backup og meta

ខ្សោយបេះដូង ខូចតម្រងនោម អាចមកពីប៉ោងសរសៃឈាមអាអក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    ខ្សោយបេះដូង ខូចតម្រងនោម អាចមកពីប៉ោងសរសៃឈាមអាអក

    សរសៃ​អាអក​​ជា​សរសៃ​ឈាម​ធំ​បំផុត​ក្នុង​រាងកាយ​ ហើយ​នៅ​ពេល​ដែល​ជញ្ជាំង​អាអក​ចុះ​ខ្សោយ​ និង​បោង​ ​​​សរសៃ​ឈាម​អាច​នឹង​លេច​ធ្លាយ​ ហើយ​​ជួនកាល​អាច​ផ្ទុះ​បែក​​តែ​ម្ដង។ បញ្ហា​ប៉ោង​សរសៃ​អាអក​នេះ អាច​បណ្ដាល​ឲ្យ​​កើត​ជំងឺ​ខ្សោយ​បេះដូង ខូច​តម្រង​នោម​ ក៏​ដូចជា​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។

    ប៉ោង​សរសៃ​អាអក​មាន​ប៉ុន្មាន​ប្រភេទ និង​កើត​ឡើង​ដោយ​សារ​អ្វី?

    ​​ទីតាំង​នៃ​ការ​ប៉ោង​សរសៃ​អាអក​ត្រូវ​​បាន​បែងចែក​ជា​៣​ផ្នែក​ មួយ​ផ្នែក​នៅ​ក្នុង​ប្រហោង​បេះដូង​ដែល​ហៅថាAscending aorta មួយ​ផ្នែក​នៅ​ក្នុង​ទ្រូង​ហៅ​ថាArch និង​descending aorta និង​មួយ​ទៀត​នៅ​ក្នុង​ពោះ ដែល​ហៅ​ថាAbdominal aortic aneurysm។ ការ​ប៉ោង​សរសៃ​អាអក​កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​លើស​សម្ពាធ​ឈាម​ ជក់​បារី ការ​ឆ្លង​មេរោគ​ កូលេស្តេរ៉ូល​ខ្ពស់​ និង​ការ​រង​របួស​ភ្លាម​ៗ។ ទន្ទឹម​នឹង​នេះ​ដែរ វិបត្តិ​ហ្សែន​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​អាអក​ចុះ​ខ្សោយ​ ព្រម​ទាំង​បណ្ដាល​ឲ្យ​ប៉ោង​សរសៃ​អាអក​ផង​ដែរ​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ការ​ប៉ោង​សរសៃ​អាអក​ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​ដូចជា​ វិល​មុខ ចង្វាក់​បេះដូង​លោត​ញាប់​ ឈឺ​ទ្រូង ឈឺ​ពោះ ពិបាក​ដកដង្ហើម ហើម​​មុខ និង​ដៃ ព្រម​ទាំង​ពិបាក​លេប​អាហារ។

    ឈឺទ្រូង

    ចុះ​បើ​យើង​មិន​ព្យាបាល​បញ្ហា​ប៉ោង​សរសៃ​អាអក?

    ​​សរសៃ​អាអក​​ដែល​ប៉ោង​ធំ​ទៅ​ៗ អាច​​នឹង​ដាច់​រហែក​​នៅ​ក្នុង​ជញ្ជាំង​សរសៃ​ឈាម​ ដែល​នាំ​ឲ្យ​សរសៃ​ឈាម​រួម​តូច និង​រាំងស្ទះ​លំហូរ​​ឈាម​ពី​បេះដូង និង​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាងកាយ។ សម្ពាធ​ឈាម​ដែល​កើន​ឡើង​នៅ​ក្នុង​ជញ្ជាំង​សរសៃ​ឈាម​ ក៏​អាច​​បណ្ដាល​ឲ្យ​ដាច់​រហែក​សរសៃ​អាអក​ដូច​គ្នា។

    អត្ថបទគួរអាន៖

    ​​​គន្លឹះ​ជួយ​បង្ការ ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប៉ោង​សរសៃ​អាអក

    កត្តា​ជាក់លាក់​មួយ​ចំនួន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់ កូលេស្តេរ៉ូល​ខ្ពស់​ ឬ​ជក់​បារី​ សុទ្ធ​តែ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ប៉ោង​សរសៃ​អាអក។ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ប៉ោង​សរសៃ​អាអក​នេះ​បាន​ ដោយ​ការ​ប្រកាន់​ខ្ជាប់​បែបបទ​រស់នៅ​ល្អ ដូចជា​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ដែល​រួម​មាន​បន្លែ ផ្លែឈើ​ស្រស់​ គ្រាប់ធញ្ញជាតិ​ និង​ហាត់ប្រាណ​ជា​ទៀងទាត់ ក៏​ដូចជា​បញ្ឈប់​ការ​ជក់​បារី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម