backup og meta

ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 09, 2021

    ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហារទាំងនេះ

    ក្រៅពីការទម្លាប់​ថែទាំស្បែក របបអាហារក៏ដើរតួយ៉ាងសំខាន់​ក្នុងការថែ​រក្សា​ស្បែក​ឱ្យនៅស្រស់ស្អាត​ក្មេងជាងវ័យដែរ។ អាហារមួយចំនួនធ្វើឱ្យស្បែក​ខូច និងឆាប់ចាស់ ឯអាហារមួយចំនួនទៀតអាច​ជួយ​ស្បែក​ពន្យារ​ភាពចាស់​ មានសំណើម ​និងភ្លឺរលោង។ តើមានអាហារអ្វីខ្លះដែលយើងគួរញុំា និង​ចៀសវាងដើម្បីឱ្យស្បែកស្រស់ស្អាត?

    ខាងក្រោមនេះជារបបអាហារមួយចំនួនដែលយើងអាចសាក​ល្បង​ និង​ចៀស​​វាងបាន៖

    ១. ញុំាវីតាមីន C  មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ ព្រមទាំងពន្យារភាពចាស់។ បន្លែដែល​សម្បូរ​ទៅដោយ​វីតាមីន C មាន ម្ទេសហាវៃ ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា ស្ពៃពួយឡេង ស្ពៃក្តោប ដំឡូង​បារំាង និងសណ្តែកបារាំង។ ឯផ្លែឈើដែលមានវីតាមីន C ខ្ពស់ មានដូចជា ផ្លែឈើអម្បូរក្រូច ល្ហុង ស្រ្តប៊ើរី គូលែន សារី ម្នាស់ ត្របែកគីវី ត្រសក់ស្រូវផ្អែម និងផ្លែប៉េស។

    ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់៖ ការញុំាទឹកជួយឱ្យស្បែកយើងមានសំណើម។

    ចង់បានស្បែកស្អាតគួរញុំានិងគួរចៀសវាងអាហារទាំងនេះ

    ៣. ញុំាវីតាមីន E៖  វីតាមីន E ជួយចិញ្ចឹមស្បែក និងកាត់បន្ថយការបំផ្លាញស្បែកពីកាំរស្មីយូវី។ វីតាមីន​ E សម្បូរនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សណ្តែកដី គ្រាប់ផ្លែឈើ ផ្លែប៊ើរ ស្ពៃពួយឡេង ប្រេងអូលីវ និងប្រេងផ្កាឈូករ័ត្ន។

    ៤. កាត់បន្ថយជាតិស្ករ ជាតិស្ករមានប្រតិកម្មជាមួយប្រូតេអ៊ីនដោយជំរុញដំណើរការ glycation។ ដំណើរការនេះធ្វើឱ្យស្បែកជ្រីវជ្រួញ និងឆាប់ចាស់។

    ៥. ចៀសវាងអាហារបំពង៖ អាហារបំពង​ក្នុងប្រេងដែលមានសីតុណ្ហភាព​​ខ្ពស់បញ្ចេញ​រ៉ាឌីកាល់​សេរី​ដែលអាចបំផ្លាញកោសិកាស្បែក។ ការ​ប៉ះពាល់នឹង​រ៉ាឌីកាល់សេរីបង្កើន​ល្បឿនភាព​ចាស់នៃ​ស្បែក​។ វាប៉ះពាល់ដល់​ម៉ូលេគុល DNA និងធ្វើឱ្យភាពយឺតរបស់ស្បែកចុះខ្សោយ។

    ការផ្លាស់ប្តូររបបអាហារបន្តិចបន្តួចអាចថែរក្សាស្បែក និងធ្វើឱ្យស្បែកស្អាត​ពីខាងក្នុង។ការប្រើប្រាស់​ផលិតផលថែរក្សាស្បែកអាចដោះស្រាយបញ្ហាស្បែក​​​​​ផ្នែកខាងលើប៉ុណ្ណោះ។ ការញ៉ាំអាហារ​​ល្អមិន​ត្រឹមតែល្អចំពោះសុខភាពស្បែកទេ ថែមទាំងធ្វើឱ្យយើងមានសុខភាពល្អទៀតផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម