អនុវត្តទម្លាប់រស់នៅបែបនេះជាប្រចាំ ជួយសុខភាពបេះដូង
សុខភាពបេះដូងគឺជារឿងសំខាន់ ដែលមនុស្សគ្រប់គ្នា មិនថាក្មេងឬ ចាស់នោះទេ មិនអាចមើលរំលងបាន។ ដូច្នេះការជ្រើសរើស និងការផ្លាស់ប្ដូទម្លាប់នៃការញ៉ាំអាហារជារឿងចាំបាច់ ប្រសិនជាយើងចង់ឲ្យបេះដូងមានសុខភាពល្អ។

ការផ្លាស់ប្ដូរទម្លាប់មកញ៉ាំទឹកផ្លែឈើឲ្យបានយ៉ាងហោចពីរកែវដោយគ្មានបន្ថែមជាតិស្ករ ក្នុងមួយថ្ងៃ ជួយឲ្យខ្លួនប្រាណរបស់យើងអាចអាចទទួលបានវីតាមីន រ៉ែ និងសារធាតុសរសៃហ្វៃប៊ី ដែលជាសារធាតុសំខាន់ជួយបំពេញដល់សុខភាពរាងកាយ និង បេះដូង។ ក្រៅពីទឹកផ្លែឈើយើងក៏អាចសាកល្បងកែច្នៃទឹកបន្លែបៃតងកិនចម្រុះយ៉ាងហោចឲ្យបានពីរកែវក្នុងមួយថ្ងៃ ក៏មានគុណប្រយោជន៍ដូចគ្នា។
គួរអាន៖
- ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី
- មិនចង់ឲ្យមុខឡើងជាំ ស្រីៗគួរចេះតិចនិកទាំងនេះ
- រូបមន្តធម្មជាតិបង្កើនសម្រស់ ៤យ៉ាង ដោយប្រើទឹកដោះគោ
- អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
- ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហា
- រឿងគួរធ្វើ និងមិនគួរធ្វើ ក្នុងការលាបក្រែមការពារកម្ដៅថ្ងៃ
អាហារមួយចំនួនដែលមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលដាក់កម្រិតឈីស ប៊ឺ ការ៉េម សាច់កែច្នៃ និងខ្លាញ់ នំខេក និងនំដូណាត់ ក៏គួរកម្រិតការញ៉ាំដែរ ព្រោះអាហារទាំងអស់នេះក៏ជាមូលហេតុបង្កបញ្ហាដល់សុខភាពបេះដូង។
គ្នាយើងក៏គួរញ៉ាំពពួកអាហារសមុទ្រឲ្យបានច្រើន យ៉ា់ងហោចឲ្យពីរដងក្នុងមួយសប្ដាហ៍។ ការស្រាវជ្រាវថ្មីៗបង្ហាញថាការញ៉ាំត្រីដូចជាត្រីសាម៉ុន ត្រីធូណា អយស្ទ័រ ត្រីល្អិតដែលជាប្រភេទត្រីសម្បូរទៅដោយសារធាតុខ្លាញ់ អូមេហ្គា៣ គឺជំនួយដល់សុខភាពបេះដូង ដោយអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ ក្រៅពីនោះអាស៊ីដខ្លាញ់អូមេហ្គា ៣ ក៏សម្បូរនៅក្នុងស៊ុត និងគ្រាប់ផ្លែឈើផងដែរ។

ដូចគ្នាដែរ មុនពេលជ្រើសរើសមុខម្ហូបខ្ចប់ស្រាប់ យើងត្រូវពិនិត្យឲ្យបានម៉ត់ចត់ លើផ្លាកសញ្ញា កំណត់សម្គាល់ និងព័ត៌មាន អំពីការប្រើប្រាស់ សារធាតុផ្សំ ព្រោះសារធាតុខ្លះអាចនឹងមិនល្អសម្រាប់អ្នកញ៉ាំ ដូចជាការប្រើប្រាស់សារធាតុស្ករខ្ពស់ ការប្រើប្រាស់កម្រិតជាតិខ្លាញ់ មិនស្របទៅតាមកម្រិតស្ដង់ដាសុខភាព។ បន្ថែមពីនោះគួរតែកាត់បន្ថយការញ៉ាំភេសជ្ជៈកំប៉ុង ដែលមានកម្រិតជាតិស្ករខ្ពស់ និងគួរកាត់បន្ថយការផឹកគ្រឿងស្រវឹងផងដែរ។
ជាមួយគ្នានេះ ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានយ៉ាងហោច ៣០នាទី ទៅ ១ម៉ោងជារៀងរាល់ថ្ងៃ នឹងជួយសម្រួលលំហូរឈាមមានដំណើរការល្អ ជួយដល់ដំណើរការបេះដូង។ ការសិក្សាបានបង្ហាញថា ការហាត់ប្រាណ ឲ្យបានយ៉ាងហោច ៣០ ទៅ ៥០នាទី ប្រចាំថ្ងៃ មិនថាជាការហាត់ប្រាណបែប ជិះកង់ រត់ ដើរ រាំ គឺសុទ្ធតែអាចផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពរាងកាយ ជាពិសេសសុខភាពបេះដូង។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ជាក់ស្ដែងណាស់ថា ការជ្រើសរើសរបបអាហារបានត្រឹមត្រូវស្របតាមតម្រូវការសុខភាព និងផ្លាស់ប្ដូរទម្លាប់រស់នៅធ្វើឲ្យមានសកម្មភាពជាប្រចាំ ពិតជាអាចជួយដល់សុខភាពបេះដូង និងអាចជួយឲ្យយើងកាន់តែមានអាយុវែង។