ដោយឡែក វេជ្ជបណ្ឌិត Anna Z. Feldman ជំនាញក្រពេញបញ្ចេញក្នុង នៅមជ្ឈមណ្ឌលទឹកនោមផ្អែម Joslin នៅអាមេរិក អះអាងថា ក្រូចឆ្មារ និងបញ្ហាមិនឃ្លានអាហារ គ្មានទំនាក់ទំនងគ្នានោះទេ។ យ៉ាងណា ទោះគ្មានទំនាក់ទំនងដោយផ្ទាល់ តែសារធាតុក្នុងក្រូចឆ្មារ គឺល្អសម្រាប់សុខភាព ព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ជួយពង្រឹងបង្កើនជាតិខូឡាជែន និងប្រព័ន្ធភាពស៊ាំរាងកាយ។
៥- ផឹកក្រូចឆ្មារសម្រាប់សុខភាព
អនុបណ្ឌិត Lauren Harris-Pincus អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ និងជាស្ថាបនិកគេហទំព័រ Nutrition Starring You លើកឡើងថា ទឹកក្រូចឆ្មារ អាចបង្កើនការធ្វើមេតាបូលីសក្នុងរាងកាយ។ យ៉ាងណា សូមកុំគិតថាក្រូចឆ្មារ ជាអ្នកធ្វើមេតាបូលីសក្នុងរាងកាយអី ព្រោះមេតាបូលីសកើនឡើង ដោយសារជាតិទឹក មេតាបូលីសធ្វើការកាន់តែមានប្រសិទ្ធភាព ពេលរាងកាយមានជាតិទឹកគ្រប់គ្រាន់។ លោកថា មិនថាលទ្ធផលចេញមកពីណានោះទេ យើងគួរចាប់ផ្តើមផឹកទឹកក្រូចឆ្មារ ចាប់ពីថ្ងៃនេះ ព្រោះទម្លាប់បែបនេះ ផ្តល់សុខភាពល្អដល់រាងកាយ ទោះទឹកក្រួចឆ្មារអាចជួយសម្រកទម្ងន់ ឬមិនអាច ក៏ដោយ។
យ៉ាងណា សម្រាប់ផែនការសម្រកទម្ងន់របស់យើង កុំរំពឹងខ្ពស់ពីទឹកក្រូចឆ្មារខ្ពស់ពេក ព្រោះមិនទាន់មានភស្តុតាងវេជ្ជសាស្ត្របង្ហាញថា ក្រូចឆ្មារមានប្រសិទ្ធភាពសម្រកទម្ងន់នៅឡើយទេ។