តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ធ្វើបាន ៥ ចំណុចនេះ មិនព្រួយរឿងកូនកើតផ្តាសាយញឹកទេ

    ធ្វើបាន ៥ ចំណុចនេះ មិនព្រួយរឿងកូនកើតផ្តាសាយញឹកទេ

    អាកាស​ធាតុ​ចុះ​ត្រជាក់ គួប​ផ្សំ​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​ខ្សោយ​ផង​នោះ ជំងឺ​ផ្តាសាយ​នឹង​វាយ​លុក​លើ​ក្មេងៗ។ ទោះ​ជា​បែប​នេះ​ក្តី យើង​នៅ​តែ​អាច​ការពារ​កូន​ជា​ទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​បាន ដោយ​ធ្វើ​តាម ៥ ចំណុច​ខាង​ក្រោម​នេះ។

    ១. បំបៅ​ដោះ​កូន

    តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) តម្រូវ​ឲ្យ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ខែ​ដែរ ដោយ​ហេតុ​ថា ទឹក​ដោះ​ម្តាយ​ល្អ និង​មាន​សុវត្ថិភាព​ចំពោះ​ទារក​បំផុត។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លើក​ឡើង​ថា ​កាលណា​កូន​បាន​បៅ​ទឹកដោះ​ម្តាយតែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖
    មិន​ងាយ​ទល់​លាមក
    – កម្រ​ឈឺពោះ​រាករូស
    – មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ
    – មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង
    – ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ
    – អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ
    – ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ
    – គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ
    – ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។

    ២. កុំ​នាំ​កូន​ទៅ​ជិត​អ្នក​ជំងឺ

    យើង​ដឹង​ហើយ​ថា ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ណាស់ ងាយ​នឹង​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​ពី​មេរោគ​ផ្សេងៗ។ បែប​នេះ​ហើយ យើង​ត្រូវ​ថែទាំ​កូន​ឲ្យ​បាន​ដិត​ដល់ ចៀស​វាង​ការ​នាំ​កូន​ទៅ​អ្នក​ជំងឺ ដែល​អាច​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​ទាំង​នោះ​មក​កូន​យើង។

    ៣. ចាក់​វ៉ាក់សាំង​ការពារ​ជំងឺផ្តាសាយ​ធំ

    បើ​កូន​អាយុ​លើស​ពី ៦ ខែ យើង​អាច​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ។ ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក (CDC) លើកឡើងថា ក្មេង​កើត​ផ្តាសាយ​ធំ​មាន​គ្រោះ​ថ្នាក់​ជាង​ជំងឺ​ផ្តាសាយ​ធម្មតា ពិសេស​ក្មេង​ដែល​មាន​អាយុ​តិច​ជាង ៥ឆ្នាំ។ វិធី​ល្អ​បំផុត​ក្នុង​ការពារ​កូន​ជាទី​ស្រលាញ់​ពី​ជំងឺ​ផ្តាសាយ​ធំ គឺត្រូវចាក់​វ៉ាក់សាំង​ការពារ ដែល CDC បាន​ណែនាំ​ឲ្យ​ក្មេង​អាយុ​ចាប់​ពី ៦ខែ​ឡើង​ទៅ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ធំ​រៀង​រាល់ឆ្នាំ។

    ចាក់វ៉ាក់សាំង

    ៤. លាងសម្អាតដៃនឹងសាប៊ូឲ្យញឹកញាប់

    មុន​ចាប់​ព ​បី​កូន ឬ​បញ្ចុក​អាហារ​កូន យើង​ត្រូវ​លាង​ដៃ​សម្អាត​ជាមុន ចំណែក​កូន​ក៏​ត្រូវ​លាង​សម្អាត​ដៃ​កូន​ឲ្យ​បាន​ញឹក​ញាប់​ដែរ ព្រោះ​ក្មេង​រពឹស កាល​ណា​ដៃ​ទៅ​ចាប់​កាន់​របស់​កង្វក់ មក​លូក​មាត់ ឬ​ចាប់​កាន់​ចំណី​ញ៉ាំ អាច​នឹង​មាន​បញ្ហា​សុខភាព។

    ៥. កុំ​នៅ​ជិត​អ្នក​ជក់​បារី

    នៅ​ក្នុង​ផ្ទះ​បើ​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ជក់​បារី ត្រូវ​ប្រញាប់​ឲ្យ​ផ្តាច់​ភ្លាម ឬ​នាំ​កូន​ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់​បារី បើ​មិន​ដូច្នេះ​ទេ​កូន​យើង​អាច​ស្រូប​ផ្សែង​បារី​ទាំង​នេះ ងាយ​នឹង​មាន​បញ្ហា​ក្អក ផ្តាសាយ រលាកទងសួត ឬ​ឆ្លង​រោគ​ផ្សេងៗ​តាមផ្លូវដង្ហើមជាង​ក្មេង​ដែល​មិន​បាន​ស្រូប​ផ្សែង​បារី។

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 26/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត