ជំងឺភ្នែក

ចំណេះដឹងទូទៅ

ជំងឺភ្នែក

ភ្នែកឡើងក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីបញ្ហាទាំងនេះ

បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​មូលហេតុ​ខ្លះ​មិន​បង្ក​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ខ្លះ​ទៀត​​អាច​មាន​សភាព​ធ្ងន់ធ្ងរ ដែល​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ មូលហេតុ​បង្ក​នៃ​បញ្ហា​ភ្នែក​ក្រហម​ក្រោយ​ភ្ញាក់​ពី​គេង​មាន​អ្វី​ខ្លះ? ១. គេង​មិន​ដក​ដង្ហើម​ អាការៈ​គេង​មិន​ដក​ដង្ហើម​ ​គឺ​ជា​បញ្ហា​ដំណេក​មួយ ដែល​​ធ្វើ​ឲ្យ​​យើង​ដក​ដង្ហើម​បាន​ខ្លីៗ ឬ​អត់​ដក​ដង្ហើម​ដោយ​មិន​ដឹង​ខ្លួន​ពេល​កំពុង​គេង។ បញ្ហា​នេះ​ មាន​រោគសញ្ញា​ដូចជា​ស្រមុក​ខ្លាំង​ៗ អស់កម្លាំង​នៅ​ពេល​ថ្ងៃ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​ភ្នែក​របស់​យើង​បាន។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែកនៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជំងឺ​ភ្នែក​ស្ងួត ជំងឺ​ភ្នែក​ស្ងួត កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​យើង​​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ដើម្បី​រក្សា​សំណើម។ រោគសញ្ញា​នៃ​ភ្នែក​ស្ងួត រួម​មាន​ភ្នែក​ក្រហម រំញោច​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ហើយ​បញ្ហា​នេះ​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ ប្រសិនបើ​យើង​គេង​បើក​កង្ហារ​ពេញ​មួយ​យប់។ ជាក់ស្តែង បញ្ហា​ភ្នែក​ស្ងួត​ អាច​កើត​ឡើង​លើ​គ្នា​យើង​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ គឺ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង ពាក់ ​Contact lenses កង្វះ​វីតាមីន​A ឬ​មាន​ជំងឺ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង។ ដំណោះស្រាយ៖ លាប​ថ្នាំ​ភ្នែក​នៅ​ផ្នែក​ខាង​ក្នុង​ត្របក​ភ្នែក​​ខាង​ក្រោម​​នៅ​ពេល​យប់​ និង​ក្រោយ​ភ្ញាក់​ពី​គេង។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​ មាន​រោគសញ្ញា​ដូចជា​ ភ្នែក​ក្រហម ហើម​ មាន​ខ្ទុះ​ និង​រមាស់។ ជំងឺ​នេះ​បង្ក​ឡើង​ដោយ​ពពួក​វីរុស បាក់តេរី ឬ​អាលែកហ្ស៊ី។ យើង​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ តាម​រយៈ៖ ប្រើ​ក្រដាស​ស្អាត​ជា​រៀង​រាល់​ពេល​ជូត​មុខ […]

ស្វែងរក ជំងឺភ្នែក

ជំងឺភ្នែក

ភ្នែកស្ងួតមានអាការៈបែបណា? ដោះស្រាយម៉េច?​

ជំងឺភ្នែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ។ អាការៈនៃជំងឺនេះស្ដែងឡើង ដោយសារស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់ពីក្រពេញទឹកភ្នែក ដែលបណ្ដាលឲ្យភ្នែកស្ងួត ក្ដៅ និងស្រវាំង ហើយ​បើ​បញ្ហា​នេះ​មាន​សភាពធ្ងន់ធ្ងរ អាចឈានដល់ការរលាកស្រទាប់ភ្នែកខាងក្រៅដែល​អាច​ប្រឈមនឹង​បញ្ហាងងឹតភ្នែក ប្រសិនមិនបានព្យាបាលត្រឹមត្រូវទេនោះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញានៃជំងឺភ្នែកស្ងួត នៅពេលដែលស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់នឹងបង្កជារោគសញ្ញាដូចជា៖ ភ្នែកមិនអាចសម្លឹងបានយូរ ស្រវាំងភ្នែក មើលមិនច្បាស់ ភ្នែកឡើងក្រហម ក្រហាយភ្នែក ចេញទឹកភ្នែកច្រើន ខ្សោយការមើលឃើញពេលយប់ ពិសេសពេលត្រូវពន្លឺភ្លើង រមាស់ភ្នែក ក្ដៅភ្នែក កត្ដាអ្វីខ្លះបង្កឲ្យមានជំងឺភ្នែកស្ងួត? ជំងឺភ្នែកស្ងួតអាចកើតឡើងយ៉ាងងាយ មិនថាក្មេងឬចាស់ ប្រសិនយើងមិនបានការពារឲ្យបានល្អទេនោះ។ តួយ៉ាងមានមូលហេតុមួយចំនួនដែលងាយឲ្យកើតឡើងបានដូចជា៖ ការប្រើប្រាស់កុំព្យូទ័រ ឬ ការសម្លឹងមើលអេក្រង់ទូរស័ព្ទច្រើនពេក កត្ដាវ័យ ការប្រែប្រួលអ័រម៉ូនក្រោយការរាំងរដូវ ការត្រូវខ្យល់ខ្លាំង ការប្រើប្រាស់លែនពាក់លើកញ្ចក់ភ្នែក ការជក់បារី ញ៉ាំទឹកមិនគ្រប់គ្រាន់ ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ការគេងមិនគ្រប់គ្រាន់ ការត្រូវកម្ដៅថ្ងៃខ្លាំង វិធីការពារភ្នែកកុំ​ឲ្យ​ស្ងួត ប្រសិនបើយើងមានអារម្មណ៍ថា ភ្នែករបស់យើងមានសភាពស្ងួត ស្រវាំង ឡើងក្រហមខុសពីធម្មតា ចូរប្រុងប្រយ័ត្ននឹងអាការៈទាំងនោះ ព្រោះអាចជារោគសញ្ញាដំបូង ដូច្នេះគួរតែអនុវត្ដដូចវិធីខាងក្រោម៖ ត្រូវសម្រាកភ្នែកបានញឹកញាប់ ក្នុងអំឡុងពេលសម្លឹងអ្វីមួយ ផ្អាកជក់បារី ឬ ជៀសចេញពីកន្លែងដែលមានផ្សែង ប្រើប្រាស់ថ្នាំបន្ដក់ភ្នែក ប្រសិនបើស្ងួតភ្នែក […]


ជំងឺភ្នែក

ជួប​បញ្ហាបែង​ចែក​ពណ៌មិន​ដាច់ អាចមានជំងឺខ្វាក់ពណ៌

ជំងឺ​ខ្វាក់​ពណ៌​ ជា​ធម្មតា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ដែល​ពិបាក​ក្នុង​ការ​មើល ​ឬ​ពិបាក​ក្នុង​ការ​បែង​ចែក​ពណ៌​ជាក់លាក់​មួយ​ដូច​ជា​ ពណ៌​បៃតង​ ខៀវ និង​ក្រហម។ មនុស្ស​ខ្លះ​ដែល​ខ្វាក់​​ពណ៌​ក្នុង​កម្រិត​ស្រាល​អាច​មើល​ឃើញ​ធម្មតា ​តែ​ពិបាក​នៅ​ពេល​កម្រិត​ពន្លឺ​ខ្សោយ​ ហើយ​ខ្លះ​ទៀត​ពិបាក​បែង​​ចែក​ខ្លាំង​មិន​ថា​ពន្លឺ​ក្នុង​កម្រិត​ណា​នោះ​ទេ។ ក្នុង​ករណី​ធ្ងន់ធ្ងរ​យើង​អាច​នឹង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ជា​ពណ៌​ប្រផេះ។ បញ្ហា​នេះ​អាច​​កើត​ឡើង​នៅ​ភ្នែក​ទាំង​សង​ខាង​ហើយ​មាន​ការ​រំខាន​ជីវិត​យើង​ទាំង​ស្រុង។ រោគ​សញ្ញា ចំពោះ​រោគ​សញ្ញា​ជំងឺ​ខ្វាក់​ពណ៌អាច​​កើត​ឡើង​ពី​ស្រាល​ទៅ​ធ្ងន់​ ហើយ​មនុស្ស​មួយ​ចំនួន​ដែល​មាន​រោគ​សញ្ញា​ស្រាល​ និង​មិន​ចាប់​អារម្មណ៍​ថាខ្លួន​​មាន​បញ្ហា​ងងឹត​ពណ៌​នោះ​ទេ។ ចំពោះ​ក្មេងៗ​ប៉ា​ម៉ាក់​អាច​និង​មាន​ការ​កត់​សម្គាល់​នៅ​ពេល​ដែល​បង្រៀន​ពី​ពណ៌​ដល់​កូន ហើយ​ពួកគេ​ពិបាក​បែង​ចែក​។​ រោគ​សញ្ញា​រួម​មាន​ជំងឺ​ខ្វាក់​ពណ៌ ឬងងឹត​ពណ៌​៖ ជា​ធម្មតា​អាច​មាន​បញ្ហា​នៅ​ពេល​ឃើញ​ពណ៌​ និង​ពន្លឺ​នៃ​ពណ៌ ពិបាក​ក្នុង​ការ​ប្រាប់​ពី​ភាព​ខុស​គ្នា​រវាង​ពណ៌​ដូច​គ្នា ​ឬ​មិន​ដូច​គ្នា​ ដែល​ទូទៅ​កើត​ឡើង​ចំពោះ​ពណ៌ ក្រហម បៃតង ឬ​ខៀវ​និង​លឿង។ លើក​លែង​តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ​បំផុត​ ការ​ងងឹត​ពណ៌កម្រិត​ធម្មតា​​នឹង​​មិន​ប៉ះ​ពាល់​ការ​មើល​ច្បាស់របស​​ភ្នែក​ទេ តែ​វា​និង​មើល​ឃើញ​វត្ថុ​ទាំង​អស់​ឡើង​ពណ៌​ប្រផេះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា achromatopsia។ ចំពោះ​ករណី​កម្រ​នេះ​ច្រើន​ជាប់​ពាក់​ព័ន្ធនឹង៖ ​ខ្សោយ​ភ្នែក ភ្នែកញ៉ាក់ជាប់ ចាញ់​ពន្លឺ​ ខ្សោយ​ក្នុង​ការ​មើល មូល​ហេតុ​បង្ក មនុស្ស​ភាគ​ច្រើន​អាច​មាន​ជំងឺ​នេះ​ពី​កំណើត ​ដែល​ត្រូវ​បាន​ឆ្លង​ពី​ម្ដាយ​ទៅ​កូន។ ជំងឺ​ទាំង​នេះ ​គឺ​បណ្ដាល​មក​ពី​កង្វះ​ ឬ​មិន​​ពេញ​លេញ​ Cones មួយ​ផ្នែក​នៅ​ក្នុង​រ៉េទីន។ Cones ជួយ​យើង​ក្នុង​ការ​បែង​ចែក​ពណ៌ក្រហម បៃតង និង​ខៀវ។ក្នុង​ករណី​កម្រ​នេះ​ជា​ញឹក​ញាប់​រួម​ផ្សំ​ជា​មួយ​នឹង៖ ជំងឺ របួស ផល​ប៉ះ​ពាល់​ពុល​ពី​ថ្នាំ ជំងឺ​មេតាប៉ូលីស​ឬ ជំងឺ​សរសៃ​ឈាម ការ​ងងឹត​ពណ៌​ដែល​កើត​ពី​ជំងឺ​ត្រូវ​បាន​ស្គាល់​ភាគ​តិច​ជាង​បញ្ហា​កើត​ពី​កំណើត។ ប្រសិន​បើ​បណ្ដាល​មក​ពី​ជំងឺ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ទៅ​តាម​ពេល​វេលា ហើយ​វា​ជា​លទ្ធផល​ដែល​ទទួល​បាន​​ពី​ការ​ខូច​ខាត​រ៉េទីន ​ឬ​សរសៃ​ប្រសាទ​អុបទិក។ តើ​អ្នក​ណា​ដែល​អាច​មាន​ហានិភ័យ​ចំពោះ​ជំងឺ​ខ្វាក់​ពណ៌? បុរស​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មក​មាន​ខ្វាក់​ពណ៌​ច្រើន​ជាង​ស្ត្រី។ បើ​តាម​ការ​ប៉ាន់​ស្មាន​បុរស​ម្នាក់​ក្នុង​ចំណោម ១០ នាក់​អាច​មាន​បញ្ហា​ខ្វាក់​ពណ៌ ​ភាគ​ច្រើន​កើត​មាន​នៅ​ប៉ែក​អឺរ៉ុប។ មូល​ហេតុ​​ដែល​អាច​បង្កើន​ជា​ហានិភ័យ​នៃ​ការ​ខ្វាក់​ពណ៌​មាន៖ ជំងឺ​ទឹក​ដក់​ក្នុងបាត​ភ្នែក ជំងឺ​ទឹក​នោម​ផ្អែម គំហើញ​ធ្លាក់​ចុះ ជំងឺចាស់​វង្វេង ជំងឺ Parkinson’s ការ​ញាំ​គ្រឿង​ស្រវឹង​ជោគ​ជាំជាប្រចាំ ជំងឺ​មហារីក​ឈាម​ ភាព​ស្លេកស្លាំង​ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បង្កើន​ហានិភ័យ​ដល់​ការ​ងងឹត​ពណ៌​ដែរ។ ការ​ព្យាបាល​ជំងឺ​ខ្វាក់​ពណ៌ មិន​មាន​ការ​ព្យាបាល​ចំពោះ​ជំងឺ​ងងឹត​ពណ៌​ពី​កំណើត​នោះ​ទេ។ ជា​ធម្មតា​គេ​អាច​ប្រើ​ប្រាស់ Lens ឬ​វ៉ែនតា​សម្រាប់​ជំនួយ។ ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​ ឬ​សម្គាល់​បាន​ថា​មាន​ភាព​ខុស​ប្លែក​ក្នុង​ការ​កំណត់​ពណ៌​សូម​ធ្វើ​ការ​ជួប​ពិនិត្យ​ជា​មួយ​និង​គ្រូពេទ្យ​ដែល​មាន​ឯក​ទេស​ខាង​ភ្នែក​ឲ្យ​បាន​ឆាប់។


ជំងឺភ្នែក

រលាកភ្នែកដោយសារកម្ដៅថ្ងៃ គ្រោះថ្នាក់បែបណា?

នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គ្នា​យើង​តែង​នឹង​ឃើញ​ដល់​ការ​លាប​គ្រីម​កា​ពារ​កម្ដៅ​ថ្ងៃ តែ​គ្នា​យើង​ទំនង​ជា​មិន​សូវ​បាន​ដឹង​ដល់​ការ​ប្រើ​ប្រាស់​វ៉ែនតា​ការ​ពារ​កម្ដៅ​ថ្ងៃ​​ប៉ុន្មាន​នោះ​ទេ​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​រលាក​បាន ដែល​អាច​ហៅ​ថា​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ​។ ១. អ្វី​ជា​ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ?​ ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ ​គឺជា​​ការ​ឈឺចាប់​​បណ្ដោះ​អាសន្ន​មួយ​នៅ​នឹង​ភ្នែក បណ្ដាល​មក​ពី​យើង​ប៉ះ​ពាល់​ទៅ​នឹង​កាំរស្មី​UV ពិសេស​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ។​ ការ​រលាក​ភ្នែក​ដោយសារ​កម្ដៅ​ថ្ងៃ អាច​និយាយ​បាន​ថា​ដូច​ទៅ​នឹង​ការ​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ​អ៊ីចឹង​ដែរ​ គ្រាន់តែ​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក័រណេរបស់​ភ្នែក មិន​មែន​ស្បែក​។ ការ​ប៉ះ​ពាល់​​ទៅ​នឹង​កាំ​រស្មី​UV អាច​ធ្វើ​ឲ្យ​ខូច​ខាត​បណ្ដោះ​អាសន្ន​ក័រណេ​ភ្នែក (ជា​ចំណុច​ថ្លា​តូច​មួយ​នៅ​ពី​មុខ​កូនក្រមុំ​ភ្នែក​) និង​ស្រទាប់​ជាលិកា​ភ្នែក​។ ២. តើ​វា​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ​​​ភ្នែក​របស់​យើង​អាច​រង​ផល​ប៉ះពាល់​ពេល​ត្រូវ​នឹង​កាំរស្មី​UV។ កាំ​រស្មី របស់​ព្រះ​អាទិត្យ​ទាំង​UV-A និង​UV-B ចេញ​ពី​ព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​ភ្នែក​យើង​ឈឺ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​បាន និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំហើញ​ទៀត​ផង​។ ក្រៅពី​ការ​ត្រូវ​ដោយ​ផ្ទាល់​ទៅ​នឹង​កាំរស្មី​ព្រះ​អាទិត្យ ការ​មើល​ចំណាំង​ប្លាត​​​របស់​ព្រះ​អាទិត្យ​ពី​ព្រិល ទឹក ឬ​ជញ្ជាំង​ស៊ីម៉ងត៍ ពន្លឺ​ឡាស៊ែរ ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​ភ្នែក។​ ដូច​គ្នា​ដែរ ការ​សម្លឹង​មើល​ព្រះ​អាទិត្យ​ពេល​មាន​សូរ្យគ្រាស​ ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ខូច​ខាត​ធ្ងន់​ធ្ងរ​ រលាក នៅ​ត្រង់​ស្រទាប់​រ៉េទីន​ផង​ដែរ​។ ដើម្បី​ការពារ​ភ្នែក ពេល​ចេញ​ក្រៅ​មាន​កម្ដៅ​ថ្ងៃ​ខ្លាំង​យើង​គួរ​ប្រើ​វ៉ែន​តា​ការ​ពារ​កម្ដៅ​ថ្ងៃ ឬ​ពាក់​មួក​ដែល​​អាច​មាន​ម្លប់​ការពារ​មុខ​ នឹង​ភ្នែក​បាន​ពេញ​លេញ​ល្អ​​។​​​ ៣. រោគ​សញ្ញា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ បើ​សិន​ជា​យើង​មាន​បញ្ហា​រលាក​ភ្នែក​ដោយ​សារ​កម្ដៅ​ថ្ងៃ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា​៖ ភ្នែក​ឡើង​ក្រហម និង​ឈឺ ចេញ​ទឹក​ភ្នែក​ ស្រវាំងភ្នែក ហើម​ភ្នែក​ ចាញ់​ពន្លឺ​ ​បាត់​បង់​គំហើញ​រយៈពេល​ខ្លី និង​រោគ​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត​។ រោគ​សញ្ញា​ទាំង​នេះ​អាច​នឹង​បាត់​ទៅ​វិញ​ចន្លោះ​ពី​ប្រាំមួយ​​ទៅ​២៤​ម៉ោង ប៉ុន្តែ​ជា​ទូ​ទៅ​អាច​បាត់​ទៅ​វិញ ក្នុង​រយៈពេល​៤៨​ម៉ោង​។ ការ​ប៉ះ​ពាល់​កាំរស្មី​កាន់​តែ​យូរ ​ស្ថាន​ភាព​រោគ​សញ្ញា​ក៏​កាន់​តែ​មិន​ងាយ​បាត់​ទៅ​វិញ​ដូច​គ្នា​។ ក្រៅ​ពី​នេះ ការ​ប៉ះ​ពាល់​នឹង​កាំ​រស្មី​UV របស់​ព្រះ​អាទិត្យ​កាន់​តែ​យូរ ហានិភ័យ​កើត​ជំងឺ​ភ្នែក​ឡើង​បាយ ឬ​ បាត់បង់គំហើញក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា​។ ​ដូច​គ្នា​ដែរ បើ​យើង​កំពុង​នៅ​ក្រៅ​ផ្ទះ ឬ​អាគារ ហើយ​មាន​ចេញ​រោគ​សញ្ញា​ណា​មួយ​ […]


ជំងឺភ្នែក

តិចនិក​ងាយ​ៗ បញ្ចៀស​ការ​ឆ្លង​មេរោគ​ភ្នែក​ទូទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខណៈពេលដែលការ​ឆ្លង​មេរោគ​ភ្នែក​មួយ​ចំនួន​ អាច​បំផ្លាញ​ភ្នែក​របស់​យើង​បាន​ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ប៉ុន្តែ​ការ​ឆ្លង​​មេរោគ​ភ្នែក​ខ្លះ​ទៀត​​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ និង​ការពារ​។ ជា​ទូទៅ ការ​​ឆ្លង​មេរោគ​ភ្នែក​​នេះ​​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី វីរុស ផ្សិត និង​ភ្នាក់ងារ​បង្ក​​អាលែកហ្ស៊ី​ផ្សេង​ៗ ហើយ​វា​មាន​រោគ​សញ្ញា​ដូចជា​ភ្នែក​ក្រហម​ ឈឺចាប់ រមាស់ ហើម​ ចេញ​ទឹក​ភ្នែក ព្រិល​ភ្នែក និង​ងាយ​​រង​ប្រតិកម្ម​នឹង​ពន្លឺ។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​នៅ​ពេល​មាន​បញ្ហា​​ឆ្លង​មេរោគ​ភ្នែក​​ដូច​ខាង​ក្រោម​។ ​​ការ​ព្យាបាល​ភ្នែក​​ឆ្លង​មេរោគ ជម្រើស​នៃ​ការ​ព្យាបាល​​ការ​ឆ្លង​មេរោគ​ភ្នែក​មាន​​ដូចជា៖​ ភ្នែក​ក្រហម​ ៖ ប្រើ​ថ្នាំ​ផ្សះ ឬ​​ពពួក​ថ្នាំ​Topical Steroids រលាក​ភ្នែក ៖ ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រឆាំង​នឹង​ការ​រលាក​ រលាក​ត្របក​ភ្នែក​ ៖ ប្រើ​ថ្នាំ​ផ្សះ និង​ពពួក​ថ្នាំ​Topical Steroids រលាក​ភ្នាស​ពាស​ភ្នែក ៖ ប្រើ​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ពពួក​ផ្សិត​ និង​វីរុស​។ យ៉ាងណា មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ណាមួយ​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ ឲ្យ​បាន​ច្បាស់​លាស់​​។​ ​​​តិចនិក​ការពារ​ពី​​ការ​ឆ្លង​មេរោគ​ភ្នែក ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ភ្នែក​ គ្នា​យើង​គប្បី​អនុវត្ត​​ទម្លាប់​អនាម័យ​សាមញ្ញ​​​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ប៉ះពាល់​នឹង​បាក់តេរី វីរុស និង​ផ្សិត​។ លាង​សម្អាត​ដៃ​មុន​ពេល​ប៉ះពាល់​ភ្នែក ជៀសវាង​ញី​ភ្នែក​ខ្លាំង​ៗ ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​រួម​គ្នា​នឹង​​អ្នក​ដទៃ​ ផ្លាស់ប្ដូរ​គ្រឿង​សម្អាង​​ និង​ជក់​ផាត់​ ប្រសិនបើ​យើង​មាន​បញ្ហា​ឆ្លង​មេរោគ​ភ្នែក​ ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង​បារី ​ផ្សែង​គីមី និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​ លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង រក្សា​Contact Lenses និង​ប្រអប់​ឲ្យ​នៅ​ស្អាត​ល្អ​ ជៀសវាង​ប្រើប្រាស់​Contact Lenses​​ពេញ​មួយ​យប់ និង​ត្រូវផ្លាស់ប្ដូរ​​ប្រអប់​វា​ជា​រៀងរាល់​៣​ខែ​ម្ដង​ សម្អាត​គ្រែ ពូក​ ខ្នើយ​ កន្សែង​ និង​សំលៀកបំពាក់​ឲ្យ​បាន​ស្អាត​។​​ ជា​ធម្មតា ការ​ឆ្លង​មេរោគ​ភ្នែក​អាច​​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​​ឡើយ​។​ […]


ជំងឺភ្នែក

សម្គាល់ម៉េចដឹងថា ក្រហមភ្នែកបង្កដោយអាលែកហ្ស៊ី ឬឈឺភ្នែក?

ពេល​ជួប​បញ្ហា​រមាស់​ភ្នែក ភ្នែក​ក្រហម​ អ្នក​ខ្លះ​គិត​ថា​កើត​ចេញ​ពី​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ និង​អាច​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ដើម្បី​សម្រួល​រោគ​សញ្ញា​នេះ។ ប៉ុន្តែ​បញ្ហា​ភ្នែក​ពេល​ខ្លះ​មិន​សាមញ្ញ​ដូច​នេះ​នោះ​ទេ​។ មុន​នឹង​វិនិច្ឆ័យ​ថា​ភ្នែក​របស់​យើង​កំពុង​មាន​បញ្ហា​ដោយ​សារ​អាលែកហ្ស៊ី ឬ​ឆ្លង​មេរោគ​នៅ​ភ្នែក យើង​ត្រូវ​ដឹង​ចំណុច​មួយ​ចំនួន​សិន​ដែរ​។ ១. ភាព​សុខ​ភាព​រវាង​ភ្នែក​អាលែកហ្ស៊ី និង​ភ្នែក​​ឆ្លង​រោគ​ ​បញ្ហា​អាលែកហ្ស៊ី​​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ ប៉ុន្តែ​បើ​ភ្នែក​ឆ្លង​រោគ(ឈឺ​ភ្នែក)​ អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​។ ភ្នែក​ឆ្លង​រោគ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី បារ៉ាស៊ីត ឬ​មេរោគ​ផ្សិត​ជា​ដើម​ ហើយ​រោគ​សញ្ញា​អាច​ខុស​ៗ​គ្នា​ដែរ និង​មាន​រោគ​សញ្ញា​ច្រើន​ជាង​អាលែកហ្ស៊ី​។ បើ​ភ្នែក​យើង​មាន​អាចម៍​ភ្នែក​ច្រើន និង​ឈឺ​ផង នោះ​មិន​មាន​ជា​បញ្ហា​អាលែក​ហ្ស៊ី​ទេ​។ រោគ​សញ្ញា​អាលែកហ្ស៊ី​ ក្រហម​ភ្នែក រមាស់​ភ្នែក ចេញ​ទឹក​ភ្នែក ផ្សា​ភ្នែក ចង់គណនា BMI ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនាជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ! រោគ​សញ្ញា​ភ្នែក​ឆ្លង​រោគ​ ក្រហម​ភ្នែក រមាស់​ភ្នែក ចេញ​ទឹក​ភ្នែក ផ្សាភ្នែក ឈឺ​ភ្នែក មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ក្នុង​ភ្នែក ចាញ់​ពន្លឺ​ មាន​អាចម៍​ភ្នែក​ ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ចំណែក​ភ្នែក​ឆ្លង​រោគ​វិញ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ និង​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​បើ​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​។ [embed-health-tool-heart-rate] ២. វិធី​ព្យាបាល​ ចំពោះ​បញ្ហា​អាលែកហ្ស៊ី បើ​សិន​ជា​យើង​ត្រូវ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា​មាន​បញ្ហា​អាលែកហ្ស៊ី នោះ​​អាច​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ប្រឆាំង​អាលែកហ្សី​ ហើយ​ថ្នាំ​បន្តក់​ភ្នែក​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​កម្ចាត់​បញ្ហា​នេះ​។ គួរ​សាក​សួរ​គ្រូពេទ្យ​ថា​ពេល​ណា​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បន្តក់​ប្រភេទ​នេះ ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។ សម្រាប់​បញ្ហា​ឈឺ​ភ្នែក​វិញ ពេល​ខ្លះ​វា​ក៏​អាច​ងាយ​បាត់​ទៅ​វិញ​ដែរ​ ដោយ​យើង​​ប្រើ​កន្សែង​ត្រជាក់​គ្រប​លើ​ភ្នែក ឬ​ថ្នាំ​ភ្នែក​តាម​វេជ្ជបញ្ជា។ ពេល​ខ្លះ បើ​គ្រូពេទ្យ​រក​ឃើញ​ថា​យើង​ឈឺ​ភ្នែក​ដោយ​ការ​ឆ្លង​រោគ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​បន្តក់​ភ្នែក ដើម្បី​កម្ចាត់​បាក់​តេរី​ឆ្លង​ចូល​ភ្នែក​។​ សម្រាប់​ភ្នែក​ឆ្លង​រោគ​ដោយ​ពពួក​ផ្សិត ឬ​ប៉ារ៉ាស៊ីត ការ​ប្រើ​ប្រាស់​ថ្នាំ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ដែល​គ្រូពេទ្យ​បាន​រក​ឃើញ។ ពេល​មាន​បញ្ហា​ភ្នែក […]


ជំងឺភ្នែក

កុំ​ឲ្យ​រង្វង់​ភ្នែក​ខ្មៅ​ដូច​ខ្លា​ឃ្មុំ​ ​មក​​សាកល្បង​តិចនិក​ធម្មជាតិ​ទាំង​នេះ

រង្វង់​ភ្នែក​ស្លក់​ខ្មៅ គឺ​ជា​សត្រូវ​នៃ​ភាព​ស្រស់​ស្អាត​របស់​ស្រី​ៗ​​យើង ពីព្រោះ​វា​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ​និង​មិន​គួរ​ឲ្យ​ទាក់​ទាញ​។​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​នឹង​​ប្រែ​ទៅ​ជា​ស្ដើង ហើយ​ខ្លាញ់​ និង​ខូឡាជែន​ដែល​​ចាំបាច់​ក្នុង​ការ​រក្សា​ភាព​យឺត​នៃ​ស្បែក​ក៏​ត្រូវ​បាន​បាត់បង់​​។​ កត្តា​នេះ​ហើយ​ ទើប​​សរសៃ​ឈាម​ពណ៌​ខ្មៅ​នៅ​ក្រោម​ស្បែក​លេច​ឡើង​កាន់​តែ​ច្បាស់​​។​ ក្រៅ​ពី​នេះ​ មូលហេតុ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​​រង្វង់​ភ្នែក​ខ្មៅ ​មាន​ដូចជា​គេង​មិន​គ្រប់គ្រាន់​ កម្រិត​នៃ​ជាលិកា​ខ្លាញ់​ជុំវិញ​ភ្នែក​ថយ​ចុះ​ ជំងឺ​ស្លេកស្លាំង​បណ្ដាល​មក​ពី​ខ្វះ​ជាតិ​ដែក​ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ ឧស្សាហ៍​ញី​ភ្នែក​ និង​ខ្វះ​ជាតិ​ទឹក​ជាដើម​។ យ៉ាង​ណា​មិញ​ យើង​អាច​សាកល្បង​អនុវត្ត​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​ ដើម្បី​កាត់​បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​​។​ ១. ត្រសក់​ ត្រសក់​មាន​គុណប្រយោជន៍​ធ្វើ​ឲ្យ​ស្បែក​​មាន​ភាព​​ភ្លឺ​ថ្លា​ និង​ទន់​រលោង​ ដែល​អាច​ដោះស្រាយ​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​បាន​យ៉ាង​អស្ចារ្យ​។​ ចូរ​ក្លាស្សេ​ត្រសក់​ស្រស់​នៅ​ក្នុង​ទូរ​ទឹកកក​ និង​កាត់​វា​ជា​ចំណិត​ក្រាស់​ៗ​ រួច​បិទ​ទុកចោល​នៅ​លើ​ភ្នែក​រយៈពេល​១០នាទី។​ បន្ទាប់​មក​ ​តប់​ទឹក​ត្រសក់​ដែល​នៅ​សល់​ថ្នម​ៗ​ដោយ​ម្រាម​ដៃ​ ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ទៅ​ក្នុង​​ស្បែក​បាន​ល្អ​។​ ២. ដំឡូង​បារាំង​ ​​​​ដំឡូង​បារាំង​គឺ​ជា​ឱសថ​ធម្មជាតិ​ដ៏​អស្ចារ្យ​ក្នុង​ការ​ព្យាបាល​រង្វង់​ភ្នែក​ខ្មៅ​ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​រលាក​ និង​បន្តឹង​ស្បែក​។​ ចូរ​កាត់​ដំឡូង​បារាំង​ជា​ចំណិត​ៗ​ និង​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹក​កក បន្ទាប់មក​ ចូរ​​បិទ​នៅ​លើ​ត្របក​ភ្នែក​រយៈពេល​១០​នាទី​ សឹម​លាង​​ទឹក​ចេញ​។​ ចុងក្រោយ​ ចូរ​លាប​គ្រីម​ការពារ​​ភ្នែក​ពី​​លើ​ជា​ការ​ស្រេច​។ ៣. កញ្ចប់​តែ​ ចូរ​ប្រើ​កញ្ចប់​តែ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នៅ​ខាង​ក្រោម​​ភ្នែក​ ដើម្បី​កាត់បន្ថយ​រង្វង់​ភ្នែក​ខ្មៅ​។​ ជា​ទូទៅ​ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​បាន​យ៉ាង​ប្រសើរ​។​ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ការពារ​ស្បែក​ប្រឆាំង​នឹង​កាំរស្មី UV ព្រម​ទាំង​ពន្យឺត​ការវិវត្តន៍​ទៅ​រក​ភាព​ចាស់​ថែម​ទៀត​ផង​។​ ចូរ​​ឆុង​តែ​ចំនួន​២​កញ្ចប់​ ដោយ​ទុក​រយៈពេល​​ប្រហែល​ពី​​៣​ទៅ​៥​នាទី បន្ទាប់​មក​ដាក់​កញ្ចប់​តែ​ដែល​ឆុង​រួច​ក្នុង​ទូរ​ទឹកកក​ប្រហែល​២០​នាទី រួច​ច្របាច់​ទឹក​ចេញ​ឲ្យ​អស់​ សឹម​បិទ​វា​នៅ​បរិវេណ​ខាង​ក្រោម​ភ្នែក​រយៈពេល​​១៥​ទៅ​៣០​នាទី​។ ៤. […]


ជំងឺភ្នែក

ដឹងតិចនិកនេះ ទោះសម្លឹងអេក្រង់កុំព្យូទ័រយូរប៉ុនណា ក៏អស់បារម្ភបញ្ហាភ្នែកស្ងួត

មាន​គ្នា​យើង​មួយ​ចំ​នួន​ធ្វើ​ការងារ​ជាមួយ​កុំព្យូទ័រ​ច្រើន​ ខ្លះអាច​ ៨ម៉ោង/ថ្ងៃ ដែល​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ឈឺ ស្ពឹក​ភ្នែក​ជារឿយៗ ដោយសារ​ខំ​ប្រឹង​សម្លឹង​អេក្រង់​ខ្លាំង​ពេក។ មិន​តែ​ប៉ុណ្ណោះ ការ​សម្លឹង​មើល​អេក្រង់​យូរ មិន​ថា កុំព្យូទ័រ ទូរស័ព្ទ ឬ​ក៏​ទូរទស្សន៍​ទេ វា​ក៏​ធ្វើ​ឲ្យ​ភ្នែក​យើង​ឆាប់​ស្ងួត​ថែម​ទៀត​ផង។ ក្រៅ​ពី​នេះ មូល​ហេតុ​នៃ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត​មាន​ដូច​ជា ការ​រលាក​រ៉ាំរ៉ៃ​នៃ​ត្របក​ភ្នែក ខ្វះ​ខាត​ទឹក​ភ្នែក ឬ​ទឹក​ភ្នែក​គ្មាន​គុណភាព។ សូម្បី​តែ​ក្រោម​កង្ហារ ឬ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ​ក៏​ធ្វើ​ឲ្យ​ស្ងួត​ភ្នែក​បាន​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ចំពោះ​បញ្ហា​ភ្នែក​ស្ងួត​នេះ យើង​អាច​ដោះ​ស្រាយ​តា​ម​តិចនិក​ងាយៗ​ខាង​ក្រោម​នេះ​បាន ព្រោះ​ជំងឺ​ភ្នែក​ស្ងួត ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​មិន​តិច​ដែរ ហើយ​តិចនិក​ទាំង​នោះ​រួម​មាន៖ ១. ចៀសវាង​ខ្យល់​បក់​ចំ​ភ្នែក៖ យើង​គួរ​ចៀសវាង​បណ្ដោយ​ឲ្យ​ខ្យល់​បក់​ត្រូវ​ភ្នែក​ចំៗ ដូច​ជា​នៅ​ពេល​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ ម៉ាស៊ីន​ត្រជាក់ ឬ​កង្ហារ​ជាដើម។ ២. សម្រាក​ភ្នែក៖ បើ​យើង​កំពុង​អាន ឬ​ធ្វើ​អ្វី​ដែល​ត្រូវ​ប្រើ​ភ្នែក​សម្លឹង​យូរ គួរ​តែ​មាន​ពេល​សម្រាក​ភ្នែក​ខ្លះ​ដោយ​បិទ​ភ្នែក ។ មួយ​វិញ​ទៀត យើង​ក៏​ត្រូវ​ធ្មេច​ភ្នែក​ឲ្យ​បាន​ញឹក​ញាប់​ដែរ ដើម្បី​ជួយ​បង្កើន​ទឹក​ភ្នែក​ផ្ដល់​ភាព​សើម​ខ្លះ​ឲ្យ​ភ្នែក។ ៣. ដាក់​អេក្រង់​ឲ្យ​ក្រោម​កម្ពស់​ភ្នែក៖ បើ​យើង​ដាក់​អេក្រង់​កុំព្យូទ័រ​ខ្ពស់​ជាង​កម្ពស់​ភ្នែក យើង​ត្រូវ​បើក​ភ្នែក​ធំៗ​សម្លឹង​មើល​អេក្រង់ ធ្វើ​ឲ្យ​យើង​ខំ​ប្រឹង​បើក​ភ្នែក និង​ងាយ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត។ ៤. ឈប់​ជក់​បារី ឬ​ចៀសវាង​ផ្សែង៖ ផ្សែង​អាច​ធ្វើ​ឲ្យ​អាការៈ​ភ្នែក​ស្ងួត​កាន់​តែ​យ៉ាប់​យ៉ឺន ដូច​នេះ​ហើយ​សម្រាប់​យើង​ត្រូវ​ព្យាយាម​ចៀស​ឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​ផ្សែង ហើយ​បើ​ខ្លួន​យើង​ផ្ទាល់​ជា​អ្នក​បង្កើត​ផ្សែង​ដោយ​ការ​ជក់​បារី គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​សាស្ត្រ​ក្នុង​ការ​ផ្ដាច់​បារី។ ៥. ប្រើ​ថ្នាំ​បន្តក់​ភ្នែក៖ ប្រសិន​បើ​យើង​មាន​បញ្ហា​ភ្នែក​ស្ងួត​រ៉ាំរ៉ៃ គួរ​ប្រើ​ថ្នាំ​បន្តក់​ភ្នែក ដើម្បី​ជួយ​ផ្ដល់​សំណើម​ដល់​ភ្នែក។ ទាក់​ទង​នឹង​បញ្ហា​ភ្នែក​ស្ងួត​នេះ អ្នក​ជំងឺ​អាច​ទទួល​ផល​ប៉ះពាល់​ផ្សេងៗ​ដូច​ជា […]


ជំងឺភ្នែក

ស្រវាំងភ្នែកភ្លាមៗអាចបណ្ដាលមកពីជំងឺទាំងនេះ

អាការៈស្រវាំង​ភ្នែក​ភ្លាមៗ​អាច​ជា​ការ​រំខាន​មួយ​ ប៉ុន្តែ​ពេល​ខ្លះ​អាច​ជា​សញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​ផ្សេង​ដែល​យើង​មិន​ត្រូវ​មើល​រំលង និង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ក្រៅ​ពី​បញ្ហា​ភ្នែក អាការៈ​ព្រិលភ្នែក​ក៏​​អាច​មក​ពី​ជំងឺ​ផ្សេងៗដែរ​។ ១. ជំងឺ​ធាត់ ទម្ងន់​របស់​យើង​គឺ​ទាក់ទង​នឹង​សុខភាព​ភ្នែក។ ជំងឺ​ធាត់​អាច​បង្ក​ជំងឺ​ភ្នែក​ជា​ច្រើន​ដូចជា​ភ្នែក​ឡើង​បាយ (cataracts) ជាដើម។ ក្នុង​ករណី​អ្នក​ជំងឺ​ម្នាក់​ឡើង​ទម្ងន់​ខ្លាំង​ និង​ចាប់ផ្ដើម​បាត់បង់​គំហើញ គ្រូពេទ្យ​បាន​រក​ឃើញ​ថា​ជំងឺ​ធាត់​គឺ​ជា​មូល​ហេតុ​បង្ក។ ២. អាការៈ​ឈឺក្បាល​ប្រកាំង អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​អាច​បង្ក​បញ្ហា​ដល់​គំហើញ​បាន ជាពិសេស​អាការៈ​ស្រវាំង​ភ្នែក​ហើយ​អាការៈ​ឈឺក្បាល​ប្រកាំង​នេះ​គេ​ហៅ​ថា​ Migraine with aura និង​បង្ក​អាការៈ​ឈឺក្បាល​ខ្លាំង។ អាការៈ​ស្រវាំង​ភ្នែក​នេះ​តែង​កើត​មាន​មុន​ពេល​ឈឺក្បាល។ ពេល​ខ្លះ​​អាច​បណ្ដាលឲ្យ​បាត់បង់​គំហើញ​ខ្លះៗ ឬ​ទាំង​ស្រុង​មួយ​រយៈ។ ៣. ជំងឺ​ភ្នែក​ក្រហម ជំងឺ​ភ្នែក​ក្រហម​គឺ​មាន​អាការៈ​ភ្នែក​ក្រហម​ខ្លាំង និង​ហើម​ត្របក​ភ្នែក ហើយ​ក៏​អាច​បង្ក​ឲ្យ​ស្រវាំង​ភ្នែក ហៀរ​ទឹក​ភ្នែក និង​ពេល​ខ្លះ​ក្រហាយ និង​រមាស់។ ជាទូទៅ ជំងឺ​នេះ​បង្ក​ដោយ​អាលែកហ្សី ឬ​វីរុស។ ៤. ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​គំហើញ​ដូចជា​ស្រវាំងភ្នែក និង​ចង្អោរ​។ ដុំ​សាច់​នេះ​អាច​សង្កត់​លើ​ខួរក្បាល ហើយ​សម្ពាធ​នេះ​អាច​បង្ក​អាការៈ​ផ្សេងៗ​តាម​ផ្នែក​ផ្សេង​នៃ​រាងកាយ​រួមទាំង​ភ្នែក​ដែរ។ ៥. ជំងឺ​ស្បែក Psoriasis ជំងឺ​ស្បែក Psoriasis គឺ​ជំងឺ​ស្បែក​ដែល​អាច​ប៉ះពាល់​ដល់​គំហើញ​ធ្ងន់ធ្ងរ។ ក្រៅ​ពី​ចេញ​រោគសញ្ញា​លើ​ស្បែក​ដូចជា​ការឈឺចាប់ ស្បែក​ក្រហម និង​រលាក ជំងឺ​នេះ​ក៏​អាច​បង្ក​បញ្ហា​ភ្នែក​ Uveitis ដែល​បង្ក​ការ​រលាក​នៅ​ភ្នែក និង​បណ្ដាល​ឲ្យ​ស្រវាំង​ភ្នែក និង​ចាញ់​ពន្លឺ។ ក្នុង​ករណី​នេះ​ យើង​ត្រូវ​ព្យាបាល​ជំងឺ​ភ្នែក​ដាច់​ដោយ​ឡែក​ពី​ជំងឺ​ស្បែក Psoriasis។ ៦. សម្ពាធ​ឈាម​ទាប ឬ​ខ្ពស់ សម្ពាធ​ឈាម​ទាប​អាច​ធ្វើឲ្យ​យើង​ស្រវាំង​ភ្នែក វិលមុខ និង​ចង្អោរ​ដែល​នេះ​ជា​អាការៈ​ធម្មតា​ និង​មិន​មាន​រយៈ​ពេល​យូរ​ទេ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង […]


ជំងឺភ្នែក

ជំងឺភ្នែកក្រហមបង្កឡើងដោយសារអ្វី?

គ្នា​យើង​ទំនងជា​​ធ្លាប់​កើត​ជំងឺ​ភ្នែក​ក្រហម​​មិន​ខាន តើដឹងទេថា​ជំងឺនេះ​បង្កឡើង​ដោយ​សារអ្វី?​​ ជំងឺ​ភ្នែក​ក្រហម​​​​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ពីរ​យ៉ាង​ គឺ​បាក់តេរី​ និង​វីរុស ប៉ុន្តែ​ក៏​អាច​បង្ក​មក​ពី​មូលហេតុ​ផ្សេង​ទៀត ដូចជា​អាលែកហ្ស៊ី របួស​ភ្នែក​ និង​ប្រតិកម្ម​ជាមួយ​ថ្នាំ​ជាដើម។ គ្នា​យើង​ក៏​ប្រហែលជា​ដឹង​ហើយ​ថា​ជំងឺ​ភ្នែក​ក្រហម គឺ​ជា​ជំងឺ​ដែល​ងាយ​ចម្លង​ទៅ​មនុស្ស​ម្នាក់​ទៀត​ខ្លាំង​ណាស់​ ជាពិសេស​សមាជិក​គ្រួសាររស់​នៅ​ផ្ទះ​តែ​មួយ។ ក្នុង​ចំណោម​នោះ​ មាន ៣៥–៥០ ភាគរយ អាច​បង្ក​ឲ្យ​មាន​ផល​វិបាក ពិសេស​ជំងឺ​ភ្នែក​ក្រហម បង្ក​ដោយ​វីរុស អាច​បង្ក​ជា​បញ្ហា​ផ្សេង​ទៀត​ដូចជា៖ – គំហើញ​ធ្លាក់​ចុះ ចាញ់​​ពន្លឺ ដោយសារ​មេរោគ​ជ្រៀត​ចូល​ដល់​ស្រទាប់​កោសិកា​ភ្នែក – ចេញ​ទឹក​ភ្នែក​រ៉ាំ​រ៉ៃ – ​ពិការ​ភ្នែក​ដោយ​សារ​ខូច​កោសិកា​សន្ធាន​គ្រាប់​ភ្នែក។ រោគសញ្ញា​នៃ​ជំងឺ​ភ្នែក​ក្រហម​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូច​ជា​៖ ភ្នែក​ឡើង​ក្រហម​ ហើម​ និង​ក្រហម​ត្របក​ភ្នែក រមាស់​ភ្នែក ក្រហាយភ្នែក ហូរ​ទឹក​ភ្នែក ស្អិត​ត្របក​ភ្នែក ទើស​ភ្នែក​ ដូច​មាន​វត្ថុ​អ្វី​មួយ​ក្នុង​ភ្នែក​។   ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជំងឺ​ភ្នែក​ក្រហម​អាច​បណ្ដាល​មកពី​កត្តា​​ប្រ​ឈម​មួយ​ចំនួន​ដូច​ជា៖ រស់​នៅ​ជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ​កើត​​ជំងឺ​ភ្នែក​ក្រហម កត្តា​បរិស្ថាន​ ប្រឈម​សារធាតុ​បង្ក​ឲ្យ​អាលែកហ្ស៊ី ហែល​ទឹកអាង​ជុំ​គ្នា ប្រើ​ឡេនពាក់ភ្នែក ដាក់​គ្រាប់​ភ្នែក​សប្បនិមិ្មត [embed-health-tool-bmr] ប្រភេទ​បាក់តេរី​ជា​ច្រើនដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​ក្រហម ដូចជា​​ បាក់តេរី ស្តាភីឡូកូក (Staphylococcus) ស្ត្រេបតូកូកូស (Streptococcus)​ […]


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស