backup og meta

កត្ដាទាំងនេះទើបបណ្ដាលឲ្យយើង ចុករួយភ្នែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 19, 2023

    កត្ដាទាំងនេះទើបបណ្ដាលឲ្យយើង ចុករួយភ្នែក

    រួចភ្នែកជាអាការៈមួយស្ដែងឡើងនៅពេលដែល ភ្នែកមិនអាចសម្លឹងអ្វីមួយបានច្បាស់ល្អ នោះដោយសារការសម្លឹងមានរយៈពេលយូរ ប្រឈមនឹងចំណាំងផ្លាតពន្លឺ ឬត្រូវខ្យល់ខ្លាំង។ អាការៈនេះអាចកើតឡើងច្រើន មិនថាក្មេងឬចាស់នោះទេ ប្រសិនបានដឹងពីរបៀបនៃការពារភ្នែក​ឲ្យ​បានល្អ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចុករួយភ្នែកអាចកើតឡើងរយៈពេលខ្លី ហើយក៏បាត់ទៅវិញដោយខ្លួនឯង។ ថ្វីដ្បិតតែមិនមែនជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្ដែក៏ជាអាការៈមួយគួរព្រួយបារម្ភប្រសិនជាកើតឡើងញឹកញាប់ ដោយមិនមានវិធានការដោះស្រាយ។

    រោគសញ្ញានៃអាការៈរួយភ្នែក

    • ឈឺ អស់កម្លាំង ក្រហាយ ឬរមាស់ភ្នែក
    • ភ្នែកស្ងួតឬហូរទឹកភ្នែក
    • មើលឃើញមិនច្បាស់
    • ឈឺក្បាល
    • រួយក ស្មា ឬខ្នង
    • ចាញ់ពន្លឺ
    • ការលំបាកក្នុងការផ្តោតអារម្មណ៍
    • មានអារម្មណ៍ថាអ្នកមិនអាចបើកភ្នែកបានអស់

    មូលហេតុដែលបណ្ដាលឲ្យចុករួយភ្នែក

    • សម្លឹងមើលអេក្រង់ឧបករណ៍ឌីជីថលច្រើន
    • ភ្នែកបើកខ្លាំង មិនបានសម្រាក
    • បើកបរផ្លូវឆ្ងាយ និងធ្វើសកម្មភាពផ្សេងទៀតដែលពាក់ព័ន្ធនឹងការផ្តោតអារម្មណ៍ក្នុងរយៈពេលយូរ
    • ត្រូវបានប៉ះពាល់នឹងពន្លឺភ្លឺឬចាំង
    • ប្រឹងមើលក្នុងពន្លឺ
    • មានជំងឺភ្នែកស្ងួត
    • ត្រូវបានប៉ះពាល់នឹងខ្យល់ស្ងួតចេញពីកង្ហារ ប្រព័ន្ធកំដៅ ឬប្រព័ន្ធម៉ាស៊ីនត្រជាក់

    ភ្នែកស្ងួត

    អត្ថបទគួរអាន៖

    តើចុករួយភ្នែកអាចជារោគសញ្ញានៃជំងឺភ្នែកដែរទេ?

    ជាក់ស្ដែងណាស់ ចុករួយភ្នែកក៏អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺស្ងួតភ្នែក។ ព្រោះនៅពេលដែលភ្នែកមិនទទួលបានសំណើមគ្រប់គ្រាន់ ក៏បណ្ដាលឲ្យយើងមិនអាចសម្លឹងបានយូរ និង មើលមិន​ឃើញច្បាស់ល្អនោះទេ។ ថ្វីដ្បិតយើងមិនអាចសម្គាល់បានភ្លាមៗថា ការចុករួយភ្នែកជារោគសញ្ញាជំងឺ​ភ្នែក​ស្ងួត​១០០% ប៉ុន្ដែយើងអាចសង្កេតមើលថា អាការៈនេះកើតឡើងញឹកញាប់ ជាមួយនឹងរោគសញ្ញាផ្សេងៗទៀតដូចជា មានអាការៈក្ដៅភ្នែក ភ្នែកឡើងក្រហម ហៀរទឹកភ្នែកច្រើន មានការរំខានក្នុងភ្នែក នឹងហើមត្របកភ្នែក។ ចូរប្រុងប្រយ័ត្ននឹងរោគសញ្ញាទាំងនេះ​ ក្នុងករណីសង្ស័យត្រូវទៅជួបជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 19, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម