វិធីបង្ការជំងឺផ្ដាសាយ
ដើម្បីបង្ការជំងឺផ្ដាសាយ ម៉ាក់ៗគួរតែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយ៖
- លាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹក
- ជៀសវាងប៉ះភ្នែក ច្រមុះ និងមាត់ដោយដៃកខ្វក់
- ជៀសវាងនៅជិតអ្នកជំងឺ
- ជៀសវាងប្រើកែវចានរួមជាមួយអ្នកដទៃ
ការព្យាបាលជំងឺផ្ដាសាយអំឡុងពេលមានគភ៌
ជាទូទៅ ការប្រើថ្នាំផ្សះក្នុងការព្យាបាលជំងឺផ្ដាសាយគឺពុំមានប្រសិទ្ធភាពឡើយ។ ក្នុងករណីដែលម៉ាក់ចាំបាច់ត្រូវប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា ដើម្បីព្យាបាលជំងឺផ្ដាសាយ ម៉ាក់គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាមុនសិន ពីព្រោះថ្នាំមួយចំនួន អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរអំឡុងពេលពពោះ។ ជាធម្មតា ជំងឺផ្ដាសាយភាគច្រើន នឹងបាត់ទៅវិញក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃ។
