backup og meta

ចំណាយពេល១២សប្ដាហ៍បង្កើតទម្លាប់ទាំងនេះដើម្បីសុខភាពបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 13, 2023

    ចំណាយពេល១២សប្ដាហ៍បង្កើតទម្លាប់ទាំងនេះដើម្បីសុខភាពបេះដូង

    យើងក៏បានដឹងហើយថា សុខភាពបេះដូងគឺជារឿងសំខាន់ខ្លាំងណាស់ ដែលមិនអាចមើលរំលងបាន។ យើងក៏បានដឹងខ្លះទៀតថា សុខភាពបេះដូងល្អប្រសើរ គឺអាស្រ័យទៅលើឥរិយាបថ​ នៃការស់នៅ និងការហូបចុក។ ដូច្នេះប្រសិនបើយើងអាចគ្រប់គ្រងរបបអាហារបានល្អ បង្កើតទម្លាប់ធ្វើសកម្មភាពរាងកាយបានទៀងទាត់ នោះនឹងធ្វើឲ្យបេះដូងមានសុខភាពល្អ។ ដូច្នេះខាងក្រោមគឺជាទម្លាប់រស់នៅ ដែលយើង គួរអនុវត្ដដើម្បីឲ្យបេះដូងកាន់តែមានសុខភាពល្អ ដោយចំណាយពេលត្រឹមតែ១២សប្ដាហ៍ប៉ុណ្ណោះ តើនឹងមានអ្វីប្លែក?

    ការបង្កើតទម្លាប់ហាត់ប្រាណគឺជាវិធីមួយជួយដល់សុខភាពរាងកាយទាំងមូលល្អប្រសើរ ពិសេសសុខភាពបេះដូងតែម្ដង។ ការមានទម្លាប់ហាត់ប្រាណទៅតាមចំណូលចិត្ដមិនថា ការដើរ រត់ ការរាំ ការហែលទឹក ជិះកង់ ឬកាយសម្ពន្ធផ្សេងៗជាដើម សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពបេះដូង។ ដូច្នេះយើងគួរសាកល្បងអនុវត្ដឲ្យបាន យ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោងទៅតាមពេលវេលាដែលយើងអាចឆ្លៀតបាន ឲ្យបាន និង​១២សប្ដាហ៍ក្រោយយើង​នឹងមានអារម្មណ៍ថាសុខភាពបេះដូង រឹងមាំជាងមុន។

    ២.ការឈប់ជក់បារី

    បន្ទាប់ពីការហាត់ប្រាណ យើងក៏គួរសាកល្បងដកខ្លួនចេញពីទម្លាប់ជក់បារី។ ការជក់បារី ឬស្រូប​ផ្សេង​បារី​ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ក្នុងនោះទាំងសុខភាពសួត ខួរក្បាល និង បេះដូងផងដែរ។ សាកល្បងផ្ដាច់បារី ឲ្យបាន ហើយ​សង្កេត​មើល​ថា​១២សប្ដាហ៍ក្រោយ​នឹងជួយឲ្យសុខភាពបេះដូងចាប់ផ្ដើមល្អប្រសើរ អារម្មណ៍ស្រស់ថ្លាជាងមុនបែប​ណា។

    ៣.កាត់បន្ថយការញ៉ាំអាហារខ្លាញ់

    អាហារខ្លាញ់ ដូចជាពពួក ឆា បំពង ចៀន ដែលប្រើប្រាស់ខ្លាញ់មិនល្អនឹងធ្វើឲ្យសុខភាពបេះដូងប្រឈមកើតជំងឺផ្សេងៗ ដូចជា ខ្សោយបេះដូង គាំងបេះដូង ញ័រទ្រូង ពិសេសការប្រឈមកើតមានកូលេស្ដេរ៉ូលមិនល្អក្នុងសរសៃឈាមច្រើន បណ្ដាលកើតជំងឺលើសសម្ពាធឈាមដែលជាមូលហេតុសំខាន់ងាយប៉ះពាល់ពាល់បេះដូងធ្ងន់ធ្ងរ។

    ៤.កាត់បន្ថយការញ៉ាំអាហារប្រៃ

    ការនិយមញ៉ាំអាហារដែលមានជាតិប្រៃខ្លាំងជាប្រចាំ ក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញថា ការញ៉ាំប្រៃ ឬប្រើប្រាស់អំបិល យ៉ាងហោច ៥ក្រាមក្នុងមួយថ្ងៃអាចប្រឈមកើតមានជំងឺបេះដូង ២៧% បើធៀបនឹងអ្នកដែលមិនសូវញ៉ាំប្រៃ។ ដូច្នេះអាចសាកល្បងបង្កើតទម្លាប់កាត់បន្ថយញ៉ាំប្រៃ ឲ្យបាន ១២សប្ដាហ៍នឹងជួយសុខភាពបេះដូងល្អប្រសើរ។

    ៥.ទម្លាប់ញ៉ាំអាហារពេលព្រឹក

    អាហារពេលព្រឹកមានសារៈសំខាន់ណាស់ក្នុងចំណោមអាហារ៣ពេលប្រចាំថ្ងៃ ព្រោះអាហារពេលព្រឹកជួយធ្វើឲ្យរាងកាយយើងមានថាមពល និងធ្វើចលនាបានល្អប្រសើរ។ ចូលបង្កើតទម្លាប់អាហារពេលព្រឹក ចម្អិនដោយខ្លួនឯងនៅផ្ទះកាន់តែល្អប្រសើរសម្រាប់សុខភាព។

    អត្ថបទគួរអាន៖

    ៦.បង្កើនការញ៉ាំអាហារមានជាតិសរសៃ

    ការបង្កើតទម្លាប់ញ៉ាំអាហារដែលសម្បូរជាតិសរសៃឲ្យបានច្រើន មិនថាពពួកបន្លែឬផ្លែឈើនោះទេព្រោះមានអត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព។ អាហារមានជាតិសរសៃជួយសម្រួលដល់មុខងារប្រព័ន្ធរំលាយអាហារ កាត់បន្ថយការឡើងសម្ពាធឈាម បញ្ចុះកូលេស្ដេរ៉ូល និង សម្រួលបេះដូងឲ្យដំណើរការបានល្អ។

    របបអាហារ៤

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម