ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ទៅ​ជាខ្សោយ​បញ្ញា​ ម៉ាក់ប៉ា​​ត្រូវ​​ដឹង​​វិធី​បង្ការ

    ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ទៅ​ជាខ្សោយ​បញ្ញា​ ម៉ាក់ប៉ា​​ត្រូវ​​ដឹង​​វិធី​បង្ការ

    កូនតូចៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ ប្រឈម​បញ្ហាក្រិន ខួរក្បាល​អត់វិវត្ត ទៅ​ជា​ខ្សោយ​បញ្ញា​ស្មារតី ដូច្នេះ​ម៉ាក់ប៉ា​កុំ​បណ្តែត​បណ្តោយ​ឲ្យ​កូន​ខ្វះ​អាហារូបត្ថម្ភ​ឲ្យ​សោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ។

    ១ -មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ខ្វះ​អាហារូបត្ថម្ភ

    ក្រៅ​ពី​របប​អាហារ ជីវភាព និង​ការ​យល់ដឹង​ពី​របៀប​របប​នៃ​ការ​ចិញ្ចឹម​កូន​ក៏​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យក្មេង​តូច​ខ្វះ​អាហារូបត្ថម្ភ​ដែរ។

    – បៅ​ដោះ​មិន​គ្រប់​គ្រាន់
    – ញ៉ាំ​អាហារ​មិន​គ្រប់​គ្រាន់
    – ឲ្យ​កូន​ញ៉ាំ​អាហារ​គ្មាន​ជីវជាតិ
    – ក្មេង​កើត​មក​ឈឺ​ច្រើន
    – ក្មេងមានប្រព័ន្ធការពារខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ២- រោគ​សញ្ញា​ក្មេង​ខ្វះ​អាហារូបត្ថម្ភ

    គេ​បែង​ចែក​ក្មេង​ខ្វះ​អាហារូបត្ថម្ភ​ជា​៣ ប្រភេទ ក្នុង​នោះ​មាន​ប្រភេទទី ១ ទី ២ និង ប្រភេទទី ៣ ដែល​ជា​ប្រភេទ​ធ្ងន់ធ្ងរ​ត្រូវ​ការ​ព្យាបាល​យូរ​ដោយ​​ប្រើ​អាហារ​ពិសេស។ ចំណែក​ឯ​រោគ​សញ្ញា​វិញ​ម៉ាក់ប៉ា​អាច​សម្គាល់​កូន​ខ្វះ​អាហារូបត្ថម្ភ បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​នេះ។

    – មិន​ឡើង​ទម្ងន់ (ខ្វះ​ទម្ងន់​បើ​ធៀប​នឹង​អាយុ)
    – មិន​លូតលាស់ ទៅជាក្រិន ឬតឿ
    – ក្រចេះ​និយាយ
    – ស្បែក​ស្ងួត
    ខួរក្បាល​ចុះខ្សោយ
    – ស្លេកស្លាំង ស្គមស្គាំង
    – សាច់ដុំចុះខ្សោយ
    – អស់កម្លាំង និងមួរម៉ៅច្រើន
    – មានបញ្ហាផ្លូវដង្ហើម។

    ៣- វិធីបង្ការមិនឲ្យក្មេងខ្វះអាហារូបត្ថម្ភ

    បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បច្ចុប្បន្ន​នេះ​តួលេខ​ក្មេងៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ​ប្រភេទទី១ និងទី២ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​មាន​ចំនួន​ប្រមាណ​ជា ៣៥% នៃ​ក្មេង​ដែល​ឈឺសរុប។

    ចំពោះ​វិធីបង្ការ​វិញ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម្តាយ​ឪពុក​អនុវត្ត​តាម​គោលការណ៍​មួយ​ចំនួន ដែល​បាន​ណែនាំ​ដោយ​ថ្នាក់​ជាតិ។

    – ចាក់ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​មុខ ដើម្បី​ការពារ​ជំងឺ​មួយ​ចំនួន
    – តាមដាន​សុខភាព និង​វាស់​ថ្លឹងទម្ងន់​កូន​ឲ្យ​បាន​ទៀងទាត់
    – អនាម័យ​ក្នុង​ការ​រស់នៅ និង​ចញ្ចឹម​កូន
    – ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះម្តាយ​យ៉ាង​តិច ៦ខែ
    – ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទម្លាប់​ព្រូន​រៀងរាល់ ៦ ខែម្តង
    – ឲ្យ​កូន​ញ៉ាំ​ចំណី​អាហារឲ្យបានគ្រប់គ្រាន់ និង​មាន​ជីវជាតិ។

    ចំណុចសំខាន់

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 20/05/2022
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត