ទឹកភ្នែក មានអាថ៌កំបាំងច្រើន គ្រប់គ្នាគួរដឹង

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 12/07/2019 . អាន 3 នាទី
Share now

ទឹកភ្នែក កើតមាន ពេលយើងមានអារម្មណ៍កើតទុក្ខ សប្បាយរំភើប ឬមាន​របស់អ្វីមួយមកប៉ះ។ ការពិត ទឹកភ្នែក មានស្រទាប់​របស់​វា និង​មាន​រឿងរ៉ាវមួយចំនួនដែលយើងមិនដឹង។

១- ទឹក​ភ្នែក​មាន​ស្រទាប់

ទឹក​ភ្នែក មាន ៣ ស្រទាប់ ជា​ល្បាយ​បញ្ចូល​គ្នារវាង​សាធាតុ​ទឹក ប្រេង និង​សារ​ធាតុ​សម្បោរ​អន្ធិល។ ស្រទាប់​ទឹក មាន​ផ្ទុក​​អេឡិចត្រូលីត្រ ប្រូតេអ៊ីន គ្លុយកូស និង​សារធាតុ​ដទៃ​ផ្សេង​ទៀត​ជា​ច្រើន ធ្វើ​ឲ្យ​វា​ជា​ស្រទាប់​ដ៏​ក្រាស់​បំ​ផុត ក្នុង​ចំណោម​ស្រទាប់​ទាំង​បី។ ទន្ទឹម​នឹង​នេះ ស្រទាប់​ប្រេង ​មាន​មក​ជាមួយ​នៅ​ខ្លាញ់​មួយ​ចំនួន មាន​នាទី​ពន្យឺត​ដំណើរ​ការ​រំហួត។ ​សមាស​ភាគ​ជាក់​លាក់មួយ​ចំនួន​របស់ទឹក​ភ្នែក​ មិនរក្សា​ដដែលៗ​រៀង​រាល់​ថ្ងៃ​នោះ​ទេ គឺ​ប្រែប្រួល​ទៅ​តាម​សុខភាព​​របស់​យើង។

២- ការ​ធ្វើ​ដំណើរ​របស់​ទឹក​ភ្នែក

ដំបូង​ឡើយ គឺ​ចេញ​ពី​ក្រពេញ​ទឹក​ភ្នែក​ (Lacrimal Glands) ដែល​ជា​កន្លែង​ដែល​ផលិត​ទឹក​ភ្នែក​ផ្ទាល់។ ក្រពេញ​ទាំង​នេះ​ស្ថិត​នៅ​លើ​ជ្រុង​បង្អស់​នៃ​ភ្នែក ផ្នែក​ខាង​ក្រៅ។ ពេល​យើង​ព្រិច​ភ្នែក ទឹក​ភ្នែក​នឹង​បញ្ចេញ​ពេញ​ភ្នែក។ បន្ទាប់​មក ​ទឹក​ភ្នែក​ទៅ​ដល់​រង្វះ​រន្ធ​បំពង់​ទឹក​ភ្នែក ឬ​ហៅ Puncta ជា​រន្ធ​តូចៗ​ក្នុង​ត្របក​ភ្នែក រួច​ហូរ​តាម​ទៅ​រន្ធ​តូចៗ​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ។ យើង​អាច​លេប​ទឹក​ភ្នែក​នេះ​ចូល​ពោះ ឬ​ឲ្យ​វា​ក្លាយ​ទៅ​ជា​សម្បោរ ដែល​ចំណុច​នេះ​ក៏​អាច​បញ្ជាក់​ពី​មូល​ហេតុ​មាន​ហូរ​សម្បោរ ពេល​យើង​យំ។ បើ​ទឹក​ភ្នែក​ផលិត​ច្រើន នោះ​វា​នឹង​ហៀរ​ចេញ​ពី​ត្របក​ភ្នែក​ខាង​ក្រោម។

អត្ថបទ​ពាក់ព័ន្ធ៖

៣- យើង​ត្រូវ​ការ​ទឹក​ភ្នែក

ទឹក​ភ្នែក​ដើរ​តួនាទី​សំខាន់​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​យើង ផ្ដល់​សំណើម​ភ្នែក​ឲ្យ​រអិល លាង​បាញ់​ជម្រះ​​កម្ទេច​កំទី ដឹក​ជញ្ជូន​អុកស៊ីហ្សែន និង​ជីវ​ជាតិ​ចិញ្ចឹម និង​ចុង​ក្រោយ គឺ​កម្ចាត់​សម្អាត​កាក​សំណល់​ចេញ។ ដូច​គ្នា​ដែរ ទឹក​ភ្នែក​ធ្វើ​ឲ្យ​រូបភាព​កកើត​នៅ​លើ​ស្រទាប់​រ៉េទីន កាន់​តែ​ច្បាស់ ក៏​ជា​មូលហេតុ​គ្មាន​យើង​មាន​ភ្នែក​ស្ងួត និង​មានគំហើញ​ព្រិលៗ មិន​ច្បាស់។ ទឹក​ភ្នែក​ការពារ​ភ្នែកពី​មេរោគ ​ដោយសារ​តែ​អង្គ​បដិបក្ខ អង់​ហ្ស៊ីម និង​សមាស​ភាគ​ភាព​ស៊ាំ​របស់​ពួក​វា។

៤- ទឹក​ភ្នែក​មាន ៣ ប្រភេទ

ទឹក​ភ្នែក​ត្រូវ​គេ​ចែក​ចេញ​ជា​ ៣ ប្រភេទ​ដាច់​ពី​គ្នា មាន​ដូចជា៖

– ទឹក​ភ្នែក​ហូរ​ជា​បន្ត​បន្ទាប់ (ឬ​ទឹក​ភ្នែក​នៅ​បាត)៖ ត្រូវ​ផលិត​ឡើង​ដើម្ប​សម្រួល​មុខងារ​ភ្នែក​ជា​មូលដ្ឋាន​ ដូច​ជា ធ្វើ​ឲ្យ​ភ្នែក​មាន​ភាព​សើម​រអិល។
– ទឹក​ភ្នែក​រេផ្លិច (ទឹក​ភ្នែក​ទប់​ស្កាត់ការ​រលាក​ ឬ​ក្រហាយ)៖ ត្រូវ​ផលិត​ឡើង​ពេល​ភ្នែករង​ការ​រោល​រាល​ក្រហាយ​ដោយសារ​តែ​មូលហេតុ​ផ្សេងៗ ​ដូច​ជា ពន្លឺ ភាព​ត្រជាក់ ខ្យល់ វត្ថុ​ចម្លែក​ពី​ខាង​ក្រៅ។
– ទឹក​ភ្នែក​កើត​ពី​ផ្លូវចិត្ត៖ ត្រូវ​ផលិត​ឡើង​ពេល​យើង​ម្នាក់ៗ ជួប​ប្រទះ​អារម្មណ៍​កម្សត់​ខ្លាំង។

ទឹកភ្នែក Hello គ្រូពេទ្

៥- ហេតុ​អ្វី​មនុស្ស​សម្រក់​ទឹក​ភ្នែក?

ពេល​នៅ​ក្មេង ​យំ​ភាគ​ច្រើន​គឺដើម្បី​សម្តែង​បញ្ចេញ​តម្រូវ​ការ​របស់​ខ្លួន ហើយ​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ ពេល​ខ្លះ ទឹក​ភ្នែក​អាច​ប្រឹង​ហូរ​ដើម្បី​បញ្ចេញ​ចោល​នូវ​អារម្មណ៍​តាន​តឹង។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ទឹក​ភ្នែក​កើត​ចេញ​ពី​ផ្លូវចិត្ត​មាន​សមាសភាព​ខុសពី​ប្រភេទ​ដទៃ​ផ្សេង​ទៀត ហើយ​អ្នក​ស្រាវជ្រាវ​ជឿ​ថា ការ​យំ​សម្រាប់​ហេតុផល​ផ្លូវ​អារម្មណ៍ គឺ​ជា​វិធី​ដែល​រាងកាយ​កម្ចាត់​ចោល​នូវ​ជាតិ​គីមី មាន​ទំនាក់​ទំនង​នឹង​ភាព​តាន​តឹង​ផ្លូវ​ចិត្ត។

៦- សត្វ​ក៏​យំ​ដែរ

សត្វ​មាន​ឆ្អឹង​ខ្នង ហើយ​រស់​នៅ​លើ​គោក មាន​ប្រភេទ​ទឹក​ភ្នែក​ហូរ​ជាប់​បន្ត​បន្ទាប់ ហើយ​អាច​នឹង​មាន​ទឹក​ភ្នែក​ ​ដោយ​សារ​រេផ្លិច​។ មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ដែលយំ ដោយសារ​ផ្លូវ​អារម្មណ៍ តែ​មាន​របាយ​ការណ៍​បង្ហាញ​ថា សត្វ​ដំរី​បាន​សម្រក់​ទឹក​ភ្នែក នៅ​ពេល​កំពុង​ស្ថិត​ក្នុង​ភាព​សោក​សង្រេង​ដូច​គ្នា។

៧- ហេតុអ្វី​ហាន់​ខ្ទឹមបារាំង​ធ្វើ​ឲ្យ​ហូរ​ទឹក​ភ្នែក?

ពេល​យើង​ហាន់​ខ្ទឹម​បារាំង ខ្ទឹម​ក្រហម វា​នឹង​បញ្ចេញ​អង់ហ្ស៊ីម​ភ្ញោចការ​ផលិត​ជាតិ​គីមី​ដែល​ដឹកនាំ​តាម​ខ្យល់ ធ្វើ​ឲ្យ​ក្រហាយ​រោល​រាល​ភ្នែក។ អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ អ្នក​ស្រាវ​ជ្រាវញ៉ូវហ្សេឡែន ផ្សាំ​បាន​ដោយ​ជោគជ័យនូវ​ប្រភេទ​ខ្ទឹម​បារាំង ដែលមិន​អាច​ធ្វើ​ឲ្យ​ធ្វើ​ចេញ​ទឹក​ភ្នែក​នោះ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    បែកញើសនៅបាតដៃមកពី​មូល​ហេតុ​អ្វី? គ្រោះថ្នាក់អត់?

    បែកញើស​​ - នេះ​អាច​បណ្ដាល​មកពី​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​គ្នា​យើង​គួរ​ស្វែង​យល់ និង​ថា​តើ​វា​មាន​គ្រោះ​ថ្នាក់​ ឬអត់?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា

    ក្មេងស្រីៗកុំបណ្ដោយឲ្យខូចរាង ដោយសារសកម្មភាពសាមញ្ញាៗទាំងនេះ

    រាងស្អាត - យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ​ជា​ទូទៅ មនុស្ស​ម្នាក់ៗ​ឡើង​ទម្ងន់​ពី០.៥-១គីឡូ​ជា​រៀង​រាល់​ឆ្នាំ ហើយរឿងសាមញ្ញៗនេះនឹង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មានដឹងអត់ ជំងឺវៀចមាត់មាន ២ ប្រភេទ ហើយបណ្ដាលមកពីជំងឺកាចៗប៉ុន្មាននេះ

    វៀចមាត់ - យើងឃើញថា មនុស្សមួយចំនួនវៀចមាត់ ហើយវាកើតឡើងដោយការចុះ​ខ្សោយ​នៃ​សាច់​ដុំ​ផ្ទៃ​មុខ​ដែល​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ប្រសាទ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    ស្ងួត របក ឬប្រេះបបូរមាត់ កុំព្យាយាមបកចេញ ប្រយ័ត្នគ្រោះថ្នាក់ធំ

    ប្រេះមាត់ - អាការៈ​ស្ងួត ប្រេះ របក​បបូរ​មាត់ ម្នាក់​ៗ​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ​ទាំងអស់​គ្នា ហើយ​គិត​ថា​នោះ​ជា​រឿង​ធម្មតា ព្រោះ​តែ​ស្មាន​តែ​ក្ដៅ​ក្នុង...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទ្រី រ៉ាវី

    អត្ថបទគួរអាន

    គ្រុនពោះវៀន

    បើ​មិន​ចង់​កើត​ជំងឺ​គ្រុន​ពោះ​វៀន យើងគួរ​បង្ការ​ខ្លួន​ដោយ​របៀប​ណា?

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 2 នាទី
    ប្រព័ន្ធភាពស៊ាំ

    ប្រព័ន្ធ​ភាពស៊ាំចុះខ្សោយ​ហើយ បើ​ឃើញ​សញ្ញាទាំង ៤ នេះ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ ទូច សុខា
    ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 3 នាទី
    រលាកមាត់ស្បូន

    ស្រីៗគួរប្រយ័ត្ន! មូលហេតុទាំងនេះហើយ បណ្ដាលឲ្យមានជំងឺរលាកមាត់ស្បូន

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 25/09/2020 . អាន 2 នាទី
    មហារីកបំពង់អាហារ

    មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា
    ចេញផ្សាយថ្ងៃទី 23/09/2020 . អាន 2 នាទី