backup og meta

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 20, 2023

    សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

    សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ?

    សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។

    សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។

    អាលែកហ្ស៊ី

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC អាចមាននៅក្នុងទឹកដោះគោ ទឹកផ្លែឈើកំប៉ុង ការេម ស៊ុប កំប៉ុង ទឹកជ្រលក់ មីកញ្ចប់ ម៉ាសមេឡូ (Marshmallows) នំបុ័ង នំបីស្គីត ពពុះសណ្តែក អាហារ បង្កក និងចំណីអាហារដែលគ្មានសារធាតុ gluten (Gluten-free) ឬមានជាតិខ្លាញ់ទាបជាដើម ព្រោះសារធាតុ CMC អាចជួយធ្វើឱ្យចំណីអាហារទាំងនេះខាប់ និងធ្វើឱ្យធាតុផ្សំក្នុងចំណីអាហារ រលាយចូលគ្នាបានសព្វ ឡើងបានល្អ និងកាត់បន្ថយការប្រើប័រ ប្រេង ឬខ្លាញ់ និងស៊ុតជាដើម។

    ដើម្បីចៀសវាងទទួលទានចំណីអាហារដែលមានផ្ទុកសារធាតុ CMC ពេលទិញយើងត្រូវមើល​​សារធាតុផ្សំលើស្លាកចំណីអាហារដោយរកពាក្យ carboxymethylcellulose, sodium carboxymethyl cellulose, carboxymethylcellulose, carboxymethyl cellulose, CMC, sodium CMC, cellulose gum, E466 ឬ E469។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    • សារធាតុ CMC អាចធ្វើឱ្យយើងរលាកពោះវៀន និងមានបញ្ហាអាលែកហ្ស៊ី។
    • ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC អាចមាននៅក្នុងទឹកដោះគោ ទឹកផ្លែឈើកំប៉ុង ការេម ស៊ុប​កំប៉ុង ទឹកជ្រលក់ មីកញ្ចប់ ម៉ាសមេឡូ (Marshmallows) នំបុ័ង នំបីស្គីត ពពុះសណ្តែក អាហារ​បង្កក និងចំណីអាហារដែលគ្មានសារធាតុ gluten (Gluten-free) ឬមានជាតិខ្លាញ់​ទាប​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 20, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម