តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន

    ខែត្រជាក់ ក្មេងងាយផ្តាសាយ តឹងច្រមុះ សាកតិចនិកសាមញ្ញមួយនេះអាចជួយបាន

    ក្មេងៗ​​ងាយ​នឹង​កើត​ផ្តាសាយ ពិសេស​​ពេល​​អាកាសធាតុ​​ចុះ​​ត្រជាក់​​បែប​​នេះ​​ទៀត​​រឹត​​តែ​ប្រឈម​​ខ្លាំង។ បើ​​កូន​​តូច​​ផ្តាសាយ តឹង​ច្រមុះ ពិបាក​ដក​ង្ហើម ម៉ាក់ប៉ា​គួរធ្វើបែបណា ដើម្បី​បន្ធូរ​បន្ថយ​អាការៈ​ទាំង​នោះ​បាន?

    លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានពន្យល់ថា ក្មេងកើតផ្តាសាយ អាចមានសញ្ញាផ្សេងៗរួមផ្សំច្រើន ដូចជា ក្តៅខ្លួន ក្អក ហៀរសម្បោរ តឹង ច្រមុះ ធ្វើឲ្យពិបាកដកដង្ហើម។ លោកវេជ្ជបណ្ឌិតបន្តថាអាការៈ​តឹង​ច្រមុះ ​កើត​ឡើង​នៅ​ពេល​​សរសៃ​ឈាម និងសន្ទះ​ក្នុង​រន្ធ​ច្រមុះ​កូន​ពោរពេញ​ដោយ​សម្បោរ ​អាច​ធ្វើឲ្យអូនៗ​ពិបាក​គេង និង​មាន​បញ្ហារលាក​ច្រមុះ ហើយ​ខ្លះក៏​អាច​មាន​បញ្ហា​ពិបាក​ញ៉ាំ​ ​ពេល​មាន​កក​ស្ទះ​សម្បោរ។ វិធីមួយដែលសាមញ្ញ ហើយមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការព្យាបាលអា​ការៈ​តឹង​ច្រមុះ​លើ​កូន​តូចៗ ​គឺ​ប្រើ​​ទឹក​សេរ៉ូម​ប្រៃ ឬទឹក​បន្តក់​ច្រមុះ។

    បើ​យើង​​ជ្រើសរើស​យក​ទឹក​បន្តក់​ច្រមុះ​ សូម​បន្តក់​ ៤-៥ តំណក់​ម្ខាង​ ដើម្បីឲ្យ​​សម្បោរ​នៅ​ខាង​ក្នុង​រលាយ ជួយ​ឲ្យ​​ធូរ​ច្រមុះ បន្ទាប់​មកត្រូវ​ប្រញាប់​យក​ប្រដាប់​បូម​ច្រមុះ​ បឺត​យក​ទឹក​នោះ​ និង​សម្បោរ​ចេញ​មក​វិញ។ ត្រូវ​ចាំ​ថា ប្រើ​ប្រដាប់​បូម​ច្រមុះ ត្រូវ​ច្របាច់​វា​ មុន​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះអូនៗ ហើយ​ពេល​យើង​ប្រលែង​វា​មក​វិញ​ ឧបករណ៍​នឹង​បឺត​យក​សម្បោរ​នោះ​មក​ក្រៅ ព្រោះ​បើ​យើង​ដាក់​ចូល​ក្នុង​ច្រមុះ​ហើយ​ ទើប​​ច្របាច់​ខ្យល់ វានឹង​រុញ​សម្បោរ​ទៅ​ក្នុង​​ច្រមុះ​កាន់​តែ​ជ្រៅ​ទៀត។ ​គួរ​ធ្វើ​របៀប​នេះ​យ៉ាង​ហោច​ណាស់ ១៥​ នាទី ​មុន​នឹង​បញ្ចុក​អាហារ​អូនៗ ឬមុន​ចូល​គេង​ ​អាច​ធ្វើឲ្យអូនៗ ​ដក​ដង្ហើម​បាន​ស្រួល។ ​

    មិន​ត្រូវ​ប្រើ​ទឹក​បន្តក់​ច្រមុះ​ណា​ ​មាន​ជាតិ​ថ្នាំ​នោះ​ទេ។ ទឹក​សេរ៉ូម​ប្រៃ​សម្រាប់​បន្តក់​ច្រមុះ​ធម្មតា ​ត្រូវ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ ដោយ​​គ្រាន់​តែ​ប្រាកដ​ថា​ បាន​លាង​សម្អាត និង​សម្ងួត​ឧបករណ៍​បឺត​ច្រមុះ​​ បន្ទាប់​ពីប្រើប្រាស់​រួច ដើម្បី​ចៀស​វាង​ឆ្លង​មេរោគ​ផ្សេង​ៗ​ទៅអូនៗ ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​​អាក្រក់​ជាង​នេះ។

    ​ប្រសិន​បើទារកមាន​អាយុ​ក្រោម ៣ ខែ កូន​តឹង​ច្រមុះ​​លើស​ពី ២ សប្តាហ៍ និងមាន​អាការៈ​ក្អក​ធ្ងន់ធ្ងរ​ជាប់​គ្នា​មិន​ដាច់ គ្រុន ឈឺ​ត្រចៀក ឬដក​ដង្ហើម​ញាប់​ខុស​ធម្មតា យើងត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ។

    ផ្តាសាយ

    health-tool-icon

    តារាងកាលវិភាគចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទារក

    សូមប្រើប្រាស់តារាង​ប្រព័ន្ធភាពស៊ាំ​ដើម្បី​ស្វែងយល់បន្ថែម​ពីប្រភេទថ្នាំបង្ការនិងពេលវេលា​ដែល​កូនរបស់អ្នក​ត្រូវការ​

    កូនប្រុសឬស្រី?

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 06/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត