ជំងឺភ្នែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ។ អាការៈនៃជំងឺនេះស្ដែងឡើង ដោយសារស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់ពីក្រពេញទឹកភ្នែក ដែលបណ្ដាលឲ្យភ្នែកស្ងួត ក្ដៅ និងស្រវាំង ហើយបើបញ្ហានេះមានសភាពធ្ងន់ធ្ងរ អាចឈានដល់ការរលាកស្រទាប់ភ្នែកខាងក្រៅដែលអាចប្រឈមនឹងបញ្ហាងងឹតភ្នែក ប្រសិនមិនបានព្យាបាលត្រឹមត្រូវទេនោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញានៃជំងឺភ្នែកស្ងួត
នៅពេលដែលស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់នឹងបង្កជារោគសញ្ញាដូចជា៖
ជំងឺភ្នែកស្ងួតអាចកើតឡើងយ៉ាងងាយ មិនថាក្មេងឬចាស់ ប្រសិនយើងមិនបានការពារឲ្យបានល្អទេនោះ។ តួយ៉ាងមានមូលហេតុមួយចំនួនដែលងាយឲ្យកើតឡើងបានដូចជា៖
វិធីការពារភ្នែកកុំឲ្យស្ងួត
ប្រសិនបើយើងមានអារម្មណ៍ថា ភ្នែករបស់យើងមានសភាពស្ងួត ស្រវាំង ឡើងក្រហមខុសពីធម្មតា ចូរប្រុងប្រយ័ត្ននឹងអាការៈទាំងនោះ ព្រោះអាចជារោគសញ្ញាដំបូង ដូច្នេះគួរតែអនុវត្ដដូចវិធីខាងក្រោម៖

- ត្រូវសម្រាកភ្នែកបានញឹកញាប់ ក្នុងអំឡុងពេលសម្លឹងអ្វីមួយ
- ផ្អាកជក់បារី ឬ ជៀសចេញពីកន្លែងដែលមានផ្សែង
- ប្រើប្រាស់ថ្នាំបន្ដក់ភ្នែក ប្រសិនបើស្ងួតភ្នែក (ពិភាក្សាជាមួយគ្រូពេទ្យ)
- ត្រូវពាក់វែនតាជាប្រចាំពេលចេញទៅក្រៅ
- ជៀសវាងការសម្លឹងលើវត្ថុដែលមានពន្លឺខ្លាំង
- ញ៉ាំទឹកឲ្យបានច្រើន និង ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន
- គេងឲ្យបានគ្រប់គ្រាន់
- ជួបជាមួយគ្រូពេទ្យជំនាញ