brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា គ្រាន់តែចាក់វ៉ាក់សាំងបង្ការជំងឺរើម ក៏អាចជួយយើងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានផងដែរ។

វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ

ក្រុមអ្នកស្រាវជ្រាវមកពីទស្សនាវដ្តី European Health Journal បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺរើម មានហានិភ័យក្នុងការឆ្លងជំងឺសរសៃឈាមបេះដូងទាបជាងប្រមាណ ២៣% រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង រហូតដល់ ៨ ឆ្នាំឯណោះ។

គួររំឭកផងដែរថា ការសិក្សានេះបានធ្វើឡើងលើមនុស្សច្រើនជាង ១ លាននាក់ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ពីទិន្នន័យឆ្នាំ២០១២ ហើយមានប្រសិទ្ធភាពការពារខ្ពស់ចំពោះបុរសដែលមានអាយុក្រោម ៦០ឆ្នាំ អ្នកដែលអសកម្ម និងអ្នកជក់បារី។

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

លោកសាស្រ្តាចារ្យ Dong Keon Yon មកពីសាកលវិទ្យាល័យ Kyung Hee ផ្នែកឱសថសាស្រ្តប្រចាំទីក្រុងសេអ៊ូល បានគូសបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺរើមនេះ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។

មេរោគរើមអាចបង្កការបំផ្លាញក្នុងសរសៃឈាម ការរលាក និងកំណក ដែលអាចបង្កឱ្យកើតជាជំងឺបេះដូង។ នៅពេលដែលយើងបានចាក់ថ្នាក់បង្ការជំងឺនេះ វាប្រៀបដូចជាយើងបានកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដូច្នោះដែរ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC)ក៏បានណែនាំឱ្យអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺរើមនេះឱ្យបាន២ដូស។ ពិតណាស់ ជំងឺរើមបង្កជាកន្ទួលរមាស់ដែលឈឺចាប់ គឺបង្កឡើងដោយវីរុសដូចជាទៅនឹងជំងឺអុតស្វាយដែរ ហើយវីរុសអាចសម្ងំនៅក្នុងខ្លួនអ្នកដែលកើតជំងឺអ៊ុតស្វាយ ហើយប៉ុន្មានឆ្នាំក្រោយក៏អាចបង្កទៅជាជំងឺរើមបាន។ ហានិភ័យនៃអ្នកដែលកើតជំងឺរើម អាចកើនឡើងទៅតាមវ័យ ជាពិសេសចំពោះអ្នកដែលមានអាយុលើសពី៥០ឆ្នាំ នេះបើយើងតាមCDC។

វ៉ាក់សាំងរើម

ជារួម តាមការសិក្សានេះបានបង្ហាញថា ដោយសារតែការរលាករ៉ាំរ៉ៃដែលបន្សល់ទុកពីការឆ្លងមេរោគអ៊ុតស្វាយ បូមរួមទាំងនៅពេលដែលយើងមានប្រព័ន្ធភាពស៊ាំចុះខ្សោយ វ័យកាន់តែចាស់ ឬស្រ្តេស យើងអាចនឹងកើតជំងឺរើមឡើងវិញ ហើយដោយសារតែការរលាករ៉ាំរ៉ៃនៅក្នុងខ្លួនរបស់យើងពីជំងឺរើម គឺអាចបង្កជាបញ្ហាបេះដូងបានដោយមិនដឹងខ្លួន៕

ចំណុចសំខាន់

ក្រុមអ្នកស្រាវជ្រាវមកពីទស្សនាវដ្តី European Health Journal បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺរើម មានហានិភ័យក្នុងការឆ្លងជំងឺសរសៃឈាមបេះដូងទាបជាងប្រមាណ ២៣% រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង រហូតដល់ ៨ ឆ្នាំឯណោះ។

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 13/05/2025