បើក្មេងកើតអូទីស្សឹមមិនអាចព្យាបាលជាទេ តើមានវិធីអ្វីដើម្បីធ្វើឲ្យបញ្ញាស្មារតីរបស់ពួកគេអាចប្រសើរឡើង? ឆ្លើយតបបញ្ហានេះ លោកប្រធានបណ្តាញអូទីស្សឹមកម្ពុជាពន្យល់ថា ក្មេងអូទីស្សឹមគ្មានការព្យាបាលទេ តែអាចស្តារបានតាមរយៈសាលាឯកទេសលើការអប់រំពិសេស ទើបអាចជួយពួកគេមួយផ្នែកធំលើការយល់ដឹងពីរបៀបរស់នៅក្នុងសង្គម។
“យើងដឹងហើយថា ក្មេងអូទីស្សឹមពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា ទាំងការនិយាយ កាយវិការ ចរិតឫកពាចម្លែកៗ ចូលចិត្តធ្វើអ្វីដដែលៗ ពួកគេជាមនុស្សដែលរស់នៅក្នុងពិភពលោកម្នាក់ឯង ដូច្នេះយើងបង្រៀនគាត់ពីរបៀបបំនិនជីវិតប្រចាំថ្ងៃ ធ្វើឲ្យគាត់លូតលាស់ផ្នែកភាសា ចេះហៅប៉ាម៉ាក់ ចេះញ៉ាំបាយ ឬមុជទឹកដោយខ្លួនឯង”។
អត្ថបទពាក់ព័ន្ធ៖
តាមការប៉ាន់ប្រមាណរបស់លោក លោក ចាន់ សារិន តួលេខរបស់ក្មេងកើតអូទីស្សឹមនៅកម្ពុជាមិនក្រោមម៉ឺននាក់នោះទេ។ ដូច្នេះហើយលោកសូមឲ្យឪពុកម្តាយទាំងអស់ត្រូវតាមដានពីការវិវត្តរបស់កូនមុនអាយុ ២ ឬ៣ឆ្នាំ ក្នុងករណីដែលមានសញ្ញាមិនប្រក្រតីណាមួយ ត្រូវប្រញាប់នាំមកជួបគ្រូពេទ្យដែលមានជំនាញអូទីស្សឹម។