កូនតូចៗដែលខ្វះអាហារូបត្ថម្ភ ប្រឈមបញ្ហាក្រិន ខួរក្បាលអត់វិវត្ត ទៅជាខ្សោយបញ្ញាស្មារតី ដូច្នេះម៉ាក់ប៉ាកុំបណ្តែតបណ្តោយឲ្យកូនខ្វះអាហារូបត្ថម្ភឲ្យសោះ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។
១ -មូលហេតុធ្វើឲ្យក្មេងខ្វះអាហារូបត្ថម្ភ
ក្រៅពីរបបអាហារ ជីវភាព និងការយល់ដឹងពីរបៀបរបបនៃការចិញ្ចឹមកូនក៏ជាមូលហេតុចម្បងធ្វើឲ្យក្មេងតូចខ្វះអាហារូបត្ថម្ភដែរ។
– បៅដោះមិនគ្រប់គ្រាន់
– ញ៉ាំអាហារមិនគ្រប់គ្រាន់
– ឲ្យកូនញ៉ាំអាហារគ្មានជីវជាតិ
– ក្មេងកើតមកឈឺច្រើន
– ក្មេងមានប្រព័ន្ធការពារខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២- រោគសញ្ញាក្មេងខ្វះអាហារូបត្ថម្ភ
គេបែងចែកក្មេងខ្វះអាហារូបត្ថម្ភជា៣ ប្រភេទ ក្នុងនោះមានប្រភេទទី ១ ទី ២ និង ប្រភេទទី ៣ ដែលជាប្រភេទធ្ងន់ធ្ងរត្រូវការព្យាបាលយូរដោយប្រើអាហារពិសេស។ ចំណែកឯរោគសញ្ញាវិញម៉ាក់ប៉ាអាចសម្គាល់កូនខ្វះអាហារូបត្ថម្ភ បានតាមរយៈប៉ុន្មានចំណុចនេះ។
– មិនឡើងទម្ងន់ (ខ្វះទម្ងន់បើធៀបនឹងអាយុ)
– មិនលូតលាស់ ទៅជាក្រិន ឬតឿ
– ក្រចេះនិយាយ
– ស្បែកស្ងួត
– ខួរក្បាលចុះខ្សោយ
– ស្លេកស្លាំង ស្គមស្គាំង
– សាច់ដុំចុះខ្សោយ
– អស់កម្លាំង និងមួរម៉ៅច្រើន
– មានបញ្ហាផ្លូវដង្ហើម។
– ហើម
– ជ្រុះសក់។
៣- វិធីបង្ការមិនឲ្យក្មេងខ្វះអាហារូបត្ថម្ភ
បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បច្ចុប្បន្ននេះតួលេខក្មេងៗដែលខ្វះអាហារូបត្ថម្ភប្រភេទទី១ និងទី២ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិមានចំនួនប្រមាណជា ៣៥% នៃក្មេងដែលឈឺសរុប។
ចំពោះវិធីបង្ការវិញលោកវេជ្ជបណ្ឌិតបានណែនាំឲ្យម្តាយឪពុកអនុវត្តតាមគោលការណ៍មួយចំនួន ដែលបានណែនាំដោយថ្នាក់ជាតិ។
– ចាក់ថ្នាំបង្ការឲ្យបានគ្រប់មុខ ដើម្បីការពារជំងឺមួយចំនួន
– តាមដានសុខភាព និងវាស់ថ្លឹងទម្ងន់កូនឲ្យបានទៀងទាត់
– អនាម័យក្នុងការរស់នៅ និងចញ្ចឹមកូន
– ឲ្យកូនញ៉ាំទឹកដោះម្តាយយ៉ាងតិច ៦ខែ
– ឲ្យកូនញ៉ាំថ្នាំទម្លាប់ព្រូនរៀងរាល់ ៦ ខែម្តង
– ឲ្យកូនញ៉ាំចំណីអាហារឲ្យបានគ្រប់គ្រាន់ និងមានជីវជាតិ។
ចំណុចសំខាន់