សុខភាពភ្នែក

សុខភាព​ភ្នែក - ភ្នែក​សំខាន់​បំផុត​ ​ បើ​ភ្នែក​មាន​បញ្ហា ឬ​ជំងឺ ធ្វើ​ឲ្យ​រាងកាយ​ទាំង​មូល​អាច​ទទួល​ឥទ្ធិពល​អាក្រក់​ដូច​គ្នា។ ​ជំងឺ​ភ្នែក​ឧស្សាហ៍​កើត​ញឹក​ញាប់​មាន ​​ស្រវាំងភ្នែក ​ជំងឺ​ភ្នែក ​ការថែទាំភ្នែក ​ជំងឺទឹកដក់បាតភ្នែក ​ភ្នែក​ឡើង​បាយ និង​​បញ្ហា​ភ្នែក​ផ្សេងទៀត បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក សុខភាពភ្នែក

បញ្ហាភ្នែកផ្សេងទៀត

វិធី៤យ៉ាងជួយព្យាបាលអាការៈជាំភ្នែក បែបងាយៗ​នៅផ្ទះ

ជាំភ្នែកជាអាការៈមួយស្ដែងឡើងដោយសារការជាំឈាមក្នុងសរសៃឈាម ដែលព័ទ្ធជុំវិញបរិវេណភ្នែកក្រោយពីប៉ះទង្គិចនឹងអ្វីមួយ។ អាការៈធ្ងន់ធ្ងរអាចបណ្ដាលឲ្យហើមនៅត្រង់កន្លែងជាំ ដូច្នេះត្រូវទៅជួបជាមួយគ្រូពេទ្យ ប៉ុន្ដែបើស្រាលវិញអាចអនុវត្ដវិធីព្យាបាលដោយខ្លួនឯងនៅផ្ទះ។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ស្អំទឹកកក ស្អំទឹកកកគឺជាវិធីព្យាបាលងាយៗ យើងអាចចំណាយពេលស្អំចន្លោះពី ២៤ ទៅ ៤៨ម៉ោង ក្នុងអំឡុងពេលមានរបួសដើម្បីកាត់បន្ថយការៈជាំឈាមក្រោមស្បែក។ យើងអាចស្អំកន្លែងរបួស ម្ដងចន្លោះពី ១០ ទៅ ២០នាទី ស្អំ២ដងក្នុងមួយថ្ងៃនឹងជួយឲ្យរបួសឆាប់ជាសះស្បើយ។ ២.ស្អំកម្ដៅ ការស្អំកម្ដៅមានលក្ខណៈខុសគ្នាបន្ដិចបន្ដួចនឹងការស្អំទឹកកក ពោលយើងអាចអនុវត្ដវិធីនេះ ចន្លោះពី ១២ម៉ោង ទៅ២៤ម៉ោង ក្នុងកំលុងមានរបួស។ ស្អំកម្ដៅយើងអាចស្អំជាមួយនឹងកន្សែងជ្រលក់ទឹកក្ដៅពូតឲ្យស្ងួតបន្ដិច ស្អំនៅកន្លែងមានរបួស ចន្លោះពី ៥ ទៅ ១០នាទី អនុវត្ដវីធីនេះឲ្យបាន២ដងក្នុងមួយថ្ងៃនឹងជួយឲ្យឆាប់ជាសះស្បើយដូចគ្នា។ ៣.ម៉ាស្សាថ្នមៗ វីធីម៉ាស្សាថ្មមៗ អាចធ្វើបាននៅពេលដែលអ្នករបួសមានអារម្មណ៍រមាស់បន្ដិចៗ ឬហើមនៅត្រង់បរិវេណដែលមានស្នាមជាំ។ ព្រោះការម៉ាស្សា អាចជួយជំរុញឲ្យចរន្ដឈាមដំណើរការបានស្រួល និងកាត់បន្ថយអាការៈហើមបានលឿន។ ប៉ុន្ដែប្រសិនបើអ្នករបួសមានការឈឺចាប់ខ្លាំង វិធីនេះមិនបាច់អនុវត្ដនោះទេ ដោយប្ដូរមកការស្អំទឹកកកវិញ ជួយកាត់បន្ថយការឈឺចាប់។ [embed-health-tool-bmi] ៤.ញ៉ាំវីតាមីន C វីតាមីន C ក៏មានចំណែកក្នុងការព្យាបាលជាំភ្នែកបានផងដែរ។ ព្រោះវីតាមីនប្រភេទនេះ មានតួនាទីជួយបង្កើតខូលឡាជែនជំនួយកោសិកាស្បែក និង ជួយឲ្យចរន្ដឈាមដើរបានល្អ។ យើងអាចញ៉ាំអាហារដែលសម្បូរជាតិវីតាមីន C ជាប្រចាំនឹងជួយឲ្យជំរុញការព្យាបាលបានជាសះស្បើយរហ័ស។ តើការជាំភ្នែកអាចចំណាយប៉ុន្មានទើបព្យាបាលជាសះស្បើយ? បញ្ហាជាំភ្នែកអាចចំណាយពេលព្យាបាល តិចឬច្រើន អាស្រ័យលើស្ថានភាពរបួសជាក់ស្ដែង […]


ជំងឺភ្នែក

វិធីមួយចំនួនអាចព្យាបាលពពែឆ្កែនៅផ្ទះបានដោយខ្លួនឯង

ពពែឆ្កែគឺជាជំងឺមួយប្រភេទស្ដែងឡើងដោយមានពកក្រហមអាចមានខ្ទុះលើត្របកភ្នែកខាងលើ ឬខាងក្រោម។ មូលហេតុដែលកើតជំងឺនេះគឺ មកពីការរលាកក្រពេញ មីបូមាន ដោយសារបាក់តេរី ឬវីរុស។ វាអាចកើតមានចន្លោះពី ១ ទៅ ២សប្ដាហ៍ ក្នុងករណីស្រាល តែករណីធ្ងន់អាចឈានដល់រាប់ ១ខែ។ ជំងឺនេះ​អាចជាសះស្បើយដោយខ្លួនឯង គ្រាន់តែចំណាយពេលយូរ តែ​ជា​ការ​ល្អគួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក​ ហើយ​ក្រៅពីនេះ​យើង​ក៏មានវិធី​នៅ​ផ្ទះ​មួយ​ចំនួន​ដែរ។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ស្អំកម្ដៅ វិធីស្អំកម្ដៅគឺយើងត្រូវយកក្រណាត់ស្អាត ឬកូនកន្សែងដៃ មកជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ ពូតឲ្យស្ងួតបន្ដិច រួចស្អំនៅលើកន្លែង ដែលកកើតពពែឆ្កែនោះរយៈពេលម្ដង ១៥នាទី ត្រូវអនុវត្ដបែបនេះ ឲ្យបាន៣ដងក្នុងមួយថ្ងៃ ព្រឹក ថ្ងៃ និងល្ងាច។ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។ ២.ម៉ាស្សាត្របកភ្នែក ការម៉ាស្សាមិនត្រឹមតែជាវិធីព្យាបាលប៉ុណ្ណោះទេ តែក៏ជួយអ្នកជំងឺកាត់បន្ថយការរមាស់ផងដែរ។ តួយ៉ាងអ្នកជំងឺពពែឆ្កែនឹងមានការមាស់តិចៗនៅត្រង់បរិវេណត្របកភ្នែក ដូច្នេះយើងអាចម៉ាស្សាថ្មមៗ នៅត្រង់បរិវេណនោះចន្លោះពី ៣ ទៅ ៤នាទី។ ការម៉ាស្សាអាចធ្វើ៣ដងក្នុងមួយថ្ងៃ ធ្វើបែបនេះដើម្បីឲ្យក្រពេញខ្លាញ់បើកចំហរ ដំណើរការធម្មតាឡើងវិញ។ ៣.កុំពាក់លែន ក្នុងអំឡុងពេលកើតពពែឆ្កែ មិនត្រូវពាក់លែនភ្នែកនោះទេ ត្រូវរក្សាអនាម័យឲ្យបានល្អ ទាំងត្របកភ្នែក និង គ្រាប់ភ្នែក។ ៤.បិទប្រទាលកន្ទុយក្រពើ យើងអាចយកប្រទាលកន្ទុយក្រពើ ដោយចៀរយកសាច់ មកបិទនៅកន្លែងដែលកើតពពែឆ្កែទុករយៈពេលយ៉ាងហោច១៥នាទី រួចចាំទៅលាងសម្អាតចេញ។ […]


ការថែទាំភ្នែក

ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក

មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹង ធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅ ដូចជាពន្លឺ កម្ដៅ ធូលី និង ខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេាលាសម្រាកយ៉ាង​ហោចបាន ៥ ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឲ្យសុខភាពកាន់តែល្អ គួរសម្រាកឲ្យបានចាប់ពី ៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។ ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ឬតិចជាង ៥ម៉ោង នឹងធ្វើឲ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល់ និង ករណីខ្លះអាចធ្វើឲ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។ តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកមានជំងឺធ្ងន់ធ្ងដែរទេ? មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួន អាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើ ក៏ជាមូលហេតុចម្បងមួយ ដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ […]


ជំងឺភ្នែក

កត្ដាទាំងនេះទើបបណ្ដាលឲ្យយើង ចុករួយភ្នែក

រួចភ្នែកជាអាការៈមួយស្ដែងឡើងនៅពេលដែល ភ្នែកមិនអាចសម្លឹងអ្វីមួយបានច្បាស់ល្អ នោះដោយសារការសម្លឹងមានរយៈពេលយូរ ប្រឈមនឹងចំណាំងផ្លាតពន្លឺ ឬត្រូវខ្យល់ខ្លាំង។ អាការៈនេះអាចកើតឡើងច្រើន មិនថាក្មេងឬចាស់នោះទេ ប្រសិនបានដឹងពីរបៀបនៃការពារភ្នែក​ឲ្យ​បានល្អ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុករួយភ្នែកអាចកើតឡើងរយៈពេលខ្លី ហើយក៏បាត់ទៅវិញដោយខ្លួនឯង។ ថ្វីដ្បិតតែមិនមែនជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែក៏ជាអាការៈមួយគួរព្រួយបារម្ភប្រសិនជាកើតឡើងញឹកញាប់ ដោយមិនមានវិធានការដោះស្រាយ។ រោគសញ្ញានៃអាការៈរួយភ្នែក ឈឺ អស់កម្លាំង ក្រហាយ ឬរមាស់ភ្នែក ភ្នែកស្ងួតឬហូរទឹកភ្នែក មើលឃើញមិនច្បាស់ ឈឺក្បាល រួយក ស្មា ឬខ្នង ចាញ់ពន្លឺ ការលំបាកក្នុងការផ្តោតអារម្មណ៍ មានអារម្មណ៍ថាអ្នកមិនអាចបើកភ្នែកបានអស់ មូលហេតុដែលបណ្ដាលឲ្យចុករួយភ្នែក សម្លឹងមើលអេក្រង់ឧបករណ៍ឌីជីថលច្រើន ភ្នែកបើកខ្លាំង មិនបានសម្រាក បើកបរផ្លូវឆ្ងាយ និងធ្វើសកម្មភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងការផ្តោតអារម្មណ៍ក្នុងរយៈពេលយូរ ត្រូវបានប៉ះពាល់នឹងពន្លឺភ្លឺឬចាំង ប្រឹងមើលក្នុងពន្លឺ មានជំងឺភ្នែកស្ងួត ត្រូវបានប៉ះពាល់នឹងខ្យល់ស្ងួតចេញពីកង្ហារ ប្រព័ន្ធកំដៅ ឬប្រព័ន្ធម៉ាស៊ីនត្រជាក់ អត្ថបទគួរអាន៖ ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​សារអ្វី? គ្រោះថ្នាក់អត់​? លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ អង្កេត​បញ្ហា​​ភ្នែក​ ៧ចំណុចនេះ ព្រោះ​អាច​បញ្ជាក់​ពី​​ស្ថានភាព​​​​សុខភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខុសៗគ្នា តិចនិក​ងាយ​ៗ បញ្ចៀស​ការ​ឆ្លង​មេរោគ​ភ្នែក​ទូទៅ ប្រយ័ត្ន! […]


ការថែទាំភ្នែក

ទាំងនេះជាពពួកអាហារល្អៗជួយឲ្យភ្នែកមានសុខភាពល្អ

ភ្នែកគឺជាសរីរាង្គយ៉ាងសំខាន់ជួយឲ្យយើងអាចមើលឃើញនូវអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន។ ហេតុនេះហើយ ការថែទាំភ្នែកឲ្យបានល្អ គឺជាកាតព្វកិច្ចដែលយើងមិនអាចរំលងបាន ពិសេសត្រូវស្គាល់ពីពពួកសារជាតិចិញ្ចឹមក្នុងរបបអាហារ ដែលយើងគួរញ៉ាំជាប្រចាំតែម្ដង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.វីតាមីន A វីតាមីន A ដើរតួយ៉ាងសំខាន់ ជួយឲ្យភ្នែកមើលឃើញភ្លឺច្បាស់ល្អ ពិសេសជួយឲ្យស្រទាប់ករនេ ដែលជាស្រទាប់សថ្លាផ្នែកខាងក្រៅភ្នែក មានសុខភាពល្អស្រស់ថ្លា។ មិនតែប៉ុណ្ណោះវីតាមីន A ក៏ជួយការពារភ្នែកពីជំងឺខ្វាក់មាន់បានផងដែរ។ យើងអាចស្វែងរក វីតាមីន A បាននៅក្នុងអាហារដូចជា  ស្វាយទុំ ល្ពៅ ទំលាប់ ដំឡូងជ្វា ក្រូច ស៊ុតផ្នែកពណ៌លឿង ថ្លើមសត្វ ខ្លាញ់ត្រី និង​ការ៉ុតជាដើម។ ២.វីតាមីន B ពពួកវីតាមីន B ក្នុងនោះមាន B1, B6, B12 និង ហ្វូលីកអាស៊ីតជួយការពារពីជំងឺបាត់បង់កំហើញតាមវ័យ។ ព្រោះវីតាមីននេះ អាចជួយកាត់បន្ថយបរិមាណ អាស៊ីត homocysteine ក្នុងសរសៃឈាមភ្នែកដែលបង្ក​ជា​ការប្រឈមកើនជំងឺនេះពេលចាស់ទៅ។ ការកើនឡើងកម្រិតអាស៊ីត homocysteine ក្នុងសរសៃឈាម បណ្ដាលឲ្យប៉ះពាល់ដល់ស្រទាប់រ៉េទីនក្នុងភ្នែក ទើបធ្វើឲ្យយើងចុះខ្សោយការមើល​ឃើញ មិនអាចមើលឃើញច្បាស់។ ការសិក្សាបានបង្ហាញថា ស្ដ្រីដែលខ្វះវីតាមីន […]


ជំងឺភ្នែក

ទាំងនេះជារោគសញ្ញា នៃជំងឺភ្នែកក្រហម ដោយសារអាលែកហ្ស៊ី

ជំងឺភ្នែកក្រហមដោសារអាលែកហ្ស៊ីគឺជាអាការៈមួយស្ដែងឡើងដោយ ស្រទាប់ការពារភ្នែកមានបញ្ហាឡើងក្រហម រមាស់ ស្អិតត្របកភ្នែក ហៀរទឹកភ្នែក នៅពេលភ្នែកប៉ះជាមួយនឹង ខ្យល់ ដីហ៊ុយ រោមសត្វ កម្ទេចធូលីពីរុក្ខជាតិ បណ្ដាលឲ្យស្រវាំងភ្នែក និងប្រឈមការលាកកញ្ចក់ភ្នែក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! គ្រាប់ភ្នែករបស់យើងគ្របដណ្ដប់ដោយស្រទាប់ថ្លាការពារ ទាំងនៅត្របកភ្នែកខាងលើ និង ត្របកភ្នែកខាងក្រោម។ វាមានមុខងារការពារ ពីធូលី ដី ខ្យល់ កម្ដៅ ពីបរិយាកាសខាងក្រៅ មិនឲ្យប៉ះពាល់ដល់កញ្ចក់ភ្នែកខាងក្នុង មិនត្រឹមប៉ុណ្ណោះក៏ជួយផ្ដល់សំណើមដល់ភ្នែកមិនឲ្យស្ងួត។ ជំងឺភ្នែកក្រហមដោយសារអាលែកហ្ស៊ី​មានពីរប្រភេទ៖ លក្ខណៈស្រួចស្រាល់៖ ប្រភេទនេះអាចកើតឡើងក្នុងរយៈពេលខ្លី ២ទៅ ៣ថ្ងៃ ពិសេសប្រឈមកើត​ច្រើន ទៅតាមពេលវេលា អាកាសធាតុប្រែប្រួល ដូចជា ធ្លាក់ខ្យល់ខ្លាំង និងក្ដៅស្ងួត ដែលបង្កឲ្យត្របកភ្នែកអាចមានអាការៈហើម ភ្នែកឡើងក្រហម រមាស់ ក្ដៅ និង មានទឹករំអិល។ លក្ខណៈរ៉ាំរៃ៖ ការអាលែកហ្ស៊ីរ៉ាំរៃ អាចកើតឡើងរាប់ចាប់ពី ៣សប្ដាហ៍ឡើង ឬអាចឈានដល់រាប់ខែ និងរាប់ឆ្នាំ។ រោគសញ្ញាកើតមានដូចជា ក្ដៅភ្នែក រមាស់ភ្នែក និង ចាញ់ពន្លឺភ្លើង។ អ្នកកើតជំងឺអាលែកហ្ស៊ីរ៉ាំរ៉ៃ […]


ជំងឺភ្នែក

ភ្នែកស្ងួតមានអាការៈបែបណា? ដោះស្រាយម៉េច?​

ជំងឺភ្នែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ។ អាការៈនៃជំងឺនេះស្ដែងឡើង ដោយសារស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់ពីក្រពេញទឹកភ្នែក ដែលបណ្ដាលឲ្យភ្នែកស្ងួត ក្ដៅ និងស្រវាំង ហើយ​បើ​បញ្ហា​នេះ​មាន​សភាពធ្ងន់ធ្ងរ អាចឈានដល់ការរលាកស្រទាប់ភ្នែកខាងក្រៅដែល​អាច​ប្រឈមនឹង​បញ្ហាងងឹតភ្នែក ប្រសិនមិនបានព្យាបាលត្រឹមត្រូវទេនោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញានៃជំងឺភ្នែកស្ងួត នៅពេលដែលស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់នឹងបង្កជារោគសញ្ញាដូចជា៖ ភ្នែកមិនអាចសម្លឹងបានយូរ ស្រវាំងភ្នែក មើលមិនច្បាស់ ភ្នែកឡើងក្រហម ក្រហាយភ្នែក ចេញទឹកភ្នែកច្រើន ខ្សោយការមើលឃើញពេលយប់ ពិសេសពេលត្រូវពន្លឺភ្លើង រមាស់ភ្នែក ក្ដៅភ្នែក កត្ដាអ្វីខ្លះបង្កឲ្យមានជំងឺភ្នែកស្ងួត? ជំងឺភ្នែកស្ងួតអាចកើតឡើងយ៉ាងងាយ មិនថាក្មេងឬចាស់ ប្រសិនយើងមិនបានការពារឲ្យបានល្អទេនោះ។ តួយ៉ាងមានមូលហេតុមួយចំនួនដែលងាយឲ្យកើតឡើងបានដូចជា៖ ការប្រើប្រាស់កុំព្យូទ័រ ឬ ការសម្លឹងមើលអេក្រង់ទូរស័ព្ទច្រើនពេក កត្ដាវ័យ ការប្រែប្រួលអ័រម៉ូនក្រោយការរាំងរដូវ ការត្រូវខ្យល់ខ្លាំង ការប្រើប្រាស់លែនពាក់លើកញ្ចក់ភ្នែក ការជក់បារី ញ៉ាំទឹកមិនគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ការគេងមិនគ្រប់គ្រាន់ ការត្រូវកម្ដៅថ្ងៃខ្លាំង វិធីការពារភ្នែកកុំ​ឲ្យ​ស្ងួត ប្រសិនបើយើងមានអារម្មណ៍ថា ភ្នែករបស់យើងមានសភាពស្ងួត ស្រវាំង ឡើងក្រហមខុសពីធម្មតា ចូរប្រុងប្រយ័ត្ននឹងអាការៈទាំងនោះ ព្រោះអាចជារោគសញ្ញាដំបូង ដូច្នេះគួរតែអនុវត្ដដូចវិធីខាងក្រោម៖ ត្រូវសម្រាកភ្នែកបានញឹកញាប់ ក្នុងអំឡុងពេលសម្លឹងអ្វីមួយ ផ្អាកជក់បារី ឬ ជៀសចេញពីកន្លែងដែលមានផ្សែង ប្រើប្រាស់ថ្នាំបន្ដក់ភ្នែក ប្រសិនបើស្ងួតភ្នែក […]


ការថែទាំភ្នែក

ធ្លាក់ខ្យល់ជួបបញ្ហាភ្នែកស្ងួត កុំភ្លេចតិចនិក៦នេះ

ភ្នែកស្ងួតជាអាការៈយើងតែងជួបញឹកញាប់ក្នុងអំឡុងអាកាសធាតុ​ត្រជាក់ ព្រោះជា​ធម្មតា​ខ្យល់​ស្ងួត​នៅ​រដូវ​រងា អាច​នាំ​ឲ្យ​យើង​បាត់បង់​សំណើម​នៅ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក និងបណ្តាលឱ្យភ្នែក​ ក្រហាយ​ និង​រមាស់។ សម្រាប់​អ្នក​ដែល​ពាក់ ​Contact lenses ឬ​អាលែកហ្ស៊ី​ភ្នែក​​រុាំរ៉ៃ ក៏អាច​ប្រឈម​នឹង​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងាដែរ។ ដូច​នេះ តើ​យើង​អាច​បង្ការ​ ឬ​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងា​​ដោយ​របៀប​ណា​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គន្លឹះ​ទាំង​៦​ ដោះស្រាយ​បញ្ហា​ភ្នែក​ស្ងួត​នៅ​រដូវ​រងា ឧស្សាហ៍​ព្រិច​ភ្នែក​ និង​បិទ​ភ្នែក៖​ ដើម្បី​ជួយ​ឲ្យ​ភ្នែក​មើល​ឃើញ​កាន់​តែ​ច្បាស់​ និង​ជួយ​បង្កើន​ជាតិ​រម្អិល​នៅ​ក្នុង​ភ្នែក ។ ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ដើម្បី​រក្សា​សំណើម​​ក្នុង​ភ្នែក និង​កាត់បន្ថយ​ការ​រលាក​តិចតួច។ ប៉ុន្តែ គ្នា​យើង​មិន​គួរ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ ដើម្បី​កម្ចាត់​បញ្ហា​ភ្នែក​ក្រហម​ឡើយ ពីព្រោះ​ថ្នាំ​ប្រភេទ​នេះ អាច​​ធ្វើ​ឲ្យ​សរសៃ​ឈាម​តឹង​ណែន​ជា​បណ្ដោះអាសន្ន ហើយ​បើ​យើង​ប្រើប្រាស់​ជា​ប្រចាំ​ នោះ​ភ្នែក​យើង​នឹង​រលាក។ ជៀសវាង​ញី​ភ្នែក៖ ពីព្រោះ​ទង្វើ​នេះ អាច​នាំ​ឲ្យ​​ភ្នែក​រលាក​ ប៉ះពាល់​ដល់​គុណភាព​ទឹក​ភ្នែក និង​ឈឺ​ភ្នែក។ ស្អំ​កំណាត់​ក្តៅ​ឧណ្ហ​ៗ៖ ដើម្បី​កាត់បន្ថយ​បញ្ហា​ភ្នែក​ស្ងួត។ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់៖ ​នៅ​ផ្ទះគួរ​មាន​ម៉ាស៊ីនបន្សុទ្ធខ្យល់​ដើម្បី​ធានាថាបរិយាកាស​ក្នុង​ផ្ទះ​មិន​មានសារធាតុ​ពុល ឬ​ធូលី​ផ្សេងៗ​។ ពាក់​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ៖ ដើម្បី​ការពារ​ភ្នែក​ប្រឆាំង​នឹង​ខ្យល់​ ក៏​ដូចជា​កាំ​រស្មី​UV។ [embed-health-tool-heart-rate] ​​អត្ថបទ​គួរ​អាន៖ កាត់បន្ថយអាការៈចុករួយភ្នែក តាម​តិចនិកទាំងនេះ អាយុប៉ុន្មាន ហើយ​យូរប៉ុណ្ណា​ ​​គួរ​ទៅ​ពិនិត្យ​ភ្នែកទើប​​​​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិក​ទាំង​៧ ថែទាំ​​ភ្នែក​ងាយ​ប្រតិកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា? តិចនិក​​ងាយ​ៗ ថែទាំ​សុខភាព​ភ្នែក​យ៉ាង​​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​ ​ចេះ​តែ​ស្ងួត​ភ្នែក​ […]


បញ្ហាភ្នែកផ្សេងទៀត

ប្រើContact Lensរាល់ថ្ងៃ ដឹងអត់ថាមានហានិភ័យអ្វីខ្លះ?

ការ​ពាក់​Contact Lens អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ រួម​មាន​ការ​ឆ្លង​មេរោគ និង​​ដំបៅ​កញ្ចក់​ភ្នែក។ ជាក់​ស្ដែង ស្ថានភាព​ទាំង​នេះ​អាច​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស និង​ធ្ងន់ធ្ងរ ព្រម​ទាំង​អាច​នាំ​ឲ្យ​ពិការ​ភ្នែក​ថែម​ទៀត​ផង​។ បើ​យើង​ប្រឈម​នឹង​រោគសញ្ញា​រលាក​ ឬ​ឆ្លង​មេរោគ​ភ្នែក​ យើង​គួរ​តែ៖ ដក​Lens​ចេញ​ពី​ភ្នែក​ភ្លាម​ៗ និង​មិន​ត្រូវ​ដាក់​ចូល​ក្នុង​ភ្នែក​វិញ​ឡើយ​។ ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​សុខភាព​ភ្នែក​ភ្លាម​ៗ រក្សា​ទុក​Lens​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ធ្វើការ​វាយ​តម្លៃ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រោគសញ្ញា​នៃ​ការ​រលាក​ ឬ​ការ​បង្ក​រោគ​នៅ​ភ្នែក​ ចេញ​ទឹក​ភ្នែក​ច្រើន​ជ្រុល​ ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ពន្លឺ​ រមាស់​ ក្រហាយ ភ្នែក​ក្រហម​ ព្រិល​ភ្នែក​ ហើម​ និង​ឈឺចាប់ គន្លឹះ​កាត់បន្ថយ​ហានិភ័យ​​នៃ​ការ​ឆ្លង​មេរោគ សម្អាត​ និង​សម្លាប់​មេរោគ​Lenses មុន​ពេល​ប្រើប្រាស់ ដោះ​Contact Lenses​ចេញ មុន​ពេល​ហែល​ទឹក​ ផ្លាស់ប្ដូរ​​ប្រអប់​ដាក់Contact Lenses​ ជា​រៀង​រាល់​៣​ខែ​ម្ដង ហានិភ័យ​ផ្សេង​ទៀត​នៃContact Lenses​ ​​​ ​រលាក​ភ្នែក​ រហែក​កញ្ចក់​ភ្នែក​ ភ្នែក​ក្រហម អត្ថបទគួរអាន៖ មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុស​គ្នា ឬដូចគ្នាបែបណា? ជួប​បញ្ហាបែង​ចែក​ពណ៌មិន​ដាច់ អាចមានជំងឺខ្វាក់ពណ៌ រមាស់ភ្នែក ក្រហមភ្នែក ជាអាលែកហ្ស៊ី ឬឈឺភ្នែក? […]


បញ្ហាភ្នែកផ្សេងទៀត

អនុវត្តតិចនិកទាំងនេះ អាចកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ

ភ្នែកចាញ់ពន្លឺធ្វើឱ្យយើង​បើកភ្នែកព្រឹមៗ ឬ​បិទ​ភ្នែក​នៅពេល​ចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយ​អាចធ្វើឱ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និង​ឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ? យើងអាចសាកល្បងវិធីសាស្រ្ត​ដូចខាងក្រោម​ដើម្បីកុំឱ្យ​ភ្នែកយើង​ចាញ់​ពន្លឺពេក៖ ១. ពាក់វ៉ែនតាការពារពន្លឺ វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅ​ក្នុងពន្លឺ បង្ក​ឲ្យ​មាន​បញ្ហា​នេះ។ តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំង​​​​​​​រលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍​ជាដើម ​មិន​ឱ្យចាំងចូលភ្នែករបស់យើង។ ២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទ​ដើម្បី​កុំឱ្យពន្លឺ​ចាំង​ភ្នែក​ពេក។ ៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ)​ វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។ ៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ​ដើម្បីការពារភ្នែក​យើង​ពីការ​ត្រូវពន្លឺព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់ ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។ ៦. ញុំាបន្លែស្លឹកបៃតងចាស់ តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និង​ស្លឹកផ្ទី ជាដើម​មានផ្ទុក​សារធាតុ carotenoids, […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស