អូទីស្សឹមជាកង្វល់ដ៏ធំរបស់ម៉ាក់ប៉ាដែលមានកូនតូចៗ ខណៈនៅស្រុកខ្មែរយើងក្មេងកើតអូទីស្សឹមមានចំនួនគួរឲ្យកត់សម្គាល់។ តើក្មេងដែលកើតអូទីស្សឹមអាចព្យាបាលជាទេ?
អូទីស្សឹមជាកង្វល់ដ៏ធំរបស់ម៉ាក់ប៉ាដែលមានកូនតូចៗ ខណៈនៅស្រុកខ្មែរយើងក្មេងកើតអូទីស្សឹមមានចំនួនគួរឲ្យកត់សម្គាល់។ តើក្មេងដែលកើតអូទីស្សឹមអាចព្យាបាលជាទេ?

អូទីស្សីមមិនមែនជាជំងឺ ឬក៏ពិការភាពនោះទេ ក្មេងដែលកើតអូទីស្សឹមគ្រាន់តែលូតលាស់ខុសក្មេងដទៃប៉ុណ្ណោះ។ លោក ចាន់ សារិន នាយកប្រតិបត្តិ អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជាថា ក្មេងៗដែលកើតជំងឺនេះហើយមិនអាចព្យាបាលជានោះទេ។

បើក្មេងកើតអូទីស្សឹមមិនអាចព្យាបាលជាទេ តើមានវិធីអ្វីដើម្បីធ្វើឲ្យបញ្ញាស្មារតីរបស់ពួកគេអាចប្រសើរឡើង? ឆ្លើយតបបញ្ហានេះ លោកប្រធានបណ្តាញអូទីស្សឹមកម្ពុជាពន្យល់ថា ក្មេងអូទីស្សឹមគ្មានការព្យាបាលទេ តែអាចស្តារបានតាមរយៈសាលាឯកទេសលើការអប់រំពិសេស ទើបអាចជួយពួកគេមួយផ្នែកធំលើការយល់ដឹងពីរបៀបរស់នៅក្នុងសង្គម។
“យើងដឹងហើយថា ក្មេងអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ទាំងការនិយាយ កាយវិការ ចរិតឫកពាចម្លែកៗ ចូលចិត្តធ្វើអ្វីដដែលៗ ពួកគេជាមនុស្សដែលរស់នៅក្នុងពិភពលោកម្នាក់ឯង ដូច្នេះយើងបង្រៀនគាត់ពីរបៀបបំនិនជីវិតប្រចាំថ្ងៃ ធ្វើឲ្យគាត់លូតលាស់ផ្នែកភាសា ចេះហៅប៉ាម៉ាក់ ចេះញ៉ាំបាយ ឬមុជទឹកដោយខ្លួនឯង”។
តាមការប៉ាន់ប្រមាណរបស់លោក លោក ចាន់ សារិន តួលេខរបស់ក្មេងកើតអូទីស្សឹមនៅកម្ពុជាមិនក្រោមម៉ឺននាក់នោះទេ។ ដូច្នេះហើយលោកសូមឲ្យឪពុកម្តាយទាំងអស់ត្រូវតាមដានពីការវិវត្តរបស់កូនមុនអាយុ ២ ឬ៣ឆ្នាំ ក្នុងករណីដែលមានសញ្ញាមិនប្រក្រតីណាមួយ ត្រូវប្រញាប់នាំមកជួបគ្រូពេទ្យដែលមានជំនាញអូទីស្សឹម។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Can autism be cured?
https://www.tpathways.org/faqs/can-autism-be-cured/
Is there a cure for autism? Will there ever be one?
https://www.thinkingautism.org.uk/thinking-autism/can-autism-be-cured/
Causes and Cures for Autism
https://www.childautism.org.uk/about-autism/causes-and-cures/
Fake and harmful autism ‘treatments’
https://www.nhs.uk/conditions/autism/autism-and-everyday-life/fake-and-harmful-treatments/
កំណែប្រែបច្ចុប្បន្ន
24/05/2022
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ