យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។
យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។

លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។
ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។
ការជក់បារី បូករួមទាំងបារីអគ្គិសនី អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សេងបារីមានផ្ទុកទៅដោសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីនតែម្ដង។ សារធាតុនីកូទីនអាចបង្កឲ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចចម្បងបង្កជាជំងឺបេះដូងបាន។
សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀន ដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។
របបអាហារ ដែលមានដូចជា ពពួកអាហារកែច្នៃ អាហារសម្បូរទៅដោយជាតិខ្លាញ់ អាហារប្រៃខ្លាំង គ្រឿងស្រវឹង និង ពពួកភេសជ្ជៈមានកាបូនអ៊ីដ្រាត អាចបង្កឲ្យអ្នកញ៉ាំប្រឈមបញ្ហាឡើងគីឡូ លើសសម្ពាធឈាម ដែលជាមូលហេតុសំខាន់អាចបង្កទៅជាគាំងបេះដូងបាន។

អ្នកជំងឺទឹកនោមផ្អែមប្រភទ២ ក៏មានហានិភ័យខ្ពស់ងាយកើតជំងឺបេះដូងផងដែរ ប្រសិនបើមិនបានគ្រប់គ្រងជាតិស្ករបានល្អ។ ព្រោះថា កម្រិតជាតិស្ករក្នុងឈាមកើនឡើងពីជំងឺទឹកនោមផ្អែមអាចបំផ្លាញសរសៃឈាម និងសរសៃប្រសាទដែលបម្រើបេះដូង។ ការណ៍នេះអាចនាំឲ្យមានជំងឺសរសៃឈាមបេះដូង។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Heart attack https://www.nhs.uk/conditions/heart-attack/causes/
What’s driving heart attacks in younger adults? https://www.health.harvard.edu/heart-health/whats-driving-heart-attacks-in-younger-adults
Why Are Heart Attacks Striking Younger People? https://brighamhealthhub.org/why-are-heart-attacks-striking-younger-people/
As early heart attacks increase, many young people may not consider their risks https://wexnermedical.osu.edu/mediaroom/pressreleaselisting/heart-survey-2023
Why Are Heart Attacks on the Rise in Young People? https://health.clevelandclinic.org/why-are-heart-attacks-on-the-rise-in-young-people/
កំណែប្រែបច្ចុប្បន្ន
27/09/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ