្រាយ​បញ្ហា​សក់​មាន​ជាតិ​ប្រេង​លើស​កម្រិត​សម្រាប់​ស្រីៗរវល់​ច្រើន។ សាប៊ូ​ប្រភេទ​នេះ​មិន​ត្រឹម​ជួយ​ស្រូប​យក​ជាតិ​ប្រេង​ហួស​កម្រិត​ទេ ព្រមទាំង​ធ្វើ​ឲ្យ​​សក់​មាន​ក្លិន​ឈ្ងុយ​ទៀត​ផង។ វា​ងាយស្រួល​ប្រើ​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​យប់។ សូម​​ចាំ​ថា​ ត្រូវ​ធ្វើ​តេស្ដ​សិន​ មុន​ប្រើផលិតផល​ណាមួយ​ ចៀសវាង​ធ្វើ​ឲ្យ​សក់​ខូច។ ៣- កក់សក់តិចជាងមុន បែប​នេះ​ស្ដាប់​ទៅ​មិន​គួរ​ឲ្យ​​ជឿ​សោះ។​ ការពិត​ បើ​យើង​កក់​សក់​ញឹកពេក​ រឹត​តែ​​ជាតិ​ប្រេង​ច្រើន​ឡើងៗ។ សូម​ប្រើ​សាប៊ូ​កក់​សក់​ដែល​មាន​រូបមន្ត​ពិសេស​សម្រាប់​ព្យាបាល​សក់​មាន​ជាតិ​ប្រេង ​ឬ​ខ្លាញ់​រៀងរាល់​ ៣-៤ ថ្ងៃ​ម្ដង​ ឬ​កក់​រាល់​ពេល​បែកញើស​ខ្លាំង (បើ​ហាត់​កីឡា) ដើម្បីសម្អាត​បាក់តេរី។ មិន​បាច់​ញឹកពេក​ទេ​ […]


សក់និងស្បែកក្បាល

ម៉េច​បាន​កើត​អង្គែ ហើយ​គួរធ្វើម៉េចទើបបាត់?

អ្នកកើតអង្គែ ធុញអត់? ធ្លាប់សាកច្រើនវិធីហើយ នៅតែមិនបាត់? ចុះធ្លាប់ឆ្ងល់អត់ ថាម៉េចបានវាកើត? ថ្ងៃនេះ "Hello គ្រូពេទ្យ" សុំបកស្រាយលម្អិតម្ដង! អង្គែកើតឡើងពេលស្បែកក្បាលស្ងួត ឬឡើងខ្លាញ់ច្រើន ធ្វើឲ្យស្បែកក្បាលងាប់ដែលមានរាងជាបន្ទះៗ។ អង្គែមិនប៉ះពាល់សុខភាពទេ គ្រាន់តែពេលខ្លះ ធ្វើឲ្យយើងបាត់ទំនុកចិត្ត ឬខ្មាសគេ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១- ម៉េចបានមានអង្គែ? ស្បែកក្បាលមានដំណើរការលូតលាស់ និងជម្រុះកោសិកាស្បែក។ មានអង្គែ ព្រោះដំណើរការនេះកើតលឿនខ្លាំង ហើយជាតិប្រេងដែលស្បែកក្បាលផលិត ធ្វើឲ្យកោសិកាងាប់ស្អិតជាប់គ្នា បង្កើតជាបន្ទះសៗ។ អង្គែអាចកើតដោយបញ្ហាជាច្រើនដូចជា៖ - រលាកស្បែក៖ Seborrheic dermatitis ឬជំងឺរលាកស្បែក បង្កដោយក្រពេញបញ្ចេញខ្លាញ់ដំណើរការខ្លាំងជ្រុល ធ្វើឲ្យកើតអង្គែ។ ស្បែកក្បាលឡើងក្រហម រោលរមាស់ រងើមមានខ្លាញ់ច្រើន ពេញដោយបន្ទះស្រកាពណ៌ស ឬលឿង។ ក្រៅពីស្បែកក្បាល កន្លែងផ្សេងទៀតដែលមានខ្លាញ់ច្រើន ក៏អាចប៉ះពាល់ដែរ ដូចជា ចិញ្ចើម ចំហៀងច្រមុះ ឆ្អឹងទ្រនុងទ្រូង ក្រលៀន និងក្លៀក។ - អនាម័យសក់មិនល្អ៖ បើមិនកក់សក់ជាប្រចាំទេ ជាតិប្រេង និងកោសិកាស្បែកដែលងាប់អាចផ្តុំគ្នា បង្កឲ្យមានអង្គែបាន។ - ផ្សិតពីស្បែកក្បាល៖ ពពួកផ្សិត Malassezia ​មានលើ​ស្បែក​ក្បាល​មនុស្ស​ភាគ​ច្រើន។ ប៉ុន្តែ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស