brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ពេលកូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?

ក្មេង​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ ដែល ១ឆ្នាំៗ​អាច​កើត​ពី ៨ដង ឬ​លើស​ពី​នេះ។ បញ្ហា​ក្មេងឧស្សាហ៍ផ្តាសាយ​បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​មិន​ទាន់​លូតលាស់ប្រឆាំងមេរោគ​ពេញ​លេញ ហើយ​វីរុស​ផ្តាសាយ​មាន​រាប់រយ​ប្រភេទឯណោះ។

ពេលកូនផ្តាសាយ ហៀរសម្បោរ តឹងច្រមុះ គួរធ្វើម៉េចល្អ?

ជា​ទូទៅ​ពេល​ក្មេង​ផ្តាសាយ តែង​មាន​អាការៈ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក កណ្តាស់ មក​ជាមួយ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ខ្លួន យំ​មួរម៉ៅ​ច្រើន។ ជំងឺ​ផ្តាសាយ​លើ​ក្មេង​មិនមែន ១ ឬ ​២ថ្ងៃ​ជា​នោះ​ទេ គឺ​អាច​ពី ៥ថ្ងៃ ទៅ ១អាទិត្យ​ឯណោះ បែប​នេះ​ហើយ​វិធីដែល​ម៉ាក់ប៉ា​និយម​ធ្វើ ដើម្បី​ឲ្យ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ហៀរសម្បារ​នោះ គឺ​បន្តក់ ឬ​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

កូន​ផ្ដាសាយ

ក្រៅ​ពី​តិចនិក​ដ៏​ពេញ​និយម​មួយ​នេះ ម៉ាក់​ប៉ា​អាច​ធ្វើ​អ្វី​ខ្លះ​បាន​ទៀត ដើម្បី​ឲ្យ​កូន​ឆាប់​ជា​ពី​ផ្តាសាយ ដក​ដង្ហើម​ស្រួល មិន​សូវ​តឹង​ច្រមុះ​ពេល​ដេក? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ណែនាំ​នូវ​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ប្រើ​ឧបករណ៍​បឺត​សម្បោរ

– ឆ្ពុង​ច្រមុះ​កូន​ជាមួយ​សេរ៉ូម​ប្រៃ ដោយ​ម៉ាក់ប៉ា​អាច​ទិញ​ឧបករណ៍​នេះ​មក​ឆ្ពុង​ខ្លួន​ឯង​នៅ​ផ្ទះ ឬ​ក៏​នាំ​កូន​ទៅ​ឲ្យ​ពេទ្យ​ឆ្ពុង​ក៏​បាន

– ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន (ទឹក​ក្តៅ​ឧណ្ហៗ) តែ​កូន​អាយុ​ក្រោម ៦ខែ ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់

– បើ​សិន​ជា​កូន​ជា​គ្រុន​ក្តៅ ឈឺចាប់ ឬ​មិន​ស្រណុក​ក្នុង​ខ្លួន ត្រូវ​ផ្តល់​ថ្នាំបញ្ចុះកម្តៅ ​(ប៉ារ៉ាសេតាម៉ុល)

– ឲ្យ​កូន​ងូត​ទឹក​ក្តៅ​ឧណ្ហៗ។

ចំណុចសំខាន់

ក្មេង​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ ដែល ១ឆ្នាំៗ​អាច​កើត​ពី ៨ដង ឬ​លើស​ពី​នេះ។ បញ្ហា​ក្មេងឧស្សាហ៍ផ្តាសាយ​បណ្តាល​មក​ពី​ប្រព័ន្ធ​ការពារ​រាង​កាយ​ក្មេង​មិន​ទាន់​លូតលាស់ប្រឆាំងមេរោគ​ពេញ​លេញ ហើយ​វីរុស​ផ្តាសាយ​មាន​រាប់រយ​ប្រភេទឯណោះ។
ជា​ទូទៅ​ពេល​ក្មេង​ផ្តាសាយ តែង​មាន​អាការៈ​ហៀរ​សម្បោរ តឹង​ច្រមុះ ក្អក កណ្តាស់ មក​ជាមួយ ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ខ្លួន យំ​មួរម៉ៅ​ច្រើន។ ជំងឺ​ផ្តាសាយ​លើ​ក្មេង​មិនមែន ១ ឬ ​២ថ្ងៃ​ជា​នោះ​ទេ គឺ​អាច​ពី ៥ថ្ងៃ ទៅ ១អាទិត្យ​ឯណោះ បែប​នេះ​ហើយ​វិធីដែល​ម៉ាក់ប៉ា​និយម​ធ្វើ ដើម្បី​ឲ្យ​កាត់​បន្ថយ​អាការៈ​តឹង​ច្រមុះ ហៀរសម្បារ​នោះ គឺ​បន្តក់ ឬ​បាញ់​សេរ៉ូម​ប្រៃ​ចូល​ច្រមុះ​កូន។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 20/02/2025