backup og meta

ពិតអត់ ទឹកស្ពៃពួយឡេងគៀប អាចបង្កឲ្យកើតក្រួសតម្រងនោម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 07, 2023

    ពិតអត់ ទឹកស្ពៃពួយឡេងគៀប អាចបង្កឲ្យកើតក្រួសតម្រងនោម?

    ស្ពៃ​ពួយ​ឡេង​ ជា​ប្រភេទ​បន្លែ​ស្លឹក​បៃតង​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗដូចជា​វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ហើយ​ក៏​ជា​បន្លែ​ដ៏​ពេញនិយម​សម្រាប់​ជំនួយ​សុខភាព​ផង​ដែរ។ យ៉ាង​ណា​មិញ តើ​ការ​ញ៉ាំ​ទឹក​ស្ពៃ​ពួយ​ឡេង​គៀប ឬ​ប្រភេទ​ក្រឡុក អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់?

    ​​​​ពិត​ណាស់​ ស្ពៃ​ពួយ​ឡេង​​មាន​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​Oxalate ដែល​រាងកាយ​ពិបាក​ក្នុង​ការ​ស្រូប​យក​ ទើប​បង្ក​ឲ្យ​កើត​មាន​ក្រួស​តម្រង​នោម និង​​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​។ ជាក់ស្តែង ការ​ញ៉ាំ​ទឹក​ស្ពៃ​ពួយ​ឡេង​គៀប​ ឬ​ក្រឡុក​ចំនួន​១​កែវ គឺ​ស្មើ​នឹង​សមាសធាតុOxalate​ចំនួន​៨ ទៅ​១០​ដង​ដែល​រាងកាយ​អាច​​ទ្រទ្រង់​​បាន។

    ផល​ប៉ះពាល់​ផ្សេង​ទៀត​នៃ​ការ​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​លើស​កម្រិត

    ​​​១.បញ្ហា​ក្រពះ​ពោះវៀន

    ស្ពៃ​ពួយ​ឡេង​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​រំលាយ​អាហារ បើ​យើង​ញ៉ាំ​ក្នុង​​បរិមាណ​មធ្យម។ ប៉ុន្តែ បើ​យើង​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ ហើម​ពោះ ទល់​លាមក រាករូស និង​រលាក​ពោះវៀន ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​រ៉ែ

    លើស​ពី​នេះ ស្ពៃ​ពួយ​ឡេង​ក៏​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ដូចជា​ Phytates ដែល​អាច​រារាំង​ដល់​ការ​ស្រូប​យក​សារធាតុ​រ៉ែ​សំខាន់​ៗ​ ដូចជា​ជាតិ​ដែក​ កាល់ស្យូម​ និង​ស័ង្កសី។ កត្តា​នេះ អាច​បង្ក​ផលវិបាក​ដល់​អ្នក​ដែល​មាន​ហានិភ័យ​នៃ​បញ្ហា​កង្វះ​សារធាតុ​រ៉ែ ឬ​ពិបាក​ស្រូប​យក​សារធាតុ​ចិញ្ចឹម​​ផ្សេង​ៗ។

    ទឹកស្ពៃពួយឡេង

    ​៣. រំខាន​ដល់​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត

    ទន្ទឹម​នឹង​នេះ​ដែរ ស្ពៃ​ពួយ​ឡេង មាន​ផ្ទុក​សារធាតុ​Goitrogens ដែល​មាន​សមត្ថភាព​ក្នុង​ការ​រារាំង​ដល់​មុខងារ​របស់​ក្រពេញ​ទីរ៉ូអ៊ីត។ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ សារធាតុ​Goitrogens​អាច​រំខាន​ដល់​ការ​ស្រូប​យក​អ៊ីយ៉ូត​ដែល​អាច​ប៉ះពាល់​ដល់​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត។

    ៤. អាលែកហ្ស៊ី

    គ្នា​យើង​ខ្លះ អាច​នឹង​មាន​ប្រតិកម្ម​អាលែកហ្សី​ទៅ​នឹង​ស្ពៃ​ពួយ​ឡេង ដោយ​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​រមាស់ កន្ទាលត្រអាក ឬ​ពិបាក​ដកដង្ហើម​ជា​ដើម។ ហេតុ​នេះ​ហើយ យើង​គួរ​សង្កេត​មើល​ប្រតិកម្ម​អាលែកហ្ស៊ី​ណា​មួយ​ក្រោយ​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​រួច។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម