ប្រភេទថ្នាំបន្តក់ភ្នែក
ថ្នាំបន្តក់ភ្នែកដែលមានលក់នៅតាមឱសថស្ថាននានាមានដូចជាថ្នាំបន្តក់ភ្នែកសម្រាប់ព្យាបាលភ្នែកក្រហម ថ្នាំបន្តក់ភ្នែកសម្រាប់ផ្ដល់សំណើមដល់ភ្នែក និងថ្នាំបន្តក់ភ្នែកសម្រាប់ភ្នែកអាលែកហ្ស៊ី។ យ៉ាងណាមិញ ថ្នាំបន្តក់ភ្នែកទាំងនេះមានប្រសិទ្ធភាពផ្សេងៗគ្នា ហើយថ្នាំបន្តក់ភ្នែកខ្លះមានសុវត្ថិភាពក្នុងការប្រើប្រាស់រយៈពេលវែង ខណៈពេលដែលថ្នាំបន្តក់ភ្នែកខ្លះទៀតអាចប្រើប្រាស់តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
ថ្នាំបន្តក់ភ្នែកសម្រាប់ផ្ដល់សំណើមដល់ភ្នែក
ប្រសិនបើភ្នែករបស់យើងប៉ះពាល់ជាមួយនឹងកញ្ចក់អេក្រង់ជាប្រចាំនោះ យើងអាចព្រិចភ្នែកញឹកញាប់ជាងធម្មតា។ នៅក្នុងករណីដែលមិនមានការបន្ថែមប្រេងទេនោះ ភ្នែកនឹងចាប់ផ្ដើមស្ងួត ព្រមទាំងមានអារម្មណ៍មិនស្រួល។ ជាក់ស្ដែង ថ្នាំបន្តក់ភ្នែកប្រភេទ(Artificial tears) ត្រូវបានប្រើប្រាស់ដើម្បីផ្ដល់សំណើមដល់ភ្នែក នៅពេលភ្នែកស្ងួត ហត់នឿយ ឬក្រហាយ។ មូលហេតុដទៃទៀតដែលបណ្ដាលឲ្យភ្នែកស្ងួតរួមមានការបំពុល សារធាតុដែលធ្វើឲ្យអាលែកហ្ស៊ីនៅក្នុងខ្យល់ ថ្នាំជាក់លាក់មួយចំនួន និងការប្រែប្រួលអ័រម៉ូន។ តើយើងអាចប្រើប្រាស់ថ្នាំបន្តក់ភ្នែកប្រភេទArtificial tearsរាល់ថ្ងៃបានទេ?