២.ជំងឺភ្នែកស្ងួត
ផលវិបាក នៃជំងឺនេះកើតឡើងនៅពេលដែលភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់។ ការជក់បារី ក៏ជាមូលហេតុដែលអាចបង្កររោគសញ្ញានៃជំងឺនេះ កើតឡើង ព្រោះថាសារធាតុគីមីពុល ក្នុងផ្សែងបារី ដែលអ្នកជក់ស្រូបចូលទៅក្នុងសួត នឹងបំប្លែងខ្លួនបញ្ចេញនូវធាតុគីមីពុល ហើយជ្រាបចូលតាមប្រព័ន្ធចរន្ដសរសៃឈាមក្នុងភ្នែក។ ភ្នែកអាចនឹងប្រឈមនូវការរងផលប៉ះពាល់ ដូចជា ការរលាក ជាដើម។ ចំពោះអ្នកមានជំងឺនេះស្រាប់ អាចរឹតតែមានភាពធ្ងន់ធ្ងរកាន់តែខ្លាំង។ បន្ថែមពីលើនេះទៅទៀត ផលអាក្រក់ពីផ្សែងបារី ក៏បង្ករឲ្យមានជំងឺ ចុះខ្សោយការសម្លឹងតាមវ័យ (AMD)ផងដែរ។ តាមការប្រៀបធៀប រវាងអ្នកជក់បារី និងអ្នកអត់ជក់ ការសម្លឹងមានភាពភ្លឺច្បាស់ខុសគ្នា ៣០%។

៣.ជំងឺខ្វាក់ពណ៌
ជំងឺនេះទាក់ទងនឹងការសម្លឹងបែងចែកពណ៌ ខណៈប្រព័ន្ធសរសៃប្រសាទអុបទិក ត្រូវបានដំំំណើរការឡើងដោយលំហូរ នៃសរសៃឈាម ផ្សារភ្ជាប់ពីខួរក្បាល ទៅនឹងភ្នែក។ វាក៏អាចបណ្ដាលឲ្យមានបញ្ហាកើតឡើងពីការជក់បារី ខណៈដែលសារធាតុគីមីពុល ក្នុងផ្សែងបារី បានបង្កើតជាកំណកខ្លាញ់ ក្នុងសរសៃឈាមនីមួយៗ។ បញ្ហានេះ អាចបណ្ដាលឲ្យឈានទៅដល់ មានជំងឺងងឹតភ្នែក ក្នុងវ័យក្មេង។ បន្ថែមពីនេះទៅទៀត ការជក់បារី ក៏អាចបង្ករបញ្ហាស្ទះសរសៃឈាមសរសៃប្រសាទ ដែលអាចបង្ករឲ្យសរសៃឈាមឡើងប៉ោង និងឈាមកកជាដើម។ ដូចគ្នាដែរ ការជក់បារី មិនត្រឹមតែមានគ្រោះថ្នាក់ដល់ខ្លួនឯងតែម្នាក់នោះទេ ថែមទាំងប៉ះពាល់អ្នកជំវិញខ្លួនថែមទៀតផង។
ចំណុចសំខាន់
ផ្សែងបារីត្រូវបានផ្សំឡើងពីសារធាតុគីមី ពុល ជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ដូច្នេះការស្រូបចូលអាចបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ជាតិពុលឆ្លងកាត់ពីសួតចូលទៅក្នុងចរន្តឈាម រាលដាលសារធាតុពុលទាំងនេះពេញរាងកាយ រួមទាំងភ្នែករបស់យើងផងដែរ។