របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ​ ​រក្សា​សុខភាព​មាំទាំ​បាន និង​សបប្រកបទៅតាមរូបរាង និង​ទម្ងន់​ដែល​ខ្លួន​ចង់បានតាមបែបធម្មជាតិ។ ការសម្រកទម្ងន់ឲ្យសមសួននិងសុខភាពល្អ វាពាក់ព័ន្ធទាំងស្រុងទៅនឹងរបបអាហារប្រចាំថ្ងៃ ដឹងពីអាហារសុខភាព អាហារ​មិន​ល្អ និង​គន្លឹះនានា​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព

ចំណេះដឹងទូទៅ

របបអាហារនិងការសម្រកទម្ងន់

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​ហើយ​ថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​អាច​ជួយ​ឲ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ យើង​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​សម្រក​ទម្ងន់​​ដែរនោះ? ទាំង​នេះ​ជា​គុណប្រយោជន៍​សុខភាព​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ ១. សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ជួយ​ឲ្យ​យើង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ២. ប្រឆាំង​នឹង​ការ​រលាក ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ល្ហុង​ក៏​​ជា​ប្រភព​នៃ​សារធាតុ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះ​​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជួយ​ដល់​ការ​រំលាយ​អាហារ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុងក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ពោះវៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់។ ៤. ជួយ​បន្សាប​ជាតិ​ពុល មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន។ ៥. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ជាក់ស្តែង គ្នា​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ ដែល​រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៦. មាន​កាឡូរី​ទាប ចំពោះ​ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម […]

ស្វែងរក របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់

អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?

គ្នាយើង ប្រាកដ​ចង់បាន​រាងស្វែល ស្អាត និងសង្ហាហើយ តែ​វា​មិនងាយស្រួល​នោះទេ ដោយសារ​អាហារ​ឆ្ងាញ់ៗ ក៏សម្បូរ​ច្រើន រួមជាមួយ​រវល់ មិន​សូវបាន​ហាត់ប្រាណ​ទៀត ដូច្នេះ ទម្ងន់​កាន់តែ​ឡើង រាងកាន់​តែមូល។ អញ្ចឹងហើយ ទើបមាន​អ្នកខ្លះ ជ្រើសរើស​យក​ការ​លេប​ថ្នាំ​សម្រក​ទម្ងន់ ឬ​អត់អាហារ​ពេល​ល្ងាច ឬញ៉ាំអាហារ​តិចៗ ដើម្បី​សម្រក​ទម្ងន់​ឲ្យ​បាន​កាន់តែ​លឿន។ ១. គីឡូស្រកលឿន​ ប៉ះពាល់​សុខភាពអ្វីខ្លះ​? តាមគេហទំព័រ​វេជ្ជសាស្ត្រ Healthline បញ្ជាក់​ថា ការស្រក​ទម្ងន់​ពី ០,៤៥-០,៩​គីឡូក្រាម/សប្ដាហ៍ ជា​កម្រិត​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ។ ការ​ស្រក​ទម្ងន់​លឿនជាង​នេះ អាច​បង្ក​បញ្ហា​សុខភាព​ជាច្រើន ដូចជា បាត់បង់​សាច់ដុំ ក្រួសក្នុង​ថង់ទឹកប្រមាត់ ខ្វះសារធាតុ​បំប៉ន និង​ធ្លាក់ចុះ​មេតាប៉ូលិស​ក្នុង​រាងកាយ។ ២. ហានិភ័យ​នៃ​ការសម្រក​ទម្ងន់លឿនពេក បាត់បង់សាច់ដុំ នៅពេល​យើង​បន្ថយ​របបអាហារ ឬញ៉ាំអាហារ​មាន​កាឡូរី​តិច យើង​អាច​ស្រក​ទម្ងន់​យ៉ាង​លឿន ហើយ​ទម្ងន់​ដែល​យើង​បាត់បង់ គឺចេញមក​ពី​សាច់ដុំ និង​ទឹក ក្នុង​រាងកាយ។ បន្ថយ​មេតាប៉ូលិស ការស្រក​ទម្ងន់​លឿនពេក អាច​កាត់​បន្ថយ​អត្រា​មេតាប៉ូលិស​ក្នុង​រាងកាយ​របស់​យើង។ មេតាប៉ូលិស កំណត់​ពី​បរិមាណ​កាឡូរី ដែល​រាងកាយ​របស់​យើង​ដុត​ក្នុង​មួយ​ថ្ងៃ។ បើសិន​អត្រា​មេតាប៉ូលិស​យឺត មាន​ន័យថា រាងកាយ​របស់​យើង​ដុត​កាឡូរី​កាន់តែ​តិច​ក្នុង​មួយ​ថ្ងៃ។ មូលហេតុ​សំខាន់​ចំនួន ២ បណ្ដាល​ឲ្យ​មេតាប៉ូលិស​យឺត ដោយសារ​ការបាត់បង់​សាច់ដុំ និង​ការធ្លាក់ចុះ​កម្រិត​អ័រម៉ូន​កំណត់​មេតាប៉ូលិស​រាងកាយ ដូចជា អ័រម៉ូន​ទីរ៉ូអ៊ីត ជាដើម។ ខ្វះសារធាតុ​បំប៉ន បើសិន​យើង​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់ ឬខ្វះកាឡូរី […]


របបអាហារនិងការសម្រកទម្ងន់

ចង់បានសុខភាពល្អ គួរចេះថ្លឹងថ្លែងរឿងប៉ុន្មាននេះ

មនុស្ស​ជាច្រើន​ព្រោះតែ​ចង់​បាន​សុខភាព​ល្អ ចង់​ស្អាត ខំ​ទិញ​ថ្នាំ  ឬ​អាហារ​បំប៉ន​មក​ញ៉ាំ។ តែ​ទង្វើ​អស់​ទាំង​នោះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ទង្វើ​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​ថ្នាំ និង​អាហារ​បំប៉ន​ដែល​មិន​បាន​ឆ្លងកាត់​ការ​ពិសោធ​អាច​ផ្ដល់​ផល​រំខាន​វិញ​។ លោក​បាន​បន្ត​ទៀត​ថា មនុស្ស​ឥឡូវ​សុខចិត្ត​ញ៉ាំ​នេះ​ញ៉ាំ​នោះ ដោយ​មិន​គិតពីសុខភាព បន្ទាប់មក​ពេល​មាន​បញ្ហា​ទើប​​ស្វែង​រក​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ពូកែ​ព្យាបាល។ ជាពិសេស​​​រក​ទិញ​​ថ្នាំ​លេបដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត ទាំង​ដែល​មិន​គិត​ពី​សារធាតុ​ចម្រាញ់​ចេញ​ជា​ថ្នាំ​សុទ្ឬអត់និងមានផល​ប៉ះពាល់ដល់កម្រិត​ណានោះទេ។ ទង្វើ​ខុស​ទាំងនោះយើង​ឃើញ​មាន​មួយ​ចំនួន​នោះ គឺ​លេប​ថ្នាំ​សម្រក លេប​ថ្នាំ​ឲ្យ​ស ថ្នាំ​ជំនួយ​សុខភាព ទាំង​ដែល​យើង​ខ្លួន​ឯង​មិន​ញ៉ាំ​អាហារ​មាន​តុល្យភាព មិន​ហាត់ប្រាណ និង​មិន​គេង​ឲ្យ​បាន​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ លោក​ក៏​បាន​បន្ថែម​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ​គួរ​ណាស់​តែ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​អាច​បញ្ចេញ​ញើស និង​ជាតិ​ពុល​ពី​ក្នុង​ខ្លួន ល្អ​ជាង​ញ៉ាំ​ថ្នាំ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល វិល​មុខ ក្អួត​ចង្អោរ​ជា​ដើម។ ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ ក៏​បន្ត​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ យើង​អាច​ជ្រើសរើស​វិធី​បែប​ធម្មជាតិ​ដូចជា​ញ៉ាំ​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​មួយ​ចំនួន ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​ខាងក្រៅ​ដែល​មិន​ចាំបាច់។ ក្រៅ​ពី​នោះ ការ​សម្រាកឲ្យ​បាន​គ្រប់គ្រាន់ និង​លំហែ​ផ្សេង​ៗ​ក៏​គួរតែ​មាន ដើម្បី​ឲ្យ​ខួរក្បាល​បាន​ស្រឡះ​ល្អ គិត​អ្វី​ក៏​ចេញ មិន​ឈឺ​ក្បាល មិន​ធុញថប់ មិនតានតឹង មិនស្រ្តេស ដែលអាចវិវតិ្តជាជំងឺបាក់ទឹកចិត្តបាន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


របបអាហារនិងការសម្រកទម្ងន់

អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

បញ្ហា​លើស​ជាតិខ្លាញ់ បច្ចុប្បន្ន​មិន​ថា​ក្មេង មិន​ថា​ចាស់ សុទ្ធ​តែ​ប្រឈម​ខ្លាំង ពិសេស​គ្នា​យើង​ចូល​ចិត្ត​អាហារ​សម្បូរ​ខ្លាញ់មិន​ល្អ មិនហាត់​ប្រាណ ងាយ​ធ្វើ​ឲ្យ​ជាតិខ្លាញ់​ក្នុង​ឈាម​កើន​ឡើង​ខ្លាំង​បំផុត។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ បើ​មាន​លើស​ជាតិ​ខ្លាញ់​ ត្រូវ​តែ​បញ្ចុះ​មក​នៅ​កម្រិត​ត្រឹម​ត្រូវ ហើយ​ក្រៅ​ពី​ប្រើ​ថ្នាំ របបអាហារ​សុខភាព​ ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​បាន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ប្រភេទ​អាហារ​ល្អៗ អាច​បញ្ចុះ​ជាតិខ្លាញ់​កូលេស្តេរ៉ូលក្នុង​ឈាម ​យ៉ាង​មាន​ប្រសិទ្ធភាព។ ១- ស្រូវសាលី ( Oats)  មធ្យោបាយ​​ងាយ​ស្រួល​បំផុត ​ដើម្បី​កំណត់​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ខ្លួន​ឲ្យ​​មាន​សុខ​ភាព​ល្អ គឺ​​ញ៉ាំពពួល​ធញ្ញ​ជាតិ​ស្រូវសាលី (Oatmeal ឬ Oat-based cereal) ១ ចាន/ថ្ងៃ។ ដោយ​សារ​ពពួក​ធញ្ញជាតិ​ Oatmeal មានជាតិ​កាកសរសៃ​ដែល​រលាយ​ក្នុងទឹក ​ដល់​ទៅ​​ប្រមាណ​ ២ ក្រាម/​ចាន។ បើ​​ចង់​បាន​ជាតិ​កាកសរសៃ​ច្រើន​ជាង​នេះ គ្នា​យើង​ ​អាច​ញ៉ាំ​​ផ្លែ​ស្ត្រប៊ើរី ឬ​ចេក​បន្ថែម​ទៀត​បាន។ ជា​​ធម្មតាក្នុង​មួយ​ថ្ងៃ យើង​អាច​ញ៉ាំ​ជាតិ​សរសៃ​ចន្លោះ​ពី ២០-៣៥ ក្រាម និង ៥-១០ ក្រាម​នៃ​ទឹក​មាន​​ជាតិ​សរសៃ។ ២- សណ្តែក សណ្តែក ​ជា​ប្រភព​ដ៏​អស្ចារ្យ​​ជាតិ​សរសៃ​ដែល​រលាយ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​​ឆ្អែត​បាន​យូរ ដោយ​សារ​តែដំណើរ​នៃ​ការ​រំលាយក្នុង​ក្រពះ ​យឺត​ជាង​អាហារ​ផ្សេង​ទៀត។ ដូច្នេះ​បាន​ជា​គ្នា​យើងចង់​ស្រក​ទម្ងន់​ភាគ​ច្រើន ​ចូល​ចិត្ត​ញ៉ាំ​សណ្តែក​ជាង​អាហារ​ផ្សេង​ទៀត។ សណ្តែក ក៏​​មាន​សារៈប្រយោជន៍​ច្រើនទៀត ដោយ​សណ្តែក​ទាំង​នោះ​រាប់​បញ្ចូល​ទាំង […]


របបអាហារនិងការសម្រកទម្ងន់

ហេតុផលពិត ម៉េចបានទឹកក្រូចឆ្មារ ជាឱសថសម្រកទម្ងន់ធម្មជាតិដ៏អស្ចារ្យ

ទឹកក្រូចឆ្មារ ត្រូវគេជឿថាជាឱសថសម្រកទម្ងន់តាមបែប​ធម្មជាតិដ៏អស្ចារ្យ ថែមទាំងជួយរាង​កាយ​មាន​សុខភាព​ល្អ កាត់បន្ថយ​ជាតិ​ពុល​បាន​យ៉ាង​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​គុណប្រយោជន៍​ដ៏អស្ចារ្យពីទឹកក្រូចឆ្មារ យើង​គួរ​បញ្ចូលក្នុងរបបអាហារ។ ១- ទឹកក្រូច​ឆ្មារសម្រកទម្ងន់ ទោះ​បី​ជា​អ្នក​ជំនាញ​ចំណីអាហារ ​បាន​បញ្ជាក់​ថា​ ទឹក​ក្រូច​ឆ្មារ មិនមាន​​ឥទ្ធិពល​ផ្ទាល់​លើ​ការ​សម្រក​ទម្ងន់​ក៏​ពិត​មែន ប៉ុន្តែគេ​ជឿ​ថា ទឹក​ធម្មជាតិ​ប្រភេទ​នេះ ជាកត្តា​ជួយ​ជំរុញក្នុង​ផែនការ​សម្រក​ទម្ងន់បាន​ជោគជ័យ ដោយ​សារ​​ជា​របស់​ធម្មជាតិ​ គ្មាន​សារធាតុ​បន្ថែម​អ្វី​ឡើយ ហេតុនេះ​គឺ​ល្អ​សម្រាប់​រាងកាយ​យើង។ ក្រៅ​ពី​នេះ ទឹកក្រូច​ឆ្មា​​រមិន​មានផ្ទុក​កាឡូរីឡើយ បើ​ផឹកទឹក​ក្រូច​ឆ្មារ​ជំនួស​ទឹក​ក្រូច យើងអាច​​កាត់​បន្ថយ​កាឡូរីបាន​ប្រមាណ​ ១៨០​ កា​ឡូរី​ ឯណោះ។ វិធីគិត​ងាយៗ បើ​យើង​ចំណាយសកម្មភាពដុត ឬ​កាត់​បន្ថយ ៣៥០០​ កាឡូរី គឺ​ស្មើ​នឹង​យើង​បាន​​ដុត​ខ្លាញ់​ប្រមាណ​ ១ ផោន ស្មើនឹងជាង ៤៥០ ក្រាម​ឯណោះ។ ហេតុ​នេះ​យើង​អាច​និយាយ​បាន​ថា​ ទឹក​ក្រូចឆ្មារ ជួយ​ជំរុញ​ការ​សម្រកទម្ងន់​​បាន តាម​រយៈ​ការ​បន្ថយកម្រិតកាឡូរី​ មានន័យថា ផឹក​កាន់​តែ​ច្រើន ជួយ​​ស្រក​ទម្ងន់​កាន់​តែ​ឆាប់។ ២- ជួយសម្អាតកាកសំណល់ក្នុងខ្លួន កាក​សំណល់​នៅ​ជាប់​តាម​ពោះ​វៀន ​អាច​ធ្វើឲ្យ​យើង​​ប្រឈម​​កើត​ជំងឺ​មហារីក​ពោះ​វៀន ព្រម​ទាំង​ឡើង​ទម្ងន់​ខ្លាំងទៀត​ផង។ ផឹក​ទឹកក្រូច​ឆ្មារឲ្យ​បាន​ញឹក​ញាប់​ អាច​ជួយ​លាង​សម្អាត​កាកសំណល់​ចេញ​បានរាង​កាយ​បាន​ច្រើន។ លើស​ពី​នេះ​ទៀត​ អាចជួយ​ឲ្យ​ពោះ​វៀន​ដំណើរ​ការ​ល្អ​ដោយ​សារ​ទឹកក្រូច​ឆ្មារ​ ម្ល៉ោះ​យើង​ក៏មិន​ងាយ​រាករូស​ ឬ​ក្តៀន​លាមកដែរ។ អត្ថបទពាក់​ព័ន្ធ៖ ស្វែងយល់ពីកំពូលគុណប្រយោជន៍ពីវីតាមីន B Complex បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូង បាន​ច្រើន​ ៣- ជួយបន្ថយការស្រេក​ឃ្លាន រួម​ជាមួយ​នឹង​ការ​សម្អាត​ពោះ​វៀន ទឹក​ក្រូចឆ្មារ ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​ផង​ដែរ ដោយ​សារ​ក្រូច​ឆ្មារ​មាន​សារធាតុ​សរសៃ​ពិចទីន (Pectin)។ កាល​ពី​មុន​ គេផឹកកាហ្វេ ​ឬ​តែ​ ដើម្បី​កាត់​បន្ថយ​ការឃ្លាន តែ​ឥឡូវ យើង​គួរ​ងាក​មក​ផឹក​ទឹក​ក្រូច​ឆ្មារ​វិញ។ ៤- ជួយជំរុញមេតាបូលីស តាម​វិទ្យាសាស្ត្រ ផឹក​​ទឹកក្រូច​​ច្រើន […]


របបអាហារនិងការសម្រកទម្ងន់

ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក

និយាយ​រឿង​ជញ្ជីង ស្រី​ៗ​ប្រាកដ​ជា​ដឹង​ច្បាស់ ព្រោះ​ត្រូវ​​ឧស្សាហ៍​តាម​ដាន​​មើល​​គីឡូ​ជាង​ប្រុស​ៗ​ទៀត។ ការ​ស្រាវ​ជ្រាវ​បាន​​បញ្ជាក់​​ថា អ្នក​ចូល​ចិត្ត​ថ្លឹង​​ទម្ងន់​ញឹក​ញាប់​ មាន​​ភាគ​រយ​រក្សា​​ទម្ងន់​ថេរ និង​ផែនការ​​ស្រក​ទម្ងន់​​មាន​ប្រសិទ្ធភាព។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ Georgia សហរដ្ឋអាមេរិក បន្ទាប់​ពី​​ក្រុម​ការងារ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​នេះ បាន​​តាម​ដាន​ពិនិត្យ​លើ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជាង​ ១០០ ​នាក់ អាយុ​ចាប់​ពី​១៨​ ឆ្នាំ​ឡើង ដើម្បី​ដឹង​ពី​​ទំនោរ​​រ​ក្សា​ទម្ងន់​របស់​ពួក​គេ។ អ្នក​វិទ្យាសាស្រ្ត​បាន​តាម​ដាន​មើល​​យុវជន​ទាំង​នោះ​​ចាប់​ពី​​ពាក់​កណ្តាល​​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក ជា​អំឡុង​ពេល​ដែល​ប្រជាពលរដ្ឋ​នៅ​អាមេរិក មាន​ឱកាស​ជួប​ជុំ​គ្រួសារ​ សាច់​ញាតិ និង​ជា​រដូវ​ជួប​ជុំ​មាន​កម្មវិធី​​ហូប​​អាហារ​ជុំ​គ្នា​ផង ដោយ​អ្នក​ស្រាវជ្រាវ​បាន​​ប្រាប់​ពួក​យុវជន​​ឲ្យ​អនុវត្ត​នូវ​ទម្លាប់​រក្សា​ទម្ងន់​តាម​វិធី​រៀង​ៗ​ខ្លួន​​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​កន្លង​មក​។ ​​​​ តាមការ​តាមដាន​ខាង​លើ អ្នក​ស្រាវជ្រាវ​កត់​សម្គាល់​​​លើ​វិធី​របស់​យុវជន​ដែល​មាន​ទម្លាប់​​ឡើង​ថ្លឹង​លើ​ជញ្ជីង​ញឹក​ញាប់​​ ពួក​គេ​​មាន​អត្រា​ស្រក​ទម្ងន់​ជា​មធ្យម​ ០,១ ​គីឡូក្រាម​ ​មាន​ន័យ​ថា​ ពួក​គេ​​មាន​ទម្ងន់​នៅ​ថេរ​ ផ្ទុយ​ពី​យុវជន​ដែល​មិន​​មាន​ទម្លាប់​​ឡើង​ថ្លឹង គឺ​ទម្ងន់​ពួក​គេ​ឡើង​ជា​មធ្យម​ ២,២​ គីឡូក្រាម ដែលនេះជា​លទ្ធផល​​ ​ក្រោយ​ពួក​គេ​ចប់​រដូវ​កាល​កម្មវិធី​ជួប​ជុំ​គ្រួសារ។ លោក​វេជ្ជបណ្ឌិត Jamie Cooper អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ក្រុម​ខាង​លើ​ ​បញ្ជាក់​ថា៖​ “អ្នក​ឡើង​ថ្លឹង​ជញ្ជីង​ញឹក​ញាប់ ប្រៀប​ដូច​ជា​ការ​រម្លឹក​ខ្លួន​ឯង​នូវ​​អ្វី​ដែល​គេ​នឹង​ធ្វើ​ចំពោះ​រាង​កាយ​របស់​គេ ដូចនេះ​ហើយ​បាន​ជា​យុវជន​ដែល​ឧស្សាហ៍​ឡើង​ថ្លឹង​គីឡូ មាន​ទំនោរ​រក្សា​ទម្ងន់​មាន​ប្រសិទ្ធភាព​ ព្រោះ​ដឹង​ព័ត៌មាន​​ទម្ងន់​ច្បាស់​ ពួក​គេ​អាច​អនុវត្ត​ផែន​ការបាន​ល្អ ដូច​ជា​ការ​កម្រិត​លើ​ចំណី​អាហារ​ជា​ដើម​​”។ ដោយ​ឡែក លោក​ស្រី​វេជ្ជបណ្ឌិត Michelle Vandellen ដែល​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ក្នុង​ក្រុម​ស្រាវជ្រាវ​ខាង​លើ និយាយ​ថា៖ “ពេល​យុវជន​ដឹង​ពី​ទម្ងន់​គេ​ច្បាស់ […]


របបអាហារនិងការសម្រកទម្ងន់

តមអាហារ​ផ្តេស​ផ្តាសពេល​មាន​បញ្ហា​សុខភាព​ទាំងនេះ ប្រយ័ត្ន...

ពេល​ខ្លះ តម​អាហារ​​ជួយ​ឲ្យ​សុខភាព​ល្អ​យើង​ល្អ​មែន ប៉ុន្តែ​ក៏​មិន​គួរ​តម​ផ្តេស​ផ្តាស​ដែរ ពិសេស​បើ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព​ដូច​ខាង​ក្រោម​នេះ ច្បាស់​ជា​វីវរ​មិន​ខាន អាច​ធ្វើ​ឲ្យ​ស្លាប់​ទៀត។ តម​អាហារ​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ការ​ព្យាបាល​ជំងឺ​កាន់​តែ​ពិបាក។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង គួរ​កុំ​តម​អាហារ​ បើ​យើង​កំពុង​តែ៖ ១- មាន​ជំងឺ​សម្រាក​នៅ​មន្ទីរ​ពេទ្យ បើ​យើង​កំពុង​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ ឬ​កំពុង​សម្រាក​ព្យាបាល​ក្រោយ​ពេល​វះកាត់ នៅ​ឯ​មន្ទីរ​ពេទ្យ មិន​ត្រូវ​តម​អាហារ​ដាច់ខាត ត្រូវ​លេប​ថ្នាំ និង​ញ៉ាំ​អាហារ​ទន់ៗ​ឲ្យ​ការ​ណែ​នាំ។ ពិសេស​បង​ប្អូន​ខ្មែរ​ឥស្លាម​តែ​ម្តង បើ​ស្ថិត​ក្នុង​អំឡុង​ពេលពិធី​បុណ្យ​តម​អាហារ​បែប​សាសនា មិន​គួរ​ចូលរួម​តម​អាហារ​ឡើយ ​បើ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ។ ២- មាន​ជំងឺ​ត្រូវ​លាង ឬ​បញ្ចូល​ឈាម គ្នា​យើង​មាន​ជំងឺ​ត្រូវការ​បញ្ចូល​ លាង​ឈាម​ជា​ប្រចាំ​ ឬ​អ្នក​បរិច្ចាគ​សរីរាង្គ ក៏​មិន​អាច​តម​អាហារ​បាន​ដែរ។ ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ២០១៤ អះអាង​ថា បើ​យើង​ជំងឺ​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ គឺ​ប្រឈម​ខ្ពស់​លើ​កង្វះ​ជាតិ​ទឹក និង​កំហាប់​ឈាម បើ​យើង​តម​អាហារ​នោះ។ បើ​នៅ​តែ​ចចេស​តម​អាហារ អាច​បណ្ដាល​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ និង​មាន​បញ្ហា​កំណក​ឈាម។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ទៀត​ថា អ្នក​មាន​ជំងឺ​ខ្សោយ​តម្រង​នោម និង​ធ្លាប់​មាន​ប្រវត្តិ​ឈឺ​បេះដូង អាច​ជួបប្រទះ​នូវ​បញ្ហា​ជំងឺ​សរសៃ​ឈាម​បេះដូង​សំខាន់ៗ កើត​មាន​ញឹកញាប់​អំឡុង​ពេល​តម​អាហារ។ ប៉ុន្តែ​ បញ្ហា​នេះអាច​ដឹង​មុន តាម​រយៈ​ការ​ពិនិត្យ​មើល មាន​កំណើន​កម្រិត​មុខងារ​តម្រង​នោម (Creatinine) ក្នុង​ឈាម ឬ​អត់។ អត្ថបទ​ពាក់ព័ន្ធ៖ មិន​ចង់​ឆាប់​ទឹក​នោម​ផ្អែម ត្រូវ​ចៀសវាង​អាហារ​ពេល​ព្រឹក​ទាំង​នេះ អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ ៣- បង្ក​រោគ​ស្រួច​ស្រាវ បើ​យើង​មាន​ការ​ឆ្លង​មេរោគ ដូចជា ឈឺ​បំពង់​ក​ធ្ងន់ធ្ងរ​ […]


របបអាហារនិងការសម្រកទម្ងន់

ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន

ឲ្យ​តែ​និយាយ​ដល់​រឿង​សម្រក​គីឡូ គ្នា​យើង​ ពិសេស​ស្រីៗ តែង​ខ្វាយ​ខ្វល់​ច្រើន ខ្លះ​សាក​ល្បង​គ្រប់​វិធី មាន​ទាំង​ហាត់​ប្រាណ តម​អាហារ អាច​ត្រឹម​រក្សា​ទម្ងន់​ថេរ​ប៉ុណ្ណោះ បើ​ប្រហែស​បន្តិច ឡើង​លឿន​លើស​ដើម។ មាន​ធ្លាប់​ឮ​អត់ ផ្លែ​ឈើ​ ឬ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែ​ឈើ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ឆាប់​រហ័ស ជាក់​ស្តែង​ក្រូច​ឆ្មារ​តែ​ម្តង មាន​ប្រសិទ្ធ​ភាព​ជួយ​សម្រក​ទម្ងន់​បាន​លឿន។ ១- វិធី​ប្រើ​ក្រូច​ឆ្មារ​សម្រក​ទម្ងន់ ការ​ប្រើ​ផ្លែ​ឈើ ពិសេស​ក្រូច​ឆ្មារ គឺ​អាច​ជួយ​សម្រក​ទម្ងន់​បាន​ល្អ ដោយ​គ្រាន់​តែ​ប្រើ​ជា​ភេសជ្ជៈ ដូច​ជា ទឹក​ក្រូច​ឆ្មារ​ក្តៅ​ឧណ្ហៗ ទឹក​ឃ្មុំ​ក្រូច​ឆ្មារ ប្រើ​ក្រូច​ឆ្មារ​​ធ្វើ​ជា​គ្រឿង​ផ្សំ​រសជាតិ​ក្នុង​អាហារ​សម្រាប់​ញ៉ាំ​បន្លែ ប្រើ​ទឹក​ត្រាំ​យក​ជាតិ​ក្រូច​ឆ្មារ ក៏​ដូច​ជា​វិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។ ២- ផឹក​ទឹក​ក្រូច​ឆ្មារ​សម្រក​ទម្ងន់​ល្អ​ជាង​ភេសជ្ជៈ​ដទៃ អ្នក​ឯកទេស​ផ្នែក​ចំណី​អាហារនៃ​អង្គការ​របប​អាហារ និង​អាហារូបត្ថម្ភ​អាមេរិក (Academy of Nutrition and Dietetics) លោក​ស្រី Alissa Rumsey ធ្លាប់​លើក​ឡើង​ថា ក្រូច​ឆ្មារអាច​ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​សម្រក​ទម្ងន់ ព្រោះ​វា​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ បើ​ធៀប​នឹង​ប្រភេទ​ផ្សេង​ទៀត។ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ ផឹក​ទឹក​ក្រូច​ឆ្មារ គឺ​ប្រសើរ​ជាង ផឹក​កាហ្វេ តែ និង​ភេសជ្ជៈ​ដទៃ​ទៀត ព្រោះ​តាម​រយៈ​ការ​ផឹក​ភេសជ្ជៈ​ដើម្បី​សុខភាព គឺ​កាន់​តែ​ល្អ​ប្រសើរ ទាំង​រាងកាយ និង​អារម្មណ៍ ធ្វើឲ្យ​យើង​អាច​ឈប់​ផឹក​ជាតិ​កាហ្វេអ៊ីន ជួយ​រាង​កាយ​អាច​បំបាត់​ចោល​ជាតិ​ពុល​ជា​ច្រើន​ទៀត​ផង។ មួយ​វិញ​ទៀត ក្រូចឆ្មារ​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​មេតាបូលីស​កាន់​តែ​ប្រសើរ ជួយ​រាងកាយ​ឲ្យ​ដុត​កម្ទេច​កាឡូរី​កាន់​តែ​ច្រើន ស្តុក​ទុក​ជាតិ​ខ្លាញ់​កាន់​តែ​តិច […]


របបអាហារនិងការសម្រកទម្ងន់

បាយ​ និង​ មី-គុយទាវ​ មាន​ការ​ពន្យល់​ច្រើន មួយណាល្អជាង?

របស់​ទាំង​ពីរ​នេះញ៉ាំ​សឹង​រាល់​ថ្ងៃ ហើយ​សុទ្ធ​តែ​ជា​ប្រភព​កាបូអ៊ីដ្រាត ដែល​រាងកាយ​ត្រូវ​ការ។ ថ្ងៃ​ខ្លះ ចង់​ញ៉ាំ​តែ​បាយ ថ្ងៃ​ខ្លះទៀតចង់​ញ៉ាំ​តែ​មី។ គ្នា​យើង​ខ្លះ​គិត​ថា ញ៉ាំ​បាយ​នឹងពោះជាង​មី បើ​ញ៉ាំ​មីអាច​ឆាប់​ឃ្លាន​។ តើ​ជាតិ​​កាបូអ៊ីដ្រាតទាំង​ពីរ​នេះ​ ​ផ្ដល់​​គុណ​សម្បត្តិ ​និងគុណវិបត្តិ​​ដូច​​ម្ដេច​ខ្លះ? ចាំ "Hello គ្រូពេទ្យ" បកស្រាយ៖ ១- ប្រភេទកាបូអ៊ីដ្រាត កាបូអ៊ីដ្រាត ជា​សារធាតុ​ចិញ្ចឹម​មួយ​ដែល​រាង​កាយ​ត្រូវ​ការ ព្រោះ​វាជា​ប្រភព​ថាមពល​។ កាបូអ៊ីដ្រាត​ ​បាន​បំប្លែងទៅ​ជាគ្លុយកូស ដែល​ប្រើ​ជា​ថាមពល​សម្រាប់​កោសិកា​រាង​កាយ​។ ប្រភេទ ឬ​គុណភាព​នៃ​កាបូអ៊ីដ្រាត ​ពិតជាសំខាន់​ជាង​បរិមាណ​ញ៉ាំ។ នេះបើ​យោង​តាម​សាលា​សុខាភិបាល​សាធារណៈ Harvard TH Chan។ កាបូអ៊ីដ្រាត​មាន​ពីរ​ប្រភេទគឺ ​សាមញ្ញ និង​សាំញ៉ាំ។ កាបូអ៊ីដ្រាត​សាមញ្ញ ​គឺ​នំប៉័ង ​ប៉ាស្តា និង​នំខេក។ - ប្រភេទ​សាមញ្ញ៖ មាន​ជា​គ្រាប់​ធញ្ញជាតិ​កិន​ មាន​ន័យ​ថា ​អាហារ​ទាំង​នេះ​មក​ពីគ្រាប់​ធញ្ញជាតិ​ដែល​​បាន​កែ​ច្នៃ។ ការ​កែច្នៃ​គ្រាប់​ធញ្ញជាតិទាំង​នេះ អាចរក្សាទុកបានយូរ​ និងរក្សាគុណភាព​​របស់ផលិតផល ប៉ុន្តែ​វាធ្វើឲ្យបាត់បង់​ជីវជាតិ​ចិញ្ចឹម ​វីតាមីន និង​រ៉ែ​ខនិជ។ ​វាធ្វើឡើងទម្ងន់​ និង​ធ្វើឲ្យងាយ​ឡើង​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និងអាច​ភ្ញោច​ជំរុញ​ឲ្យ​មាន​ការ​ស៊ាំនឹងអាំងស៊ុយលីន​ រយៈពេល​យូរ​ដែល​នាំ​ទៅ​ដល់​ជំងឺ​ទឹកនោម​ផ្អែម។ - ប្រភេទ​សុំាញ៉ាំ៖ កាបូអ៊ីដ្រាត​សាំ​ញ៉ាំ​ ជា​ប្រភព​ផ្ដល់​សុខភាព​ល្អ​ជាង​គេ​នៃ​កាបូអ៊ីដ្រាតផ្សេងៗទៀត។ តាម​ធម្មតា វា​បានកែច្នៃ​​តិច​តួច​បំផុត ឬអត់សោះ មានដូចជា […]


របបអាហារនិងការសម្រកទម្ងន់

មធ្យោបាយ​ងាយៗ​ជួយ​សម្រក​ទម្ងន់​ពេលយប់

រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺពិបាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ អ៊ីចឹងថ្ងៃនេះ "Hello គ្រូពេទ្យ” នឹង​ប្រាប់គន្លឹះខ្លះជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖ ១- ឆ្លៀតហាត់ប្រាណខ្លះពេលយប់ គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែកញើស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់ កាន់តែល្អ បើធ្វើបានទៀងទាត់ ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២- រើសអាហារពេលល្ងាច អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយសារអំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។ ៣- ផឹកទឹកឲ្យបានច្រើន រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់ទឹកច្រើនពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។ [embed-health-tool-bmi] ៤- […]


របបអាហារនិងការសម្រកទម្ងន់

អង្ករ​ ៤ ប្រភេទខុសៗគ្នា សុទ្ធ​តែមាន​សាធាតុចិញ្ចឹមម្យ៉ាងម្នាក់

អង្ករ​ជា​ប្រភព​​កាបូអ៊ីដ្រាត ដែល​​​ជា​ជីវជាតិ​ចិញ្ចឹម​រាងកាយយើង​ត្រូវ​ការ​ដើម្បី​ផលិត​ថាមពល។ អង្ករ​មាន​ច្រើន​ប្រភេទខុសគ្នាៗ ហើយ​មាន​គុណសម្បត្តិ​ផ្សេងៗ​គ្នា​។ “Hello គ្រូពេទ្យ” នឹងលើកយកអង្ករ ៤ ប្រភេទ មកនិយាយ។ ១- អង្ករសម្រិត ឬអង្ករស អង្ករពណ៌សនេះ យើងញ៉ាំរាល់ថ្ងៃ ហើយប្រភេទ​អង្ករ​កែច្នៃ ​ដើម្បី​សម្អាត​យក​​​សម្បក​គ្រាប់​ស្រូវ (អង្កាម) ស្រទាប់​កន្ទក់ ​និងកំពីង (កន្លែងដុះ) ចេញ ជាហេតុធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម (ខ្លាញ់ វីតាមីន ប្រូតេអ៊ីន) យ៉ាងច្រើន។ ​​អង្ករ​នេះ​មាន​ជាតិ​តិច​បំផុត​ក្នុង​ចំណោម​អង្ករ​ទាំង ៤​ ប្រភេទ។ ១០០ ក្រាម​នៃ​អង្ករ​សម្រិត ​មាន​ផ្ទុក​ប្រូតេអ៊ីន ​៦,៣ ក្រាម។ ប្រភេទ​គ្រាប់​វែង​ ងាយបំបែក​ចូលក្នុងខ្លួនបាន​លឿន។ ​​បើ​​​ញ៉ាំ​អង្ករ​សម្រិត​ច្រើន​ពេក ​​ខ្លួន​យើង​នឹង​មាន​ជាតិ​កាបូអ៊ីដ្រាត (ស្ករ) ​ខ្ពស់​ទៅ​តាម​ហ្នឹង​ដែរ។ បាយអង្ករស ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២- អង្ករសម្រូប វា​មាន​ពណ៌ត្នោត ហើយគ្រាប់​សល់​ទាំង​មូល​ មាន​តែ​សម្បក​ក្រៅ (អង្កាម) ទេដែល​គេ​​យក​ចេញ។ ស្រទាប់​កន្ទក់​ដែល​នៅ​ជាប់​ល្អ​ ធ្វើ​ឲ្យ​អង្ករ​រឹង​ ពិបាកទំពា ហើយ​រសជាតិ​ឈ្ងុយ​ដូច​សណ្ដែក ​ឯ​ការ​ចម្អិន​ក៏កាន់តែ​យូរ​។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស