backup og meta

ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ

ចង់​ឲ្យ​ភ្នែក​ភ្លឺច្បាស់​ល្អ សាកល្បង​ញ៉ាំកំពូលអាហារ​ទាំង​នេះ

មួយ​ថ្ងៃៗ ក្រៅ​ពី​រៀន និង​ការងារ​មុខ​កុំព្យូទ័រ ម្នាក់ៗ​ចំណាយ​រាប់​ម៉ោង​លើ ស្មាត​ហ្វូន គួប​ផ្សំបរិស្ថាន​ខ្យល់​ពុល កម្ដៅ​ថ្ងៃ និង​របប​អាហារ​ផ្ដេសផ្ដាស​ ភ្នែក​យើង​ប្រែ​ពី​ថ្លា​ឆ្វង់ ទៅ​ជា​ល្អក់​លឿងៗ​បណ្ដើរ ហេតុនេះ​ត្រូវ​ចេះ​ការពារ​ភ្នែក​ឲ្យ​បាន​ល្អ កុំ​ឲ្យ​មាន​បញ្ហា​ទើប​ស្តាយ​ក្រោយ។ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​អាហារ​ល្អៗ​ប៉ុន្មាន​មុខ អាចជួយ​ភ្នែក​ឲ្យ​បាន​សុខភាព​ល្អ។

១- ខ្លាញ់​ត្រី

ត្រី​ទឹក​ត្រជាក់ ​សម្បូរ​អាស៊ីដ​ខ្លាញ់អូមេហ្គា ៣ និង DHA ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​រាង​កាយ​ទាំង​មូល មិន​មែន​សម្រាប់​តែ​ភ្នែក​មួយ​មុខ​នោះ​ទេ។ វា​ល្អ​សម្រាប់​ស្បែក សក់ សុខភាព​ទូទៅ ជា​ពិសេសជួយ​ការពារ​ប្រឆាំង​ចង្កោម​រោគ​សញ្ញា​ស្ងួត​ភ្នែក ជំងឺ​ខូច​រ៉េទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ ជាដើម។

របស់​ល្អ​ទាំង​នេះមាន​នៅ​ក្នុង​ពពួក​ត្រី​សមុទ្រ ដូចជា សាឌីន (Sardines) ត្រី​ Mackerel ត្រី​ធូណា (Tuna) ត្រី​សាលម៉ុន (Salmon) និង​ត្រី​ត្រៅ (Trout)។

២- ការ៉ុត

ការ៉ុត ​ប្រមូល​ផ្តុំ​ដោយ​វីតាមីន​សារធាតុ​រ៉ែ​ខនិជ និង​ជាតិ​បេតាការ៉ូតែន (Beta-carotene) ដែល​ជា​ប្រភេទ​វីតាមីន A ។ សារធាតុ​ទាំង​នេះ រួម​ចំណែក​យ៉ាង​ច្រើន​​ចំពោះ​សុខភាព​ភ្នែក ការពារ​គំហើញ ជួយ​រេទីន​ភ្នែក និង​ជំរុញ​ផ្នែក​ដទៃ​ទៀត​នៃ​ភ្នែក ឲ្យ​ដំណើរការ​បំពេញ​មុខ​ងារ​បាន​ត្រឹម​ត្រូវ។ អ៊ីចឹង គួរ​មាន​ទម្លាប់​ញ៉ាំ​ការ៉ុត ឬ​ទឹក​ការ៉ុត​ប្រចាំ​ថ្ងៃ ដើម្បី​ភ្នែក​ភ្លឺ​ថ្លា​ល្អ។

៣- បន្លែ​ស្លឹក​បៃ​តង

បន្លែ ជា​ពិសេសបន្លែ​ស្លឹក​បៃតង មិន​គ្រាន់​តែ​មាន​ប្រយោជន៍​សម្រាប់​ស្បែក និង​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​ភ្នែក​ឲ្យ​នៅ​ភ្លឺ និង​ថ្លា​ស្រឡះ។ បន្លែ​បៃតង​មាន​ជាតិ Zeaxanthin និង​លុយតេអ៊ីន (Lutein) ក្រាស់ក្រែល សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ កាត់​បន្ថយ ​ជំងឺ​ខូច​ទ្រុឌទ្រោម​ចំណុច​ពណ៌​លឿង​របស់​រេទីន​ភ្នែក និង​ភ្នែក​ឡើង​បាយ។

ស្ពៃ​ខាល (kale) ផ្កា​ខាត់​ណា​បៃតង ស្ពៃពួយឡេង ខាត់​ណា​ស្លឹក ផ្លែ​ប៊ើរ គ្រាប់​សណ្ដែក​បារាំង មានប្រសិទ្ធ​ភាព​ជួយ​ដល់​ភ្នែក​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​រយៈពេល​ខ្លី។

អាហារជំនួយភ្នែក Hello គ្រូពេទ្យ

អត្ថបទ​ពាក់ព័ន្ធ៖

  • ការ៉ុត មាន​ចំណុច​ល្អ ៨ ដែល​យើង​អត់​ដឹង
  • របបអាហារ​ចាំបាច់បំផុត​សម្រាប់​យុវវ័យ

៤- គ្រាប់​អាល់ម៉ុន

គ្រាប់​អាល់ម៉ុន អាច​ជា​អាហារ​ជំនួសដ៏​ល្អ​សម្រាប់​អាហារ​គ្មាន​ប្រយោជន៍​ផ្សេងៗ។ ញ៉ាំ​គ្រាប់​អាល់ម៉ុន ៣០ ក្រាម​/ថ្ងៃ បង្កើន​វីតាមីន E ជួយ​ការពារ​ភ្នែក។

៥- គ្រាប់​ធញ្ញជាតិសម្រូប

គ្រាប់​ធញ្ញជាតិ​សម្រូប ឬ Whole Grains មាន​ផ្ទុក​ជាតិ​ស្ករគ្លុយ​កូស (GI) ដែល​មាន​ប្រសិទ្ធ​ភាព​បន្ថយ​ហានិភ័យ​ជំងឺ​ខូច​ពណ៌​នៃ​រេទីនភ្នែក ពេលចាស់ទៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​​ព្យាបាល​ជូន៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

5 Foods for Healthy Eyes. http://www.health.com/health/gallery/0,,20680738,00.html/view-all Accessed April 1, 2017

Slideshow: 11 Foods to Boost Your Eye Health. http://www.allaboutvision.com/nutrition/foods.htm Accessed April 1, 2017

How to Keep Your Eyes Healthy. http://www.webmd.com/eye-health/good-eyesight#1 Accessed April 1, 2017

កំណែ​ប្រែបច្ចុប្បន្ន

04/09/2019

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Sep 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម