ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រវល់មិនលស់ថ្ងៃ រៀនផង ធ្វើការផង ញ៉ាំក៏ច្រើន ហើយអត់ពេលហាត់ប្រាណ ចឹងហើយបានគីឡូឡើងស្រឺតៗ។ ពិសេសស្រីៗ គឺពិបាកគ្រប់មុខ ស្គមពេកក៏ពិបាក ម៉ាប់ពេកក៏ពិបាក ហើយពិបាកបំផុត ពេលថ្លឹងគីឡូ។ មានរបៀបច្រើនសម្រាប់សម្រកទម្ងន់ អ៊ីចឹងថ្ងៃនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គន្លឹះខ្លះជួយឲ្យស្រកគីឡូបាននៅពេលយប់ ដើម្បីសាកល្បង៖
គ្នាយើងខ្លះប្រើពេលលើស ៨ ម៉ោង ឬក្រោកម៉ោង ៥ ព្រឹក មិនរួច ទើបគ្មានពេលហាត់ប្រាណ។ ហាត់ប្រាណអីក៏បាន ឲ្យតែបែកញើស។ រវល់ពេញមួយថ្ងៃ ប្រាកដជាហត់នឿយ ហើយស្ត្រេស ចឹងត្រូវបញ្ចេញញើសខ្លះ ពេលយប់ កាន់តែល្អ បើធ្វើបានទៀងទាត់ ហើយវាជួយកាត់បន្ថយស្ត្រេស និងគេងបានស្កប់។
អ្នកចូលចិត្តប្រៃ គួរកាត់បន្ថយ ព្រោះអាហារពេលល្ងាចដែលមានជាតិប្រៃច្រើន ធ្វើឲ្យមានអារម្មណ៍ថាធាត់នៅព្រឹកថ្ងៃបន្ទាប់ ដោយសារអំបិលនៅក្នុងប្រព័ន្ធរំលាយអាហារពេញមួយយប់ និងរក្សាជាតិទឹកក្នុងរាងកាយធ្វើឲ្យយើងឡើងទម្ងន់។
រាងកាយខ្វះជាតិទឹកមិនបានទេ ចឹងត្រូវញ៉ាំទឹកឲ្យច្រើន វាអាចជួយឲ្យស្រកគីឡូ និងធ្វើឲ្យស្បែកស្រស់ថ្លា។ ចង់កុំឲ្យទៅបន្ទប់ទឹកច្រើនពេលយប់ គួរផឹកទឹកមួយម៉ោងមុនគេង។
ពេលនៅក្នុងងងឹត រាងកាយនឹងផលិតអ័រម៉ូន ម៉េតូនីន ដើម្បីជួយដុតបំផ្លាញកាឡូរី។ បើរៀបចំបន្ទប់គេងកាន់តែងងឹតខ្លាំង (គួរមានពន្លឺគ្រប់គ្រាន់ពេលថ្ងៃ ដូចជាប្រើវាំងននខ្មៅ) អាចស្រកទម្ងន់បាន។
អត្ថបទគួរអាន៖
បើយើងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំង (ប្រើម៉ាស៊ីនត្រជាក់) រាងកាយត្រូវការថាមពលច្រើនដើម្បីរក្សាកម្ដៅឲ្យកក់ក្ដៅ។ គេងក្នុងសីតុណ្ហភាពត្រជាក់អាចជួយដុតបំផ្លាញកាឡូរី និងសម្រកគីឡូបានខ្លះ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕