backup og meta

សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 26, 2019

    សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក

    ស្រុកខ្មែរយើង ការប្រើប្រាស់​បារីអេឡិចត្រូនិក (E-Cigarette) ត្បិតមិនទាន់​មាន​ច្រើន តែក៏មាន​ការកើនឡើង​មិនស្ទើរដែរ។ ចំណែក​នៅ​អាមេរិកវិញ ដោយសារ​ចំនួន​ក្មេងជំទង់ ជាពិសេស​សិស្ស ប្រើប្រាស់​បារីប្រភេទ​នេះ កើនឡើង​ខ្លាំង ក្រុមប្រឹក្សាភិបាល​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ឯកភាព​លើ​បម្រាម លក់ និង​ចែកចាយ​ផលិតផល​នេះ កាលពី​ថ្ងៃ​ទី២៥ ខែ​មិថុនា ២០១៩។

    ប្រសិនបើ​បម្រាម​លើ​ការលក់ និង​ចែកចាយ​បារី​អេឡិចត្រូនិក ត្រូវ​ឯកភាព​ពី​រដ្ឋបាល​ចំណីអាហារ និង​ឱសថ សហព័ន្ធ (FDA) ទៀតនោះ សាន់ហ្វ្រាន់ស៊ីស្កូ នឹង​ក្លាយជា​ទីក្រុង​ទី១ របស់​អាមេរិក លែងមាន​ការប្រើប្រាស់​បារីប្រភេទ​នេះ​ហើយ។

    ទិន្នន័យ​ពីរដ្ឋបាល​សហព័ន្ធ កាលពី​ឆ្នាំ​២០១៨ បង្ហាញ​ថា សិស្ស​វិទ្យាល័យ ប្រើប្រាស់​បារីអេឡិចត្រូនិក កើនឡើង ៧៨% ។ ចំណែក​ក្រុមហ៊ុន​ផលិត​បារីអេឡិចត្រូនិក Juul ដែល​មាន​ស្នាក់ការ​នៅ​ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក៏បញ្ជាក់​ថា ការលក់​បារីអេឡិចត្រូនិក កើនឡើង​យ៉ាងខ្លាំង នៅ ២​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​អ្នកទិញ និង​ប្រើប្រាស់​ច្រើនជាងគេ គឺ​ក្មេងជំទង់។

    តាម​អង្គការសុខភាព​ពិភពលោក បារីអេឡិចត្រូនិក ត្រូវ​គិតថា សុវត្ថិភាព​ជាង​បារីធម្មតា ដែល​សម្លាប់​ពាក់កណ្ដាល​នៃជីវិត​អ្នកប្រើប្រាស់។ ប៉ុន្ដែ​ផលប៉ះពាល់​សុខភាព​រយៈពេល​វែង នៃ​បារី​អេឡិចត្រូនិក នៅ​តែមិន​ដឹង​នៅឡើយ​ទេ។

    គួរបញ្ជាក់​ថា បារីអេឡិចត្រូនិក ស្ថិតនៅ​តំបន់​ប្រផេះ នៃ​ច្បាប់ អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ រដ្ឋបាល FDA កាលពី​ខែ​មីនា ២០១៩ គ្រោង​នឹង​ដាក់​បម្រាម​លើ​បារី​ប្រភេទ​នេះ នៅ​ឆ្នាំ​២០២១។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម