តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជក់បារី​អេឡិចត្រូនិក​ អាច​ធ្វើឲ្យស្លាប់​លឿន​ជាង​ជក់​បារី​ធម្មតា

    ជក់បារី​អេឡិចត្រូនិក​ អាច​ធ្វើឲ្យស្លាប់​លឿន​ជាង​ជក់​បារី​ធម្មតា

    ការ​ជក់​បារី​អេឡិចត្រូនិក​គឺ​ជា​វិធី​ជក់​ថ្មី​ម្យ៉ាង​ដែល​បាន​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ចំណោម​យុវវ័យ​សម័យ​ថ្មី​។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ពី​២៥លាន​នាក់​នៅ​ឆ្នាំ​២០១៥​ ទៅ​៤១​លាន​នាក់​នៅ​ឆ្នាំ​២០១៨។ ឧស្សាហកម្ម​ បារី​អេឡិចត្រូនិក​នេះ​រីក​លូត​លាស់​និង​មាន​តម្លៃ​ខ្ទង់​ពាន់​លាន​ក្នុង​រយៈពេល​៥​ឆ្នាំ​មាន​ការ​ឡើង​ពី​២៨,៧៦ពាន់​លាន​ដុល្លារ​ទៅ​៨០,៤៥២​ពាន់​លាន​ដុល្លារ​។ ដោយ​សារ​មាន​ការ​កើន​ឡើង​ច្រើន​នៃ​អ្នក​ជក់​និង​ការ​ប្រើ​ប្រាស់​ក្លិន​ច្រើន​ប្រភេទ​ សក្ដានុពល​នៃ​សហគ្រាស​ផលិត​បារី​ប្រភេទ​នេះ​នៅ​តែ​បន្ត​រីក​ចំរើន​មិន​ឈប់​នោះ​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    ប៉ុន្តែ​នៅសហរដ្ឋ​អាមេរិក​ថ្មី​ៗ​នេះ​មាន​ករណីស្លាប់​​ និង​មាន​ករណី​សម្រាក​ពេទ្យ​ជាច្រើន​ទៀត​ ដែលថា​​បណ្ដាល​មកពី​បារី​អេឡិចត្រូនិក​នេះ ​ក៏​ដូច​ជាបង្កជា​​ជំងឺ​សួត​ផ្សេង​ៗ​ទៀតដែរនោះ ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​មាន​ការ​រាំង​ស្ទះ​ខ្លះ​ដែរ។ គ្រូពេទ្យ​ទូទាំង​ពិភព​លោក​ក៏​ដូចជា​អ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ថា​ការ​ជក់​បារី​អេឡិចត្រូនិក​អាច​បង្ក​ឲ្យមាន​​ផល​វិបាក​រ៉ាំរ៉ៃ​ទៅ​លើ​សួត​ ហើយ​ស្នើ​ឲ្យ​មាន​ការ​បន្ថយ​ការ​ជក់​បារី​តាម​វិធី​នេះ​ តាម​ដែល​អាច​ធ្វើ​បាន។ ទោះ​មាន​ការ​អះអាង​ពី​សុវត្ថិភាព​ទៅ​លើ​ការ​ជក់​បារី​អេឡិចត្រូនិក​នេះ​ក៏​ដោយ​ ក៏​អត្រា​នៃ​ការ​ស្លាប់​នៅ​តែ​អាច​កើត​មាន​ឡើង​ដោយ​ករណី​៣​យ៉ាង៖

    ការ​ប្រឈម​នឹង​ការ​ស្លាប់​ភ្លាម​ៗ​

    ទំនាក់​ទំនង​នៃ​ការ​ស្លាប់​និង​ការ​ជក់​បារី​គឺ​បក​ស្រាយ​បាន​ដោយសារ​ការ​ជក់​ញឹកញាប់​ច្រើន​ឆ្នាំ​ និង​ការ​កើន​ឡើង​នៃ​កម្រិត​នៃ​ការ​ជក់​។ បារី​អេឡិចត្រូនិក​គឺ​អាច​បង្ក​ផល​វិបាក​ដល់​សុខភាព​នេះបើ​យោង​ទៅ​តាម​អ្នក​ប្រឹក្សា​សុខភាព​របស់​សហរដ្ឋ​អាមេរិក។បើ​តាម​របាយការណ៍​ដទៃ​ទៀត​វិញ​ករណីស្លាប់​​និង​ការ​សម្រាក​ពេទ្យ​ដោយ​សារ​វិបត្តិ​សួត​ទាំង​ឡាយ​សុទ្ធ​តែ​មាន​ប្រវត្តិ​ធ្លាប់​ជក់​បារី​អេឡិចត្រូនិក​ទាំង​អស់​មិន​ថា​រយៈពេល​ណា​នោះ​ទេ។ករណី​មួយ​របស់​អ្នក​ជំងឺ​សម្រាក​ពេទ្យ​ដោយ​សារ​ការ​បារី​អេឡិចត្រូនិក ​គឺ​យុវជន​ម្នាក់វ័យ​អាយុ​១៨​ឆ្នាំ​បាន​លើក​ឡើង​ថា​ស្ថានភាព​សាច់​សួត​របស់​គាត់​មើល​ទៅ​ទ្រុឌទ្រោម​ដូច​សួត​របស់​មនុស្ស​អាយុ​៧០​ឆ្នាំ​អ៊ីចឹង​។

    អត្ថបទពាក់ព័ន្ធ៖

    សារធាតុ​គីមី​ផ្សេង​ៗ

    ការ​ស្រាវជ្រាវ​រក​មើល​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​បារី​អេឡិចត្រូនិក​គឺ​ពិបាក​ខ្លាំង​ណាស់។ យើង​គ្រាន់​តែ​អាច​កំណត់​បាន​នូវ​សារធាតុ​បង្ក​គ្រោះ​ថ្នាក់​សំខាន់​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុន្តែ​មួយ​ចំនួន​ធំ​ទៀត​គឺ​នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​​នៅ​ឡើង។ទាំង​នេះ​គឺ​ដោយ​សារ​ក្លិន​និង​រសជាតិ​នៃ​បារី​អេឡិចត្រូនិក​គឺ​មាន​ភាព​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ។ មូលហេតុ​មួយ​ទៀត​គឺ​ថា​អ្នក​ជក់​ទាំង​ឡាយ​មាន​សិទ្ធិ​ក្នុង​ការ​លាយ​ល្បាយ​រសជាតិ​ទាំង​នេះ​ដោយ​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​រវាង​ធាតុ​គីមី​ផ្សេង​ៗ​ដែល​អ្នកជំនាញ​មិន​អាច​កំណត់​បាន។

    ឧទាហរណ៍​ជាក់​ស្ដែង​គឺ​ប្រតិកម្ម​រវាង​ប្រូពីឡែន​គ្លីកុន ​និង​សារធាតុ​ក្លិន​អាល់ដេអ៊ីត​បង្ក​ទៅ​ជា​អាសេតាល​ដែល​ជា​ធាតុ​បង្ក​ធ្វើ​ឲ្យ​ការ​ទទួល​រំញោច​របស់​កោសិកា​សួត​ និង​បំពង់​ខ្យល់​មាន​វិបត្តិ​ទាំង​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម។ ​ដោយ​សារ​តែ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រោងចក្រ​ទៅ​លើ​បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មិន​មាន​ការ​ដាក់​បម្រាម​នៅ​លើ​កញ្ចប់​បារី​អេឡិចត្រូនិក​។លើស​ពី​នេះ​ទៅ​ទៀត​ដោយ​សារ​តែ​ភាព​ថ្មី​ថ្មោង​នៃ​ការ​ជក់​បារី​អេឡិចត្រូនិក​នេះ​ការ​ស្រាវជ្រាវ​ដែល​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សុខភាព​រយៈពេល​វែង​គឺ​មិន​ទាន់​មាន​នៅ​ឡើយ។

    កាន់​តែ​ឆាប់​ជក់​កាន់​តែ​ឆាប់​ខូច​សុខភាព

    នៅ​ប្រទេស​ម៉ាឡេស៊ី​ការ​ជាវ​បារី​គឺ​ខុសច្បាប់​សម្រាប់​អតិថិជន​ដែល​មាន​អាយុ​តិច​ជាង​១៨​ឆ្នាំ ​ប៉ុន្តែ​ច្បាប់​ស្ដី​ពី​ការ​ជក់​បារី​អេឡិចត្រូនិក​គឺ​មិន​មាន​នោះ​ទេ​ដែល​របាយ​ការ​ណ៍​ខ្លះ​បាន​បង្ហាញ​ថា​មាន​កុមារ​អាយុ​៨​ឆ្នាំ​ទៀត​ផង​ដែល​ធ្លាប់​ជក់។ ការ​ញៀន​ជាតិ​នីកូទីន​ក្នុង​វ័យ​ក្មេង​នេះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​កាន់​តែ​ឆាប់​ក៏​ដូច​ជា​បញ្ហា​ដទៃ​ទៀត​ដែល​បង្ក​ពី​សារធាតុ​គីមី​ផ្សេង​ៗ​ក្នុង​បារី​អេឡិចត្រូនិក​នេះ។ យោង​តាម​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ អាយុ​ជា​មធ្យម​នៃ​អ្នក​ដែល​មាន​បញ្ហា​សួត​បណ្ដាល​មក​ពី​បារី​អេឡិចត្រូនិក​គឺ​មាន​តាំង​ពី​អាយុ​១៩​ឆ្នាំ​មក​ម្ល៉េះ។

    បារី​អេឡិចត្រូនិក​គ្មាន​ផល​ល្អ​អ្វី​នោះ​ទេ

    ដោយសារ​តែ​វិបត្តិ​សុខភាព​ដែល​ប៉ះពាល់​ដោយ​សារ​ការ​ជក់​បារី​អេឡិចត្រូនិក​មិន​ទាន់​សិក្សា​ច្បាស់​នៅ​ឡើយ​ អ្នក​ស្រាវជ្រាវ​នៅ​តែ​មិន​ទាន់​ហ៊ាន​សន្មត​ថា​សារធាតុ​គោល​អ្វី​ដែល​បង្ក​ឲ្យ​មាន​ផល​វិបាក​ទាំង​នេះ។ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​គឺ​ត្រូវ​ការ​រយៈពេល​យូរ​ដើម្បី​បាន​លទ្ធផល​ជាក់​លាក់តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​គ្រូពេទ្យ​ក៏​មិន​រង់ចាំ​រហូត​ដល់​ហួស​ពេល​នោះ​ដែរ។បម្រាម​នៃ​ការ​ជក់​បារី​អេឡិចត្រូនិក​បាន​កើន​ឡើង​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ។ការ​សម្រេច​ចិត្ត​ប្ដូរ​ប្រភេទ​ជក់​ក្នុង​ករណី​អ្នក​ដែល​ផ្លាស់​ប្ដូរ​ពី​ការ​ជក់​បារី​ធម្មតា​មក​បារី​អេឡិចត្រូនិក​​គឺ​មិន​ណែនាំ​នោះ​ទេ។ ក្នុង​ការ​ទប់​ស្កាត់​ទង្វើ​នេះ​ឲ្យ​បាន​ជោគ​ជ័យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ប្រព័ន្ធ​សេវា ​mQuit។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Vaping Is Suspected in a Fifth Death and Hundreds of Injuries. Science News, 2019.

    Oregon Health Authority : State investigating death from severe lung illness linked to vaping : External Relations Division : State of Oregon https://www.oregon.gov/oha/ERD/Pages/State-Investigating-Death-Severe-Lung-Illness-Link-Vaping.aspx (accessed Sep 15, 2019).

    Mystery vaping illness linked to sixth death https://www.independent.co.uk/news/world/americas/vaping-death-toll-e-cigarettes-illness-disease-vape-juul-thc-kansas-latest-a9100486.html (accessed Sep 15, 2019).

    Illinois Resident Experiencing Respiratory Illness After Vaping Dies | IDPH http://dph.illinois.gov/news/illinois-resident-experiencing-respiratory-illness-after-vaping-dies (accessed Sep 15, 2019).

    Jones, L. How Popular Has Vaping Become? BBC News. September 15, 2019.

    Fifth death from mysterious lung illness linked to vaping https://www.independent.co.uk/news/world/americas/vaping-mysterious-lung-illness-death-toll-five-new-england-journal-medicine-a9095536.html (accessed Sep 15, 2019).

    Almost One in 20 U.S. Adults Now Use e-Cigarettes. Reuters. August 27, 2018.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 22/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: