ការស្រាវជ្រាវថ្មីមួយរបស់សមាគមជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាមេរិក លើកឡើងថា ស្ត្រីដែលមានជំងឺEndometriosis អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាងអ្នកដែលគ្មានជំងឺមួយនេះ ។
ការស្រាវជ្រាវថ្មីមួយរបស់សមាគមជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាមេរិក លើកឡើងថា ស្ត្រីដែលមានជំងឺEndometriosis អាចមានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជាងអ្នកដែលគ្មានជំងឺមួយនេះ ។

ជំងឺ Endometriosis គឺជាស្ថានភាពទូទៅមួយដែលកើតមាននៅពេលជាលិកាស្រដៀងទៅនឹងជាលិកានៅជញ្ជាំងស្បូនចាប់ផ្ដើមដុះនៅកន្លែងផ្សេងដូចជានៅអូវែ ឬពោះវៀនជាដើម។ ជំងឺនេះមានរោគសញ្ញាដូចជាឈឺពោះផ្នែកខាងក្រោម កម្រិតឈឺពោះពេលមានរដូវខុសពីធម្មតា មានការឈឺចាប់ពេលរួមភេទ ទល់លាមក និងពិបាកក្នុងការមានកូន។
ជំងឺEndometriosis ប៉ះពាល់ដល់ស្ត្រីក្នុងវ័យបន្តពូជនៅសហរដ្ឋអាមេរិកប្រហែលជា១០% ហើយជំងឺនេះ អាចបង្កហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង ដូចជាគាំងបេះដូង សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ូលខ្ពស់។
ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវបានពិនិត្យពីទំនាក់ទំនងរវាងជំងឺEndometriosis និងការវិវត្តនៃបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ក្នុងចំណោមស្ត្រីដែលចុះឈ្មោះក្នុងការសិក្សាចំនួន១១២ ០៥៦នាក់ដែលមានអាយុចន្លោះពី២៥ឆ្នាំ ដល់៤២ឆ្នាំក្នុងឆ្នាំ១៩៨៩ និងបញ្ចប់នៅឆ្នាំ២០១៧។

ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យជារៀងរាល់២ឆ្នាំម្ដង ដោយផ្ដោតលើកត្តាហានិភ័យមួយចំនួន ដែលរួមមានការញ៉ាំគ្រឿងស្រវឹង សន្ទស្សន៍ម៉ាសរាងកាយ ការប្រើថ្នាំពន្យារកំណើត ការជក់បារី របបអាហារ សកម្មភាពរាងកាយ និងការប្រើប្រាស់ថ្នាំអាស្ពីរីន។ ព្រមទាំងស្រាវជ្រាវថាតើទំនាក់ទំនងរវាងជំងឺEndometriosis និងហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល អាចបណ្ដាលមកពីកត្តាផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ កូលេស្តេរ៉ូលខ្ពស់ ការកាត់យកក្រពេញអូរវែចេញ និងការប្រើថ្នាំប្រភេទអ័រម៉ូនព្យាបាលក្រោយអស់រដូវដែរឬអត់?
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Women a history of endometriosis may have greater stroke risk
https://www.news-medical.net/news/20220721/Women-a-history-of-endometriosis-may-have-greater-stroke-risk.aspx
Study: Women With Endometriosis May Have Higher Risk of Stroke
https://www.health.com/news/endometriosis-stroke-risk
Women with endometriosis may have higher risk of stroke
https://newsroom.heart.org/news/women-with-endometriosis-may-have-higher-risk-of-stroke
Endometriosis linked to higher stroke risk
https://www.goredforwomen.org/en/news/2022/07/21/endometriosis-linked-to-higher-stroke-risk
កំណែប្រែបច្ចុប្បន្ន
21/08/2023
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ