backup og meta

ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ

    ជាក់ស្ដែង​ ​មាន​តិចនិក​ជាច្រើន​សម្រាប់​ប៉ា​ម៉ាក់​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ ដើម្បី​ឲ្យ​ពួក​គេ​មាន​​សុខភាព​ល្អ​ និង​ភាព​ឆ្លាតវៃ​​។​ ប៉ុន្តែ​​​ វា​ពិត​ជា​​មាន​ការ​ពិបាក​ក្នុង​ការ​​បែងចែក​ថា​ តិចនិក​មួយ​ណា​ដែល​យើង​គួរ​អនុវត្ត​ និង​មិន​គួរ​អនុវត្ត​​តាម​ណាស់​។​ យ៉ាង​ណា​មិញ​ ​បណ្ឌិត​​ Bryan Roche ចិត្ត​វិទូ​​ផ្នែក​អាកប្បកិរិយា​​បាន​ចែក​រំលែក​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​បង្កើន​មុខងារ​ខួរ​ក្បាល​របស់​មនុស្ស​គ្រប់រូប​ ក៏​ដូចជា​​បង្ហាញ​អំពី​ការ​ផ្លាស់ប្ដូរ​សាមញ្ញ​ចំនួន​បី​ ដែល​អាច​បង្កើន​IQ របស់​ក្មេង​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​​ពួក​គេ​​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។​

    . ​ឲ្យ​កូន​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ Omega 3

    យើង​​តែងតែ​គិត​ថា​ ខ្លាញ់​ត្រី​ និង​ប្រភព​ផ្សេង​ៗ​ទៀត​មាន​ផ្ទុក​Omega 3គឺ​សម្រាប់​តែ​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ​ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង ។​ ប៉ុន្តែ​ ការពិត​ទៅ​ Omega 3​​ អាច​ជួយ​បង្កើន​មុខងារ​ខួរក្បាល​របស់​ក្មេង​ ហើយ​វា​កាន់​តែ​​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​ក្មេង​ឆាប់​ចាប់ផ្ដើម​ញ៉ាំ​វា​។​ ​Omega 3 ​​មាន​នៅ​ក្នុង​​ទឹក​ដោះ​ម្ដាយ​ និង​ម្ដាយ​​ដែល​បំបៅ​កូន​នៅ​រយៈពេល​​ពីរ​សប្ដាហ៍​ដំបូង​។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ​​​​​Omega 3 ​​​មិន​សូវ​មាន​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោ​របស់​​ទារក​ប៉ុន្មាន​ទេ​​ បើ​ទោះ​បី​ជា​ការ​សិក្សា​​បាន​បង្ហាញ​ថា​ ទារក​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ដែល​មាន​ Omega 3​ មាន​IQខ្ពស់​ជាង​​ក្មេង​ដែល​ដែល​បៅ​ម្សៅ​ទឹក​ដោះ​គោ​ធម្មតា​រហូត​ដល់​អាយុ​៤​ឆ្នាំ​ក៏​ដោយ។ ​ វាអាច​ដែរ​ថា​បើ​ក្មេងៗ​បាន​ញ៉ាំ​ Omega 3​ តាំងពីនៅតូច​​អាច​មាន​អត្ថប្រយោជន៍​ដល់​មុខងារ​ខួរ​ក្បាល​​​ពេញ​មួយ​ជីវិត​។​

    ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ចាប់ផ្ដើម​ញ៉ាំ​សាច់​ត្រី​តាំង​ពី​ពួក​គេ​នៅ​ក្មេង​ រួម​ជាមួយ​នឹង​ផ្កា​ខាត់​ណា​ ​និង​ស្ពៃ​ពួយ​ឡេង ជាដើម​។​ បន្ថែម​ពី​នេះ​ ពពួក​ផ្លែ​បឺរី​ក៏​ល្អ​សម្រាប់​មុខ​ងារ​ខួរ​ក្បាល​ផង​ដែរ​។

    . ឧស្សាហ៍​ជជែក​ជាមួយ​កូន​ និង​អាន​ឲ្យ​កូន​ស្ដាប់

    ​​នៅ​ពេល​ដែល​ប៉ា​ម៉ាក់​ជជែក​ជាមួយ​កូន​ច្រើន​ប៉ុណ្ណា​ ពួក​គេ​នឹង​មាន​ភាព​ឆ្លាត​វៃ​​ច្រើន​ប៉ុន​នោះ​ដែរ​។​ ​ការ​លេង​ហ្គេម​លក្ខណៈ​បែប​បង្រៀន​សាមញ្ញ​ៗ​ ដូចជា​​សួរ​កូន​អំពី​ឈ្មោះ​ ឬ​រាប់​វត្ថុ​ នឹង​បង្កើន​ភាពឆ្លាត​វៃ​របស់​ក្មេង​​បន្ថែម​ទៀត​។​ ​​​ប៉ា​ម៉ាក់​អាច​បង្កើន​​​ពិន្ទុIQ របស់​ក្មេង​ចំនួន​៦​ពិន្ទុ​ ដោយ​ការ​​ធ្វើ​បែប​នេះ​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្មេង​។​ ប៉ុន្តែ​ ​វា​មិន​សូវ​មាន​អត្ថប្រយោជន៍​នោះ​ទេ​ ប្រសិនបើ​​ប៉ា​ម៉ាក់​​ទើប​តែ​ចាប់ផ្ដើម​នៅ​ពេល​ដែល​កូន​អាយុ​បាន​​៤​ឆ្នាំ​ទៅ​ហើយ​នោះ​។​

    ​​​ចំណែក​ឯ​ការ​អាន​ឲ្យ​កូន​ស្ដាប់​ក៏​មាន​អត្ថប្រយោជន៍​ខ្ពស់​ដូច​គ្នា​ ជា​ពិសេស​ គឺ​ឲ្យ​កូន​មាន​ការ​ចូលរួម​ជាមួយ​នឹង​យើង ​ដោយ​សួរ​សំណួរ​​​​ងាយ​ៗ​ទៅ​កូន​​ទាក់ទង​ទៅ​នឹង​សាច់​រឿង​ ព្រម​ទាំង​អាន​ដោយ​ការ​លើក​ដាក់​សំឡេង​ និង​ផ្លាស់ប្ដូរ​អារម្មណ៍​ទើប​ជា​ការ​ប្រសើរ​។

    កូនឆ្លាត

    . ​រំពឹង​ថា​កូននឹងឆ្លាតវៃ

    ​​ទោះ​បី​ជា​វា​ជា​យុទ្ធសាស្ត្រ​ដ៏​សាមញ្ញ​យ៉ាង​ណា​ក្តី​ ប៉ា​ម៉ាក់​មួយ​ចំនួន​នៅ​តែ​មិន​ធ្លាប់​បាន​ដឹង​អំពី​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​​​នេះ​​ឡើយ​​។​​ ​ចិត្ត​វិទូ​​ជាច្រើន​បាន​អប់រំ​ថា​ នៅ​ពេល​ដែល​យើង​គិត​ថា​យើង​ឆ្លាត​ជាង​មុន​​ ​​យើង​នឹង​ឆ្លាត​ជាង​មុន​ពិត​មែន​ ហើយ​​ភាព​ឆ្លាតវៃ​នេះ​ដែរ​​មិន​មែន​​នៅ​នឹង​ថ្កល់​នោះ​ទេ​ វា​អាច​ផ្លាស់ប្ដូរ​ ​និង​កើន​ឡើង​បាន​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​និយាយ​ប្រាប់​កូន​ថា​ ពួក​គេ​ឆ្លាត​ ឬ​​រំពឹង​ថា​ពួក​គេ​​ឆ្លាត ដើម្បី​ឲ្យ​កូន​​មាន​គំនិត​វិជ្ជមាន​ និង​កាន់តែ​ព្យាយាម​បន្ថែម​ទៀត​។​

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ចង់​ឲ្យ​កូន​មាន​​IQខ្ពស់​​​ សាកល្បង​តិចនិក​បែប​វិទ្យាសាស្ត្រ​​ទាំង​នេះ
    ១. ឲ្យ​កូន​ញ៉ាំ​អាស៊ីដ​ខ្លាញ់​ Omega 3
    ២. ឧស្សាហ៍​ជជែក​ជាមួយ​កូន​ និង​អាន​ឲ្យ​កូន​ស្តាប់​
    ៣. រំពឹង​ថា​កូន​នឹង​ឆ្លាតវៃ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម