backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យភ្នែកស្ងួត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2021

ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យភ្នែកស្ងួត

ប្រយ័ត្ន! សម្លឹងអេក្រង់កុំព្យូទ័រយូរ អាចបណ្ដាលឲ្យកើតជំងឺភ្នែកស្ងួតមិនដឹងខ្លួន

គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​មាន​បញ្ហា​ឈឺ​ភ្នែក ស្ពឹក​ភ្នែក​ញឹក​ញាប់​ហើយ ព្រោះ​ត្រូវ​ធ្វើ​ការ​ងារ​ជាមួយ​កុំព្យូទ័រ ឬ​ទូរស័ព្ទ អ៊ីចឹង ត្រូវ​សម្លឹង​អេក្រង់​ឧបករណ៍​អស់​នោះ​យូរ។ ភ្នែក​ដ្បិត​តែ​មិន​សូវ​ឈឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ តែ​វា​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ​ផ្សេងៗ​ដូច ភ្នែក​ឡើង​បាយ ឬ​ភ្នែក​ស្ងួត​ជាដើម។

ទាក់​ទង​នឹង​បញ្ហា​ភ្នែក​ស្ងួត មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​អាច​កើត​មាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​កើត​ទៅ​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង និង​មនុស្ស​ស្រី​មាន​ភាគ​រយ​ខ្ពស់​ប្រឈម​នឹង​ជំងឺ​ភ្នែក​ស្ងួត​ជាង​មនុស្ស​ប្រុស។

បញ្ហា​ស្ត្រេស

មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត

– ១៤% មាន​ទឹក​ភ្នែក​មិន​គ្រប់​គ្រាន់​ដោយ​សារ​ខ្វះ​ខាត​ទឹក​ភ្នែក​បណ្ដោះ​អាសន្ន

– ៨៦% អ្នក​ជំងឺ​មាន​ទឹក​ភ្នែក​ធម្មតា​ តែ​ទឹក​ភ្នែក​នោះ​គ្មាន​គុណភាព

– ការ​រលាក​រ៉ាំ​រ៉ៃ​នៃ​ត្របក​ភ្នែក

– ការ​ស្ងួត​ភ្នែក​ដោយ​សារ​មាន​រំហួត​ទឹក​ភ្នែក​៖ ការ​សម្លឹង​កុំព្យូទ័រ ឬ​មើល​ទូរទស្សន៍​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ នៅ​ក្រោម​កង្ហារ​។ល។

រោគ​សញ្ញា​​ជំងឺ​ផ្នែក​ស្ងួត

-​ ក្នុង​ភ្នែក​មាន​អារម្មណ៍​ឈឺ​ចាក់​ៗ

– ក្រហាយ​ភ្នែក

– រមាស់​ក្នុង​ភ្នែក

– ហៀរ​ទឹក​ភ្នែក

– ស្រវាំង​ភ្នែក

– ចាញ់​ពន្លឺ​ថ្ងៃ និង​ឈឺ​ចាប់​ភ្នែក

– មាន​អារម្មណ៍​ដូច​មាន​គ្រាប់​ខ្សាច់​ក្នុង​ភ្នែក។ល។

មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ថា ក្នុង​ករណី​ដែល​ជួប​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក គឺ​ត្រូវ​ទៅ​ពិគ្រោះ​រក​វិធី​សាស្ត្រ​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ភ្នែក។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម