brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

បារីអេឡិចត្រូនិក(E-cigarette) ពីមុន ត្រូវ​អះអាង​ថា អាច​ជួយ​ផ្ដាច់​ការ​ជក់បារី​ធម្មតា ហើយ​មាន​សុវត្ថិភាព​ជាង​ការ​ជក់បារី​ធម្មតា​ទៅទៀត។ ប៉ុន្ដែ​ថ្មីៗ E-cigarette ឬ​អ្នក​ខ្លះស្គាល់​ថា Vape បាន​បង្ក​គ្រោះថ្នាក់​ដល់​យុវជន​អាមេរិក​ជាច្រើន ហើយ​លទ្ធផល​ការសិក្សា​ចុងក្រោយ បញ្ជាក់​ថា បារី​អេឡិចត្រូនិច ប៉ះពាល់​សរសៃឈាម ទោះ​ជក់​ដោយ​គ្មាន​ជាតិ​នីកូទីន​ក៏ដោយ។

ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

ការសិក្សា​ថ្មីនេះ ធ្វើឡើង​ដោយ​សាលាឱសថសាស្ត្រ នៃ​សាកលវិទ្យាល័យ Pennsylvania Perelman របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ៣១​នាក់ ដែល​​មិនដែល​ជក់បារី​នោះទេ។ មនុស្ស​ទាំង ៣១​នាក់ បាន​ពិនិត្យ MRI ទាំង​មុន និង​ក្រោយ​ជក់​បារី E-cigarette ដែល​មាន​សមាសធាតុ Propylene glycol និង Glycerol។

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

បារីអេឡិចត្រូនិក Hello គ្រូពេទ្យ

ក្រោយ​ជក់ E-cigarette អ្នក​ចូលរួម​ក្នុង​ការសិក្សា ត្រូវពិនិត្យ​ឃើញ​ថា មាន​បម្រែបម្រួល​ជាច្រើន បង្ហាញ​ពី​សកម្មភាព​ប្រតិកម្ម​សរសៃឈាម ដែល​ត្រូវ​ចាត់ទុក​ជា​ការ​ខូច​សរសៃ​ឈាម​បណ្ដោះអាសន្ន។ ប៉ុន្ដែ​ប្រសិនបើ​វា​កើតឡើង​ច្រើនដង នោះ​វា​នឹង​បណ្ដាល​ឲ្យ​រលាក និង​ធ្លាក់ចុះ​មុខងារ​សរសៃ​ឈាម។

គួរបញ្ជាក់​ថា ការសិក្សា​ពីមុន រកឃើញ​ថា ការជក់ E-cigarette បង្កើន​ការរលាក និង​ខូចជាលិកា​ប្រឆាំង​ស្ត្រេស ដែល​អាច​ត្រឡប់​មក​ធម្មតា​វិញ ពី ១-៣​ឆ្នាំ ក្រោយ​ជក់។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 04/10/2023