backup og meta

ទម្លាប់ញ៉ាំអាហារពេលល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៤យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    ទម្លាប់ញ៉ាំអាហារពេលល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៤យ៉ាងនេះ

    ពិត​ណាស់ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​៧​ ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​​រាងកាយ​ទាំង​មូល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​នេះ​មិន​បាន​ន័យ​ថា ក្រោយ​ម៉ោង​៧​ ​យើង​មិន​គួរ​ញ៉ាំ​អ្វី​​ទាល់​តែ​សោះ​នោះ​ទេ។ ជាក់ស្តែង ពេលវេលា​ញ៉ាំ​អាហារ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ រួម​មាន​បែបបទ​រស់នៅ របប​អាហារ និង​សុខភាព​ខ្លួន​យើង​ផ្ទាល់​។ ដូច្នេះ​ហើយ យើង​គួរ​ធ្វើ​តាម​​តម្រូវការ​នៃ​រាងកាយ ដូចជា​ ប្រសិនបើ​យើង​​តែង​ឃ្លាន​ក្រោយ​ម៉ោង​៧ នោះ​យើង​គួរ​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​យូរ​ជាង​នេះ​បន្តិច ឬ​ញ៉ាំ​អាហារ​សម្រន់​តិចតួច ដើម្បី​បញ្ចៀស​ការ​ឃ្លាន​ខ្លាំង និង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល។

    យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ អាច​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​​៤​យ៉ាង​ខាង​ក្រោម​នេះ។

    ១. ជួយ​ឲ្យ​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស​ប្រសើរ​ឡើង

    ការ​ញ៉ាំ​របប​អាហារ​ទៀងទាត់​ម៉ោង​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស ក៏​ដូចជា​ជួយ​ឲ្យ​បប្រពន័្ធ​រំលាយ​អាហារ​ដំណើរការ​រលូន។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ ក៏​ជួយ​ឲ្យ​ថ្លើម​បាន​សម្រាក​ និង​បន្សាប​ជាតិ​ពុល​ថែម​ទៀត​ផង។

    ២.​ គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​​ភាព​​ធន់​នឹង​អាំងស៊ុយលីន ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ លើស​ពី​នេះ ទម្លាប់​មួយ​នេះ​ក៏​អាច​កាត់បន្ថយ​ និង​គ្រប់គ្រង​ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក្រោយ​ញ៉ាំ​អាហារ​រួច​ផង​ដែរ។

    ញ៉ាំអាហារ

    ៣. បង្កើន​គុណភាព​ដំណេក

    ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​អាហារ​កៀក​ទៅ​នឹង​ម៉ោង​គេង​ពេក អាច​ប៉ះពាល់​ដល់​ដំណេក​ ដោយ​សារ​តែ​ការ​មិន​រំលាយ​អាហារ។ ប៉ុន្តែ​ បើ​យើង​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស នោះ​នឹង​អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក​ពេញលេញ​នៅ​ពេល​យប់ ព្រម​ទាំង​ជួយ​បង្កើន​គុណភាព​ដំណេក។

    ៤. សុខភាព​បេះដូង

    នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​​ពេល​ល្ងាច​យប់​ជ្រៅ​ពេក ជា​ពិសេស​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ នោះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​បេះដូង។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស​ បែរ​ជា​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ ដោយ​​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​​​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ជ្រុល​មុន​ពេល​គេង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 21, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម