backup og meta

សម្គាល់ម៉េចដឹងថា ក្រហមភ្នែកបង្កដោយអាលែកហ្ស៊ី ឬឈឺភ្នែក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 06, 2023

    សម្គាល់ម៉េចដឹងថា ក្រហមភ្នែកបង្កដោយអាលែកហ្ស៊ី ឬឈឺភ្នែក?

    ពេល​ជួប​បញ្ហា​រមាស់​ភ្នែក ភ្នែក​ក្រហម​ អ្នក​ខ្លះ​គិត​ថា​កើត​ចេញ​ពី​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ និង​អាច​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ដើម្បី​សម្រួល​រោគ​សញ្ញា​នេះ។ ប៉ុន្តែ​បញ្ហា​ភ្នែក​ពេល​ខ្លះ​មិន​សាមញ្ញ​ដូច​នេះ​នោះ​ទេ​។

    មុន​នឹង​វិនិច្ឆ័យ​ថា​ភ្នែក​របស់​យើង​កំពុង​មាន​បញ្ហា​ដោយ​សារ​អាលែកហ្ស៊ី ឬ​ឆ្លង​មេរោគ​នៅ​ភ្នែក យើង​ត្រូវ​ដឹង​ចំណុច​មួយ​ចំនួន​សិន​ដែរ​។

    ១. ភាព​សុខ​ភាព​រវាង​ភ្នែក​អាលែកហ្ស៊ី និង​ភ្នែក​​ឆ្លង​រោគ​

    ​បញ្ហា​អាលែកហ្ស៊ី​​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ ប៉ុន្តែ​បើ​ភ្នែក​ឆ្លង​រោគ(ឈឺ​ភ្នែក)​ អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​។

    ភ្នែក​ឆ្លង​រោគ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី បារ៉ាស៊ីត ឬ​មេរោគ​ផ្សិត​ជា​ដើម​ ហើយ​រោគ​សញ្ញា​អាច​ខុស​ៗ​គ្នា​ដែរ និង​មាន​រោគ​សញ្ញា​ច្រើន​ជាង​អាលែកហ្ស៊ី​។ បើ​ភ្នែក​យើង​មាន​អាចម៍​ភ្នែក​ច្រើន និង​ឈឺ​ផង នោះ​មិន​មាន​ជា​បញ្ហា​អាលែក​ហ្ស៊ី​ទេ​។

    រោគ​សញ្ញា​អាលែកហ្ស៊ី​

    • ក្រហម​ភ្នែក
    • រមាស់​ភ្នែក
    • ចេញ​ទឹក​ភ្នែក
    • ផ្សា​ភ្នែក
  • ក្រហម​ភ្នែក
  • រមាស់​ភ្នែក
  • ចេញ​ទឹក​ភ្នែក
  • ផ្សាភ្នែក
  • ឈឺ​ភ្នែក
  • មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ក្នុង​ភ្នែក
  • ចាញ់​ពន្លឺ​
  • មាន​អាចម៍​ភ្នែក​
  • ដើម្បី​ដឹង​ថា​ភ្នែក​មាន​បញ្ហា​អ្វី​ឲ្យ​ប្រាកដ យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​មូល​ហេតុ​បង្ក​។ អាលែកហ្ស៊ី​ភ្នែក​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ទេ គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ពិបាក​ទ្រាំ។ ចំណែក​ភ្នែក​ឆ្លង​រោគ​វិញ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ និង​អាច​ធ្វើ​ឲ្យ​ខូច​ភ្នែក​បើ​មិន​ព្យាបាល​បាន​ត្រឹមត្រូវ​។

    ក្រហមភ្នែក

    ២. វិធី​ព្យាបាល​

    ចំពោះ​បញ្ហា​អាលែកហ្ស៊ី បើ​សិន​ជា​យើង​ត្រូវ​គ្រូពេទ្យ​វិនិច្ឆ័យ​ថា​មាន​បញ្ហា​អាលែកហ្ស៊ី នោះ​​អាច​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ប្រឆាំង​អាលែកហ្សី​ ហើយ​ថ្នាំ​បន្តក់​ភ្នែក​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​កម្ចាត់​បញ្ហា​នេះ​។ គួរ​សាក​សួរ​គ្រូពេទ្យ​ថា​ពេល​ណា​ខ្លះ​យើង​អាច​ប្រើ​ថ្នាំ​បន្តក់​ប្រភេទ​នេះ ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។

    សម្រាប់​បញ្ហា​ឈឺ​ភ្នែក​វិញ ពេល​ខ្លះ​វា​ក៏​អាច​ងាយ​បាត់​ទៅ​វិញ​ដែរ​ ដោយ​យើង​​ប្រើ​កន្សែង​ត្រជាក់​គ្រប​លើ​ភ្នែក ឬ​ថ្នាំ​ភ្នែក​តាម​វេជ្ជបញ្ជា។ ពេល​ខ្លះ បើ​គ្រូពេទ្យ​រក​ឃើញ​ថា​យើង​ឈឺ​ភ្នែក​ដោយ​ការ​ឆ្លង​រោគ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​ប្រភេទ​បន្តក់​ភ្នែក ដើម្បី​កម្ចាត់​បាក់​តេរី​ឆ្លង​ចូល​ភ្នែក​។​

    សម្រាប់​ភ្នែក​ឆ្លង​រោគ​ដោយ​ពពួក​ផ្សិត ឬ​ប៉ារ៉ាស៊ីត ការ​ប្រើ​ប្រាស់​ថ្នាំ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ដែល​គ្រូពេទ្យ​បាន​រក​ឃើញ។ ពេល​មាន​បញ្ហា​ភ្នែក ការ​ជួ​ប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​ជម្រើស​ល្អ​បំផុត​ដើម្បី​បានការ​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​។

    វីដេអូ​ស្តីពី ទារកឈឺភ្នែកគួរបន្តក់ទឹកដោះអត់?

    ‘ autoplay=’0’][/video-embeb]

    ចំណុចសំខាន់

    ភាព​សុខ​ភាព​រវាង​ភ្នែក​អាលែកហ្ស៊ី និង​ភ្នែក​​ឆ្លង​រោគ​


    • រោគ​សញ្ញា​អាលែកហ្ស៊ី​
      • ក្រហម​ភ្នែក
      • រមាស់​ភ្នែក
      • ចេញ​ទឹក​ភ្នែក
      • ផ្សា​ភ្នែក
    • រោគ​សញ្ញា​ភ្នែក​ឆ្លង​រោគ​
      • ក្រហម​ភ្នែក
      • រមាស់​ភ្នែក
      • ចេញ​ទឹក​ភ្នែក
      • ផ្សា​ភ្នែក
      • ឈឺ​ភ្នែក
      • មាន​អារម្មណ៍​ថា​ដូច​មាន​អ្វី​ក្នុង​ភ្នែក
      • ចាញ់​ពន្លឺ​
      • មាន​អាចម៍​ភ្នែក​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Dec 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម