backup og meta

បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 16, 2022

    បញ្ហាសុខភាពភ្នែកទាំងនេះ អាចកើតលើអ្នកជក់បារី

    ឥទ្ធិពលអាក្រក់ៗពីការជក់បារី បានកើតមានច្រើនស្ទើតែគ្រប់ផ្នែកនៃសរីរាង្គកាយ មិនមែនមានតែសួតតែមួយមុខនោះទេ សូម្បីតែប្រព័ន្ធខួរក្បាល សរសៃឈាម បេះដូង និងភ្នែកផង ក៏រងផលប៉ះពាល់ជាខ្លាំង បង្ករជាជំងឺផ្សេងៗ។ ជាក់ស្ដែងណាស់ទៅហើយដែល រូបមន្ដថ្នាំជក់ ក្នុងបារីមួយដើម ត្រូវបានរួមផ្សំមកជាមួយនូវសារធាតុគីមីពុលជាច្រើនដើម្បីរក្សាបាននូវ​គុណភាព និងរសជាតិ។ ដោយឡែកបច្ចុប្បន្ន តាមការមើលឃើញជាក់ស្ដែង ការជក់បារី ហាក់មានភាពពេញនិយមក្នុងបណ្ដាសង្គមយុវជន ដូច្នេះតើអ្នក​ទាំង​នោះ​អាចនឹងជួបបញ្ហាអ្វីខ្លះទៅដល់ភ្នែក?

    ១.ជំងឺភ្នែកឡើងបាយ

    ជំងឺភ្នែកឡើងបាយ មិនមែន​កើត​តែ​លើ​អ្នកមានវ័យចំណាស់នោះទេ សម្រាប់មនុស្សវ័យជំទង់ ក៏អាចកើតមានដែរ​ ប្រ​សិន​បើអអ្នក​ទាំង​នោះ​មានទម្លាប់ជក់បារី។ ជំងឺភ្នែកឡើងបាយ​មានរោគសញ្ញា ឡើងដុំពកស​ផ្នែកខាងមុខនៃកញ្ចក់ភ្នែក ដែលបង្ករឲ្យ​អ្នកជំងឺ មើលពុំសូវច្បាស់ ហើយតែងមានហូរទឹកភ្នែកជាប្រចាំ។ អ្នកជក់បារីអាចប្រឈមនឹងបញ្ហានោះក៏ព្រោះតែ នៅក្នុងផ្សែងបារីមាន ផ្ទុកនូវសារធាតុគឺមីពុលជាច្រើន ដែលបានបំប្លែងខ្លួនក្នុងផ្សែង។ តួយ៉ាងត្រឹមតែសារធាតុគីមីមួយប្រភេទ ដែលត្រូវបាន​គេស្គាល់ជាសាមញ្ញគឺ នីកូទីន ។ នីកូទីន គឺជាសារធាតុគីមីញៀន ដែលអាចបង្កើតរសនិយមទៅដល់អ្នកជក់ ហើយអ្នក​ជក់​ភាគ​ច្រើនពិបាកនឹងផ្ដាច់វាខ្លាំងណាស់។ នីកូទីន និងកាបូនម៉ូណូអុកស៊ីតផ្សេងទៀត អាច​បណ្តាលឲ្យ កើតជំងឺ ខ្លាញ់ នៅក្នុងសរសៃ​​​ឈាមរបស់ភ្នែក ដែលនាំឱ្យមើលឃើញមិនច្បាស់ក៏បង្ករឲ្យភ្នែកឡើងបាយ។

    អត្ថបទគួរអាន៖

  • ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​?
  • លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ
  • អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា
  • តិចនិក​ងាយ​ៗ បញ្ចៀស​ការ​ឆ្លង​មេរោគ​ភ្នែក​ទូទៅ
  • ប្រយ័ត្ន! ភ្នែកឡើងបាយ​ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
  • ២.ជំងឺភ្នែកស្ងួត

    ផលវិបាក នៃ​ជំងឺនេះកើតឡើងនៅពេលដែលភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់។ ការជក់បារី ក៏ជាមូលហេតុដែលអាចបង្កររោគសញ្ញានៃជំងឺនេះ កើតឡើង ព្រោះថាសារធាតុគីមីពុល ក្នុងផ្សែងបារី ដែលអ្នកជក់ស្រូបចូលទៅក្នុងសួត នឹងបំប្លែង​ខ្លួនបញ្ចេញនូវធាតុគីមីពុល ហើយជ្រាបចូលតាមប្រព័ន្ធចរន្ដសរសៃឈាមក្នុងភ្នែក។ ភ្នែកអាចនឹងប្រឈមនូវការ​រង​ផល​ប៉ះ​ពាល់ ដូចជា ការរលាក ជាដើម។ ចំពោះអ្នកមានជំងឺនេះស្រាប់ អាចរឹតតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង។ បន្ថែមពី​លើ​នេះទៅ​ទៀត ផលអាក្រក់ពីផ្សែងបារី ក៏បង្ករឲ្យមានជំងឺ ចុះខ្សោយការសម្លឹងតាមវ័យ (AMD)ផងដែរ។ តាមការប្រៀប​ធៀប រវាងអ្នក​ជក់បារី និង​អ្នកអត់ជក់ ការសម្លឹងមានភាពភ្លឺច្បាស់​ខុសគ្នា ៣០%។

    ភ្នែកស្ងួត

    ៣.ជំងឺខ្វាក់ពណ៌

    ជំងឺនេះទាក់ទងនឹងការសម្លឹងបែងចែកពណ៌ ខណៈប្រព័ន្ធសរសៃប្រសាទអុបទិក ត្រូវបានដំំំណើរការឡើងដោយលំហូរ នៃសរសៃ​ឈាម ផ្សារភ្ជាប់​ពី​​ខួរក្បាល ទៅនឹងភ្នែក។ វាក៏អាចបណ្ដាលឲ្យមានបញ្ហាកើតឡើងពីការជក់បារី ខណៈដែលសារធាតុគីមីពុល ក្នុង​ផ្សែងបារី បានបង្កើត​​ជាកំណកខ្លាញ់ ក្នុងសរសៃឈាមនីមួយៗ។ បញ្ហានេះ អាចបណ្ដាលឲ្យឈានទៅដល់ មានជំងឺងងឹតភ្នែក ក្នុងវ័យក្មេង។ បន្ថែមពីនេះទៅ​ទៀត ការជក់បារី ក៏អាចបង្ករបញ្ហាស្ទះសរសៃឈាមសរសៃប្រសាទ ដែលអាចបង្ករឲ្យសរសៃឈាមឡើងប៉ោង និងឈាមកកជា​ដើម។ ដូច​គ្នា​ដែរ ការជក់បារី មិនត្រឹមតែមានគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់នោះទេ ថែមទាំងប៉ះពាល់អ្នកជំវិញខ្លួនថែមទៀត​ផង។

    ចំណុចសំខាន់

    ផ្សែងបារីត្រូវបានផ្សំឡើងពីសារធាតុគីមី ពុល ជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ដូច្នេះការស្រូបចូលអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាតិពុលឆ្លងកាត់ពីសួតចូលទៅក្នុងចរន្តឈាម រាលដាលសារធាតុពុលទាំងនេះពេញរាងកាយ រួមទាំងភ្នែករបស់យើងផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម