សក់និងស្បែកក្បាល

សក់​និង​ស្បែកក្បាល - ផ្នែក​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​គឺ​ផ្នែក​ស្បែកក្បាល និង​សក់​ត្រូវ​តែ​មាន​សុខភាព​ល្អ ដើម្បី​ឲ្យ​សម្រស់​នៅ​នឹងនរ មិន​ចាស់​ជាង​វ័យ

ចំណេះដឹងទូទៅ

សក់និងស្បែកក្បាល

ចង់ឲ្យសក់ដុះក្រាស់ស្អាត កុំរំលងរូបមន្តម៉ាសអប់សក់ផ្សំពីការ៉ុតនេះ!

​​សរសៃ​សក់​ទន់​ ក្រាស់​ រឹងមាំ និង​ភ្លឺ​រលោង ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​របស់​យើង​ដែរ ហើយ​ដើម្បី​ទទួល​បាន​សរសៃ​សក់​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត គ្នា​យើង​មិន​ចាំបាច់​ចំណាយ​ពេល​វេលា និង​ថវិកា​ច្រើន​ទៀត​​ឡើយ​ ដោយ​អាច​ងាក​មក​សាកល្បង​អនុវត្តន៍​តាម​រូបមន្ត​ថែទាំ​សក់​​ងាយ​ៗ​​ជាមួយ​នឹង​ម៉ាស​​ការ៉ុត​នេះ​វិញ​ម្តង។ តើ​ផ្លែ​ការ៉ុត​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​សរសៃ​សក់​? ១. ជួយ​ប្រឆាំង​នឹង​ការ​ជ្រុះ​សក់ វីតាមីន​​A នៅ​ក្នុង​ផ្លែ​ការ៉ុត អាច​ជួ​យប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់ស្តែង យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា កង្វះ​វីតាមីន​A អាច​ធ្វើ​ឲ្យ​សក់​យើង​ស្ងួត និង​ស្តើង ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​បញ្ចូល​ផ្លែ​ការ៉ុត​នៅ​ក្នុង​ទម្លាប់​ថែទាំ​សរសៃ​ជា​ប្រចាំ ដើម្បី​ជួយ​ឲ្យ​សក់​ដុះ​កាន់​តែ​ក្រាស់​ស្អាត។ ២. បញ្ចៀស​ការ​ឆ្លង​មេរោគ​នៅ​លើ​ស្បែក​ក្បាល ប្រេង​ការ៉ុត​គឺ​ជា​ភ្នាក់ងារ​កម្ចាត់​បាក់តេរី​ និង​ផ្សិត​ដ៏​អស្ចារ្យ​ ពីព្រោះ​វា​ផ្ទុក​សារធាតុ carotol, lycopene, caffeic acid, polyacetylenes និង anthocyanin ដែល​ជួយ​រឹតត្បិត​សកម្មភាព​អតិសុខុមប្រាណ ឬ​ការពារ​ការរីកលូតលាស់​នៃ​ការ​កើត​ស្រែង រលាក​រន្ធ​សក់ និង​ការ​កើត​មុន​នៅ​លើ​ស្បែក​ក្បាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. កាត់បន្ថយ​ការ​កើត​អង្គែ មួយ​វិញ​ទៀត ការ៉ុត​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​ប្រឆាំង​នឹង​ការរលាក ដែល​អាច​ជួយ​គ្រប់គ្រង​បញ្ហា​កើត​អង្គែ​បាន​​ផង​ដែរ។ ៤. បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ​បន្ថែម​ពី​នេះ គ្នា​យើង​ក៏​អាច​បង្ការ​បញ្ហា​សក់​ស្កូវ​មុន​វ័យ​ ជាមួយ​នឹង​ផ្លែ​ការ៉ុត ឬ​ប្រេង​ការ៉ុត ពីព្រោះ​បន្លែ​មួយ​មុខ​នេះ សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង Beta-carotene វីតាមីន ​E និង​វីតាមីន ​C ដែល​អាច​កាត់បន្ថយ​ស្តេ្រស​អុកស៊ីតកម្ម​នៅ​លើ​សរសៃ​សក់ ក៏​ដូច​ជា​បង្ការ​បញ្ហា​សក់​ថ្កូវ​មុន​វ័យ។ [embed-health-tool-ovulation] គន្លឹះ​ធ្វើ​ម៉ាស​អប់សក់​ផ្សំ​ពី​ការ៉ុត ១. […]

ស្វែងរក សក់និងស្បែកក្បាល

សក់និងស្បែកក្បាល

ចង់បានសក់ស្អាត នេះជាតិចនិកគួរ និងមិនគួរធ្វើពេលកក់សក់

ចំពោះ​ស្រីៗ បើ​មាន​សក់​ស្អាត​នោះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បាន​មួយ​កម្រិត​ទៀត។ ដូច​នេះ ការ​កក់​សក់​ក៏​ជា​ផ្នែក​ចាំ​បាច់​មួយ​ក្នុង​ការ​ជួយ​ថែ​រក្សា​សក់​យើង​ឲ្យ​ស្អាត ប៉ុន្តែ បើ​យើង​មិន​ដឹង​តិចនិក​កក់​បាន​ល្អ មិន​ដឹង​ពី​អ្វី​គួរ និង​មិន​គួរ​ធ្វើ​ពេល​កក់​សក់ វា​អាច​មិន​ជួយ​ដល់​សុខភាព​សក់​យើង​វិញ​បាន។ អ្វី​ដែល​គួរ​ធ្វើ​ពេល​កក់​សក់ ១. លាង​សក់​ឲ្យ​សព្វ មុន​ពេល​កក់​សក់ យើង​ត្រូវ​លាង​សក់​ជា​មួយ​ទឹក​ឲ្យ​ស្អាត​ជាមុន​សិន សឹម​ប្រើ​សាប៊ូ​កក់​សក់។ ធ្វើ​ដូច​នេះ វា​អាច​ឲ្យ​សាប៊ូ​ជ្រាប​ចូល​សរសៃ​សក់​បាន​ល្អ​ជាង​សក់​ស្ងួត ហើយ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ពេល​សក់​មិន​សូវ​សើម​ល្អ។ យក​ល្អ គួរ​លាង​សក់​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​បើក​រន្ធ​គល់​សក់ ដែល​ធ្វើ​ឲ្យ​សាប៊ូ​ជ្រាប​ចូល​បាន​ជ្រៅ​ទៅ​សម្អាត ធូលី​កខ្វក់​លើ​ស្បែក​ក្បាល​យើង។ ២. លាយ​សាប៊ូ​នឹង​ទឹក ចៀស​វាង​ប្រើ​សាប៊ូ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​ក្បាល យើង​គួរ​តែ​លាយ​វា​ជាមួយ​ទឹក​បន្តិច ដើម្បី​ធានា​ថា សាប៊ូ​អាច​ជ្រាប​បាន​សព្វ​គ្រប់​កន្លែង​នៅ​លើ​ស្បែក​ក្បាល​របស់​យើង។ លើស​ពី​នេះ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​សន្សំ​សំចៃ​សាប៊ូ​កក់​សក់ ធ្វើ​ឲ្យ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ដាក់​សាប៊ូ​ផ្ទាល់​ទៅ​លើ​សក់​តែ​ម្ដង។ អ្វី​មិន​គួរ​ធ្វើ​ពេល​កក់​សក់ ១.កក់​សក់​មិន​សម្អាត​ស្បែក​ក្បាល នៅ​ពេល​កក់​សក់ ស្បែក​ក្បាល​គឺ​ជា​ផ្នែក​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​វា​ជា​កន្លែង​ដែល​សម្បូរ​ប្រេង​ជាង​គេ​ចុង​សក់។ ចំណែក​ចុង​សក់​មាន​សភាព​ស្ងួត​ជាង​គល់​សក់​ពេល​កក់​សក់​ហើយ។ ដូច​នេះ​ហើយ ពេល​កក់​សក់​យើង​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​សម្អាត​ស្បែក​ក្បាល​ជាង​ចុង​សក់។ ២.កក់​សក់​ខ្លាំង​ៗ គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ក្រចក​យក​ទៅ កោស​ៗ​ស្បែក​ក្បាល​ពេល​កក់​សក់ ត្បិត​តែ​វា​ស្រួល​ខ្លួន​មែន ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​រហែក​ស្បែក ឬ​ឆ្លង​មេរោគ​បាន។ ពេល​កក់​សក់ យើង​គួរ​ប្រើ​ម្រាម​ដៃ ញីៗ​ស្បែក​ក្បាល ពី​គល់​ដល់​ចុង​សក់​បាន​ហើយ។ ៣.ប្រើ​គ្រីម​បន្ទន់​សក់​លើ​ស្បែក​ក្បាល ត្រូវ​ចាំ​ថា មិន​ត្រូវ​ប្រើ​គ្រីម​បន្ទន់​សក់​នៅ​លើ​ស្បែក​ក្បាល​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ឡើង​ប្រេង។ ពេល​ដែល​យើង​ប្រើ​គ្រីម​បន្ទន់ យើង​គួរ​តែ​ប្រើ​ចាប់​ពី​ពាក់​កណ្ដាល​សក់​ចុះ​ទៅ​ចុង​សក់​បាន​ហើយ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​ចុង​សក់​ដែល​ជា​ផ្នែក​ងាយ​ស្ងួត​បន្ទាន់​ពី​កក់​សក់​ហើយ។ ៤. ញី​សក់​ឲ្យ​ស្ងួត យើង​មិន​ត្រូវ​យក​កន្សែង​មក​ញី​ៗ​សក់​រហូត​ទាល់​តែ​វា​ស្ងួត​ទេ។ យក​ល្អ ពេល​កក់​សក់​ហើយ គ្រាន់​តែ​យក​កន្សែង​មក​ជូត​សក់​ឲ្យ​ស្ងួត​ទឹក​ថ្នមៗ រួច​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​ខ្លួន​ឯង តាម​បែប​ធម្មជាតិ​ៗ។


សក់និងស្បែកក្បាល

ហេតុផល ២​ យ៉ាងគួរចៀសវាងពាក់កៅស៊ូចងសក់នៅកដៃ

គ្នាយើង​អាច​នឹង​ធ្លាប់​ឮ​ហើយ​ថា​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​ក​ដៃ​អាច​ផ្តល់​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​យើង​អាច​នឹង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ។ ​តើ​ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​នឹង​ក​ដៃ​អាច​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ? ១. បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ ស្បែក​គឺជា​របាំង​ការពារ​ពពួក​មេរោគ​ផ្សេងៗ ប៉ុន្តែ​នៅ​ពេល​មាន​ការ​រលាត់​ស្បែក​អាច​ធ្វើ​ឲ្យ​មាន​មេរោគ​ឆ្លង​ចូល​បាន​យ៉ាង​ងាយ។ កៅស៊ូ​ចង​សក់​ធម្មតា​គឺ​មិន​ធ្វើឲ្យ​មាន​ការ​ខូចខាត​លើ​ស្បែក​ច្រើន​ទេ ប៉ុន្តែ​ពពួក​កៅស៊ូ​ចង​សក់​ដែល​មាន​ការ​រចនា​ជាមួយ​គ្រាប់​តូច​ភ្លឺផ្លេក ឬ​មាន​ដែក​ ​អាច​បង្កើត​មាន​ស្នាម​រលាត់​តូចៗ​  ដែល​នេះ​ហើយ​ធ្វើ​ឲ្យ​បាក់តេរី​ឆ្លង​ចូល​ក្នុង​ស្បែក​បាន​ទោះបីជា​មាន​ការ​រលាត់​តូច​ក៏​ដោយ។ កៅស៊ូ​ចង​សក់​អាច​មាន​បាក់តេរី​ច្រើន​ប្រភេទ​ព្រោះ​យើង​ប្រើ​វា​ចង​សក់​ញឹកញាប់ ហើយ​កៅស៊ូ​ចង​សក់​ថ្មី​មិនទាន់​ប្រើ​ក៏​មាន​បាក់តេរី​ដែរ។ ជាពិសេស​ពេល​យើង​លាង​ដៃ​ និង​​សម្ងួត​ដៃ​ហើយ​ កៅស៊ូ​ចង​សក់​នៅ​តែ​សើម​ដដែល ហើយ​បាក់តេរី​ចូលចិត្ត​បរិយាកាស​សើម​បែបនេះ​ដែល​វា​អាច​លូតលាស់​បាន​។ នៅ​សហរដ្ឋអាមេរិក​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ដៃ​របស់​នាង​មាន​ដុំ​ពក​មួយក្រោយពី​ពាក់​កៅស៊ូចងសក់​នៅ​កដៃ​។ នាង​ក៏​បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​បាន​ទទួល​ការ​ព្យាបាល​តែ​ដុំ​ពក​នៅ​​ដដែល​ដែល​នេះ​តម្រូវ​ឲ្យ​នាង​ធ្វើ​ការ​​វះកាត់ដុំ​ពក​នេះ​ ហើយ​ដុំ​ពក​នេះ​បង្ក​ដោយ​ការ​ឆ្លង​មេរោគ​។ ២. បញ្ហា​ចរន្ត​ឈាម កៅស៊ូ​ចង​សក់មាន​សភាព​តឹង​​ពេល​ពាក់​ជាប់​នៅ​នឹង​ដៃយូរ​​អាច​​បង្ក​ឲ្យ​មាន​បញ្ហា​ចរន្ត​ឈាមបាន។ ការ​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​រឹត​សរសៃ​ឈាម​ ដែល​នេះ​ប៉ះពាល់​ដល់​ចរន្ត​ឈាម​ក្នុង​រាងកាយ ហើយ​យើង​អាច​មាន​ Carpal Tunnel Syndromeដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់ និង​ស្ពឹក​ម្រាម​ដៃ។ ការ​មិន​ពាក់​កៅស៊ូ​ចង​សក់​នៅ​កដៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ឬ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​យើង​អាច​ដោះ​ចេញ​ពេល​លាង​ដៃ ឬ​ធ្វើ​កិច្ចការផ្ទះ​ផ្សេងៗ។ ប្រសិនជា​យើង​គិត​ថា​កៅស៊ូ​ចង​សក់​ចាស់​មាន​បាក់តេរី​ច្រើន យើង​អាច​បោក​សម្អាត ឬ​បោះចោល​តែ​ម្ដង។


សក់និងស្បែកក្បាល

បើ​មិន​ចង់​ឲ្យ​សក់​ខូច ត្រូវ​ដឹង​រឿង​នេះ​ពេល​​កក់សក់ម្ដងៗ

សម្រាប់​គ្នា​យើង​​​ស្រី​ៗ ពិត​ណាស់​ការ​កក់​សក់ គឺ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រុស​ៗវិញ​សក់​ក៏​ជា​រឿង​សំខាន់​ដែរ​ ព្រោះ​ថា​ជា​​ផ្នែក​មួយ​នៃ​សម្រស់ និង​សុខភាព​ដែល​ត្រូវ​ថែ​រក្សា​​ជា​ប្រចាំ​។ យ៉ាង​ណា​មិញ ក៏​​មាន​ចំណុច​មួយ​ចំនួន​ ដែល​យើង​គួរ​ស្វែង​យល់​ថា​​អ្វី​អាចជា​បញ្ហា​​​បង្ក​ឱ្យ​​សក់​យើង​ឆាប់​ខូច និង​អាច​បង្ការ​បាន។​ ១. កក់​សក់​ប្រញាប់​ពេក​ ជា​ធម្មតា​នៅ​ពេល​កក់​សក់ យើង​គួរ​មាន​ពេល​វេលា​សម្រាប់​កក់​សក់ឲ្យបានត្រឹមត្រូវ​។ នៅ​ពេល​កក់​សក់​ដោយ​ប្រើ​សាប៊ូ​ គួរ​ឈ្លី​ឱ្យ​សព្វ​ស្បែក​ក្បាល​រួច​ទុក​​រយៈ​ពេល​ ៥ ទៅ​ ១០ ​នាទី​ ដើម្បី​ឱ្យ​ជាតិ​សាប៊ូ​ជ្រាប​បាន​ល្អ ​ជួយ​ធ្វើ​ឱ្យ​សក់​ទន់ និង​មាន​ប្រសិទ្ធភាព​។ ការ​កក់​ដោយ​ប្រញាប់​ពេក​នឹង​ក្លាយ​ជា​ការ​ខាត​ពេល​យើង ហើយ​គ្មាន​ប្រសិទ្ធភាព​ទៀត​​ផង​។ អត្ថបទ​ពាក់ព័ន្ធ៖ ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង ២. កក់​សក់​ដោយ​ដុស​ ឬញី​ខ្លាំង​ៗ​ពេក ឫស​សក់​គឺ​មាន​លក្ខណៈ​ទន់ ដូច​នេះ​នៅ​ពេល​ដែល​យើង​កក់​សក់​ដោយ​ប្រើ​កម្លាំង​ដៃ​ដុស​ខ្លាំង​ៗ​នឹង​ធ្វើ​ឱ្យ​សក់​ប្រែ​​ជា​ឆាប់​ខូច​។ ការ​កក់​សក់​ត្រឹម​បី​ដង​ ក្នុង​មួយ​សប្តាហ៍​គឺ​ជា​ការ​ប្រសើរ​។ ជំនួស​ពី​ការ​កក់​សក់​ ដែល​ដុស​ឬញី​​ខ្លាំងៗ​​ យើង​អាច​ឈ្លី​ដុស​សក់​ថ្នម​ៗ ដែល​ធ្វើ​ឱ្យ​សក់​​យើង​មិន​ឆាប់​ខូច​។ ៣. ចូល​ចិត្ត​ប្រើ​ទឹក​ក្តៅ​ច្រើន គ្នា​យើង​ខ្លះ​​​ចូល​ចិត្ត​លាយ​ទឹក​ក្តៅ​ងូត និង​កក់​សក់ តែ​ការ​កក់​សក់​ជា​មួយ​ទឹក​ក្តៅ​លាយបែប​នេះ​​​ញឹក​ញាប់​អាច​ធ្វើ​ឱ្យ​សក់​ស្ងួត​ និង​ងាយ​ខូច​។ ផ្ទុយ​ទៅ​វិញ​ ការ​ប្រើ​ទឹក​ត្រជាក់​កក់​សក់​ជា​ការ​ល្អ ដោយ​ហេតុ​ថា​វា​ជួយ​រក្សា​សំណើម​ស្បែក​ក្បាល និង​ធ្វើ​ឱ្យ​សុខភាព​សក់​​ល្អ​ប្រសើរ​។ ៤. ប្រើ​ប្រាស់​ផលិត​ផល​សម្រាប់​សក់​ច្រើន​មុខ ការ​ប្រើ​ប្រាស់​ផលិត​ផល​​សម្រាប់​ថែរក្សា​សក់​ក្បាល​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​ ក៏​ធ្វើ​ឱ្យ​សក់​ឆាប់​ខូច​ដែរ​​។ គប្បី​ប្រើ​ប្រាស់​ផលិត​ផល​បំប៉ន​សក់​តែ​មួយ​ដែល​ត្រូវ​នឹង​សក់​ក្បាល​ គឺ​ជា​​ជម្រើស​ប្រសើរ​​។ ៥. […]


សក់និងស្បែកក្បាល

ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ជួបបញ្ហា​សក់​ឡើង​ប្រេង​ ហើយ​តែង​ចំណាយ​លុយ​ទៅ​លើ​សាប៊ូ ឬ​កក់​សក់​ញឹកញាប់។ ក្រៅ​ពី​វិធីទាំងនេះ របប​អាហារ​ក៏​អាច​ជា​ចំណែក​មួយ​បង្ក​បញ្ហា​សក់​ឡើង​ប្រេង និងដោះស្រាយ​បញ្ហានេះ​ដែរ។ ការ​ញ៉ាំ​អាហារ​ខ្លះ​ក៏​អាច​​បង្កើន​ការ​ផលិត​ប្រេង ឬ​ខ្លាញ់ និង​អាហារ​មួយ​ចំនួន​ជួយ​បន្ថយ​ការ​ផលិត​ប្រេង ឬ​ខ្លាញ់​វិញ​ដែរ​។ អាហារ​ធ្វើឲ្យ​សក់ឡើង​ប្រេង​ ១. ស្ករ អ័រម៉ូន​ក្នុង​រាងកាយ​គឺ​ជួយ​រាងកាយ​ក្នុង​ការគ្រប់គ្រង​ដំណើរការ​ទាំងអស់​ដែល​មាន​ក្នុង​រាងកាយ​របស់​យើង។ ហេតុ​នេះ​ហើយ​ទើប​ការ​រក្សា​តុល្យភាព​អ័រម៉ូន​សំខាន់ណាស់។ ដោយឡែក​ស្ករ​គឺ​អាហារ​ដែល​មិន​ជួយ​ដល់​ការ​រក្សា​តុល្យភាព​អ័រម៉ូន​តែ​បែរ​ជា​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ទៅ​វិញ​ ព្រោះ​ស្ករ​មាន​ឥទ្ធិពល​ទៅ​លើ​ដំណើរ​នៃ​ការ​រលាក​ក្នុង​រាងកាយ និង​បង្កើន​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ដែល​ជំរុញ​ដល់​ការ​ផលិត​ប្រេង​បន្ថែម។ ២. កាបូអ៊ីដ្រាត​សាមញ្ញ (Refined carbs) កាបូអ៊ីដ្រាត​មាន​កាបូអ៊ីដ្រាតល្អ (Complex) និង​កាបូអ៊ីដ្រាតអាក្រក់ (simple)។ កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​ជា​កាបូអ៊ីដ្រាត​អាក្រក់។ អាហារ​ដែល​មាន​កាបូអ៊ីដ្រាត​សាមញ្ញ​គឺ​នំប៉័ង​ដែល​ធ្វើ​ពី​គ្រាប់ធញ្ញជាតិ​ចម្រាញ់​។ គ្រាប់ធញ្ញជាតិ​ចម្រាញ់​គឺជា​គ្រាប់​ធញ្ញជាតិ​ដែល​គេ​កែច្នៃ​ដើម្បី​ឲ្យ​ទន់ និង​ស្រាល​ជាមុន។ កាបូអ៊ីដ្រាត​សាមញ្ញ​ទាំងនេះ​ធ្វើ​ឲ្យ​រាងកាយ​ធ្វើ​ការ​ធ្ងន់​ក្នុង​ដំណើរការ​បំបែក​កាបូអ៊ីដ្រាត។ ដំណើរការនេះដែរ​ធ្វើ​ឲ្យ​ក្រពេញ​ប្រេង​ផលិត​ប្រេង​ច្រើន ហើយ​ស្បែកក្បាល​យើង​មាន​ប្រេង​ច្រើន។ ៣. អាហារ​បំពង ប្រភេទ​អាហារ​បំពង ឬ​ប្រភេទអាហារ Fast foods ផ្សេងទៀត​អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​មាន​ប្រេង​ច្រើន​ព្រោះ​តែ​មាន​ការ​ជំរុញ​ដល់​ក្រពេញ​ប្រេង​ហួស​ហេតុ។ ប្រេង​ដែល​ផលិត​មក​មាន​នៅ​លើ​ស្បែក​រួមទាំង​ស្បែក​ក្បាល។ ដូចនេះ ការ​ញ៉ាំ​បឺរហ្គឺរ​នៅ​ពេល​ល្ងាច​អាច​នឹង​ធ្វើឲ្យ​សក់​យើង​ស្អិត​ក្នុង​ពេល​មួយ​យប់។ ការ​ចៀសវាង​អាហារ​ប្រភេទ​នេះ​មិនត្រឹម​តែ​ជួយ​ដល់​សុខភាព​ទេ​ នៅ​ធ្វើ​ឲ្យ​សក់​មើល​ទៅ​ស្អាត​ផង​ដែរ។ ៤. ផលិតផល​ទឹកដោះគោ ផលិតផល​ទឹកដោះគោ​អាច​បង្ក​ឲ្យ​មាន​ការ​ផលិត​ខ្លាញ់​បន្ថែម នេះ​មក​ពី​ផលិតផល​ទឹកដោះគោដូចជា​ទឹកដោះគោ បឺរ និង​ឈីស​នឹង​ត្រូវរាងកាយ​​រំលាយ​ជា​ប្រេង និង​ខ្លាញ់។ ដូចនេះ​ហើយ​ធ្វើ​ឲ្យ​សក់​យើង​មាន​ភាព​ស្អិត និង​ធ្វើ​ឲ្យ​មុខ​ឡើង​មុន​ដែរ។ ម៉្យាងទៀត​ផលិតផល​ទឹកដោះគោ​ផ្ទុក​សារធាតុ​ទាក់ទង​ទៅ​នឹង​អ័រម៉ូន​តេស្ដូស្តេរ៉ូន​ដែល​មាន​ឥទ្ធិពល​លើ​ការ​ផលិត​ខ្លាញ់​បន្ថែម។ ការ​ផឹក​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ ឬ​ទឹកដោះគោស្រស់​មួយ​​កែវ​នៅ​ពេល​ល្ងាច​អាច​តម្រូវ​ឲ្យ​យើង​កក់សក់​នៅ​ព្រឹក​បន្ទាប់។ ៥. អំបិល ការ​ញ៉ាំ​អំបិល​ហួស​កំណត់​អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម ស្នាមដក់​ក្រោយ​ភ្នែក អង្គែ និង​បាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ។ ក្រៅពីនេះ​ក៏​បង្ក​ឲ្យ​រាងកាយ​ផលិត​ប្រេង​ច្រើន​ដើម្បី​ប្រឆាំង​នឹង​ការ​ខ្វះ​ជាតិទឹក។ […]


សក់និងស្បែកក្បាល

ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង ៧ យ៉ាងនេះ

ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើម​មាន​ផល​ប៉ះពាល់​ច្រើន​ ជាពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ងូតទឹក​ពេល​យប់។ ប្រសិនជាគ្នា​យើង​មាន​ទម្លាប់​គេងទាំងសក់សើម គួរ​ដឹង​ពី​ផល​ប៉ះពាល់​ទាំង​នេះ។ ១. រលាក​ស្បែក​ក្បាល តើ​គ្នាយើង​ធ្លាប់​មាន​បញ្ហា​រមាស់​ និង​រលាក​ស្បែក​ក្បាល​ទេ? ភាគច្រើននៅ​ពេល​មាន​បញ្ហា​នេះ​​យើង​បន្ទោស​ទៅ​លើ​សាប៊ូ​កក់​សក់ ប៉ុន្តែ​តាមពិត​ទៅ​នេះក៏អាច​បណ្ដាល​មក​ពី​ទម្លាប់​នៃ​ការ​ចូល​គេង​ទាំង​សក់​សើមដែរ។ ជំងឺ​ស្បែក​ក្បាល​ដូចជា​ការ​ឡើង​អង្គែ​អាច​កើត​មាន​នៅ​ពេល​យើង​គេង​លើ​ស្រោម​ខ្នើយ​ដែល​សើម។ នៅ​ពេល​យើង​គេង​ទាំង​សក់សើម សភាពក្ដៅ និង​សំណើម​​អាច​បង្កើន​ការ​លូតលាស់​នៃ​បាក់តេរី​បាន។ ២. ធ្វើ​ឲ្យ​សក់​ដាញ់ សក់សើម​គឺ​មាន​ភាព​ផុយស្រួយ​ងាយ​នឹង​ខូចណាស់។ នៅ​ពេល​យើង​ចូល​គេង​ទាំង​សក់​សើម នោះ​សក់​អាច​នឹង​ជំពាក់​គ្នា​អំឡុង​ពេល​គេង​។ នៅ​ពេល​ព្រឹក សក់​របស់​យើង​នឹង​រញ៉េរញ៉ៃ ហើយ​ពិបាក​សិត​។ ៣. ឈឺក្បាល ប្រសិនជា​យើង​ចូល​គេង​ទាំង​សក់​សើម ពេល​ភ្ញាក់​ឡើង​យើង​អាច​នឹង​មាន​អាការៈ​ឈឺក្បាល។ អ្នក​ជំនាញ​ថែទាំ​សក់​បាន​លើក​ឡើង​ថា​ការ​គេង​ទាំង​សក់​សើម​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ដែល​បង្ក​ឲ្យ​មាន​អាការៈ ឈឺក្បាល​ដោយ​សារ​តែ​រាងកាយ​ព្យាយាម​តំឡើង​សីតុណ្ហភាព​ក្នុង​រាងកាយ។ អ្នកឯកទេស​ថែទាំ​សក់​ផ្សេង​ទៀត​ជឿ​ថា​ការ​ចូល​គេង​ដោយ​រុំ​សក់​នឹង​កន្សែង​ក៏​អាច​បង្ក​ការ​ឈឺចាប់ និង​រំខាន​ដល់​ដំណេក​ទៀត។ ៤. សក់​រួញ និង​ខ្វះ​សំណើម ការ​ចូល​គេង​ទាំង​សក់សើម​​មិន​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរមែន ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​ទម្រង់​សក់។ សក់សើម​បង្កើត​ឲ្យ​មាន​ការ​កកិត​ខ្លាំង​ជាមួយ​នឹង​ស្រោម​ខ្នើយ​ដែល​ធ្វើ​ឲ្យ​សក់​រួញ និង​ខ្វះ​សំណើម។ ដូចនេះ​យក​ល្អ​គួរ​ចំណាយ​ពេល​ជូត​សក់​ឲ្យ​ស្ងួត​មុន​ចូល​គេង​​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផលិតផល​ថែទាំ​សក់​សម្រាប់​បញ្ហា​សក់​នេះ។ ៥. សក់​មិន​មាន​ទម្ងន់ សក់​ស្តើង​គឺ​មក​ពី​សក់​មិន​មាន​ទម្ងន់។ ការ​គេង​ទាំង​សក់សើម​គឺ​អាច​ធ្វើ​ឲ្យ​សក់​ខូច​សម្រាប់​ប្រភេទ​សក់​ស្តើង។ ប្រសិន​ជា​យើង​ទម្លាប់​គេង​ទាំង​សក់​សើម នោះ​សក់​នឹង​​មើល​ទៅ​កាន់តែ​​ស្តើង​ជាង​មុន។ ៦. សក់​បែក​ចុង ទម្លាប់​គេង​ទាំង​សក់​សើម​គឺ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​សក់​បែក​ចុង​ព្រោះ​សក់​សើម​គឺ​មាន​ភាព​ផុយ​ស្រួយ ហើយ​ការ​រើចុះរើឡើង​ពេល​គេង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​សក់បែក​ចុង។ ៧. រលាក​ស្បែក ការ​គេង​ទាំង​សក់​សើម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែកក្បាល​ទេ ប៉ុន្តែ​នៅ​ប៉ះពាល់​ដល់​ស្បែក​ទៀត។ នៅ​ពេល​យើង​គេង​រើ​ចុះ​រើ​ឡើង​ សក់​អាច​មក​នៅ​លើ​មុខ។ សក់សើម និង​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​គេង​ជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​សម្រាប់​ការ​លូតលាស់​នៃ​បាក់តេរី​ដែល​បង្ក​ការ​រលាក​លើ​ស្បែក។ អត្ថបទពាក់ព័ន្ធ៖ ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង ជ្រុះសក់ […]


សក់និងស្បែកក្បាល

ហេតុផលសំខាន់ ៣ យ៉ាង គ្រប់គ្នា​មិនគួរចូលគេងទាំងសក់នៅសើម

ស្រីៗគ្នាយើង​មួយចំនួនទំនងជា​ធ្លាប់ងូតទឹក និង​កក់​សក់​នៅ​ពេល​យប់ ហើយថែមទាំង​អាច​ចូល​គេង​ទាំង​សក់​សើម​ផង​។ គ្នា​យើង​ដឹងទេ​ការ​ចូល​គេងទាំង​​​សក់នៅ​​​សើម​​អាច​នឹង​ធ្វើ​ឲ្យ​​ខ្នើយ​កើយរបស់​យើង​​សើមដែរ​​ និង​សំបូរ​ដោយ​បាក់តេរីតោងជាប់​ ​អាចផ្ដល់​​ផល​​ប៉ះ​ពាល់​​មួយចំនួនដល់សុខភាព​យើងទៀតផង​​។ ផលប៉ះពាល់ពីការគេងពេលសក់សើម ១. ជំងឺ​ផ្ដាសាយ យើង​អាច​ឆ្លង​ផ្ដាសាយ​បាន​មិន​មែន​ដោយសារ​សក់​សើម​ទេ ប៉ុន្តែ​នេះ​មក​ពី​បាក់តេរី​នៅ​លើ​ខ្នើយ​សើម ដោយ​សារតែ​​ច្រមុះ មាត់ និង​​ភ្នែក​​យើង​ផ្អឹប​​នឹង​ខ្នើយ ​ដែល​នាំ​ឲ្យ​ងាយ​ឆ្លង​វីរុស និង​បាក់តេរី។ ២. ការ​ឆ្លង​បាក់តេរី ការ​នៅ​ជាមួយ​នឹង​បាក់តេរី​សើម​ធ្វើ​ឲ្យ​ស្បែក​ងាយ​ឆ្លង​មេរោគ។ ជាទូទៅ​អាច​នឹង​បង្ក​ឲ្យ​មាន​អង្កែ និង​ជំងឺ​ស្បែក Ringworm នៅ​លើ​ស្បែក​ក្បាល។ ៣. សុខភាព​សក់ ស្បែក និង​សក់​របស់​យើង​អាច​នឹង​ទទួល​រង​ប៉ះពាល់​ដោយសារ​ការ​ចូល​គេង​ពេល​សក់​សើម​។ ប្រសិន​ជា​សក់​យើង​មិន​មាន​សុខភាព​ល្អ​ស្រាប់ សក់​នឹង​ខូច។ បន្ថែម​ពី​នេះ​ទៀត ស្បែក​របស់​យើង​ក៏​ទទួល​រង​ការ​ខូចខាត​ដែរ​ព្រោះ​ពេល​នៅ​ជាមួយ​បាក់​តេរី​​យូរ​អាច​​នឹង​ធ្វើឲ្យ​​សុខភាព​ស្បែក​ចុះ​​ខ្សោយ​​ដែល​នាំ​ឲ្យ​ស្ងួត ឡើង​មុន និង​​រលាក​ជាដើម។ វិធី​ចៀស​ផុត​ពី​ផល​ប៉ះពាល់​ដោយ​ការ​ចូល​គេង​ពេល​សក់​សើម ១. ផ្លាស់​ប្តូរ​ទម្លាប់​ យើង​អាច​ផ្លាស់​ប្តូរ​ទម្លាប់​កក់​សក់​នៅ​ពេល​ព្រឹក និង​កុំ​ងូតទឹក​យប់ជ្រៅពេក។ ការ​កក់សក់​នៅ​ពេល​ព្រឹក​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ក្នុង​ការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង។ ២. ទ្រាប់​កន្សែង​ស្ងួត​នៅ​លើ​ខ្នើយ នៅពេល​ខ្លះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ហត់​នឿយចង់ចូលគេងលឿន ទាំង​សក់​យើង​ក៏​នៅ​សើមនៅឡើយ​។ ដូចនេះ​ហើយ​​ដើម្បី​ការពារ​កុំ​ឲ្យ​សំណើម​ជ្រាប​ចូល​ទៅ​ក្នុង​ខ្នើយ និង​បង្ក​បាក់តេរី យើងអាច​ទ្រាប់កន្សែង​ស្ងួត​នៅ​លើ​ខ្នើយ។ ប៉ុន្តែ​ការ​ជូត​សក់​ឲ្យ​ស្ងួត​​មុន​ចូលគេង​នៅ​តែ​ជា​ជម្រើស​ដ៏​ល្អ។ អត្ថបទពាក់ព័ន្ធ៖ អាថ៌កំបាំងផ្លែប៊ើរប្រើជាម៉ាស់អប់សក់ មានប្រសិទ្ធភាពបំផុត ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ​។​​​ Hello Health Group​ មិន​​ចេញ​វេជ្ជបញ្ជា […]


សក់និងស្បែកក្បាល

ជ្រុះសក់​ច្រើន​ប៉ុនណា​ ទើប​គួរ​ឲ្យ​បារម្ភ? (វីដេអូ)

មិន​ថា​ប្រុស ឬ​ស្រី​ទេ ពេល​សិត​សក់​ម្តងៗ​ឃើញ​សរសៃ​សក់​ជ្រុះតាម​ក្រាស់​ដឹង​តែ​ខ្វល់ខ្វាយ ខ្លាច​ជ្រុះ​យូរៗ​ទៅ កើត​ជំងឺ​ជ្រុះ​សក់ ទៅ​ជា​ត្រងោល សក់ស្ដើង ឆក ឬទំពែក។ សក់​ជ្រុះ​ជា​រឿង​ធម្មតា​នោះ​ទេ ព្រោះ​វា​នឹង​ដុះ​ឡើង​វិញ តែ​បើ​សិន​ជាសិត​ម្តងៗ​សក់​ជ្រុះ​ទាំង​ដៃៗ​នោះ​ទើប​គួរ​ឲ្យ​បារម្ភ។ សក់ជ្រុះ​កម្រិតណា​ទើប​ក្លាយ​ជា​ជំងឺ? មូលហេតុអ្វីបណ្តាលឲ្យជ្រុះសក់?   អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ (វីដេអូ) សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ? បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ ​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ? ផ្លែ​​ឈើ ​៥មុខ ជួយ​បង្ការ​មិន​ឲ្យ​​ជ្រុះ​សក់​


សក់និងស្បែកក្បាល

ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ

មនុស្ស​យើងមិន​ថាស្រី ឬប្រុសទេសុទ្ធតែ​ចង់​បាន​សក់​ស្អាត និង​​សក់មាន​សុខភាព​ល្អ។ គ្នា​យើង​ដឹងទេ​បញ្ហា​សក់​អាច​កើត​ឡើង​ដោយ​កត្តា​អាយុ និង​ហ្សែន​ជាដើម ​ដែល​នេះ​​មិន​អាច​ផ្លាស់ប្តូរ​បាន។ ប៉ុន្តែ​របប​អាហារ​​ជា​ផ្នែក​មួយ​អាចជួយ​ដល់​សុខភាព​សក់​ដែរ បើ​យើង​​អាច​គ្រប់គ្រងរបប​អាហារបានល្អ។ តើ​​អាហារ​ទាំង​នោះ​មាន​អ្វីខ្លះ? ១. សាច់ត្រី សាច់ត្រី​ដូចជា​ត្រី​សាល់ម៉ុន ត្រីសាឌីន និង​ត្រីសាបាក (Mackerel) សុទ្ធ​តែ​សំបូរ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣។ រាងកាយ​មិន​អាច​ផលិត​អាស៊ីត​ខ្លាញ់​នេះ​ទេ ដូចនេះ​ហើយយើង​ត្រូវ​ការទទួល​អ្វីទាំងនេះ​ពី​អាហារ ឬ​ពពួក​អាហារ​បំប៉ន។ អាស៊ីតខ្លាញ់​អូមេហ្គា៣​អាច​ការពារយើង​​ពី​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​សក់​ដុះចេញ​មក​មាន​សភាពភ្លឺ​រលោង។ ២. យ៉ាអួ Greek យ៉ាអួ Greek សំបូរ​ដោយ​ប្រូតេអ៊ីន​ដែល​ជួយ​ដល់​ការ​លូតលាស់​របស់​សក់។ យ៉ាអួ Greek ក៏​ជួយ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​ក្បាល និង​ការ​លូតលាស់​របស់​សក់​ដោយសារ​វីតាមីន B5 (អាស៊ីត pantothenic) និង​អាច​ប្រឆាំង​នឹង​បញ្ហា​សក់​ជ្រុះទៀត​ផង​។ ៣. ស្ពៃ​ពួយឡេង ស្ពៃ​ពួយឡេង​ក៏​ដូច​បន្លែ​ពណ៌​បៃតង​ផ្សេង​ទៀត​ដែរ​គឺ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម។ ស្ពៃ​នេះ​សំបូរ​ដោយ​វីតាមីន A ជាតិដែក beta-carotene folate និង​វីតាមីន C។ សារធាតុ​ចិញ្ចឹម​ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​សុខភាព​ស្បែកក្បាល​ដោយ​រក្សា​សំណើម​ដល់​សក់​មិន​ឲ្យ​សក់​ខូច។ ៤. ផ្លែ​ត្របែក ផ្លែត្របែក​សំបូរ​ដោយ​វីតាមីន C ដែល​ការពារ​បញ្ហា​សក់​ខូច។ ផ្លែ​ត្របែក​ទម្ងន់​ប្រហែល ១៦៥ក្រាម​មាន​វីតាមីន C ៣៧៧​មីល្លិក្រាម ដែល​នេះ​ច្រើន​ជាង​បួន​ដង​នៃ​ចំនួន​អប្បបរមា​នៃកម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​។ ៥. សាច់​មាន់ នៅ​ពេល​ដែល​ទទួល​បាន​ប្រូតេអ៊ីន​មិនគ្រប់គ្រាន់ ការ​លូតលាស់​របស់​សក់​ក៏​យឺត​ដែរ។ នៅ​ពេល​ដែល​សក់ថ្មីៗ​ឈប់​ដុះ […]


សក់និងស្បែកក្បាល

ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ (វីដេអូ)

បញ្ហា​ជ្រុះ​សក់ ច្បាស់​ណាស់​ជា​កង្វល់​សម្រាប់​យើង​គ្រប់​គ្នា ហើយកង្វះ​សារធាតុ​រ៉ែ​ខនិជ អាច​បណ្តាល​ឲ្យ​សក់​ជ្រុះ​កាន់​តែ​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិច​និក​ខ្លះៗ ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ។   អត្ថបទពាក់ព័ន្ធ៖ ចង់ដឹងហេតុអី​សក់ជ្រុះ អត្ថបទ​នេះ​ប្រាប់​ទាំង​អស់​ម៉ង សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ គីមឈី ក្រៅ​ពី​រសជាតិ នៅអាចជួយឲ្យសក់ដុះល្អទៀត បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្អ គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?


សក់និងស្បែកក្បាល

គេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យជ្រុះសក់រ៉ាំរ៉ៃ?

សក់​ គឺ​ជា​ផ្នែក​សំខាន់​មួយ​របស់​មនុស្ស​គ្រប់​រូប ដូចនេះ​វា​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ ទាំង​ការ​ជ្រើសរើស​ផលិតផល​ប្រើបាន​ត្រឹមត្រូវ និង​ការ​ថែទាំ​សុខភាព​ទូទៅ​របស់​យើង។ ក្នុង​ករណី​ដែល​សង្កេត​ឃើញ​ថា ​មាន​បញ្ហា​សក់​ជ្រុះ ហើយ​មាន​ទម្លាប់​ចូល​ចិត្ត​គេង​យប់ៗ​ជ្រៅ តើ​បញ្ហា​សក់​ជ្រុះ​អាច​បណ្តាល​មក​ពី​ទម្លាប់​នេះ​ទេ? យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា កាល​ណា​យើង​គេង​មិន​បាន​គ្រប់​គ្រាន់ វា​អាច​បណ្តាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ជ្រុះ​សក់​ពិត​មែន ទាំង​ប្រយោល និង​មិន​ប្រយោល។ ម្យ៉ាង​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​បន្ត​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​កម្រិត​នៃ​ស្រ្តេស​ក៏​អាច​ធ្វើ​ឲ្យសក់​ជ្រុះ និង​សក់​ស្តើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ដែរ។ ដូច​នេះ ដើម្បី​ឲ្យ​បាត់​បញ្ហា​សក់​ជ្រុះ​នេះ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​សុខភាព​សក់ និង​សុខភាព​ទូទៅ​ជារួម​ផងដែរ។ ប្រសិន​បើ គេង​បាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ជ្រុះ​សក់​មិន​បាត់ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​កំណត់​មូលហេតុ​បាន​ត្រឹម​ត្រូវ។ យើងក៏​មិន​ត្រូវ​ប្រើ​ថ្នាំប្រឆាំង​សក់​ជ្រុះ​ផ្តេសផ្តាស ដោយ​មិន​មាន​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ឯកទេសផ្នែកជំងឺស្បែក​ជា​មុន​ដែរ។ អត្ថបទពាក់ព័ន្ធ៖  ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង បញ្ហាសក់ជ្រុះអាចមកពីជំងឺ ឬពេលខ្លះមកពីទម្លាប់រស់នៅមិនល្ ទម្លាប់ថែរក្សាសក់មិនត្រឹមត្រូវទាំងនេះ ជាមូលហេតុធ្វើឲ្យសក់ជ្រុះខ្ទេចអស់! អ្នកទំពែកមានសង្ឃឹមហើយ! អាមេរិក បណ្ដុះសក់បានជោគជ័យហើយពេលនេះ ​ជ្រុះសក់​ច្រើន​ប៉ុនណា​ទើប​គួរ​ឲ្យ​បារម្ភ? ថែ​សក់​ម៉េច​ឲ្យ​ស្អាត មិន​ជ្រុះ ​មិន​ឡើង​អង្គែ មិន​ឡើង​ប្រេង មិន​ស្ងួត មិន​បែកចុង? ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស