ដើម្បីលូតលាស់បានល្អ ក្មេងត្រូវការជាចាំបាច់នូវអាហារចម្រុះមុខ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ មិនអាចខ្វះមុខណាមួយបាននោះទេ។ អ៊ីចឹងកាលណាកូនរស់នៅក្នុងគ្រួសារដែលមានទម្លាប់មិនញ៉ាំសាច់ ក៏ជួបបញ្ហាលូតលាស់ដែរ ធ្វើឲ្យប្រព័ន្ធការពារខ្សោយ ងាយឆ្លងជំងឺ ខួរក្បាលមិនសូវចងចាំ។ ចំពោះក្មេងដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះមុខខ្វះក្រោយ ម្ដាយឪពុកគ្មានលទ្ធភាពទិញចំណីអាហារល្អបំប៉នកូន ឬពុំដឹងសូវដឹងពីរបៀបនៃការចិញ្ចឹមកូន ហើយពេលខ្លះកូនថែមទាំងមានជំងឺញឹកញាប់ទៀត ចៀសមិនរួចពីកង្វះអាហារូបត្ថម្ភនោះទេ ហើយបញ្ញាក៏ខ្សោយជាងគេ។
ចំពោះកូនដែលកើតមកខ្វះ Growth អ័រម៉ូន ឬខ្វះអាហារូបត្ថម្ភ ពិសេសពពួកដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងខួរក្បាលទៀតនោះ កូននឹងងាកឈឺៗ ខ្សោយបញ្ញាស្មារតី និងមានការលូតលាស់មិនប្រក្រតី ឬកម្ពស់ទាប ជាដើម។
ដើម្បីលូតលាស់បានល្អ ទាំងរាងកាយ និងប្រាជ្ញា អាហារូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។
យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើនក្នុងរយៈពេលខ្លី និងរយៈពេលវែងដូចជា៖
ផលប៉ះពាល់រយៈពេលខ្លី