អាការៈអស់កម្លាំង អាចបណា្ដលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះអាចជាការគេងមិនគ្រប់គ្រាន់ រាងកាយខ្វះវីតាមីន ឬខ្សោយគ្រាប់ឈាមក្រហម ក៏អាចបណ្ដាលឲ្យអស់កម្លាំងបានដែរ។ ប៉ុន្ដែករណីមួយទៀត ការអស់កម្លាំងក៏បណ្ដាលមកពីបញ្ហាលើសសម្ពាធឈាមដែរ។
អាការៈអស់កម្លាំង អាចបណា្ដលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះអាចជាការគេងមិនគ្រប់គ្រាន់ រាងកាយខ្វះវីតាមីន ឬខ្សោយគ្រាប់ឈាមក្រហម ក៏អាចបណ្ដាលឲ្យអស់កម្លាំងបានដែរ។ ប៉ុន្ដែករណីមួយទៀត ការអស់កម្លាំងក៏បណ្ដាលមកពីបញ្ហាលើសសម្ពាធឈាមដែរ។

ការលើសសម្ពាធឈាមធ្វើឲ្យយើងប្រឈមនឹងការអស់កម្លាំង ងងុយគេង។ មូលហេតុនោះគឺថា នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ចាប់ផ្ដើមធ្វើការខ្លាំងជាងធម្មតា ដើម្បីច្របាច់ឈាម បញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល និង សរីរាង្គដទៃទៀតឲ្យគ្រប់គ្រាន់ ដូច្នេះទើបបណ្ដាលឲ្យយើងងាយអស់កម្លាំង។ មិនតែប៉ុណ្ណោះការលើសសម្ពាធឈាមក៏មានរោគសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតផងដែរ ដូចជា ហៀរសំបោរ ឈឺក្បាល ចុកទ្រូង ស្រវាំងភ្នែក ចុករួយក បេះដូងលោតញាប់ និង ថប់ដង្ហើម។
ការលើសសម្ពាធឈាមដោយបង្ហាញរោគសញ្ញាអស់កម្លាំង គឺមិនសូវប្រឈមគ្រោះថ្នាក់នោះទេ យើងអាចទៅជួបជាមួយគ្រូពេទ្យទាន់ពេលវេលា និង ធ្វើការពិនិត្យមើលសម្ពាធឈាម ដើម្បីទទួលការព្យាបាលឲ្យត្រឹមត្រូវ ដូច្នេះមិនជាបញ្ហាព្រួយបារម្ភនោះទេ។
មិនថាការឡើង ឬ ចុះសម្ពាធឈាមនោះទេ គឺមានទំនាក់ទំនងរវាងបេះដូង និង ខួរក្បាល ដូច្នេះ ហើយការថយចុះសម្ពាធឈាមក៏អាចធ្វើឲ្យអស់កម្លាំងដូចគ្នា។
លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា ការថយចុះសម្ពាធឈាម ករណីខ្លះមិនបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ប៉ុន្ដែករណីភាគច្រើនក៏បង្ហាញរោគសញ្ញា អស់កម្លាំង និង ចុះខ្សោយ ព្រោះពេលសម្ពាធឈាមថយចុះ នោះខួរក្បាលក៏មិនអាចទទួលបានឈាមគ្រប់គ្រាន់នោះដែរ ទើបធ្វើឲ្យយើងមានអារម្មណ៍ អស់កម្លាំង ល្ហិតល្ហៃ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
High Blood Pressure https://familydoctor.org/condition/high-blood-pressure/
High Blood Pressure (Hypertension) https://my.clevelandclinic.org/health/diseases/4314-hypertension-high-blood-pressure
What are the Symptoms of High Blood Pressure? https://www.heart.org/en/health-topics/high-blood-pressure/why-high-blood-pressure-is-a-silent-killer/what-are-the-symptoms-of-high-blood-pressure
High blood pressure (hypertension) https://www.mayoclinic.org/diseases-conditions/high-blood-pressure/symptoms-causes/syc-20373410
High blood pressure – symptoms and treatment https://www.bhf.org.uk/informationsupport/risk-factors/high-blood-pressure/symptoms-and-treatment
កំណែប្រែបច្ចុប្បន្ន
16/03/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ