backup og meta

ចេញសញ្ញាទាំង ១០ នេះ អាចកំពុង​មានបញ្ហាខ្សោយសាច់ដុំបេះដូង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 27, 2023

    ចេញសញ្ញាទាំង ១០ នេះ អាចកំពុង​មានបញ្ហាខ្សោយសាច់ដុំបេះដូង

    គ្នា​យើង​​ខ្លះ​បាន​ដឹង​ហើយ​ថា​ អាការៈ​ឈឺ​ទ្រូង ឬ​ឈឺចាប់​នៅ​ជិត​បេះដូង ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​គាំង​បេះដូង។ ប៉ុន្តែ​ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ជា​ច្រើន​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ​ជា​ទូទៅ រោគសញ្ញា​ទាំង​នេះ អាច​មាន​សភាព​ស្រាល​ ទៅ​ធ្ងន់ធ្ងរ​ អាស្រ័យ​ទៅ​លើ​កត្តា​អាយុ​ ភេទ​ និង​បញ្ហា​សុខភាព​​ផ្សេង​ទៀត។

    ប្រភេទ​នៃ​ជំងឺ​ ឬ​បញ្ហា​បេះដូង៖ 

  • ជំងឺ​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​គ្រប់គ្រង​កូលេស្តេរ៉ូល​​អាក្រក់​មិន​បាន​ល្អ)
  • ជំងឺ​ខ្សោយ​បេះដូង (បណ្ដាល​មកពី​សាច់ដុំ​បេះដូង​ខ្សោយ)
  • ចង្វាក់​បេះដូង​លោត​មិន​ទៀង
  • សម្ពាធ​ឈាម​ខ្ពស់ ឬ​ទាប​
  • ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (បណ្ដាល​មក​ពី​កំណក​ខ្លាញ់​កើត​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម)
  • ជំងឺ​ប្រឹស​បេះដូង (បណ្ដាល​មក​ពី​ការ​​ឈប់​ដំណើរការ​នៃ​ថត​ណា​មួយ​នៃ​បេះដូង)។
  • ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    សញ្ញា​ព្រមាន​នៃ​ជំងឺ​បេះដូង

    រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​បញ្ជាក់​ថា​បេះដូង​យើង​កំពុង​តែ​មាន​បញ្ហា៖

    • អស់​កម្លាំង​ខ្លាំង

    អាការៈ​អស់​កម្លាំង​ជា​ប្រចាំ​ និង​ដោយ​គ្មាន​មូលហេតុ​ អាច​ជា​សញ្ញា​បង្ហាញ​ថា​បេះដូង​របស់​យើង​ច្របាច់​មិន​បាន​ល្អ ឬ​មាន​ការ​កក​ស្ទះ​ណា​មួយ​នៅ​ក្នុង​បេះដូង។

    អត្ថបទគួរអាន៖

    • ពិបាក​ដក​ដង្ហើម​ ឬ​ដកដង្ហើម​ខ្លី​ៗ

    អាការៈ​មួយ​នេះ​បង្ហាញ​ថា យើង​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​ក្រិន​សរសៃ​ឈាម​ ជំងឺ​សរសៃ​ឈាម​បេះដូង​ ឬ​ខ្សោយ​បេះដូង ដែល​គួរ​តែ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

    ​​រោគសញ្ញា​ទាំង​១០​បញ្ជាក់​​ពី​​បញ្ហា​ខ្សោយ​សាច់ដុំ​បេះដូង​

    • ដកដង្ហើម​ខ្លី​ៗ
    • ឈឺ​ទ្រូង
    • ​អស់​កម្លាំង​
    • មិន​ឃ្លាន​អាហារ​​​
    • ហើម​ជើង ក​ជើង ឬ​ប្រអប់​ជើង
    • ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​
    • ចង្អោរ​
    • ពិបាក​ផ្ចង់​អារម្មណ៍​
    • ប្រែប្រួល​ចង្វាក់​បេះដូង​
    • ក្អក​មិន​បាត់​។

    ថ្វី​ដ្បិត​តែ​បញ្ហាខ្សោយ​សាច់ដុំ​បេះ​ដូង​មិន​អាច​ព្យាបាល​ជា​ដាច់​ ប៉ុន្តែ​ការ​ព្យា​បាល​អាច​ជួយ​ឲ្យ​អ្នក​ជំងឺ​គ្រប់​គ្រង​ស្ថាន​ភាព​ជំងឺ និង​បង្ការ​ផលវិបាកផ្សេងៗ​បាន​។ ដូច​គ្នា​ដែរ មិន​មែន​គ្រប់​អ្នក​ជំងឺខ្សោយ​សាច់ដុំ​បេះដូង​សុទ្ធ​តែ​ត្រូវ​ការ​ការ​ព្យាបាល​នោះទេ ពោល​គឺ​​អ្នក​​ដែល​មានបញ្ហា​កម្រិត​ស្រាល​គ្រាន់​តែ​ត្រូវ​ផ្លាស់​ប្ដូរ​បែប​បទ​នៃការ​រស់​នៅ​ ដូច​ជា​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព រក្សា​ទម្ងន់​ឲ្យ​នៅ​ល្អ​ កុំជក់​បារី គ្រប់​គ្រង​ស្ត្រេស និង​ជៀសវាង ឬកាត់​បន្ថយ​គ្រឿង​ស្រវឹង​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 27, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម