backup og meta

ទម្លាប់ទាំង ៧ នេះអាចបំផ្លាញសក់របស់យើងដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06, 2023

    ទម្លាប់ទាំង ៧ នេះអាចបំផ្លាញសក់របស់យើងដោយមិនដឹងខ្លួន

    សក់របស់យើងអាច​មាន​បញ្ហាដោយសារទម្លាប់សាមញ្ញៗមួយចំនួនដែលងាយនឹងធ្វើឱ្យសក់សំពោង ដាច់ បែកចុង ឬជ្រុះ។ ទម្លាប់ប្រចំាថ្ងៃអ្វីខ្លះដែលអាចធ្វើឱ្យសក់យើងខូច ហើយយើងគួរកែ​បែប​ណា?

    ខាងក្រោមជាទម្លាប់ទាំង ៧ ដែលអាចបំផ្លាញសក់របស់យើង និងវិធី​កែ​ទម្លាប់នេះ៖

    ១. ញីសាប៊ូកក់សក់លើសក់

    ជំនួសឱ្យការញីសាប៊ូកក់សក់លើសក់ឱ្យចេញពពុះ យើងគួរញីសាប៊ូកក់​សក់​ថ្នមៗ​លើ​ស្បែក​ក្បាល​ឱ្យ​សព្វវិញ ហើយអេះសម្អាតស្បែកក្បាលថ្នមៗ។ បន្ទាប់មកលាងសម្អាត​ចេញដោយ​ឱ្យ​ទឹក និង​សាប៊ូ​ហូរកាត់សក់របស់យើង។ ការធ្វើបែបនេះមិនត្រឹមតែអាចឱ្យយើងសម្អាតស្បែកបានស្អាតល្អទេ ថែមទាំងអាចឱ្យយើងសម្អាត​សក់​ដោយមិនធ្វើឱ្យសក់​កកិត​ខូចទៀតផង។

    កក់សក់

    ២. មិនប្រើគ្រីមបន្ទន់សក់

    យើងគួរប្រើគ្រីមបន្ទន់សក់រាល់ពេលកក់សក់រួចដើម្បីបន្ថែមសំណើមដល់សក់ និងជួយធ្វើឱ្យសក់ទន់​រលោង​មិនជំពាក់ ព្រោះសារធាតុកាត់ក្នុងសាប៊ូកក់សក់អាចធ្វើសក់យើងបាត់បង់សំណើម និង​ជាតិ​ប្រេង។

    ៣. ជូតសក់ជាមួយកន្សែង

    ការជូតសក់ឱ្យស្ងួតជាមួយកន្សែងអាចធ្វើឱ្យសក់កកិត និងសឹកស្រទាប់​ការពារ​របស់សក់​ដែល​នឹង​បង្កឱ្យសក់ស្ងួត និងសំពោង។ ដូច្នេះយើងអាច​រុំសក់ដែលសើមជាមួយកន្សែងជំនួស​វិញដើម្បីឱ្យ​កន្សែង​បឺត​ស្រូបទឹកពី​សក់ រួចទុកឱ្យសក់ស្ងួតតាមសម្រួល​។

    ជូតសក់ជាមួយកន្សែង

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. សិតសក់ទាំងសក់សើម

    យើងគួរទុកឱ្យសក់ស្ងួតបន្តិចសិន ចាំសិតសក់ថ្នមៗជាមួយក្រាសដែលមាន​ចន្លោះ​ធ្មេញធំៗ​ដើម្បី​ចៀសវាង​ការធ្វើឱ្យសក់ជ្រុះ និងខូចព្រោះសក់ដែលសើមមានសភាពទន់ខ្សោយណាស់។

    ៥. ផ្លុំសក់ឱ្យស្ងួត

    ការផ្លុំសក់ឱ្យស្ងួតអាចបណ្តាលឱ្យសក់បាត់បង់សំណើម ឆេះស្រទាប់ការពារសក់ និងខូចដោយសារ​កម្តៅ។ ដូច្នេះយើងគួរទុកឱ្យសក់ស្ងួតតាមសម្រួលល្អជាង។ តែបើយើងចាំបាច់ត្រូវផ្លុំ​សក់​ដោយសារ​ប្រញាប់ យើងអាចផ្លុំសក់ដោយប្រើខ្យល់ត្រជាក់ ហើយចៀសវាងប្រើញឹកញាប់ពេក។

    ៦. ប្រើផលិតផលធ្វើម៉ូដសក់

    ប្រើផលិតផលធ្វើម៉ូដសក់ដូចជា ចាហួយលាបសក់ ឬស្រ្ពៃបាញ់សក់ជាដើម​អាចមានផ្ទុក​ជាតិ​អាល់កុល​ដែលធ្វើឱ្យសក់យើងស្ងួត ឬមានផ្ទុកសារធាតុស៊ីលីកូនដូចជា cyclomethicone, amodimethicone និង dimethicone ដែលធ្វើឱ្យសក់យើងឡើងប្រេង។ ដើម្បីចៀសវាងបញ្ហា យើង​​គួរ​ធ្វើម៉ូដសក់ណា​ដែលមិនត្រូវការប្រើផលិតផលធ្វើម៉ូដសក់​ទាំង​នេះ។

    ៧. ចង ឬក្រងសក់តឹងៗ

    បើយើងចង បួងសក់ ឬក្រងសក់បែបតូចៗតឹងៗ យើងអាចទាញសរសៃ​សក់ពីគល់សក់ខ្លាំងដែល​អាចធ្វើឱ្យខូចឫសសក់ និងបង្កឱ្យសក់ជ្រុះ។ ជំនួស​មកវិញយើងគួរធ្វើម៉ូដសក់ណា​ដែលមិន​ត្រូវការ​ការចង់ ឬបួង​សក់​តឹងៗ ឬក៏អាចទម្លាក់សក់ក៏បាន។

    ក្រៅពីទម្លាប់ប្រចាំថ្ងៃ សក់របស់យើងក៏អាចខូចដោយសារការត្រូវពន្លឺថ្ងៃ​ខ្លំាងក្នុងរយៈពេលយូរដែរ​ ដែលធ្វើ​ឱ្យ​សក់ស្ងួត និងផុយ ហេតុនេះហើយយើងគួរពាក់មួក ឬបាំងឆ័ត្រពេលចេញក្រៅត្រូវពន្លឺថ្ងៃ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ខាងក្រោមជាទម្លាប់ទាំង ៨ ដែលអាចបំផ្លាញសក់របស់យើង៖
    • ញីសាប៊ូកក់សក់លើសក់
    • មិនប្រើគ្រីមបន្ទន់សក់
    • ជូតសក់ជាមួយកន្សែង
    • សិតសក់ទាំងសក់សើម
    • ផ្លុំសក់ឱ្យស្ងួត
    • ប្រើផលិតផលធ្វើម៉ូដសក់
    • ចង ឬក្រងសក់តឹងៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម