backup og meta

ទម្លាប់​ប្រចាំថ្ងៃទាំងនេះ អាចប៉ះពាល់​សុខភាពភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 28, 2022

    ទម្លាប់​ប្រចាំថ្ងៃទាំងនេះ អាចប៉ះពាល់​សុខភាពភ្នែក

    អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ថា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ភ្នែក។ សុខភាពភ្នែកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់គ្នា ដូច្នេះហើយ ទាមទារការឲ្យ​មាន​ការ​ថែ​ទាំ​យ៉ាងយកចិត្ដទុកដាក់ មិនអាចប្រហែសបានឡើយ។ អត្ថបទនេះ នឹងបង្ហាញនូវចំនុចមួយចំនួនអំពីទម្លាប់ប្រចាំថ្ងៃដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពភ្នែក។​

    ១.ការជក់បារី

    គ្នា​យើង​ភាគច្រើន តែងយល់ថា ការជក់បារីអាចបង្ករផលប៉ះពាល់តែលើ សួត និងខួរក្បាលតែប៉ុណ្ណោះ ប៉ុន្ដែមិនដូច្នោះទេ ការជក់បារី ក៏ជះឥទ្ធិពលទៅដល់ភ្នែកផងដែរ។ តាមការសិក្សា ទៅលើដំណើរការចុះខ្សោយនៃភាពមើលច្បាស់របស់ភ្នែកទៅ​តាម​វ័យ​បានបង្ហាញថា អ្នកជក់បារីអាចប្រឈមនឹងការព្រិលភ្នែក មុនអាយុដល់​ទៅ​ ២០ឆ្នាំ ព្រោះថា ក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីពុលច្រើនប្រភេទ។ សារធាតុ​ពុល​ទាំង​នេះ​បង្កផល​ប៉ះពាល់ដល់​ប្រស្រីភ្នែកខាងក្នុង និងចរន្ដឈាម នាំ​ឲ្យ​ឈាម​រត់​ទៅភ្នែកមិនគ្រប់គ្រាន់ទើបអាចបណ្ដាល ភ្នែករបស់យើង​មានភាពចុះខ្សោយបាន។ ការជក់បារីមិនត្រឹមតែបង្ករគ្រោះថា្នក់ដល់ខ្លួនឯងទេ សូម្បីអ្នកជុំវិញខ្លួនក៏ទទួលរងផលប៉ះពាល់ដែរ។

    ២.ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង

    ពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ ជាប្រភពបញ្ហាខ្លាំងដែលជះឥទ្ធិពលមកលើខ្លួនរបស់យើង។ មិនថាស្បែក ឬភ្នែកនោះទេគឺ​អាច​ប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ បើសិនជាមិនបានការពារ។ យ៉ាងណាមិញ ចំពោះភ្នែកវិញ នៅពេលដែលយើង​ធ្វើដំណើរចេញក្រៅដោយគ្មានការ​ការពារ មានដូចជា ឆ័ត្រ មួកហាមធំ ឬ​វែនតាការពារពន្លឺ នោះពេល​យើង​សម្លឹងទៅក្រៅនឹង​មានអារម្មណ៍ឆាប់ក្ដៅភ្នែក ខុសពីធម្មតា។ ជាចំណុចនេះហើយ ដែលយើង​ត្រូវការពារជាមុន មុនពេលពេលធ្វើដំណើរចេញក្រៅ។

    ៣.ប្រើ​ប្រាស់​ឧបករណ៍​អេរឡិចត្រូនិក​ច្រើន​​

    ភ្នែក ក៏​មិន​ខុសពី​រាង​កាយ​យើង​​ដែរ គឺ​ត្រូវ​ការ​សម្រាក​ដូច​គ្នា។ ការ​ប្រើ​ភ្នែក សម្លឹក​យូរ​​ជាពិសេសពេលនៅ​ពេល​យប់​ អាច​បណ្ដាលឲ្យប៉ះពាល់ដល់ភ្នែក មិនថាយើង​សម្លឹងកុំព្យូទ័រ ឬទូរស័ព្ទនោះទេ។ ការសម្លឹងយូរ អាច​បណ្ដាលឲ្យភ្នែកកើតជំងឺម្យ៉ាងគឺ ជំងឺភ្នែកស្ងួត។ ជំងឺភ្នែកស្ងួត នឹងវិវត្ដទៅជា​ជំងឺឈឺភ្នែក​ ព្រោះ​រាល់ពេលយើង​ព្យាយាមសម្លឹងខ្លាំង​ដោយមិនព្រិចភ្នែក នោះកោសិការខាងក្រៅភ្នែក ជាមួយនឹងត្របកភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់ ដើម្បីផ្សើម​គ្រាប់ភ្នែកនោះទេ។ ដូច្នេះដើម្បី​ការពារ យើង​គួតែ​មានទម្លាប់ព្រិចភ្នែកឲ្យបានញឹកញាប់ និង​បន្ថយពន្លឺឧបករណ៍ទាំងនោះ ទើបអាចកាត់បន្ថយគ្រោះថា្នក់នេះបាន។

    ថែភ្នែក

    ៤.គេងជាមួយនឹងគ្រឿងសម្អាង និង លែនពាក់ភ្នែក

    លែនពាក់ភ្នែក និងគ្រឿងសម្អាង​ពិតជាមានសារៈសំខាន់ក្នុងការជួយតុបតែង លើកសម្រស់របស់យើង​ ប៉ុន្ដែមិនមែន​មាន​ន័យថា យើង​ភ្លេចខ្លួនត្រូវរក្សាវាទុកនៅលើមុខរហូតនោះទេ។ ក្រោយពេលចប់ការងារ ឬពេលសម្រាក យើង​ត្រូវប្រញាប់លាង​សម្អាត​ចេញឲ្យអស់ និង​ឲ្យលឿនតាមដែរអាចធ្វើបាន។

    អត្ថបទ​គួរ​អាន៖ 

    ៥.ញីភ្នែក

    អ្នក​ទាំង​អស់​គ្នា​ទំនង​បានដឹងស្រាប់ហើយថា ភ្នែកគ្មានផ្នែកណាមាន​ភាពរឹងមាំអាចទប់ទល់នឹងការកកិតធ្ងន់ស្រាលបានឡើយ ដូច្នេះភ្នែកមិនអាចប្រឈមនឹងការញី ដោយដៃឬរបស់រឹងផ្សេងបានទេ។ បើមានភាពចាំបាច់ ដោយមានធូលី អ្វីផ្សេងចូលភ្នែក យើង​អាចស្វែងរកទឹកស្អាត​លុបលាង​ត្រង់ភ្នែក​ដោយថ្នមៗ តាមលទ្ធភាពដែលអាចធ្វើបាន។ នេះ​ដោយ​សារតែ​រាល់ធូលីផ្សេងៗ ដែលនៅជាប់ភ្នែក នឹងជ្រុះចេញដោយសារការបញ្ចេញទឹកភ្នែកធ្វើកម្មភាពដោយ​ត្របកភ្នែកជាប្រចាំ។

    ចំណុច សំខាន់

    ភ្នែក​មិន​ខុស​ពី​រាយ​កាយ​យើង​នោះទេ គឺ​ត្រូវ​ការការពារ និង​សម្រាក ដូច​គ្នា។ ដើម្បី​ឲ្យ​ភ្នែក​មាន​សុខ​ភាព​ល្អ​ត្រូវ​ចេះ​ការពារ​ភ្នែក​ពីពន្លឺព្រះអាទិត្យ កុំជក់បារី កុំ​ញី​ភ្នែក​ផ្ដេសផ្ដាស និង​មិន​ត្រូវ​ប្រើ​ប្រាស់​គ្រឿងអេឡិចត្រូនិក​យូរ​ម៉ោង​នោះទេ​។ បើ​សិន​ជា​យើង​ប្រើ​កុំ​ព្យូទ័រ​យូរម៉ោង​ក្នុង​មួយ​ថ្ងៃៗ គួរ​តែ​លៃលក​រក​ពេល​សម្រាក​ភ្នែក​ខ្លះ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Feb 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម