សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

ប្រុស​ៗ​ឧស្សាហ៍​ជ្រុះ​សក់​ អាច​សាកដោះស្រាយតាម​តិចនិក​​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​ជ្រុះ​សក់​​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​​សម្រាប់​ប្រុស​ៗ​គ្នា​យើង​។ ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​ចង់​មើល​ទៅ​ចាស់​ជាង​វ័យ​ដោយ​សារ​តែ​​ក្បាល​ទំពែក​ ឬ​ឆក​ឡើយ​។ ជាក់​ស្ដែង​ មាន​កត្តា​មួយ​ចំនួន​ដែល​​នៅ​ពី​ក្រោយ​ការ​ជ្រុះ​សក់​​នេះ​មាន​ដូចជា​របប​អាហារ​ ការ​ប្រើប្រាស់​ថ្នាំ ស្រ្តេស ជាតិ​ពុល​ និង​ហ្សែន​ជា​ដើម។​ យ៉ាង​ណា​មិញ ដើម្បី​កាត់​បន្ថយ​ និង​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​ គ្នា​យើង​គប្បី​សាកល្បង​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ការ​​ជក់បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ជក់​បារី​អាច​កាត់បន្ថយ​បរិមាណ​ឈាម​ហូរ​ទៅ​កាន់​ស្បែក​ក្បាល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សក់​របស់​យើង​ដុះ​តិច​ជាង​មុន​។ រី​ឯ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ​អាច​បង្ក​ជា​បញ្ហា​ខ្វះ​ជាតិ​ទឹក​ ហើយ​ក៏​ធ្វើ​ឲ្យ​ឫស​សក់​របស់​យើង​ស្ងួត និង​ស្ដើង​ជាង​​មុន​ផង​ដែរ​។ ២. ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម ជាមួយ​គ្នា​នេះ​ដែរ សរសៃ​សក់​របស់​យើង​មាន​សភាព​​ទន់ខ្សោយ​ នៅ​ពេល​សើម​។ ដូច​នេះ ចូរ​ជៀសវាង​សិត​សក់​នៅ​ពេល​សក់​សើម​។ មួយ​វិញ​ទៀត​ ការ​សិត​សក់​ញឹកញាប់​ពេក​ក៏​អាច​បង្ក​របួស​ដល់​សរសៃ​សក់​ និង​បង្កើន​ការ​​ជ្រុះ​​សក់​ដូច​គ្នា​។ ៣. គ្រប់គ្រង​ស្រ្តេស​ ស្រ្តេស​ក៏​ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រុស​ៗ​យើង​ងាយ​​ជ្រុះ​សក់​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ដោយ​ការ​ធ្វើ​សមាធិ ហាត់​យូហ្គា ឬ​អាន​សៀវភៅ​។​ ៤. ជៀសវាង​ផ្លុំ​ កៀប​ ឬ​លាប​ពណ៌​សក់​ញឹកញាប់​ ការ​ផ្លុំ​ និង​កៀប​សក់​ញឹកញាប់​ អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​សក់​ចុះ​ខ្សោយ​ ដែល​នាំ​ឲ្យ​សរសៃ​សក់​ផុយ​ស្រួយ​ និង​ងាយ​ជ្រុះ​។ ដូច​គ្នា​នេះ​ដែរ បើ​យើង​លាប​ពណ៌​សក់​ញឹកញាប់ និង​ព្យាបាល​សក់​ដោយ​ប្រើ​សារធាតុ​គីមី​ ក៏​​អាច​ធ្វើ​ឲ្យ​សុខភាព​សក់​​ខ្សោយ​ដែរ​។ ៥. ការពារ​ស្បែក​ក្បាល​ពី​បញ្ហា​ញើស​ ប្រុស​ៗ​ដែល​មាន​សក់ឡើង​​ប្រេង តែង​កើត​មាន​អង្គែ​នៅ​រដូវ​ក្ដៅ ដោយ​សារ​តែ​កត្តា​ញើស​។ ចូរ​ប្រើ​សាប៊ូ​កក់​សក់​ដែល​​មិន​មាន​ជាតិ​កាត់ស្រាល​ល្មម​ ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​pH​របស់​ស្បែក​ក្បាល​ និង​កាត់​បន្ថយ​ការ​ជ្រុះ​សក់​។ លើស​ពី​នេះ​ គ្នា​យើង​គួរ​ប្រើ​​កន្សែង​បង់​ក ឬ​កំណាត់​ទ្រាប់​ក្បាល​  នៅ​ពេល​ពាក់​​មួក​សុវត្ថិភាព​​អំឡុង​ពេល​​រដូវ​ក្ដៅ […]


សក់និងស្បែកក្បាល

ទម្លាប់​សាមញ្ញ​ ​៧​នេះ អាច​​​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទម្លាប់​ប្រចាំថ្ងៃ​របស់​យើង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​សក់​ ដែល​អាច​បណ្ដាល​ឲ្យ​សក់ជ្រុះខ្លាំងហើយ​ស្ដើង​ទៅៗ​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​​នាំ​ឲ្យ​សក់​បាត់បង់​ទម្ងន់​ ភាព​ភ្លឺ​រលោង​ ឬ​ជ្រុះ​សក់​ធ្ងន់ធ្ងរជាដើម។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​បញ្ហា​ជ្រុះ​សក់​តទៅ​ទៀត គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​​បញ្ឈប់​​ទម្លាប់​មិនល្អទាំងនោះ ចៀសវាងបំផ្លាញសក់ដោយមិនដឹងខ្លួន។ ​​ទម្លាប់​ទាំង​៧​ ​ធ្វើ​ឲ្យ​សក់​ស្ដើង​ទៅ​ៗ​​ ១. ងូត​ទឹក​ក្ដៅ​ ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​ទឹក​ក្ដៅ​អាច​បង្កើន​ស្រ្តេស​ និង​ធ្វើ​ឲ្យ​សរសៃ​សក់​របស់​យើង​ស្ងួត​។ វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្បាល​​ស្ងួត​ និង​បើក​រន្ធ​ញើស​នៅ​លើ​ស្បែក​ក្បាល​ នាំ​ឲ្យ​មាន​ការ​ផលិត​​ជាតិ​ប្រេង​លើសលប់ និង​បង្ក​ជា​បញ្ហា​​ជ្រុះ​សក់​កាន់​តែ​ច្រើន​ទៅ​ៗ​។ ២. ចង​​សក់​តឹង​ពេក​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ជ្រុះ​សក់​ក៏​អាច​បណ្ដាល​មក​ពី​​ទម្លាប់​​ចង​សក់​តឹង​ពេក ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឫស​សក់​។ កត្តា​នេះ​​​អាច​ធ្វើ​ឲ្យ​សក់​ខូច​ និង​ជ្រុះ​សក់​ដូច​គ្នា​។ ៣. ប្រើ​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​​​ច្រើន​ជ្រុល ការ​ប្រើ​​ម៉ាស៊ីន​ធ្វើ​ម៉ូត​សក់​ច្រើន​ជ្រុល​ ឬ​រយៈពេល​យូរ​ពេក​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​​ដូចជា​ធ្វើ​ឲ្យ​សក់​ខូច​ និង​ស្បែក​ក្បាល​​ខ្សោយ​ផង​ដែរ​។ ជាក់​ស្ដែង​ សីតុណ្ហភាព​ដ៏​ក្ដៅ​នេះ​នឹង​បំផ្លាញ​ប្រេង និង​ប្រូតេអ៊ីន​ពី​សរសៃ​សក់​ ធ្វើ​ឲ្យ​អតុល្យភាព​សំណើម​ និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់​តែម្ដង។ ៤. មិន​កក់​សក់​ញឹកញាប់ នៅ​ពេល​ដែល​យើង​មិន​កក់​សក់​រយៈពេល​យូរ ឬច្រើនថ្ងៃ ​​ក៏​​អាច​បណ្ដាល​ឲ្យ​​ស្បែក​ក្បាល​មាន​អង្គែ (buildup )​និង​​នាំ​ឲ្យ​សក់​ខូច ព្រម​ទាំង​បង្អាក់​សមត្ថភាព​ក្នុង​ការ​ដុះ​លូតលាស់​នៃ​សរសៃ​សក់ ដែល​ជា​បញ្ហា​ចម្បង​ធ្វើ​ឲ្យ​សក់​ស្ដើង​​ៗ​ និង​ជ្រុះ​សក់​​។ ៥. អេះ​ក្បាល​​ ស្បែក​ក្បាល​រមាស់​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​ អាលែកហ្ស៊ី ឬ​ការ​រលាក​។ ការ​អេះ​ក្បាល​មិន​ឈប់​ និង​ខ្លាំង​ៗ ដោយ​សារ​តែ​ការ​រមាស់​អាច​បំផ្លាញ​ដល់​​​ឫស​សក់​ ព្រម​ទាំង​ធ្វើ​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន​។ ៦. ប៉ះពាល់​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ថ្ងៃ​ច្រើន​ជ្រុល​​អាច​បំផ្លាញ​ស្រទាប់​ខាង​លើ​នៃ​សរសៃ​សក់​។ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​សក់​ស្ដើង ​ស្ងួត​ និង​ផុយ​ស្រួយ​។ ៧. មិន​ញ៉ាំ​អាហារ​ទៀងពេល បញ្ហា​ជ្រុះ​សក់​ ក៏​ជា​ផល​ប៉ះពាល់​ចម្បង​មួយ​នៅ​ពេល​ដែល​យើង​​​មិន​ញ៉ាំ​អាហារ​ទៀងទាត់។​ កង្វះ​​សារធាតុ​ចិញ្ចឹម​ចាំបាច់​នឹង​បង្វែរ​ថាមពល​ឆ្ពោះ​ទៅ​រក​មុខងារ​សំខាន់​ៗ​ដូចជា​បេះដូង […]


សក់និងស្បែកក្បាល

ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ

សក់​ជ្រុះ មិន​ថា​ជ្រុះ​តិច ឬ​ជ្រុះ​ច្រើន ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​កើត​ស្ត្រេស ស្មុគ​ស្មាញ​មិន​ដឹង​រក​វិធី​អ្វី​ល្អ​ជួយ​ឲ្យ​សក់​ដុះ​មក​វិញ។ គ្នា​យើង​មិន​ថា ស្រី ឬ​ប្រុស​ឲ្យ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រុះ​សក់​ច្បាស់​ជាបារម្ភ​លើ​រូប​សម្ផស្ស មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​លើ​សម្រស់​ប៉ុន្មាន​ទេ។ អស់​បារម្ភ! ខាង​ក្រោម​នេះ ជា​ប្រេង​ធម្មជាតិ ជួយ​បណ្ដុះ​សក់​ឲ្យ​ដុះ​វែង និង​ទន់​រលោង​ឡើង​វិញ យើងអាចសាកល្បងបាន។ ប្រេង​ធម្មជាតិ​បំបាត់​បញ្ហា​ជ្រុះ​សក់ ១. ប្រេង​ដូង ប្រេង​ដូង​ជា​ប្រេង​ធម្មជាតិ​មួយ​អាច​ជួយ​ឲ្យ​សក់​យើង​ដុះ​ឡើង​វិញ និង​កាត់បន្ថយបញ្ហាសក់ជ្រុះ។ ប្រេង​ដូង​សម្បូរ​ទៅ​ដោយ អាស៊ីដ​ខ្លាញ់ វីតាមីន (ពិសេស​វីតាមីន ​E) និង​ជាតិ​រ៉ែ ល្អ​សម្រាប់​សុខភាព​ស្បែក​ក្បាល និង​សក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រេង​ដូង​ក៏​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ និង​ការពារ​សក់​ខូច បែង​ចុង​ជា​ដើម។ ២. ប្រេង​ល្ហុង​ខ្វង កំពូល​ប្រេង​ជួយ​ផ្ដល់​សុខភាព​ល្អ​ឲ្យ​សក់​យើង មួយ​ទៀត​នោះ​គឺ ប្រេង​ល្ហុង​ខ្វង ឬ​មនុស្ស​មួយ​ចំនួន​ហៅ​ថា Castor oil។ ប្រេង​ល្ហុង​ខ្វង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សក់​ជ្រុះ​បាន ព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ផ្ដល់​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ដែល​សក់​ត្រូវការ និង​បង្ការ​ការ​រលាក។ លើស​ពី​នេះ វា​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ ហើយ​យើង​ក៏​អាច​ប្រើ​ប្រេង​ល្ហុង​ខ្វង​បណ្ដុះ​រោម​ចិញ្ចើម និង​រោម​ភ្នែក​បាន​ដែរ (​ត្រូវ​ប្រយ័ត្ន​ពេល​ប្រើ​លើ​រោម​ភ្នែក)។ ៣. ប្រេង Argan ប្រេង Argan សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ល្អ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន E ជួយ​ផ្ដល់​សំណើម និង​បង្ការ​បញ្ហា​សក់​ស្ងួត បែង​ចុង​ជាដើម។ […]


សក់និងស្បែកក្បាល

នៅវ័យក្មេងសោះ ម៉េចស្រីៗខ្លះ ជ្រុះសក់ខ្លាំងម៉្លេះ?

បញ្ហា​ជ្រុះ​សក់​លើ​មនុស្ស​ស្រី ពិសេស​នៅ​វ័យ​ក្មេង​ទៀត​នោះ អាច​ប៉ះពាល់​ទៅ​ដល់​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ខ្លាំង​ណាស់។ បញ្ហា​សក់​ជ្រុះ​ ៥០​សរសៃ ឬ​លើស​នេះ​/ថ្ងៃ ជា​រឿង​ធម្មតា​ទេ តែ​បើ​ឃើញ​ជ្រុះ​ច្រើន​ទៅ​ៗ សក់​នៅ​លើ​ក្បាល​ស្ដើង​ទៅ​ៗ ធ្វើ​ឲ្យ​គ្នា​យើង​ស្រីៗ​មិន​បារម្ភ​មិន​បាន​ទេ។ មូលហេតុ​បណ្ដាល​ឲ្យ​ជ្រុះ​សក់​ភាគ​ច្រើន​បណ្ដាល​មក​ពី​កត្ដាតំណ​ពូជ តែ​ខាង​ក្រោម​នេះ​ក៏​អាច​ជា​មូល​ហេតុ​បណ្ដាល​ឲ្យ​សក់​យើង​ជ្រុះ​ខ្លាំង ទាំង​វ័យ​នៅ​ក្មេង​ដូច​គ្នា។ ១. របប​អាហារ​មិន​ត្រឹម​ត្រូវ គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ថា របប​អាហារ​ច​​​ម្រុះសំខាន់​ដល់​រាងកាយ ប៉ុន្តែ​យើង​ប្រហែល​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ថា របប​អាហារ​សម្បូរ​វីតាមីន និង​រ៉ែ​គ្រប់គ្រាន់​ក៏​មាន​ឥទ្ធិពល​ដល់​ការ​លូតលាស់​សក់​ដែរ។ សក់​ត្រូវ​ការ​ថាមពល​ខ្លាំង​ដើម្បី​លូតលាស់ ហើយ​បើ​យើង​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ជាតិ​ដែក វីតាមីន និង​អាស៊ីដ​ខ្លាញ់​មិនគ្រប់គ្រាន់​ទេ​នោះ សក់​ច្បាស់​ជា​ចាប់​ផ្ដើម​ជ្រុះ​មក​មិន​ខាន។ ២. ស្ត្រេស បញ្ហា​ស្ត្រេស មិន​ថា​ស្ត្រេស​រ៉ាំរ៉ៃ ឬ​​ស្រួច​ស្រាល់ទេ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​វដ្ដ​នៃ​ការ​លូតលាស់​សក់​យឺត។ នៅ​ពេល​ដែល​យើង​ស្ត្រេស រាងកាយ​ផលិត​អ័រម៉ូន​មួយ​ហៅ​ថា cortisol ដែល​ជំរុញ​ឲ្យ​សក់​ចូល​ទៅ​ដំណាក់​កាល​សម្រាក លូតលាស់​យឺត​ខ្លាំង​។ ៣. ប្រែ​ប្រួល​អ័រម៉ូន អ័រម៉ូន​ប្រែប្រួល​ក៏​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​ជ្រុះ​សក់​បាន​ដែរ ពិសេស​ស្ត្រី​ពពោះ ឬ​ស្រី​ដែល​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត។ អំឡុង​ពេល​ពពោះ កម្រិត​អ័រម៉ូន estrogen ឬ progesterone បណ្ដាល​ឲ្យ​សក់​យើង​ឆាប់​ដុះ​វែង និង​រលោង តែ​ដល់​ពេល​សម្រាល​រួច កម្រិត​អ័រម៉ូន​ទាំង​នោះ​ធ្លាក់​ចុះ​ខ្លាំង ជា​ហេតុ​បណ្ដាល​សក់​ចាប់​ផ្ដើម​ជ្រុះ​។​ ៤. អ៊ុត កៀប​សក់​ខ្លាំង​ពេក ការ​បំផ្លាញ​សក់​ដោយ​កម្ដៅ​អាច​បណ្ដាល​ឲ្យ​សក់​ខូច ឆាប់​ដាច់ និង​សក់​ជ្រុះ ពិសេស​បើ​យើង​ប្រើ​ម៉ាស៊ីន​កៀប មូល​រួញ​សក់​ជា​ប្រចាំ ឬ​មួយ​ក៏​លាប​សក់​ញឹក​ញាប់។ លើស​ពី​នេះ ការ​ចង​សក់​តឹង​ៗ​ជា​ប្រចាំ ក៏​អាច​ធ្វើ​ឲ្យ​សក់​យើង​ជ្រុះ​បាន​ដូច​គ្នា។ ៥. […]


សក់និងស្បែកក្បាល

តិចនិក​ទាំង​៥​​ព្យាបាល​បញ្ហាមុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​​គឺ​ជា​កង្វល់​របស់​ស្រីៗ​យើង​​ស្រាប់​ហើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ទៀត​នោះ វា​កាន់​តែ​ពិបាក​ព្យាបាល​មិន​ខាន​។​ ពិត​ណាស់​ ការ​ព្យាបាល​មុន​​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ផ្សំ​​ខ្លាំង​​ៗ​ ដែល​អាច​ជ្រាប​ចូល​​យ៉ាង​ជ្រៅ​​ក្នុង​ស្រទាប់​ស្បែក​ និង​កម្ចាត់​ចោល​ស្រទាប់​​ខាង​លើ​នៃ​ស្បែក​។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ម​​វិញ​ ​មិន​អាច​ប្រើប្រាស់​ផលិត​ផល​ថែទាំ​ស្បែក​ដែល​មាន​សារធាតុ​ផ្សំ​ខ្លាំង​ៗ​បាន​ឡើយ​។​ ​ដូច្នេះ​ហើយ​ ការ​ព្យាបាល​មុន​ដ៏​ល្អ​បំផុត​គឺ​មិន​ត្រូវ​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​រលាក​ ក៏​ដូចជា​ប្រតិកម្ម​​ឡើយ​។​ ​ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការ​ព្យាបាល​មុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​។ ១. កំណត់​ស្បែក​ងាយ​ប្រតិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​ ​ជំហាន​ដំបូង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​ និង​​កើត​មុន​គឺ​កំណត់​​​ប្រភេទ​ស្បែក​​ដែល​ងាយ​ប្រតិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។​ ប្រសិនបើ​​ស្បែក​លេច​ឡើង​ស្នាម​ក្រហម​ និង​​រលាក​ នៅ​ពេល​​លាប​ផលិតផល​ផ្សេង​ៗ​ ​នេះ​មាន​ន័យ​ថា​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដែល​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ផលិតផល​ថែ​សម្រស់​។​ ​​ក្នុង​ករណី​ដែល​គ្នា​យើង​មាន​ស្បែក​ស្ងួត​ និង​កើត​មុន​ វា​អាច​ធ្វើ​ឲ្យ​ស្បែក​​ងាយ​ឈឺចាប់​នៅ​ពេល​ប៉ះ​។​ ​ការ​ព្យាបាល​​មុន​នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ប្រតិកម្ម​ជាង​មុន​ ជា​ពិសេស​នៅ​ពេល​ប្រើប្រាស់​សារធាតុ​ផ្សំ​ដែល​មាន​ដូចជា Retinoids, Benzoyl Peroxide, Salicylic Acid ​និង​ផលិតផល​ព្យាបាល​ដទៃ​ទៀត​។ ២. ជៀសវាង​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ស្ងួត​ ពិត​ណាស់​ រាល់​ផលិតផល​សម្រាប់​ព្យាបាល​មុន​ សុទ្ធ​តែ​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ ​យើង​ត្រូវ​​ជ្រើសរើស​ផលិតផល​​​ព្យាបាល​មុន​​ដោយ​យក​ចិត្ត​ទុក​ដាក់​​ជា​ទី​បំផុត​។ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​គឺ​ជា​រឿង​សំខាន់​​មួយ ទោះបី​ជា​​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​មុន​ក៏​ដោយ​​។​ ​មាន​​ផលិតផល​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ព្យាបាល​មុន​ ដោយ​​មាន​ផ្ទុក​ស័ង្កសី​ និង​អាស៊ីដ​ Myristic ​ផ្ដល់​សំណើម​ និង​ការពារ​មុន​នៅ​ក្នុង​ពេល​តែ​មួយ​។​ បន្ថែម​ពី​នេះ​ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ និង​ហ្វូម​លាង​មុខ​ប្រភេទ​​ពពុះ​ ក៏​អាច​ជួយ​រក្សា​ជាតិ​ទឹក​ដល់​ស្បែក​​ដូច​គ្នា​។ ៣. ការ​ព្យាបាល​បែប​ស្រាល​ ​និង​មាន​ប្រសិទ្ធភាព ការ​ព្យាបាល​មុន​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​គឺ​Topical Retinoids ពីព្រោះ​វា​ជា​វិធីសាស្ត្រ​ដ៏​ពូកែ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។​ យ៉ាង​ណា​មិញ​ […]


សក់និងស្បែកក្បាល

រូបមន្ត​សក់​ស្អាត​ និង​ភ្លឺ​រលោង​ ប្រើ​ទឹក​អង្ករ​ និង​តែ​បៃតង​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​លាង​សម្អាត​សក់​ជាមួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​​ មិន​ត្រឹម​តែ​អាច​​ជួយ​​ឲ្យ​គល់​សក់​​រឹងមាំ​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​ឲ្យ​សក់​​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជៀស​ឆ្ងាយ​ពី​បញ្ហា​សក់​ផ្សេង​ៗ​ដូចជា​ជ្រុះ​សក់​ អង្គែ ​និង​សំពោង​គ្មាន​ទម្ងន់​ជា​ដើម​។​ ​ជាមួយ​នឹង​ទឹក​អង្ករ​ ព្រម​ទាំង​តែ​បៃតង​ គ្នា​យើង​​ច្បាស់​ជា​អស់​កង្វល់​ជាមួយ​នឹង​​បញ្ហា​សក់​ទៀត​មិន​ខាន​។ អត្ថប្រយោជន៍​​ទឹក​អង្ករ​ចំពោះ​​សរសៃ​សក់​ ពិត​ណាស់​ ទឹក​អង្ករ​ផ្ទុក​ទៅ​ដោយ​​អាមីណូអាស៊ីដ និង​សារធាតុ​Inositol ​ដែល​អាច​ជួយ​ឲ្យ​ឫស​សក់​រឹងមាំ​ និង​ជួសជុល​សក់​ខូច​គ្រប់​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ផ្ទុក​វីតាមីន​E ​ដែល​អាច​​ប្រឆាំង​នឹង​សក់​ជ្រុះ​ ក៏​ដូចជា​ជួយ​ឲ្យ​សក់​លូតលាស់​ល្អ​ផង​ដែរ​។ អត្ថប្រយោជន៍​នៃ​​តែ​បៃតង​​ចំពោះ​សរសៃ​សក់​​ រី​ឯ​តែ​បៃតង​​មាន​ផ្ទុក​​សារធាតុ​epigallocatechin gallate (EGCG) ​ដែល​អាច​ចិញ្ចឹម​បំប៉ន​​គល់​សក់​បាន​យ៉ាង​​អស្ចារ្យ​។​ ជាង​នេះ​ទៅ​ទៀត​ វា​ក៏​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បន្ទន់​សក់​ ដែល​អាច​ជួយ​​​ពង្រឹង​ដល់​សុខភាព​ស្បែក​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង​។ រូបមន្ត​​បំប៉ន​សរសៃ​សក់​ជាមួយ​​ទឹក​អង្ករ​ និង​តែ​បៃតង​ ​​​​​​​​តែ​បៃតង​១​កញ្ចប់​ អង្ករ​កន្លះ​ពែង​ ទឹក​ វិធី​ធ្វើ​៖ ចូរ​លាយ​ទឹក​មួយ​ពែង​ជាមួយ​នឹង​អង្ករ​កន្លះ​ពែង​ រួច​ទុក​ចោល​យ៉ាង​ហោច​ណាស់​រយៈពេល​២​ម៉ោង​។​ បន្ទាប់​មក​ ឆុង​តែ​បៃតង​១​កញ្ចប់​តូច​ ឬ​ស្លឹក​តែ​បៃតង​ចំនួន​១​ស្លាប​ព្រា​កាហ្វេ​ ​ដោយ​ប្រើ​ទឹក​១​ពែង​ និង​ទុក​ចោល​រយៈពេល​៥​ទៅ​១០​នាទី​។​ ​ក្រោយ​មក​ត្រង​​យក​ទឹក​អង្ករ​ ​និង​បន្ថែម​តែ​បៃតង​ដែល​ឆុង​រួច​ទៅ​ក្នុង​ទឹក​អង្ករ​។​ វិធី​ប្រើ​ប្រាស់​ទឹក​អង្ករ​ និង​តែ​បៃតង​ ​កក់​សក់​ ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​ឲ្យ​រន្ធ​ញើស​នៅ​លើ​ស្បែក​​បើក និង​អាច​ស្រូប​យក​​ទឹក​បំប៉ន​សក់​កាន់​តែ​ប្រសើរ​ជាង​មុន​។ ចូរ​លាប​ទឹក​បំប៉ន​សក់​នៅ​លើ​សរសៃ​សក់​ ដោយ​ចាប់ផ្ដើម​ពី​ឫស​សក់​ ​រហូត​ដល់​​ចុង​សក់​។ ចូរ​រង់ចាំ​រយៈពេល​១០​ទៅ​១៥​នាទី​ មុន​ពេល​​លាង​សម្អាត​ចេញ​។ គ្នា​យើង​អាច​ប្រើប្រាស់​ទឹក​បំប៉ន​សក់​នេះ​ យ៉ាង​ហោច​ណាស់​ម្ដង​ ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​កក់​សក់​រួច​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​។ ​​​


សក់និងស្បែកក្បាល

ជ្រុះ​សក់​ក្រោយជាពីជំងឺ​កូវីដ​​១៩ អាច​ដោះស្រាយ​តាម​វិធី​នេះ​​​​​​​​​​​​​

​អាការៈ​ឈឺ​ក្បាល​ អស់​កម្លាំង​ និង​ស្បែក​ស្លេកស្លាំង​​ គឺ​សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។​ ក្រៅ​ពី​នេះ​ គ្នា​យើង​មួយ​ចំនួន​ក៏​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ពេល​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​​។​ ប៉ុន្តែ​យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​នោះ​ទេ ពីព្រោះ​​វា​គ្រាន់​តែ​ជា​ផល​ប៉ះពាល់​ទូទៅ​ ហើយ​​យើង​អាច​ដោះស្រាយ​​បញ្ហា​មួយ​នេះ​បាន​ ដោយ​គ្រាន់​តែ​អនុវត្ត​តាម​វិធីសាស្ត្រ​មួយ​ចំនួន​។ ​មូលហេតុ​​​ជ្រុះ​សក់​ជាប់​ពាក់ព័ន្ធ​នឹង​​​ជំងឺ​កូវីដ១៩ ​​យើង​ទាំង​អស់​គ្នា​ កំពុង​តែ​​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​​សាហាវ​ ហើយ​ជំងឺ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​គឺ​កាន់​តែ​គ្រោះថ្នាក់​មួយ​កម្រិត​ទៀត​។​ ពិត​ណាស់​ មាន​​មនុស្ស​ជា​ច្រើន​បាន​​ជា​សះ​ស្បើយ​ពី​ជំងឺ​​នេះ​​​រួច​មក​ហើយ​​ ប៉ុន្តែ​គ្នា​យើង​ភាគ​ច្រើន​នៅ​តែ​ទទួល​ផល​ប៉ះពាល់​​​​​ពី​ជំងឺ​នេះ​ ​ដែល​មាន​ដូចជា​ការ​​ជ្រុះ​សក់​ជា​ដើម​។ ​ទោះ​បី​ជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​​ជំងឺ​កូវីដ​១៩​នេះ​ មិន​ទាន់​​ត្រូវ​បាន​បង្ហាញ​តាម​បែប​វិទ្យាសាស្ត្រ​នៅ​ឡើយ​ ប៉ុន្តែ​វា​អាច​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់បារម្ភ​។​ ក្រៅ​ពី​នេះ​ កង្វះ​សារធាតុ​ចិញ្ចឹម​ ដោយ​សារ​តែ​យើង​មិន​ទទួល​បាន​របប​អាហារ​សុខភាព​ អំឡុង​ពេល​ឆ្លង​ជំងឺ ​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​សក់​ជ្រុះ​ដូច​គ្នា​។ តិចនិក​​ដោះស្រាយ​បញ្ហា​​ជ្រុះ​សក់​ក្រោយ​កើត​ជំងឺ​កូវីដ​១៩​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជ្រុះ​សក់​ ក្រោយ​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​ គ្នា​យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​៖ ​​ញ៉ាំ​អាហារ​បំប៉ន​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​D និង​ជាតិ​ដែក​ ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​ រយៈពេល​ប្រហែល​៣០​ទៅ​៦០​នាទី​ និង​​៥ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ កាត់បន្ថយ​​ស្រ្តេស បញ្ហា​ផ្លូវ​ចិត្ត​ និង​អនុវត្ត​លំហាត់​ប្រាណ​ដក​ដង្ហើម​ ឬ​ធ្វើ​សមាធិ ​កក់​សក់​ជា​ប្រចាំ ​​កុំ​សិត​សក់​ជាមួយ​នឹង​ក្រាស់​​សរសៃ​តូច​ៗ​ពេក​​​​​​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​អាហារ​បំប៉ន​ដូចជា​Biotin។​ ​បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ញ៉ាំ​ស៊ុត អាហារ​គ្រឿង​សមុទ្រ​ សណ្ដែក​ គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ពូជ ព្រម​ទាំង​ផលិតផល​ធ្វើ​​ពី​សណ្ដែក​ ដែល​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុBiotin​។


សក់និងស្បែកក្បាល

រូបមន្ត​ធម្មជាតិល្អ​បំផុត ដោះស្រាយ​បញ្ហា​ស្បែក​ក្បាល​​ឡើង​ប្រេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ផលិត​ជាតិ​​ប្រេង​លើសលប់​ អាច​បណ្ដាល​ឲ្យ​ស្បែក​ក្បាល​ស្អិត​ និង​បង្ក​ជា​បញ្ហា​ជា​ច្រើន​ទៀត​ រួម​មាន​អង្គែ និង​សក់​ជ្រុះ​​ជា​ដើម​។​ យ៉ាង​ណា​មិញ​​ ប្រសិនបើ​​គ្នា​យើង​មាន​អារម្មណ៍​ថា​ហត់នឿយ​​ក្នុង​ការ​កម្ចាត់​បញ្ហា​ស្បែក​ក្បាល​ឡើង​​ប្រេង​ញឹកញាប់​​ ​អាច​សាកល្បង​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​វិញ​ម្ដង​។ ១. ទឹក​ក្រូច​ឆ្មារ​​ ទឹក​ក្រូច​ឆ្មារ​ គឺ​ជា​រូបមន្ត​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​ស្បែក​​ក្បាល​ប្រេង​។​ អាស៊ីដ​ធម្មជាតិ​នៃ​ក្រូច​ឆ្មារ​អាច​ជួយ​កម្ចាត់​បាក់តេរី​ ​ជាតិ​ប្រេង​លើសលប់​​ពី​ស្បែក​ក្បាល​ ព្រម​ទាំង​កាត់​បន្ថយ​អង្គែ​ថែម​ទៀត​ផង​។ វិធី​ធ្វើ​៖ ចូរ​​កិន​ស្លឹក​ជី​អង្កាម​​មួយ​ក្ដាប់​ដៃ​ និង​លាយ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​២​ស្លាបព្រា​​បាយ​ និង​ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​បាយ​ រួច​យក​មក​លាប​នៅ​លើ​ស្បែក​ក្បាល​ និង​សរសៃ​សក់​ ព្រម​ទាំង​ម៉ាស្សា​ឲ្យ​បាន​សព្វ​ល្អ​ ទើប​​ទុក​ចោល​រយៈពេល​១៥​នាទី​។​ ចុងក្រោយ​ ចូរ​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ ២. ល្បាយ​ស៊ុត​ផ្នែក​ពណ៌​ស​ ពិត​ណាស់​ ស៊ុត​ផ្នែក​ពណ៌​ស​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​ស្ពាន់ធ័រ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​សក់​ឡើង​ប្រេង​ និង​អង្គែ។​ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​បំប៉ន​ និង​​បន្ទន់​​សក់​របស់​យើង​ផង​ដែរ​។ ​​​​​វិធី​ធ្វើ​៖ ចូរ​លាយ​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ស៊ុត​ស​ចំនួន​១ រួច​កូរ​វា​ឲ្យ​សព្វ​ល្អ​។​ បន្ទាប់​មក​ទុក​ចោល​រយៈពេល​១០​នាទី​​ មុន​នឹង​លាប​ទៅ​លើ​ស្បែក​ក្បាល​។​ ធ្វើ​ការ​ម៉ាស្សា​​សរសៃ​សក់​ដោយ​ប្រើ​ល្បាយ​នេះ​រយៈពេល​៥​នាទី​ និង​ទុក​ចោល​រយៈពេល​២០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ធម្មតា​។ ៣. តែ​បៃតង​ ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃតង​ គឺ​ជា​ភេសជ្ជៈ​សុខភាព​ដ៏​​ល្អឥតខ្ចោះ​មួយ​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។​ បន្ថែម​ពី​នេះ​ វា​ក៏​មាន​ឥទ្ធិពល​ក្នុង​ការ​កាត់បន្ថយ​​ភាព​រមាស់​ ស្ងួត​ និង​កម្ចាត់​រាល់​ភាព​កខ្វក់​​គ្រប់​ប្រភេទ​។​ ​​​​វិធី​ធ្វើ​៖ ដាំ​ទឹក​ជាមួយ​នឹង​​​កញ្ចប់​តែ​បៃតង​ចំនួន​២​កញ្ចប់​​ ដោយ​ទុក​ឲ្យ​វា​ត្រជាក់​សិន​។​ បន្ទាប់​មក​ ចូរ​បន្ថែម​ប្រេង​អូលីវ​ចំនួន​២​ស្លាបព្រា​បាយ​​ និង​កូរ​វា​ឲ្យ​សព្វ​ល្អ​ មុន​នឹង​លាប​ទៅ​លើ​ស្បែក​ក្បាល​ និង​ធ្វើ​ការ​ម៉ាស្សា​រយៈ​ពេល​១៥​នាទី​ ទើប​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។


សក់និងស្បែកក្បាល

មូលហេតុទាំងនេះហើយ ទើបស្បែកក្បាលចេះតែកើតអង្គែ

អង្គែ​កើត​មាន​នៅ​ពេល​កោសិកា​ស្បែក​ក្បាល​ដែល​ងាប់​បាន​របក​ជ្រុះ​​។ អង្គែ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​​ខ្មាស​គេ​ដែរ​នៅ​ពេល​ក្បាល​មាន​អង្គែ និង​ពេល​អង្គែ​ធ្លាក់​មក​លើ​សម្លៀក​បំពាក់​ជា​ដើម​។ មួយ​វិញ​ទៀត ពេល​ខ្លះ​អង្គែ​ក៏​ធ្វើ​ឲ្យ​យើង​រមាស់​ស្បែក​ក្បាល​ផង​ដែរ។ ១. មូល​ហេតុ​បង្ក​ អង្គែ​អាច​បង្ក​ឡើង​ដោយ​​​ស្បែក​ក្បាល​​ស្ងួត​ ប៉ុន្តែ​ពេល​ខ្លះ​អង្គែ​ក៏​អាច​បង្ក​ឡើង​ដោយ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែរ​។ បើ​សិន​ជា​គ្នា​យើង​មើល​ឃើញ​ថា​បញ្ហា​អង្គែ​មិន​ថមថយ និង​កាត់​តែ​អាក្រក់​ឡើង​ ជា​ការ​ល្អ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​ ដើម្បី​បាន​ធ្វើ​ការ​ពិនិត្យ និង​វិនិច្ឆ័យ​រោគ​ច្បាស់លាស់​។ ២. ស្បែក​ក្បាល​ស្ងួត​ ស្បែក​ក្បាល​ស្ងួត​ជា​មូល​ហេតុ​ទូទៅ​មួយ​នាំឲ្យ​កើត​មាន​អង្គែ​។ ពេល​ដែល​ស្បែក​ក្បាល​ស្ងួត កោសិកា​ដែល​ងាប់​វា​នឹង​របក​ចេញ​។ កត្តា​មួយ​ចំនួន​នាំ​ឲ្យ​ស្បែក​ក្បាល​យើង​ស្ងួត​៖ កក់​សក់​ញឹក​ញាប់​ពេក៖ ការ​កក់​សក់​ញឹក​ញាប់​ ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ និង​សំណើម​នៅ​លើ​សក់​។ អាកាសធាតុ​ប្រែ​ប្រួល៖ ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ ឬ​រដូវ​រងា​ ស្បែក​​ក៏​ប្រែ​ទៅ​ជា​ស្ងួត​ដែរ។ ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ ឬ​នៅ​ជិត​ម៉ាស៊ីន​កម្ដៅ​យូរ​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​យើង​ស្ងួត​ដែរ​។ ខ្វះ​ជាតិទឹក​៖ រាង​កាយ​ខ្វះ​ជាតិទឹក​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត​។ ការ​ខ្វះ​ជាតិ​ទឹក​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ដូច​គ្នា ដែល​អាច​នាំ​ឲ្យ​កើត​ជា​អង្គែ​។​ ៣. ទម្លាប់​មិន​ល្អ​ ទម្លាប់​​មិន​ល្អ ចំពោះ​សុខភាព​មួយ​ចំនួន​ ពិសេស​ទាក់ទង​នឹង​រឿង​អនាម័យ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កើត​អង្គែ​ដែរ​។ ខ្ជិល​កក់​សក់៖ ការ​មិន​កក់​សក់​ឲ្យ​បាន​ស្អាត​ល្អ​អាច​ធ្វើ​ឲ្យ​ខ្លាញ់​កក​ជាប់​នៅ​នឹង​ស្បែក​ក្បាល​នាំ ឲ្យ​កើត​អង្គែ​។ របប​អាហារ​មិន​ត្រឹម​ត្រូវ៖ អាហារ​មួយ​ចំនួន​ពេល​យើង​ញ៉ាំ​ទៅ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ខ្លាញ់​ច្រើន​នៅ​ស្បែក​ និង​នាំឲ្យ​កើត​អង្គែ​ដែរ​។ ដូច​គ្នា​ដែរ បើ​របប​អាហារ​យើ​មិន​មាន​វីតាមីន​B គ្រប់​គ្រាន់ ក៏​អាច​នាំ​ឲ្យ​ស្បែ​ក​ក្បាល​ឡើង​អង្គែ​ដែរ​។ ស្ត្រេស​៖ ស្ត្រេស​ធ្វើ​ឲ្យ​អ័រម៉ូន​មិន​មាន​តុល្យភាព ការ​មិន​មាន​តុល្យ​ភាព​នៃ​អ័រម៉ូន​ក៏​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​ស្បែក​ក្បាល​ឡើង​អង្គែ​ដែរ​។ ៤. វិធី​ដោះស្រាយ​ រមាស់​ស្បែក​ក្បាល និង​ការ​កើត​អង្គែ​ គឺ​អាច​គ្រប់គ្រង​បាន​ស្ទើរ​ទាំង​ស្រុង​។ សម្រាប់​បញ្ហា​អង្គែ​កម្រិត​ស្រាល ជា​ដំបូង​យើង​អាច​សាកល្បង​ប្រើ​សាប៊ូ​កក់​សក់​លាង​សម្អាត​ប្រេង និង​កោសិកា​ស្បែក​ងាប់​ជាប់​នៅ​លើ​ស្បែក​ក្បាល​។ បើ​វិធី​នេះ​មិន​បាន​ផល​ទេ យើង​អាច​សាក​ប្រើ​សាប៊ូ​ប្រភេទ​ផ្សេង​មួយ​ទៀត​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល​របស់​យើង​។ […]


សក់និងស្បែកក្បាល

ផ្លុំសក់ខុសបច្ចេកទេស ១០ យ៉ាង ធ្វើ​ឲ្យសក់ស្រីៗចេះតែខូច

សម័យ​នេះ ស្រីៗ​យើង​​មិន​តិច​នាក់​ទេ​មាន​ប្រដាប់​ផ្លុំ​សក់​នៅ​តាម​ផ្ទះ។ ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ណា​ខ្លះ ចេះ​ប្រើ​វា​ច្បាស់? មិន​មែន​ចេះ​​តែ​ប្រើ​លំៗទេ​ ប្រយ័ត្នធ្វើ​ឲ្យ​​ខូច​សក់​របស់​យើង​។ "Hello គ្រូពេទ្យ" នឹង​ប្រាប់​កំហុស ១០​ យ៉ាង គ្នា​យើង​មិន​បាន​ចាប់​អារម្មណ៍​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ នាំឲ្យ​ខូច​សក់​ខ្ទេច​អស់។ ១- ផ្លុំសក់នៅពេលសក់សើមពេក ចូរ​កុំ​ប្រើ​ម៉ាស៊ីន​ផ្លុំ​ពេល​សក់​នៅ​សើម ព្រោះ​ងាយ​ធ្វើ​ឲ្យ​សក់​ជ្រុះ។ ជាង​នេះ​ទៅទៀត​រឹតតែ​ពិបាក​ច្នៃ​ម៉ូត​សក់​ប្លែកៗ​ អំឡុង​ពេល​សក់​កំពុង​សើម។ ២- ប្រើស្រ្ពាយការពារកម្ដៅ ទោះ​ជា​គ្នា​យើង​មាន​សក់​ប្រភេទ​ណា​ក៏ដោយ គួរ​ប្រើ​ស្ព្រាយ​ការពារ​កម្ដៅ​ជាប្រចាំ រាល់​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំសក់​។ ត្រូវ​ចាំ​ថា ​ត្រូវរក្សា​គម្លាត​ម៉ាស៊ីន​ផ្លុំ​សក់ ត្រូវ​ចន្លោះ​ពី ៤-៥ សង់ទីម៉ែត្រ ពី​សក់។ បើ​មិន​អ៊ីចឹង កម្ដៅ ច្បាស់​ជា​ធ្វើ​ឲ្យ​សក់​ខូច​ខ្ទេច​មិន​ខាន។ ៣- ប្រភេទម៉ាស៊ីនផ្លុំសក់មិនត្រូវនឹងសក់ ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​ខាង​សម្ផស្ស​ ដើម្បី​ផ្ដល់​យោបល់ ថា​គួរ​ជ្រើសរើស​ម៉ាស៊ីន​ប្រភេទ​ណា​ សក្តិ​សម​នឹង​ប្រភេទ​សក់​របស់​យើង។ ៤- កុំប្រើម៉ាស៊ីនចាស់ពេក គួរ​ប្រើ​ម៉ាស៊ីន​នៅ​ថ្មី ចៀស​វាង​ម៉ាស៊ីន​ចាស់​ពេក ព្រោះ​ម៉ាស៊ីន​ចាស់​ពេក ផ្ទុក​សារធាតុ​កខ្វក់​យ៉ាង​ច្រើន​ បើ​នៅ​បន្ត​ប្រើ​របស់​ចាស់​បែប​នេះ រឹត​តែ​ធ្វើ​ឲ្យ​សក់​កខ្វក់​ជាង​មុន។ ៥- ប្រើក្រាសមិនត្រឹមត្រូវ ក្រាស​សិត​សក់​ល្អ គួរ​ផលិត​ពី​ជាតិ​នីឡុង​ សេរាមិច​ ឬ​សារធាតុ​ទាំងនេះ​ផ្សំ​បញ្ចូល​គ្នា អាច​ផ្ដល់​សុវត្ថិភាព និង​ងាយ​ស្រួល​សិត ឬច្នៃ​ម៉ូត​សក់ ជាង​ក្រាស់​ផលិត​ពី​លោហធាតុ។ ៦- កំណត់សីតុណ្ហភាពខុស ជា​ធម្មតា​ម៉ាស៊ីន​ផ្លុំសក់​មាន​កម្ដៅ​បី​ប្រភេទ​ កម្ដៅ​ទាប មធ្យម​ និង​ក្ដៅ។ ហេតុ​នេះ គ្នា​យើង​គួរ​ចេះ​កំណត់​សីតុណ្ហភាព​ម៉ាស៊ីន​ស្រប​តាម​ប្រភេទ​សក់។ បើ​មាន​សក់ស្ដើង​ គួរ​កំណត់​យក​កម្ដៅ​ទាប […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស