backup og meta

ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 04, 2023

    ជក់ E-Cigarette ឬVape ប៉ះពាល់សរសៃឈាម ទោះគ្មានជាតិនីកូនទីនក៏ដោយ

    បារីអេឡិចត្រូនិក(E-cigarette)  ពីមុន ត្រូវ​អះអាង​ថា អាច​ជួយ​ផ្ដាច់​ការ​ជក់បារី​ធម្មតា ហើយ​មាន​សុវត្ថិភាព​ជាង​ការ​ជក់បារី​ធម្មតា​ទៅទៀត។ ប៉ុន្ដែ​ថ្មីៗ E-cigarette ឬ​អ្នក​ខ្លះស្គាល់​ថា Vape បាន​បង្ក​គ្រោះថ្នាក់​ដល់​យុវជន​អាមេរិក​ជាច្រើន ហើយ​លទ្ធផល​ការសិក្សា​ចុងក្រោយ បញ្ជាក់​ថា បារី​អេឡិចត្រូនិច ប៉ះពាល់​សរសៃឈាម ទោះ​ជក់​ដោយ​គ្មាន​ជាតិ​នីកូទីន​ក៏ដោយ។

    ការសិក្សា​ថ្មីនេះ ធ្វើឡើង​ដោយ​សាលាឱសថសាស្ត្រ នៃ​សាកលវិទ្យាល័យ Pennsylvania Perelman របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ៣១​នាក់ ដែល​​មិនដែល​ជក់បារី​នោះទេ។ មនុស្ស​ទាំង ៣១​នាក់ បាន​ពិនិត្យ MRI ទាំង​មុន និង​ក្រោយ​ជក់​បារី E-cigarette ដែល​មាន​សមាសធាតុ Propylene glycol និង Glycerol។

    ក្រោយ​ជក់ E-cigarette អ្នក​ចូលរួម​ក្នុង​ការសិក្សា ត្រូវពិនិត្យ​ឃើញ​ថា មាន​បម្រែបម្រួល​ជាច្រើន បង្ហាញ​ពី​សកម្មភាព​ប្រតិកម្ម​សរសៃឈាម ដែល​ត្រូវ​ចាត់ទុក​ជា​ការ​ខូច​សរសៃ​ឈាម​បណ្ដោះអាសន្ន។ ប៉ុន្ដែ​ប្រសិនបើ​វា​កើតឡើង​ច្រើនដង នោះ​វា​នឹង​បណ្ដាល​ឲ្យ​រលាក និង​ធ្លាក់ចុះ​មុខងារ​សរសៃ​ឈាម។

    គួរបញ្ជាក់​ថា ការសិក្សា​ពីមុន រកឃើញ​ថា ការជក់ E-cigarette បង្កើន​ការរលាក និង​ខូចជាលិកា​ប្រឆាំង​ស្ត្រេស ដែល​អាច​ត្រឡប់​មក​ធម្មតា​វិញ ពី ១-៣​ឆ្នាំ ក្រោយ​ជក់។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម