backup og meta

ស្រីៗ​ពពោះ កុំ​ឲ្យ​ឡើងគីឡូខ្លាំងពេក អាចជួបបញ្ហា ២យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Dec 03, 2020

    ស្រីៗ​ពពោះ កុំ​ឲ្យ​ឡើងគីឡូខ្លាំងពេក អាចជួបបញ្ហា ២យ៉ាងនេះ

    ពេលពពោះ ស្រីៗយើង​អាច​ឡើង​គីឡូ​​ស្រឺតៗតែម្ដង។ អ៊ីចឹង យើង​ត្រូវ​ប្រយ័ត្ន​ ព្រោះ​អំឡុង​ពពោះ ឡើង​គីឡូ​ខ្លាំង​ពេក មិន​ល្អ​ទេ មាន​គ្រោះ​ថ្នាក់​ខ្លាំង អាច​បង្ក​ឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន គ្រោះ​ថ្នាក់​ទាំង​ម្ដាយ ទាំង​គភ៌។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់ស្រីៗ​យើង​ពី​ជំងឺ​ងាយ​កើត​បំផុត បើ​មិន​គ្រប់​គ្រង​គីឡូ​បាន​ល្អ ពេលពពោះ។

    ១- ជំងឺ​ទឹក​នោម​ផ្អែម

    ស្រីៗ​មាន​ផ្ទៃ​ពោះ ហើយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ​ងាយ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​បំផុត​អំឡុង​ពេល​ពពោះ។ បន្ទាប់​ពី​សម្រាល ក្មេង​អាច​នឹង​កើន​លើស​ទម្ងន់​ខ្លាំង​នៅ​អាយុ​ ៣ ឆ្នាំ និង​អាច​មាន​បញ្ហា​ផ្សេងៗ​ទៀត ដូច​ជា ស្បែក​ឡើង​លឿង​ បញ្ហា​ដង្ហើម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ ដើម្បី​បញ្ចៀស​ជំងឺ​នេះ​បាន ពេទ្យ​នឹង​ណែ​នាំ​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម។

    – តម​អាហារ៖ គ្រូពេទ្យ អាច​នឹង​ជួយ​បង្រៀន​យើង​ពី​វិធី​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្នុង​កម្រិត​មួយ​ល្អ​សម្រាប់​សុខភាព។ ពេទ្យ​ក៏​នឹង​ណែនាំពី​របៀប​ចែក​ កម្រិត​អាហារ និង​ពេល​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ។

    នរណា​ក៏​ដឹង​ថា​បន្លែ ផ្លែ​ឈើ នំប៉័ង​អង្ករ​សម្រូប នំ​ស្រួយ​ធ្វើ​ពី​អង្ករ​សម្រូប និង Cereals (គ្រាប់​ធញ្ញជាតិ) គឺ​សុទ្ធ​តែ​ជា​ប្រភព​ជាតិ​សរសៃ​ធម្មជាតិ មាន​ជីវជាតិ​ល្អ​សម្រាប់​រាងកាយ។ បង្កើន​ញ៉ាំ​ជាតិ​សរសៃ ១០ ​ក្រាមរៀង​រាល់ គ្រប់​ពេល​ញ៉ាំ​អាហារ អាច​បន្ថយ​ហានិភ័យជំងឺ​ទឹកនោមផ្អែម ដល់​ទៅ ២៦ ភាគរយ។

    – បញ្ចេញ​សកម្មភាព​រាង​កាយ៖ ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ ស្ថិត​ក្នុង​កម្រិត​ធម្មតា​បាន។ ហាត់​ប្រាណ​សាមញ្ញៗ ដូច​ជា ដើរ និង​ហែល​ទឹក សុទ្ធ​តែ​ល្អ​អំឡុង​ពេល​ពពោះ។ ទោះ​យ៉ាង​នេះ​ក្ដី មិន​អាច​ហាត់​ប្រាណ​ខ្លាំង​ពេក​ទេ ត្រូវ​គិត​ពី​ដំបូន្មាន​គ្រូពេទ្យ ពី​កម្រិត​ហាត់ និង​ពេល​វេលា​ត្រូវ​ហាត់ ហើយ​ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ផង​​ដែរ។

    – ប្រើ​ប្រាស់​ថ្នាំ៖ បើ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​តែ​ខ្ពស់ ពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ​ដើម្បី​ជួយ​ឲ្យ​ជាតិ​ស្ករ វិល​មក​រក​កម្រិត​ធម្មតា ក៏​មិន​ប៉ះពាល់​ដល់​គភ៌​ក្នុង​ផ្ទៃ។

    ឡើង​ទម្ងន់​ពេល​ពពោះ Hello គ្រូពេទ្យ

    អត្ថបទពាក់ព័ន្ធ៖

    ២- ជំងឺ​លើស​ឈាម

    ជំងឺ​លើស​ឈាម បង្កើន​ហានិភ័យ​ទ្វេ​ដង នាំ​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes)ជំងឺ​ថប់​បារម្ភ ខ្សោយ​បេះដូង និង​ជំងឺ​តម្រង​នោម។ លើស​ឈាម បណ្ដាល​មក​ពី​ធាត់​លើស​ទម្ងន់ ផឹក​ស្រា​ច្រើន ជក់​បារី និង​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ​ពី​មុន។ ដើម្បី​បង្ក ឬ​ព្យាបាល​ជំងឺ​នេះ ទម្លាប់​រស់​នៅ​មិន​មាន​សុខភាព​ប្រចាំ​ថ្ងៃ ត្រូវ​តែ​ផ្លាស់​ប្តូរ និង​ព្យាបាល​ដោយ​ថ្នាំ។

    – ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ៖

  • បង្កើត​ទម្លាប់​រស់​នៅ​មាន​សុខភាព​ល្អ ជា​ជំហាន​សំខាន់ ដើម្បី​ការពារ និង​ព្យាបាល​ជំងឺ​លើស​ឈាម។
  • ការ​ហាត់​ប្រាណ​បែបអេរ៉ូបិក (Aerobic exercise) ជា​រៀង​រាល់​ថ្ងៃ នឹង​ជួយ​បញ្ចុះ​ទម្ងន់ ចំពោះ​គ្នា​យើង​លើស​ទម្ងន់ និង​ធាត់​ខ្លាំង។
  • ឈប់​ជក់​បារី ឬ​កាត់​បន្ថយ​ការ​ផឹក​ស្រា។
  • ត្រូវ​មាន​របប​អាហារ​សុខភាព សំដៅ​លើ​ការញ៉ាំ​បន្លែ ផ្លែ​ឈើ និង​ផលិតផល​មាន​ជាតិ​ខ្លាញ់​តិច​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​ខ្លាញ់​ឆ្អែត ខ្លាញ់​សុទ្ធ ក៏​ដូច​ជា​អំបិល​ក្នុង​កម្រិត​តិចតួច​បាន​ហើយ។

    – ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ មាន​ប្រភេទ​ថ្នាំ​មួយ​ចំនួន អាច​ប្រើ​ព្យាបាល​ជំងឺ​លើស​ឈាម ក្នុង​ករណី​ធ្ងន់ធ្ងរ​ដូចជា៖

    • ពពួក​ថ្នាំ Beta-blockers
    • ពពួក​ថ្នាំ Calcium channel blockers
    • ពពួក​ថ្នាំ Alpha-blockers
    • ពពួក​ថ្នាំ Alpha-agonists
    • ពពួក​ថ្នាំ Renin inhibitors
    • ពពួក​ថ្នាំ​ផ្សំ​ផ្សេង​ទៀត។

    ការ​កើន​ទម្ងន់​ខ្លាំង​ពេក​ពេល​មាន​ផ្ទៃ​ពោះ អាច​មាន​គ្រោះ​ថ្នាក់​ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។ លើស​ពី​នេះ នឹង​ធ្វើ​ឲ្យ​រូប​រាង​មិន​អាច​វិល​​មក​ធម្មតា​វិញ​ក្រោយ​សម្រាល។ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យពី​ការ​ឡើង​ទម្ងន់ ដើម្បី​ប្រាកដ​ថា ទម្ងន់​យើង​ស្ថិត​នៅ​ក្នុង​កម្រិត​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម