នៅពេលក្មេងកើតផ្តាសាយមិនសូវជាស្រណុកក្នុងខ្លួនប៉ុន្មានទេ ហើយតែងតែហៀរសម្បារ តឹងច្រមុះ ឈឺក ឬក្អក កណ្តាស់មកជាមួយផង។ បែបនេះម៉ាក់ប៉ាត្រូវជួយកូនឲ្យឆាប់ធូរស្បើយពីជំងឺផ្តាសាយតាមរយៈប៉ុន្មានចំណុចខាងក្រោមនេះ៖
– លាង ឬបន្តក់សេរ៉ូមប្រៃ៖ យកសេរ៉ូមប្រៃមកបន្តក់លើច្រមុះកូនទាំងសងខាង ៤-៥ តំណក់ ដើម្បីឲ្យសម្បោររាវ រួចយកប្រដាប់បូមច្រមុះយកសម្បោរចេញ។ ធ្វើបែបនេះ ២-៣/ដង ក្នុង១ថ្ងៃ នោះច្រមុះកូននឹងធូរស្រាល មិនពិបាកដកដង្ហើម។

– ឆ្ពង់ច្រមុះ ជាការឆ្ពង់ច្រមុះដោយប្រើម៉ាស៊ីនសម្រាប់ឆ្ពង់ មានដាក់សេរ៉ូមប្រៃ វិធីនេះអាចធ្វើ ៣-៤ ដង/ថ្ងៃ ដើម្បីផ្សើមច្រមុះកូនឲ្យធូរ ងាយដកដង្ហើម និងពង្រាវសម្បោរ។