brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ?

ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ?

ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ?

ចាប់​អារម្មណ៍​អត់​ថា ពេល​យើង​ឃ្លាន​ខ្លាំង តែង​មាន​អារម្មណ៍​ថា ឆាប់​ខឹងមួម៉ៅ​ជា​ងពេល​ធម្មតា? ​តាម​បែប​វិទ្យាសាស្ត្រ ​មក​ពីរាង​កាយ​ត្រូវ​ការ​អាហារ​ ហើយ​ខួរ​ក្បាល​​ត្រូវការ​ជាតិ​ស្ករ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​លម្អិត​ខាង​ក្រោម៖

គណនា​រង្វាស់ចង្វាក់បេះដូង

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

១- ម៉េចបានអារម្មណ៍ឆាប់មួម៉ៅពេលឃ្លាន?

កម្រិត​ជាតិ​ស្ករ​គ្រប់​គ្រាន់​ក្នុង​ខួរក្បាល​ ជួយ​ឲ្យ​ចេះ​គ្រប់​គ្រង​ចរន្ត​ដែល​បង្ក​ជា​ឥរិយាបថ​ហិង្សា។ ពេល​ញ៉ាំឆ្អែត​ មាន​ជាតិ​ស្ករ​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ពេល​​រាង​កាយ​មាន​ជាតិ​ស្ករ​មិន​គ្រប់ ​អ័រម៉ូន​ផ្សេងៗ​ត្រូវ​បញ្ចេញ​ពី​រាង​កាយ ​ដូច​ជា ​អ័រម៉ូន ​adrenaline​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អាការៈឆេវ​ឆាវ​ប្រើ​ហិង្សា ​ជា​ដើម។

ឯ​ហ្សែន​របស់​​យើង​ក៏​ដើរ​តួនាទី​មួយ​ផ្នែក​ផង​ដែរ ដោយ​​បង្កើត​សារ​ធាតុ​ម៉្យាង​​បញ្ចេញ​ទៅ​ក្នុង​ខួរ​ក្បាល ពេល​ឃ្លាន​អាហារ​។

ឃ្លានពេលពពោះ

២- ដំណោះស្រាយ

ទូទៅ​ យើង​រវល់ ​ទើប​កើត​អាការៈ​ឃ្លាន​ខ្លាំង ហើយបាន​រត់​រក​អី​ញ៉ាំ។ អ៊ីចឹង ចន្លោះពេល​ឃ្លាន​ខ្លាំង អាច​ត្រៀម​អាហារ​សម្រន់ ឬរបស់កំប៉ិកកំប៉ុកដាក់មាត់ខ្លះ មុន​ដល់បាន​អាហារ​សំខាន់។

បើគ្នាយើង​កំពុង​សម្រកគីឡូ​ គួរ​​រើស​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​​​ផ្លែ​ឈើ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ ពេល​យើង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ មុន​ពេល​​ញ៉ាំអាហារ​ពីរបី​ម៉ោង​ក្រោយ​មក។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ CHIN Ven · កែ 26/01/2023