បញ្ហាភ្នែកក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលមូលហេតុខ្លះមិនបង្កជាបញ្ហានោះទេ ប៉ុន្តែខ្លះទៀតអាចមានសភាពធ្ងន់ធ្ងរ ដែលយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។
បញ្ហាភ្នែកក្រហមក្រោយភ្ញាក់ពីគេង អាចបណ្តាលមកពីមូលហេតុជាច្រើន ដែលមូលហេតុខ្លះមិនបង្កជាបញ្ហានោះទេ ប៉ុន្តែខ្លះទៀតអាចមានសភាពធ្ងន់ធ្ងរ ដែលយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។

អាការៈគេងមិនដកដង្ហើម គឺជាបញ្ហាដំណេកមួយ ដែលធ្វើឲ្យយើងដកដង្ហើមបានខ្លីៗ ឬអត់ដកដង្ហើមដោយមិនដឹងខ្លួនពេលកំពុងគេង។ បញ្ហានេះ មានរោគសញ្ញាដូចជាស្រមុកខ្លាំងៗ អស់កម្លាំងនៅពេលថ្ងៃ ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ និងភ្នែករបស់យើងបាន។
ដំណោះស្រាយ៖ លាបថ្នាំភ្នែកនៅផ្នែកខាងក្នុងត្របកភ្នែកខាងក្រោមនៅពេលយប់ និងក្រោយភ្ញាក់ពីគេង។
ជំងឺភ្នែកស្ងួត កើតឡើងនៅពេលដែលភ្នែកយើងមិនអាចផលិតទឹកភ្នែកគ្រប់គ្រាន់ ដើម្បីរក្សាសំណើម។ រោគសញ្ញានៃភ្នែកស្ងួត រួមមានភ្នែកក្រហម រំញោចនឹងពន្លឺ ឬព្រិលភ្នែក ហើយបញ្ហានេះអាចកាន់តែយ៉ាប់យ៉ឺននៅពេលយប់ ប្រសិនបើយើងគេងបើកកង្ហារពេញមួយយប់។ ជាក់ស្តែង បញ្ហាភ្នែកស្ងួត អាចកើតឡើងលើគ្នាយើងគ្រប់វ័យ ប៉ុន្តែភាគច្រើន គឺចំពោះអ្នកដែលមានអាយុចាប់ពី៥០ឆ្នាំឡើង ពាក់ Contact lenses កង្វះវីតាមីនA ឬមានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។
ដំណោះស្រាយ៖ លាបថ្នាំភ្នែកនៅផ្នែកខាងក្នុងត្របកភ្នែកខាងក្រោមនៅពេលយប់ និងក្រោយភ្ញាក់ពីគេង។
ជំងឺភ្នែកក្រហម មានរោគសញ្ញាដូចជា ភ្នែកក្រហម ហើម មានខ្ទុះ និងរមាស់។ ជំងឺនេះបង្កឡើងដោយពពួកវីរុស បាក់តេរី ឬអាលែកហ្ស៊ី។ យើងអាចបញ្ឈប់ការរាលដាលនៃជំងឺនេះ តាមរយៈ៖
ដំណោះស្រាយ៖ ជំងឺភ្នែកក្រហមដោយសារអាលែកហ្សី អាចព្យាបាលដោយប្រើពពួកថ្នាំantihistamines ចំណែកឯជំងឺភ្នែកក្រហមដោយមេរោគ គួរប្រើថ្នាំបន្តក់ភ្នែកប្រភេទ សំលាប់ពពួកមេរោគ។ ជាទូទៅ ជំងឺភ្នែកក្រហម អាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែយើងក៏អាចស្អំកំណាត់សើម និងត្រជាក់នៅលើភ្នែក ដើម្បីជួយកាត់បន្ថយការឈឺចាប់។

អាលែកហ្ស៊ីតាមរដូវកាល អាចមានរោគសញ្ញាដូចជាក្អក កណ្ដាស់ តឹងច្រមុះ រមាស់ភ្នែក និងភ្នែកក្រហម។
ដំណោះស្រាយ៖ គួរប្រើសាប៊ូលាងមុខដែលគ្មានជាតិកាត់ ដើម្បីដុសលាងត្របកភ្នែក និងរោមភ្នែកមុនពេលចូលគេង និងក្រោយភ្ញាក់ពីគេង។
អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Red Eye
https://my.clevelandclinic.org/health/symptoms/17690-red-eye
Eye redness
https://www.mountsinai.org/health-library/symptoms/eye-redness
Red eye
https://www.mayoclinic.org/symptoms/red-eye/basics/when-to-see-doctor/sym-20050748
កំណែប្រែបច្ចុប្បន្ន
14/06/2023
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ